ថ្ងៃ សៅរ៍ ទី ២២ ខែ កក្តដា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៧០៩
ថ្ងៃម្សិលមិញ ៤១,៩៧៤
ខែនេះ ១,០៦០,០៦០
សរុប ៤៥,៣៤៥,៨២៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៨ តុលា ឆ្នាំ២០១៦ (អាន: ១៨០៧ ដង)

ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច



 
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច

កូន​ខ្លះ​ទោះ​បី​ឪពុក​ម្ដាយ​ខំ​ទូន្មាន​ប្រៀន​ប្រដៅ អប់​រំ​យ៉ាង​ណា​ក៏​ដោយ តែ​នៅ​អាច​ខូច​បាន ព្រោះ​ឥទ្ធិពល​ខាង​ក្រៅ​អូស​ទាញ។

ឥទ្ធិពល​គឺ​កម្លាំង​ដ៏​មាន​ប្រសិទ្ធ​ភាព​ខាង​ក្រៅ បាន​ដល់​សង្គម​ សាលា​ឬមិត្ត​ភ័ក្តិ។ កាល​បើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុយ៌ស ដូច​ជា បងធំ ផឹកស៊ី រាំច្រៀង ជា​ដើម ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ​ផង​ដែរ។ ព្រោះហេតុ​នោះ ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច កុំ​ឲ្យ​កូន​សេពគប់​បុគ្គល​ដែល​មាន​និស្ស័យ​មិន​ល្អ ចរិត​មិន​ល្អ ហើយ​នាំ​កូន​ទៅ​ដើរ​លេង​មិន​មាន​ខក​ខាន។ យើង​ត្រូវ​ខំព្យាយាម​ហាម​ឃាត់​កូន​មិន​ឲ្យ​ដើរ​ជា​មួយ​បុគ្គល​ប្រភេទ​នោះ​ឡើយ។

សម័យ​ឥឡូវ​ជា​សម័យ​ទំនើប​ឬ​គេ​ថា "សម័យ​កុំព្យូទ័រ"នេះ មនុស្ស​មាន​ រាគៈ ទោសៈ មោហៈច្រើន ឃើញ​គុណ​ជា​ទោស ឃើញ​ទោស​ជា​គុណ។ ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​ខូច​បាន ដូច​ព្រះ​រាជ​កុមារ​អជាសត្តុគ្រា​ដំបូង ទ្រង់​មិន​ទាន់​ដល់​ថ្នាក់​ឃោរឃៅ​យង់ឃ្នង​ទេ​ តែ​អាស្រ័យ​ការ​សេព​គប់​ភិក្ខុ​ទេវទត្ត ក៏​ហ៊ាន​ធ្វើ​ឃាត​ព្រះ​បិតា​ដែល​ជា​ធម្មិករាជ​បាន។ ដូច្នេះ​ឥទ្ធិពល​ខាង​ក្រៅ​នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន មិន​ត្រូវ​ធ្វើ​លំៗ នោះ​ទេ។

មាតាបិតា​ជា​ឥទ្ធិពល​ទី១ របស់​កូន កាល​បើ​មាតា​បិតា​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​កំហុស ធ្វើ​ឲ្យ​កូន​មាន​ចិត្តធ្លាក់​លិច​ចុះ​ក្នុង​ហេតុ​មិន​ប្រក្រតី​ដូច​ជា​ឈឺចុកចាប់​ក្នុង​ចិត្ត ព្រោះ​ទង្វើ​របស់​មាតាបិតា​មិន​ជាទី​ពេញ​ចិត្ត​របស់​ខ្លួន រហូត​ដល់​កូន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​បាន។

សាលា​ក៏​ឥទ្ធិពល​ដ៏​មាន​កម្លាំង​ខ្លាំង​មួយ​ដែរ ព្រោះ​កាល​កូន​ទៅ​សាលា​ជួប​ជា​មួយ​មិត្ត​ភក្តិ​មិន​ល្អ ក៏​នាំ​ឲ្យ​ខូច​បាន ឃើញ​កូន​ទៅ​បាត់ៗ បើ​មិន​ប្រយ័ត្ន​ទេ កូន​ទៅ​ដើរ​លេង​មិន​ចូល​សាលា​ក៏​មាន។ សម័យ​យើង​នេះ​ កូន​អាង​ឡេះ​ថា​ទៅ​សាលាៗ ទៅ​រៀន​គួរៗ តែ​ជួន​កាល​កូន​ទៅ​ដើរ​លេង​មិន​បាន​ចូល​សាលា​បន្តិច​សោះ​ក៏​មាន។ ព្រោះ​ហេតុ​នោះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ ឥទ្ធិពល​ខាង​ក្រៅ​ឲ្យ​មែន​ទែន​ កុំ​ធ្វេស​ប្រហែស​។


ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៦ មិថុនា ឆ្នាំ២០១៧ (អាន: ៦៥១១ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៩០៧២ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ៣០ មេសា ឆ្នាំ២០១២ (អាន: ១២៣៨១ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៧ (អាន: ៦៧៩០៤ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៩០០៦ ដង)
ឧបនិស្ស័យនៃការបដិបត្តិធម៌
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២១៥៧៧ ដង)
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro