អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១១៥៤១ ដង)
ការរួមរស់រវាងប្ដីប្រពន្ធមាន ៤ យ៉ាង

|
ការរួមរស់រវាងប្ដីប្រពន្ធមាន ៤ យ៉ាង
នៅក្នុងគម្ពីរអង្គុត្តរនិកាយ ចតុក្កនិបាត ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងជាមួយពួកគហបតីនិងពួកគហបតានី ក្នុងចន្លោះស្រុកមធុរានិងចន្លោះស្រុកវេរព្ជា នៅវការរួមរស់រវាងប្ដីប្រពន្ធមានបួនគឺ៖ ១- ឆវោ ឆវាយ សទ្ធឹ សំវសតិ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ២- ឆវោ ទេវិយា សទ្ធឹ សំវសតិ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី ៣- ទេវោ ឆវាយ សទ្ធឹ សំវសតិ ទេវតាប្រុសនៅរួមជាមួយខ្មោចស្រី ៤- ទេវោ ទេវិយា សទ្ធឹ សំវសតិ ទេវតាប្រុសនៅរួមជាមួយទេវតាស្រី។ ពាក្យដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ខ្មោចប្រុសនៅរួមគ្នាជាមយយនឹងខ្មោចស្រីនោះ សេចក្ដីថា ស្វាមីក៏ជាអ្នកមិនមានសីល ៥ ឯភរិយាក៏ជាអ្នកមិនមានសិល ៥ ដូចគ្នាគឺជាអ្នកសម្លាប់សត្វ លួចទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក ផឹកទឹកស្រវឹង។ បុគ្គលមិនមានសីលទាំងពីរចំណែករៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយរួមរស់នៅជាមួយគ្នាទាំងមិនមានសីលនោះ ព្រះអង្គទ្រង់ត្រាស់ថា ខ្មោចប្រុសនៅរួមគ្នាជាមួយខ្មោចស្រី។ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រីគឺ ប្រុសជាស្វាមី ជាមនុស្សមិនមានសីល ធម៌អាថ៌ ឯស្ត្រីជាភរិយាជាអ្នកមានគុណធម៌ គឺជាអ្នកមានសីលចរិយាល្អ ជាអ្នកដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ជាទីរលឹក មានសីលវត្តល្អគ្រប់ពេលវេលាមិនមានចន្លោះខកខាន។ បើប្រុសមិនមានសីល ស្ត្រីជាអ្នកមានសីលនៅរួមរស់ជាមួយគ្នា នេះឈ្មោះថា ខ្មោចប្រុសនៅរួមជាមួយនឹងទេវតាស្រី។ បើប្រុសជាអ្នកមានសីល ធម៌អាថ៌ក្នុងខ្លួនជាអ្នកដល់ព្រះរតនត្រ័យជាទីពឹងជាទីរលឹក មានវត្តប្រតិបត្តិល្អ តែស្រីជាអ្នកមិនមានសីល ធម៌អាថ៌ទេ ហើយរួមរស់ជាមួយគ្នា នេះឈ្មោះថា ទេវតាប្រុសនៅរួមរស់នៅជាមួយគ្នា នេះឈ្មោះថា ទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី។ បើប្រុសក៏ជាអ្នកមានសីល ស្រីក៏ជាអ្នកមានសីលគឺថា ជាអ្នកមានសីលទាំងពីរអ្នក មានគុណធម៌ល្អទាំងពីរ ហើយរួមរស់ជាមួយគ្នានេះឈ្មោះថា ទេវតាប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្យ៉ាងទៀត ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធនឹងប្ដីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នាក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផងលុះតែជនទាំងពីរនាក់នោះ ប្រកបដោយគុណធម៌ទាំងនេះគឺ សមសទ្ធា (មានសទ្ធាស្មើគ្នា) សមសីលា (មានសីលស្មើគ្នា) សមចាគា (មានចាគៈស្មើគ្នា) សមបញ្ញា (មានបញ្ញាស្មើគ្នា) ទើបជននោះ ជួបគ្នាក្នុងពេលបច្ចុប្បន្ននេះផងជួបគ្នាក្នុងបរលោកផង។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម(ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិតតាមគន្លងធម៌ ប្រពន្ធនឹងប្ដីទាំងនោះពោលពាក្យផ្អែមល្ហែមរកគ្នា រមែងមានសេចក្ដីចម្រើនដ៏ច្រើនទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីលនឹងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ក្នុងលោកនេះ ហើយ(បើ) មានចំណងក្នុងកាម រមែងជាអ្នកត្រេកអររីករាយក្នុងទេវតាលោកបាន។ ដើម្បីការរស់នៅរបស់យើងបានសុខ ក្នុងបច្ចុប្បន្នជាមួយប្ដីប្រពន្ធយើង នោះយើងម្នាក់ៗ ត្រូវតែជាអ្នកមានសីលមានវត្តល្អ មានមេត្តាចំពោះគ្នានឹងគ្នា អនុគ្រោះគ្នាទៅវិញទៅមក មិនបង្កជម្លោះផ្សេងៗ ក្នុងរវាងប្ដីប្រពន្ធ ដែលមានរឿងបន្តិចបន្តួចឡើយ ។ សូមកុំគិតថា ការមានសីលនាំឲ្យរកស៊ីមិនបាន មិនមានសេចក្ដីសុខ កាលគិតតែពីធម៌មិនមានពេលវេលារកស៊ីគំនិតនេះគួរលះបង់ចោល ហើយកាន់យកនូវគំនិតល្អថា ការមានសីលដូចគ្នា មានសេចក្ដីសុខខ្លាំងណាស់ មានសុភមង្គលក្នុងគ្រួសាររហូតចាស់ទុំ មិនមានរឿងអាស្រូវអ្វីឡើយ។ សូមកុំឃើញ អានិសង្សបន្តិចបន្តួចនៃការមិនមានសីល ដូចជាសម្លាប់សត្វអាចបានម្ហូបឆ្ងាញ់ជាដើមឡើយ ត្រូវឃើញទោសនៃការមិនមានសីលធ្វើឲ្យប្រពន្ធក្បត់ប្ដី ក្បត់កូន ប្ដីក្បត់ប្រពន្ធនិងមានបញ្ហាជាច្រើនត្រូវកើតមានក្នុងគ្រួសារ ដូច្នេះការមានសីលជាជម្រុមនៃសេចក្ដីសុខក្នុងគ្រួសារ។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.