ថ្ងៃ សៅរ៍ ទី ២២ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៥៣៤
ថ្ងៃម្សិលមិញ ៤១,៩៧៤
ខែនេះ ១,០៣៤,៨៨៥
សរុប ៤៥,៣២០,៦៥០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៥៨៤៥ ដង)

សុខ​ភាព​របស់​ចិត្ត



 
សុខ​ភាព​របស់​ចិត្ត
កូន​ជា​ទី​ស្រឡាញ់

កាល​ពោល​ដល់​រឿង​សុខ​ភាព យើង​ច្រើន​តែ​នឹក​ដល់​សុខ​ភាព​រាង​កាយ នឹក​ដល់​ភាព​រឹង​ប៉ឹង និង​ការ​មិន​មាន​រោគ​នៃ​រូប​រាង​កាយ​តែ​ប៉ុណ្ណោះ ការ​ពិត​សុខ​ភាព​ផ្លូវ​ចិត្ត ដែល​មាន​សុខ​ភាព​ល្អ ក៏​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ឆ្លាត ស្រឡះ​ថ្លា មិន​មួម៉ៅ​ក្តៅ​ក្រហាយ​ឬ​រវើ​រវាយ​ឡើយ ។

ដូច្នេះ​ការ​រក្សា​សុខ​ភាព​ផ្លូវ​ចិត្ត​ឲ្យ​ល្អ ទើប​ជា​ការ​ចាំ​បាច់​ណាស់ ។

សុខ​ភាព​នៃ​ចិត្ត​នឹង​ល្អ​ទៅ​បាន ក៏​ដោយ​សារ​ការ​ថែ​រក្សា​ដែរ គឺ​កុំ​ចេះ​តែ​ប្រមូល រឿង​រ៉ាវ​យក​មក​សន្សំ​ទុក​ក្នុង​ចិត្ត​ដោយ​អយោនិសោមសិការ ។ អយោនិសោមនសិការ បាន​ដល់​ការ​គិត​ខុស ម្ល៉ោះ​ហើយ​អារម្មណ៍​ជា​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​ចិត្ត​បាន​ទទួល​យក​មក​ទុក​ដោយ​ការ​ចាំ​នោះ​ក៏​ទៅ​ជា​ស្អុយ​រលួយ បណ្តាល​ឲ្យ​ខូច​សុខភាព​របស់​ចិត្ត ។

មិន​មាន​រឿង​អ្វី​ដែល​អាក្រក់​នោះ​ទេ បើ​កូន​មិន​គិត​ថា​អាក្រក់ ។ រឿង​តែ​ម្យ៉ាង​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ព្រោះ​គេ​គិត​ថា​អាក្រក់ តែ​មិន​អាក្រក់​សម្រាប់​មនុស្ស​ម្នាក់​ទៀត​ឡើយ ព្រោះ​គេ​មិន​បាន​គិត​ដូច្នោះ ។ សេចក្តី​ពិត​ដូច​នេះ​សម្តែង​ឲ្យ​ឃើញ​ថា អាក្រក់ ឬ​មិន​អាក្រក់​មិន​បាន​នៅ​នឹង​រឿង​ខាង​ក្រៅ​ឡើយ គឺ​នៅ​នឹង​ការ​គិត​របស់ម​នុស្ស​ម្នាក់​ៗ ។ កាល​បើ​ដូច្នេះ កូន​ព្រម​ឲ្យ​គំនិត​របស់​កូន ធ្វើ​អាក្រក់​ឲ្យ​ខ្លួន​កូន​ធ្វើ​អ្វី​ ។

ក្នុង​លោក​នេះ មិន​មាន​អ្វី​ដែល​សំខាន់ សម្រាប់​កូនជាង​កូន​ជា​មនុស្ស​នោះ​ឡើយ ។ ជំនួយ​ការ​ដែល​កូន​ចង់​ឲ្យ​អ្នក​ដទៃ ធ្វើ​សេចក្តី​ល្អ​ដល់​កូន គឺ​កូន​ត្រូវ​ព្យាយាម​ធ្វើ​សេចក្តី​ឲ្យ​ខ្លួន​ឯង ទៅតាម​ដែល​កូន​ត្រូវ​ការ ព្រោះ​ថា​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ធ្វើ​សេចក្តី​ល្អ​ជំនួស​កូន​បាន​ឡើយ ។ សេចក្តី​ល្អ​ដែល​កូន​ធ្វើ​ដោយ​ខ្លួន​ឯង ទើប​មាន​អានុភាព​ដល់​ចិត្ត​ជា​ពិត​ប្រាកដ គឺ​ធ្វើ​ចិត្ត​បាន​សុខ​ស្ងប់ ។ កាល​ចិត្ត​សុខ​ស្ងប់​ហើយ អ្វី​ៗ​ជា​ខាង​ក្រៅ​ក៏​រៀប​រយ​ទៅ​ផង​ដែរ ។

មនុស្ស​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ល្អ រមែង​ធ្វើ​ជា​ម្លប់​ឲ្យ​ជីវិត​ខ្លួន​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់​ចូរ​កូន​​រស់​នៅជា​មួយ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ មនុស្ស​ល្អ​រមែង​ថែរក្សា​ចិត្ត​ឲ្យ​មាន​សុខ​ភាព​ល្អ ។

បរិវេករសម បិត្វា រសំ ឧបសបស្ស ច
និន្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។

បុគ្គល​ក្រេប​ជញ្ជក់​នូវ​រស ដែល​កើត​ពី​វិវេក និង​រស​ព្រះ​និព្វាន ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​ព្រះ​និព្វាន​ដែល​ជា​ទី​ចូល​ទៅ​ស្ងប់​រម្ងាប់ ក្រេប​ជញ្ជក់​នូវ​រស​បីតិ​ដែល​កើត​ធម៌​ជាអ្នក​មិន​មាន​សេចក្តី​ក្រហល់​ក្រហាយ​(និង​ជាអ្នក) មិន​មាន​បាប ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ​ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៤១៥៣ ដង)
អាការៈរោគ​របស់​ទោសៈមហារីកចិត្ត ៦ យ៉ាង
ផ្សាយ : ២៨ កុម្ភះ ឆ្នាំ២០១៤ (អាន: ៦២៤០ ដង)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
ផ្សាយ : ០១ កក្តដា ឆ្នាំ២០១៧ (អាន: ៦៨៧៧ ដង)
តួនាទី​មាតា​បិតា ៥ សិក្ខាបទ
ផ្សាយ : ១៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦១១០ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ០១ កក្តដា ឆ្នាំ២០១៧ (អាន: ១០៦០២ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro