30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៩,៥៧១
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៧០,១៨៩
សរុប ៣៨៩,៧៥២,៦៧៥
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥២៧ ដង)

គំនុំ​សង​សឹក



 
គំនុំ​សង​សឹក
កូន​ជា​ទី​ស្រឡាញ់​

កូន​ធ្លាប់​មើល​ភាព​យន្ត​ចិន មាន​រឿង​ពិភព​គុន​ហាត់​ចម្រើន​កម្លាំង​ធាតុ​ដើម្បី​ប្រយុទ្ធ​ស្លាប់​រស់ ដោយ​កាន់​យក​គតិ​មួយ​ថា គំនុំ​ឈាម​ត្រូវ​តែ​យក​ឈាម​មក​សង ឬ​គំនុំ​ត្រូវ​តែ​សង​សឹក ជា​ចុង​ក្រោយ បក្សពួក​ទាំង​ពីរ​ខាង​ត្រូវ​ស្លាប់​ស្ទើរ​តែ​ទាំង​អស់ ។ នោះ​គ្រាន់​តែ​ជា​ភាព​យន្ត​តែ​បើ​គិត​ឲ្យ​ល្អ នាំ​ឲ្យ​បាន​នូវ​គំនិត​មួយ​ថា គំនុំ​និង​ការ​សង​សឹក​នោះ​មិន​ល្អ​ឡើយ ។

ជាការ​ពិត​ណាស់​កូន​អើយ គំនុំ​សង​សឹក​វា​មិន​ល្អ​ឡើយ ។ បើ​មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​កូន​ទាស់​ចិត្ត រហូត​ដល់​ធ្ងន់​ធ្ងរ​យ៉ាង​ណា បើ​កូន​ទ្រាំ​បាន ល្អ​ណាស់​កូន​គឺ​កូន​ត្រូវ​តែ​ទ្រាំង ។ កូន​ចាំ​បាច់​យក​ចិត្ត​ទុក​ដាក់ ជ្រមុល​ទៅ​ក្នុង​រឿង​សង​សឹក​នោះ​ធ្វើ​អ្វី វា​ធ្វើ​ឲ្យ​កូន​ញាប់​ញ័រ​ក្តៅ​ក្រហាយ​ចិត្ត ខឹង​ក្រោធ​ពុះ​កញ្ជ្រោល រហូត​រក​សុខ​ស្ងប់​មិន​បាន​និង​មិន​អស់​ពេល​វេលាទៅ​ទទេ​ដោយ​ឥត​ប្រយោជន៍ ។ កូន​អើយ​គំនុំ​គឺ​ជា​ភ្លើង​វា​ដុត​រោល​ចិត្ត​និង​គំនិត​របស់​យើង​ឲ្យ​ក្តៅ​រោល​រាល​គ្រប់​ពេល​វេលា ធ្វើ​ឲ្យ​យើង​ងប់​ជ្រប់​នៅ​តែ​ជា​មួយ​នឹង​គំនិត​គិត​សង​សឹក​ជា​និច្ច ជា​បិសាច​បំផ្លាញ​ពេល​វេលា និង​សេចក្តី​សុខ​ក្នុងជីវិត​យើង ព្រម​ទាំង​គ្រួសារ​របស់​យើង​យ៉ាង​ពិត​ប្រាកដ​តែ​ម្តង ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (អ្នក​ឈ្នះ​តែង​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​រមែង​ដេក​ជាទុក្ខ ឯ​អ្នក​ដែល​ស្ងប់​រម្ងាប់​បាន​លះ​បង់​នូវ​ការ​ឈ្នះ​ចាញ់​ចោល​ហើយ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយាបថ​ទាំង​៤ ) ។

កូន​អើយ បើ​អ្នក​ណា​មក​ធ្វើ​ឲ្យ​កូន​ខឹង​ក្រោធ កូន​អាច​ចោល​បាន​ក៏​ចោល​ទៅ ឲ្យ​អភ័យ​បាន​ក៏​ឲ្យ​អភ័យ​ទៅ​ចិត្ត​កូន​នឹង​បាន​សប្បាយ​មិន​ខូច​សុខភាព​របស់​ចិត្ត​ឡើយ ។

ការ​គិត​តែ​ពី​រឿង​សង​សឹក គ្រាន់​តែ​ដើម្បី​អស់​គំនុំ​ដើម្បី​ឲ្យ​សម​ចិត្ត​នោះ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​សម​ចិត្ត និង​សប្បាយ ចិត្ត​បាន ប៉ុន្តែ​បាន​ត្រឹម​មួយ​ពេល មួយ​រយៈ​ប៉ុណ្ណោះ ព្រោះ​ផល​នៃ​ការ​សង​សឹក​បាន​នោះ នៅ​មាន​ទៀត តែ​លើក​ក្រោយ​នោះ​កាច​សាហាវ​ណាស់ វា​តាម​មក​ឲ្យ​យើង​មាន​ទុក្ខ​ខ្លាំង​ក្លា​អាច​រហូត​មួយ​ជីវិត​ក៏​បាន ដូច​ជា​ សង​សឹក​ហើយ​ត្រូវ​រត់​គេច មិន​អាច​រស់​នៅ​ក្នុង​កន្លែង​ដើម​បាន​សង​សឹក​ហើយ ខ្លួន​ឯង​ត្រូវ​ទៅ​ដេក​នៅ​ក្នុង​គុក​ដប់​ឆ្នាំ ម្ភៃ​ឆ្នាំ ឬ​រហូត​អស់​មួយ​ជីវិត​ដូច្នេះ​មិន​ប្រសើរ​ឡើយ ហើយ​ត្រូវ​ជាប់​ពៀរ​វេរា​នឹង​គ្នា​ភ្លើង​គំនុំ​បាន​នោះ នៅ​ត្រង់​ការ​ឲ្យ​អភ័យ និង​នៅ​ត្រង់​ការ​មិន​ចង​ពៀរ មិន​មែន​នៅ​ត្រង់​ការ​ចង​ពៀរ​នោះ​ទេ ព្រោះ​ពៀរ​វេរា​ត្រូវ​ស្ងប់​ដោយ​សារ​ការ​មិន​ចង​ពៀរ​ជា​ប្រាកដ បើ​ភ្លើង​គំនុំ​នៅ​មិន​ទាន់​រលត់​ទេ គឺ​មិន​អាច​រក​សេចក្តី​សុខ​ស្ងប់​ក្នុង​ជីវិត​បាន​ឡើយ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៥៦៥ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៨៨៣ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៤,១៧៧ ដង)
លោកុត្តរ បដិច្ចសមុប្បាទ ១១ 
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១២៥ ដង)
ពិចារណា​ញាតិ​ក្នុង​សង្សារវដ្ដ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៧,៩៩៤ ដង)
ការសម្តែងព្រះធម៌ និង​ការ​ស្តាប់​ព្រះធម៌
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៦៩៨ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.23
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿