30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨,៧២៥
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៨៨,៧៨៨
សរុប ៣៩០,៩៧១,២៧២
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២២០ ដង)

ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ



 
កូន​ជា​ទី​ស្រឡាញ់! សម័យ​នេះ​អ្នក​ណាៗ ក៏​ឃើញ​ប្រាក់ ថា​ជា​ព្រះ​ជា​ម្ចាស់​ដែរ ព្រោះ​ឃើញ​ថា​ប្រាក់​ជា​របស់​បណ្តាល​ឲ្យ​បាន​នូវ​អ្វីៗ គ្រប់​យ៉ាង​ សូម្បី​តែ​ចិត្ត​មនុស្ស​ក៏​គេ​អាច​ទិញ​បាន​ដែរ ។ មើល​ចុះ​ មនុស្ស​រាល់​ថ្ងៃ​នេះ គឺ​សំដៅ​រក​តែ​ប្រាក់ គ្រប់​ផ្លូវ​ដែល​បាន​ប្រព្រឹត្ត គ្រប់​វិធី ទោះ​បី​ត្រូវ​ធ្វើ​អាក្រក់​ទុច្ចរិត​ខុស​ច្បាប់​ខុស​ទម្លាប់​យ៉ាង​ណា ក៏​ព្រម​ធ្វើ​ទាំង​អស់​ឲ្យ​តែ​បាន​ប្រាក់ ។

ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​ក្នុង​លោក​យើង​នេះ​ត្រូវ​ឡើង​កម្តៅ ទាំង​កម្តៅ​ចិត្ត ទាំង​កម្តៅ​ថ្ងៃ ។ ប្រាក់​សំខាន់​ក៏​ពិត​មែន​ហើយ​ណា​កូន ប៉ុន្តែ​ចូ​កូន​កុំ​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់ រហូត​ដល់​ភ្លេច​សេចក្តី​ល្អ ភ្លេច​នូវ​គុណ​ធម៌​នោះ ។ កាល​បើ​កូន​ឲ្យ​សេចក្តី​សំខាន់​ដល់​ប្រាក់​ច្រើន​ពេក​ទៅ​ប្រាក់​នឹង​ត្រូវ​ក្លាយ​ជា​ចៅ​ហ្វាយ​លើកូន​ដោយ​ពិត ។ កាល​បើ​មាន​ប្រាក់​ជា​ចៅ​ហ្វាយ​ហើយ ប្រាក់​ក៏​នឹង​ប្រើ​កូន​បង្គាប់​កូន​ឲ្យ​ធ្វើ​នេះ ឲ្យ​ធ្វើ​នោះ ។ កូន​អាច​ពិនិត្យ​មើល​ខ្លួន​ឯង​បាន គឺ​នៅ​ពេល​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​ទាន់​មាន​ប្រាក់ កូន​ក៏​មិន​គិត​ចង់​បាន​អ្វី​ច្រើន​ប៉ុន្មាន​នោះ​ដែរ ចង់បាន​ ចង់​ញ៉ាំ ចង់​ទិញ​ចំពោះ​តែ​របស់​ចាំ​បាច់​ប៉ុណ្ណោះ លុះ​ដល់​កូន​មាន​ប្រាក់​ច្រើន កូន​ក៏​ចាប់​ផ្តើម​ចង់​ញ៉ាំ ចង់​ប្រើ​របស់​ដែរ​ល្អ​ៗ​ប្លែក​ៗ ថ្លៃ​ៗ​លើស​ពី​ការ​ចាំ​បាច់ គឺ​មនុស្ស​យើង​ត្រូវ​ប្រាក់​បង្វិល​ឲ្យ​វិល​ខួរ​ក្បាល​អស់ ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង ។

មនុស្ស​យើង​កាល​មិន​ទាន់​មាន​ប្រាក់​អាច​មាន​ពេល​ដេក​ពួន សម្រាក​សម្រាន្ត​សុខ​ស្រួល​វាស់​ព្រឹក តែ​ដល់​ពេល​មាន​ប្រាក់ ត្រឡប់​ទៅ​ជា​មិន​មាន​ពេល​ដេក​ពួន​ស្រួល​បួល​រក​ថ្ងៃ​សម្រាក​ក៏​មិន​មាន សឹង​តែ​រក​ពេល​បរិភោគ​អាហារ​ឲ្យ​ស្រួល​មិន​បាន​ផង ។ នៅ​ពេល​មាន​ប្រាក់​តិច អាច​នៅ​ជា​មួយ​ក្រុម​គ្រួសារ​បាន តែ​ដល់​ពេល​មាន​ប្រាក់​ច្រើន បែរ​ជា​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​គ្រួ​សារ​ទៅ​វិញ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។ នេះ​ឯង​ណា​កូន ប្រាក់​វា​ប្រើ​មនុស្ស​ព្រោះ​ហេតុ​តែ​មនុស្ស​យើង​ទៅ​វង្វេង​ជា​មួយ​វា ។

កូន​មើល​ចុះ មនុស្ស​ខ្លះ​នៅ​ពេល​មាន​ប្រាក់ ក៏​គិត​ការ​ធំដុំ ហ៊ាន​ជួល​គេ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ដែល​ខ្លួន​ស្អប់​ចិញ្ចឹម​ក្រុម​អ្នក​លេង​កាប់​ចាក់ មុខ​របរ​ទុច្ចរិត ផិត​ក្បត់​ក្នុង​គូគ្រង​របស់​ខ្លួន ប្រព្រឹត្ត​អនាចារ​លើ​បុត្រ​ភរិយា របស់​អ្នក​ដទៃ ។ ល ។ ប្រាក់​វា​ប្រើ​ឲ្យ​ធ្វើ​ទាំង​អស់ បើ​មិន​មាន​ប្រាក់​ទេ គេអាច​គិត​ធ្វើ​យ៉ាង​នោះ ឬ​កេ​មិន​អាច​ធ្វើ​បាន​ឡើយ ។

ដូច្នោះ​ កូន​ត្រូវ​តែ​ប្រយ័ត្ន​ត្រូវ​រៀន​ឲ្យ​យល់​ចិត្ត​លោភ ចិត្ត​ល្ងង់​ ត្រូវ​កុំ​ឲ្យ​ប្រាក់​មក​ជា​ចៅ​ហ្វាយ​ឬ​ជា​បញ្ជា​ការ​ប្រើ​កូន​ឲ្យ​សោះ ។ កូន​ត្រូវ​ជា​ម្ចាស់​លើ​ប្រាក់​វិញ ជា​អ្នក​ប្រើ​ប្រាក់ និង​ប្រើ​ក្នុង​ផ្លូវ​ត្រូវ យ៉ាង​នេះ ទើប​កូន​មិន​ក្តៅ​ក្រហាយ​ស្តាយ​ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថតបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៦៤៧ ដង)
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៣៦,៣៥៣ ដង)
ធម៌ ៤០ យ៉ាងនាំសត្វទៅកាន់ស្ថានសួគ៌
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៤៩៣ ដង)
បានប្រាក់ខែ តែជីវិត​ត្រូវ​អស់ ៣០ ថ្ងៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿