30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១១,៣៥៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨៩,២៨៩
សរុប ៣៨៥,៥៧៥,៩៨២
អានអត្ថបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៨,៣២៩ ដង)

ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង



 
ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង

យើង​កុំ​គិត​ឃើញ​ថា កូន​ជា​ផល​ដែល​បាន​មក​ពី​រាគៈ​របស់​យើង​តែ​ម្យ៉ាង​ឲ្យ​សោះ កាល​យើង​គិត​យ៉ាង​នេះ យើង​មិន​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ឡើយ មិន​ព្យាយាម​ចិញ្ចឹម​កូន​ឲ្យ​ល្អ យ៉ាង​ណា​ក៏​ដោយ​កូន​វា​ជា​ឈាម​ជ័រ​របស់​យើង​ទាំង​ពីរ​នាក់​ផង​ដែរ។ កាល​ដែល​យើង​មាន​កូន​ទៅ​បាន​អាស្រ័យការ​ប្រជុំព្រម​នៃ​បច្ច័យ ៣ គឺ៖

១- មាតា​បិតា​នៅ​រួម​គ្នា
២- មាតា​មាន​រដូវ
៣- សត្វ​អ្នក​កើត​ក្នុង​គភ៌

ការ​ប្រជុំ​រួម​បី​នេះ ទើប​តាំង​គភ៍​ឡើង​បាន ម្យ៉ាង​ទៀត​អ្នក​ដែលល​កើត​ឡើង​ជា មនុស្ស​ត្រូវ​អាស្រ័យ​បុណ្យ​កុសល​ដែល​គេ​ធ្វើ​ទុក​មក​ហើយ​ផង មិន​មែន​យើង​ទៅ​ធ្វើ​ឲ្យ​កូន​កើត​ស្រេច​តែ​ចិត្ត​នោះ​ទេ។ បើ​យើង​អាច​បង្កើត​កូន​បាន​ហេតុ​អ្វីយើង​មិន​បង្កើត​ចិត្ត​គំនិត​របស់​កូន​ឲ្យ​ដូច​យើង​ផង ពោល​ដោយ​សន្មត​ យើង​ជា​អ្នក​បង្កើត​កូន​ តែ​ដោយ​ពិត​វា​អាស្រ័យ​ទៅ​លើ​ខ្លួន​យើង​ផង អាស្រ័យ​បុណ្យ​របស់​កូន​ផង​ក៏​ដោយ​ តែ​យើង​ឈ្មោះ​ថា ជា​ឪពុក​ម្ដាយ ជា​អ្នក​មាន​ភារកិច្ច​ចិញ្ចឹម​កូនដែល​បាន​កើត​មក​ហើយ​ឲ្យ​ទៅ​ជា​កូន​ដ៏​ល្អ​ម្នាក់។ តាម​ក្នុង​ព្រះ​ពុទ្ធសាសនា​កូន​មាន​ពីរ​ប្រភេទ​គឺ កូន​បុណ្យ១ កូន​បាប​១។

កូន​បុណ្យ ជា​កូន​នាំ​មក​នូវ​សេចក្ដី​ចម្រើន​ក្នុង​គ្រួសារ​ដូច​មក​បដិសន្ធិ​ក្នុង​ផ្ទៃ​ម្ដាយ​ធ្វើ​ឲ្យ​កើត​មាន​សេចក្ដី​សុខ ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត ដូច​ជា​ឪពុក​ម្ដាយ​មាន​ជម្ងឺ​ក៏​វិនាស​ចាក​ជម្ងឺ ត្រូវ​មាន​ឧបទ្រព្យ​ចង្រៃ​កើត​ឡើង ត្រូវ​វិនាស​បាត់ ហើយ​មាន​តែ​សេចក្ដី​សុខ​សុភមង្គលតែ​ម្យ៉ាង មិន​មាន​ទុក្ខ​ច្រឡូក​ច្រឡំ ដូច "ព្រះ​មហោសថ" ពេល​ប្រសូត​មក ធ្វើ​ឲ្យ​ឪពុក​វិនាស​ចាករោគ​ឈឺ​ក្បាល​ជា​ដើម។ កាល​យើង​បាន​កូនបុណ្យ​កើត​មក​ជា​មួយ​នោះ វា​សុទ្ធ​តែ​ជា​បុណ្យ​របស់​យើង​សាង​មក មិន​មែន​ព្រះ​ជា​ម្ចាស់​ឯណា ជា​អ្នក​ប្រទាន​ឲ្យ​ឡើយ សុទ្ធ​តែ​បាន​មក​ដោយកុសល​កម្ម​ដែល​យើង​បាន​ធ្វើ​មក​ហើយ ព្រោះ​ហេតុ​នោះ បុរស​ស្ត្រី​ដែល​ប្រាថ្នា​ចង់​បាន​កូន​ល្អ​មក​កើត​ជាមួយ ត្រូវ​ខំ​ធ្វើ​បុណ្យ​កុសល​ឲ្យ​បាន​ច្រើន ដូច​ជា​ត្រូវ​ឲ្យ​ទាន​ដល់​សមណព្រាហ្មណ៍​ក្នុង​ព្រះ​ពុទ្ធ​សាសនា ឬ ពួក​យាចក។

យើង​អាច​ធ្វើ​ឲ្យខ្ពស់​ជាងនោះ​ទៀត គឺ ការ​រក្សា​សីល​ ៥ ឲ្យ​បាន​ជាប់​ជានិច្ច​កាល​កុំ​គិត​ថា ក្រែង​រក្សា​សីល​ទៅ​រកស៊ី​យ៉ាង​ម៉េច​កើត ! គំ​និត​នេះ​ជា​ជំនិត​មនុស្ស​ល្ងង់​ខ្លៅ មិន​មាន​បញ្ញា មិន​ឃើញ​ថា​ការ​មាន​សីល​មាន​អានិសង្ស​យ៉ាង​ណា​ក្នុង​បច្ចុប្បន្ន នាំ​មក​នូវ​សេចក្ដី​សុខ​យ៉ាង​ណា​ដល់​គ្រួសារ​យើង។ កាល​បើ​យើង​មាន​កូន​បុណ្យមក​កើត​ជា​មួយ​នឹង​យើង ហើយ​ខ្លួន​យើង​មិន​ត្រូវ​លះ​បង់​បុណ្យ​មក​កើត​ជា​មួយ​នឹង​យើង ហើយ​ខ្លួន​យើង​មិន​ត្រូវ​លះ​បង់​បុណ្យ​កុសល​ចោល​ឡើយ ព្រោះ​ថា បុណ្យ​កាល​ណា​ឲ្យ​ផល​ហើយ​ក៏​អាច​អស់​ទៅ​ដែរ ព្រោះ​ហេតុ​នោះ ត្រូវ​សន្សំ​បុណ្យ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​មាន​កូន​បុណ្យ​មក​កើត​នឹង​យើង​ទៀត​ រហូត​គ្រប់ៗ​ជាតិ។ កាល​បានកូន​បុណ្យ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ​សប្បាយមិន​មាន​មន្ទិល​សៅ​ហ្មង​ទាំង​ថ្ងៃ ទាំង​យប់ មិន​មាន​កង្វល់​ក្រែង​កូន​ខិល​ខូច អាច​ទៅ​ធ្វើ​អំពើ​អាវ៉ាសែ។


កូន​បាប ជា​កូន​នាំ​មក​នូវ​វិបត្តិ​ផ្សេងៗ ក្នុង​គ្រួសារ​គ្រាន់​តែ​មក​បដិសន្ធិ​ក្នុង​ផ្ទៃ​ពោះ​ម្ដាយ​ក៏​ធ្វើ​ឲ្យ​ម្ដាយ​មាន​ជម្ងឺ ដូច​ក្ដៅ​ពោះ​ជានិច្ច​ឬ ត្រូវ​មាន​ជម្ងឺ​ឈឺ​រ៉ាំរ៉ៃ ធ្វើ​ឲ្យឪពុក​ម្ដាយ​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា រហូត​ដល់​កើត​មក​ក៏​នាំ​រឿង​លំបាក​ច្រើនមក​ឲ្យ​ឪពុក​ម្ដាយ​ជា​អ្នក​ដោះ​ស្រាយ។ សូម​ឪពុក​ម្ដាយ​ដែល​មាន​កូន​បាប​មក​កើត​ជា​មួយ យើង​ត្រូវ​ដឹង​ថា នេះ​សុទ្ធ​តែ​ជា​បាប​របស់​យើង ដែល​បាន​ធ្វើ​មក​ហើយ ព្រោះ​យើង​មិន​បាន​ធ្វើ​បុណ្យ​ទុក ទើប​យើង​ជួប​ប្រទះ​កូន​បាប។ កូន​បាប​គឺ​កូន​មាន​ពៀរជា​មួយ​យើង​ពី​អតីត​ជាតិ ធ្លាប់​ចងពៀរ​នឹង​គ្នា​មក កាល​បើ​យ៉ាង​នោះ យើង​មិន​ត្រូវ​ចង​ពៀរ​ជា​មួយ​កូន​បាប​ឲ្យ​ថែម​ខ្លាំង​ទៀត​ទេ កុំ​យក​បាប​ទប់​ទល់​ជា​មួយ​បាប គឺ​កុំ​យក​អំពើ​អាក្រក់ ទៅ​ទប់​ទាល់​ជា​មួយ​កូន​បាប​ឲ្យ​សោះ ត្រូវ​យក​អំពើ​ល្អ​ផ្អែម​ល្ហែម​ទៅ​ទប់​ទល់​វិញ ត្រូវ​មាន​ខន្តិធម៌ឲ្យ​បាន​ស្មើ​ចំពោះកូន​បាប​យើង​ត្រូវ​ដឹង​ថា ព្រះ​សម្មាសម្ពុទ្ធ​ជា​សាស្ដា​ក្នុង​លោក​ត្រាស់​ដឹងថា៖

ន ហិ វេរេន វេរានិ             សម្មន្ដីធ កុទាចនំ
អវេរេន ច សម្មន្តិ             ឯស ធម្មោ សនន្តនោ។

ពិត​មែន​តាំង​ពី​កាល​ណា​មក​ក្នុង​លោក​នេះ ពៀរ ទាំង​ឡាយ​មិន​រម្ងាប់​ដោយ​ការ​មិន​មាន​ពៀរ នេះ​ជាបវេណីធម៌។

យើង​ជា​ពុទ្ធ​សាសនិក​ក៏​បាន​ដឹង​ហើយ​ថា ពៀរ​មិន​ស្ងប់​ដោយ​ពៀរ កាល​បើ​យ៉ាង​នោះ យើង​មាន​កូន​បាប​មិន​ត្រូវ​យក​បាប​ទៅ​តប​ត​ទេ ដូច​ភ្លើង​ជិត​រលត់​ទៅ​ហើយ យើង​ក៏​យក​សាំង​ចាក់​ថែម​ឲ្យ​ឆេះ​ខ្លាំង​ទៀត ឬភ្លើង​កំពុង​ឆេះ​ខ្លាំង​យក​សាំងទៅ​ចាក់​ទៀត ភ្លើង​នោះ​កាន់​តែ​ឆេះ​ខ្លាំង​ឡើង​ជា​ទ្វេ ដូច​កូន​បាប យើង​ធ្វើ​អំពើ​បាប​តប​ទៅ​វិញ វា​នាំ​ឲ្យ​បាប​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ជាង​មុន​ទៀត។

យើង​ត្រូវ​ពិចារណា​ពាក្យ​ថា កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ។

អាត្មា​អញ​មាន​កម្ម​ជា​របស់​ខ្លួន មាន​កម្ម​ជា​មត៌ក មាន​កម្ម​ជា​កំណើត មាន​កម្ម​ជា​ផៅពង្ស មាន​កម្ម​ជា​ទីរលឹក អាត្មា​អញ​នឹង​ធ្វើ​នូវ​កម្មណា ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី នឹង​ជា​អ្នក​ទទួល​នូវផល​នៃ​កម្ម​នោះ។


ដូច្នេះ កូន​បាប​ជា​ផល​នៃ​បាប​កម្ម ដែល​យើង​បាន​ធ្វើ​មក​ហើយ យើង​ត្រូវ​ទទួល​ដោយ​ញញឹម​នូវ​ផល​នេះ​ចុះ មិន​ត្រូវគ្រាំគ្រា ទុក្ខទោម្នេញ​ឡើយ ធ្វើ​ដូចម្ដេច​ដែល​យើង​អាច​ជៀស​ផុត​ពី​បាប​កម្ម ដែល​យើង​ធ្វើ​មក​បាន សូម្បី​តែ​ព្រះ​សម្ពុទ្ធ​ទ្រង់ជា​កំពូល​ក្នុង​លោក ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ​នៅ​តែ​ព្រះអង្គ​គេច​ពី​បាប​កម្ម​មិន​បាន​ ដូច​ត្រូវ​ភិក្ខុ​ទេវទត្ត​ប្រមៀល​ថ្ម​ទម្លាក់​កិន ចេញ​ព្រះ​លោហិត​ពី​ព្រះបាទ​ជា​ដើម ឬ ព្រះអរហន្ត​មាន​ព្រះ​មោគ្គល្លាន​ជាដើម ត្រូវ​ចោរ ៥០០ នាក់ វាយ​រហូត​បរិនិព្វាន នេះ សុទ្ធ​តែ​ជា​ផល​នៃ​បាប​កម្ម​ចុះ​ទំរាំ​យើង​ជា​បុគ្គល​ធម្មតា​មិន​មាន​ឫទ្ធិអភិញ្ញា ដូច​ព្រះ​សម្ពុទ្ធ​ឬព្រះ អរហន្ត​នោះ តើ​យើង​អាច​គេជ​ផុត​ពី​បាប​កម្ម​ដូច​ម្ដេច​កើត។ ព្រះ​ហេតុ​នោះ​ យើង​ត្រូវ​យល់​ព្រម​ល្មម​ជា​មួយ​ផល​នៃបាប​ដែល​យើង​បាន​ធ្វើ ហើយ​ទទួល​ផល​នៃ​បាប​កម្ម​នោះ​ចុះ​ដោយ​មិន​ចង់​កែ​សេចក្ដី​ពិត។ កាល​យើង​យល់​ព្រម​ថា នេះជា​បាប​របស់​យើង​ឲ្យ​ផល ធ្វើ​ឲ្យ​ចិត្ត​យើង​មិន​សោក​សៅ​ទុក្ខទោម្នេញ​ក្នុង​រឿង​ដែល​មាន​កូន​បាប​នោះ​ឡើយ។

កាល​មាន​កូន​បាបត្រូវ​ណែនាំ​ទៅ​តាម​ផ្លូវ​ព្រះ​ធម៌ ផ្លូវ​សុចរិត ឬ អាច​ឲ្យ​កូន​បួស​រៀន​ព្រះធម៌ព្រះវិន័យ ដើម្បី​យល់​ពី​អំពើល្អ ដែល​ខ្លួន​ត្រូវ​សាងសន្សំ។ កាល​កូន​បួស​រៀន​ក្រែង​មាន​ឧបនិស្ស័យ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​អាច​ទៅ​ជា​មនុស្ស​ល្អ​ម្នាក់​នៅ​ក្នុង​សង្គម​នឹង​គេ។ តែ​បើ​កូន​មិន​ចង់​បួស​រៀន​ទេ កុំ​ចេះ​តែ​បង្ខំ​ឲ្យ​បួស​ក្រែងខូច​ព្រះពុទ្ធសាសនា នាំ​ឲ្យមាន​មន្ទិល​ក្នុង​ធម៌​វិន័យ ព្រោះ​ថា បួសទៅ​អាច​ទៅ​ជា​អ្នក​ខិល​ខូច រហូត​ប្រព្រឹត្ត​ខុស​ធម៌វិន័យ​នៃ​ព្រះពុទ្ធ​សាសនា។ កាល​បើ​កូន​ចង់​បួស ត្រូវ​ឲ្យ​កូន​ទៅ​បួស​ក្នុង​សម្នាក់​គ្រូ​អាចារ្យ​ឧបជ្ឈាយ៍​ត្រឹម​ត្រូវ ជា​អ្នក​ចេះ​ដឹង​ព្រះ​ត្រៃបិដក អដ្ឋកថា ដីកា​ខ្មាសបាប ខ្លាចបាប ប្រាថ្នា​សិក្សា​មាន​ការ​ប្រព្រឹត្តិ​ព្រហ្មចរិយធម៌ដើម្បី​ព្រះពុទ្ធ​សាសនាតែ​ម្យ៉ាង មិន​ជា​ភិក្ខុ​សម្លឹង​លាភ​ជា​ធំ​គិត​តែ​ពី​តិរច្ឆានកថា និយាយ​ពាក្យ​គ្រោតគ្រាត មិន​សម​ជា​សមណៈ​សក្យបុត្តិយ៍ ប្រព្រឹត្ត​ឡេះឡោះ​មិន​សង្រួម​ឥន្ទ្រិយ​មាន​តែ​ការ​លេង​សើច មើល​ទូរស្សន៍ ស្ដាប់​ចម្រៀង ប្រឡែង​គ្នាមិន​គិត​ពី​សីល សិក្ខា ដែល​ខ្លួន​ជា​អ្នក​បួស មាន​អាការៈ​មិន​ខុស​ពី​កូន​អ្នក​ស្រុក​។ ម្យ៉ាង​ទៀត គ្រូអាចារ្យ​ខ្លះ​គិត​តែ​ពី​មន្ត​អាគម ខ្សែ​យ័ន្តកថា ដើម្បី​ឲ្យ​ពុទ្ធបរិស័ទ​ចូល​ចិត្ត អ្នក​បួស​ទាំង​នេះ​មិន​ត្រូវ​ឲ្យ​កូន​បួស​ជា​មួយ​ឡើយ វា​អាច​ឲ្យកូន​យើង​ក្លាយជា​មនុស្ស​ពាល​កាន់​តែ​ខ្លាំង ព្រោះ​កាល​ទៅ​បួស​នោះ មិន​បាន​ហ្វឹក​ហាត់​អប់រំ​ខ្លួន​ឲ្យ​កាន់​តែ​ខូច​ថែម។

អ្នក​បួស​ក្នុង​សាសនា​នេះ មិន​មែន​ចេះ​តែ​ល្អ​ទាំង​អស់​ទេ អ្នក​ខ្លះ​បួស​ដើម្បី​លាភសក្ការៈ បួស​ដើម្បីឲ្យ​គេ​សសើរ​បួស​ដើម្បី​បាន​ទ្រព្យ បួស​ខ្លះ​ដើម្បី​រៀន​មុខ​វិជ្ជា​អង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ បាលី ដើម្បី​គ្រាន់​តែ​ចិញ្ចឹម​ជីវិត។ អ្នក​ដែល​បួស​ប្រព្រឹត្តិ​ព្រហ្ម​ចរិយៈ ដើម្បី​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ដោយ​សិក្សា​ព្រះធម៌​ព្រះវិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ហើយ​ មាន​ការ​បដិបត្តិ​យ៉ាង​ហ្មត់​ចត់​ត្រឹម​ត្រូវ សូម្បី​សិក្ខា​បទ​មួយ ក៏​មិន​ហ៊ាន​ប្រព្រឹត្តកន្លង​សោះ អ្នក​បួស​ទាំង​នេះ​ត្រូវ​ឲ្យ​កូន​យើង​ទៅបួស​រៀន​ក្នុង​សម្នាក់​លោក​ដើម្បី​បាន​ជា​កូន​ល្អ​ក្នុង​ព្រះ​ពុទ្ធសាសនា ទោះ​ជា​មិន​ចង់​បួស​ត​ទៅ​ទៀត សឹក​មក​ក៏​នៅ​រក្សា​ធម៌​បាន​ល្អ ដូច​ជា​រក្សាសីល​ ៥ ជា​ដើម ទាំង​នេះក៏​ដោយ​សារ​យើង​ឲ្យ​កូន​បួស​ក្នុង​សម្នាក់​អ្នក​បួស​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​កូន​យើង​បាន​សេពគប់​ជា​មួយ​បណ្ឌិត​សប្បុរស រហូត​ក្លាយ​ទៅ​ជាសប្បុរស​ផង​ដែរ។

ខ្លួនខ្ញុំ​អ្នក​សរសេរ​សៀវភៅ​នេះ​ផ្ទាល់​ធ្លាប់​បាន​ឪពុក​ម្ដាយ​នាំ​ឲ្យ​ទៅ​បួស​ក្នុង​សម្នាក់​ភិក្ខុ​សាមណេរ​មិន​ល្អ ខ្ញុំ​ក៏ទៅ​ជា​អ្នក​បួស​មិន​ល្អ​មិន​សិក្សា​រៀន​សូត្រ រហូត ៣_៤ ឆ្នាំ​ទើប ភ្ញាក់​ខ្លួន​ទៅ​សិក្សា​ក្នុង​សម្នាក់អ្នក​បួស​ត្រឹមត្រូវ ប្រឹង​រៀន​សូត្រ​ទើប​ក្លាយ​ទៅ​ជា​អ្នក​ចេះ​ដឹង​ធម៌​អាថ៌​ក្នុង​បិដក អដ្ឋកថា ខ្លះៗ។ ដូច្នេះ​បាន​ខ្ញុំ​ពោលថា កាល​ឲ្យ​កូន​បួស​ត្រូវ​ឲ្យ​បួស​ក្នុង​សម្នាក់​អ្នក​ចេះ​ធម៌​វិន័យ​ពិតៗ ទើប​កូន​យើង​អាច​ទៅ​ជា​អ្នក​ចេះ​ដឹងទាំង​ផ្លូវ​ធម៌ ផ្លូវ​លោក​យ៉ាង​ល្អ​ទៅ​បាន។ យើង​ត្រូវ​ជឿ​ថា "ធម៌​សេពគប់​នេះ​ជា​គុណ​ធម៌​ល្អ​វិសេស​បំផុត"។


ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ
 
Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៦៧៧ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៥៨,៧៧២ ដង)
សូវ​ក្រ​សម្បត្តិ​កុំ​តែ​ឲ្យ​ខ្សត់​បញ្ញា
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៩៩២ ដង)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៧២៦ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៨,៦៦៤ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿