ថ្ងៃ អង្គារ ទី ២៤ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២៩
Today
ថ្ងៃម្សិលមិញ ៩៩,២៩៩
ខែនេះ ១,៨៥០,០៤១
សរុប ៤៩,១១៣,៧៣០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦៥០២ ដង)

សុខឬ​ទុក្ខ​កើត​ពី​គំនិត​ខ្លួន​ឯង



ស្តាប់សំឡេង

 

កូន​ជាទី​ស្រឡាញ់​! មនុស្ស​ដែល​មិន​មាន​ប្រមាទ រមែង​មិន​បណ្តែត​បណ្តោយ សូម្បី​តែ​គំនិត គឺ​ជា​អ្នក​មាន​នូវ​ស្មារតី​គ្រប់​គ្រង​គំនិត​របស់ខ្លួន មិន​ភ្លាត់​គំនិត ដូច​ជា​ការ​ដើរ​ដួល​ក្នុង​ផ្លូវ​រអិល​ឡើយ ។ ជា​ធម្មតា​ក្នុង​ជីវិត​រាល់​ថ្ងៃ រមែង​មាន​សុខ មាន​ទុក្ខ​ក្នុង​ចិត្ត​ទៅគំនិត​របស់​ខ្លួន ព្រោះ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​យើង ស្វែង​រក​នូវ​សេចក្តី​សុខតាម​ផ្លូវ​ចិត្ត ដោយ​ការ​ប្រយ័ត្ន​នូវ​គំនិត​ខ្លួន​ឯង ។ បើ​គ្រប់​គ្រង​គំនិត​មិនបាន​ទេ គំនិត​ហ្នឹង​ហើយ​ដែល​តែង​តែបៀត​បៀន​នូវ​ចិត្ត​ខ្លួន​ឯង នាំ​មក​នូវ​ទុក្ខ​រឿយ​ៗ​ឲ្យ​ដល់​ចិត្ត​សន្តាន រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ឃោរ​ឃៅ ។

គំនិត​ប្រៀប​ដូច​ជា​ភ្លើង​អុស​ បើ​គ្រង​បាន​ល្អ​ក៏​ជា​ប្រយោជន៍ តែ​បើ​គ្រប់​គ្រង​មិន​បាន​ល្អទេ រមែង​ឆេះ​ផ្ទះ​ឆេះ​ភូមិ ឆេះ​ស្រុក ដូច្នេះ​ហើយ ទើប​បុគ្គល​ដែល​មិន​មាន​ប្រមាទ រមែង​ប្រយ័ត្ន​នូវ​គំនិត​នេះ​ណាស់ ឯ​ផល​កម្រៃ​ដែល​ត្រូវ​បាន​គឺ​សេចក្តី​សុខ​ស្ងប់​ច្រើនៗ ។ សូម​កូន​ខំ​ប្រឹង​ស្វែង​រក​នូវ​សេចក្តី​សុខ​អំពី​គំនិត​របស់​ខ្លួន​ឯង ។

កូន​គប្បី​កំណត់​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​មក​ដល់​ជីវិត​នេះ មិន​មែន​នាំ​មក​នូវ​សុខ ឬ​ទុក្ខ​ចូល​ដល់​សន្តាន​ចិត្ត​តែ​ម្តង​នោះ​ទេ គឺវា​អាស្រ័យ​នៅ​លើ​គំនិត​ឆ្លាត​ឬល្ងង់​របស់​ខ្លួន ដែល​ជាអង្គ​ប្រកប​ខាង​ក្នុង​សម្រេច​ឲ្យ​សុខ​ឬ​ទុក្ខ​ក្នុង​ចិត្ត​កើត​ឡើង ។ 
ក្រោក​ព្រឹក​ឡើង កូន​ត្រូវ​ប្រាថ្នា​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ធ្វើ​ល្អ និយាយ​ល្អ​គិត​ល្អ ឲ្យ​បាន​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ សីហា ឆ្នាំ២០១៧ (អាន: ៥២២៣ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
ផ្សាយ : ១២ កក្តដា ឆ្នាំ២០១៣ (អាន: ៧១៦៣ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​
ផ្សាយ : ២៩ មករា ឆ្នាំ២០១៦ (អាន: ១២៦០៨ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៦១០០ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​ស្រេច​ប្រយោជន៍​ពីរ​យ៉ាង
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro