ថ្ងៃ សៅរ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១៦,៤២៣
Today
ថ្ងៃម្សិលមិញ ២២៥,០៥៧
ខែនេះ ៦,១៤២,១០៥
សរុប ១៧៥,៩៥៣,២៩០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩៥២ ដង)

កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ



 
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ

កាល​មាតា​បិតា​បាន​ចិញ្ចឹម​កូន ត្រូវតាម​គន្លង​ធម៌​យ៉ាង​នេះ​ហើយ ខ្លួន​យើង​ជា​កូន​ត្រូវ​ដឹង​គុណ​គាត់​វិញ ដោយ​ជួយ​ចិញ្ចឹម​បី​បាច់​ថែរក្សា​គាត់ ដូច​គាត់​ធ្វើ​មក​លើ​យើង ទើប​សម​ជា​កូន​ដ៏​ល្អ​របស់​មាតា​បិតា។ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ទ្រង់​ទុក​មាតា​បិតា​ដូច​ជា​ភ្លើង ដូច​ទ្រង់​ត្រាស់​ថា៖

ម្នាល​ព្រាហ្មណ៍ ភ្លើង ៣ ប្រការ​នេះ​គួរ​បុគ្គល​គួរ​ធ្វើ​សក្ការៈ​គោរព រាប់​អាន​ បូជា រក្សា បម្រើ​ឲ្យ​ល្អ​ដោយ​ប្រពៃ។​ ភ្លើង​ ៣ ប្រការ​តើ​ដូច​ម្ដេច​ខ្លះ? ភ្លើង​គឺ​អាហុនេយ្យ​បុគ្គល ១ ភ្លើង គឺបុគ្គល​ជា​ម្ចាស់​ផ្ទះ១ ភ្លើង គឺ ទក្ខិណេយ្យ​បុគ្គល ១។

អាហុនេយ្យបុគ្គល បាន​ដល់ មាតា​បិតា​ជា​បុគ្គល​គួរបូជា​របស់​កូន​ប្រុស​ស្រី ព្រោះ​កាល​កូន​គោរព​បូជា​រមែង​បាន​បុណ្យ​កុសល​ដ៏​ច្រើន​ ហើយ​តែង​តែ​បាន​ផល​អាច​ឃើញ​ទាន់​ភ្នែក​ទៀត​ផង ដូច​ជា​ការ​សរសើរ​ជា​ដើម។

គហបតគ្គិ ភ្លើង​គឺ ម្ចាស់​ផ្ទះ​ បាន​ដល់ ប្រពន្ធ កូន ខ្ញុំ​បម្រើ អ្នក​ទាំង​អស់​នេះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បី​បាច់​ថែរក្សា​ឲ្យ​បាន​ល្អ មិន​ត្រូវ​ធ្វេស​ប្រហែស​ទេ។

ទក្ខិ​ណេយ្យគ្គិ ភ្លើង​គឺ​ទក្ខិណេ្យ​បុគ្គល បាន​ដល់ សមណព្រាហ្មណ៍​ជា​អ្នន​មិន​មាន​សេចក្ដី​ប្រមាទ ស្ថិត​នៅ​ក្នុង​ខន្តី​និង​សោរច្ចៈ ទូន្មាន​នូវ​ចិត្ត​មួយ រម្ងាប់​នូវ​ចិត្ត​មួយ​រលត់​នូវ​ចិត្ត​មួយ ត្រូវ​តែ​គោរព​ប្រតិបត្តិ​ឲ្យ​បាន​ល្អ ដោយ​ការ​ថ្វាយ​បង្គំ​ និង​ការ​ឲ្យ​ទាន​ជា​ដើម។

ហេតុ​អ្វី​បាន​ទ្រង់​ត្រាស់​ថា ជា​ភ្លើង? ព្រោះ​ភ្លើង​នាំ​មកនូវ​សេចក្ដី​ចម្រើន​ដោយ​យើង​ក៏​មាន សេចក្ដី​វិនាស​ក៏​មាន ដូច​ភ្លើង​ចង្ក្រាន​យើង​ឈ្លាស​ដាំ​បាយ​ហូប​បាន តែ​មិន​ឈ្លាស​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​អស់​ក៏​បាន យ៉ាង​ណា​ ភ្លើង​នេះ បើ​យើង​​ប្រតិបត្តិ​គោរព​តែង​នាំ​មក​នូវ​សេចក្ដី​ចម្រើន សុភមង្គល វិបុលសុខ បើ​យើង​បៀត​បៀន​មើល​ងាយ​ មើល​ថោក​តែង​នាំ​មក​នូវ​សេចក្ដី​វិនាស​ទុក្ខ​ព្រួយ​ជានិច្ច។

នៅក្នុង​អង្គុត្តរ​និកាយ ព្រះអង្គ​ទ្រង់​ត្រាស់​ថា៖

ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយ​ណា​បាន​បូជា​មាតា​បិតា ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​អស់​នោះ​ឈ្មោះ​ថា​ប្រកប​ដោយ​បុព្វាចារ្យ (អាចារ្យ​ដើម) ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយ​ណា បាន​បូជា​មាតា​បិតា​ក្នុងផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ឈ្មោះ​ថា​ប្រកប​ដោយ​អាហុនេយ្យ (​អ្នក​គួរ​ទទួល​របស់​ដែល​កូន​ប្រុស​ស្រី​បូជា)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្រហ្មនុះ ជា​ឈ្មោះ​មាតា​បិតា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ពាក្យ​ថា បុព្វា​ចារ្យ​នុះ​ឈ្មោះ​ថា​មាតា​បិតា​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ពាក្យ​ថា អាហុនេយ្យនុះ ជា​ឈ្មោះ​មាតា​បិតា។
ដំណើរ​នោះ​ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​មាតា​បិតាជា​អ្នក​មាន​ឧបការៈ​ច្រើន ជា​អ្នក​បី​បាច់​ រក្សា​ចិញ្ចឹម​កូន ជា​អ្នក​ឲ្យ​កូន​បាន​ឃើញ​ក្នុង​លោក។

ព្រហ្មាតិ មាតាបិតរោ
បុព្វាចរិយាតិ វុច្ចរេ
អាហុនេយ្យា ច បុត្តានំ
បជាយ អនុកម្បកា។
តស្មាហិ នេ នមស្សេយ្យ
សក្ករេយ្យាថ បណ្ឌិតោ
អន្មេន អថ បានេន
វត្ថេន សយនេន ច
ឧច្ឆាទនេន ន្ហាបនេន
បាទានំ ធោវនេន ច
តាយ បរិចរិយាយ
មាតាបិតូសុ បណ្ឌិតា
ឥធេវ នំ បសំសន្តិ
បេច្ច សគ្គេ បមោទតិ។

មាតា​បិតា​លោក​ហៅ​ថា​ព្រហ្ម​ផង ថា​បុព្វាចារ្យា​ផង​ថា អាហុនេយ្យ​ផង របស់​កូន​ទាំង​ឡាយ ព្រោះ​ជា​អ្នក​អនុគ្រោះ​នូវ​ពពួក​សត្វ។ ព្រោះ​ហេតុ​នោះ​ បណ្ឌិត​ត្រូវ​តែ​មនស្ការ​ធ្វើ​សក្ការៈ​មាតា​បិតា​ទាំង​នោះ ដោយ​បាយ ទឹក សំពត់ ទី​ដេក​គ្រឿង​ដុស​ខាត់​ទឹក​ងូត នឹង​ទឹក​លាង​ជើង បណ្ឌិត​រមែង​សរសើរកូន​នោះ ព្រោះ​ការ​បម្រើ​មាតា​បិតា​នោះ​ក្នុង​លោក​នេះ (​កូន​នោះ) លុះ​លះ​លោក​នេះ​ទៅ​កាន់​បរលោក​រមែង​រីក​រាយ​ក្នុង​ស្ថាន​សួគ៌។

ក្នុង​ព្រះ​សូត្រ​នេះ​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ចង្អុល​នូវ​គុណ​មាតា​បិតា​ដ៏​ធំធេង ចំពោះ​កូន​ប្រុសស្រី​ក្នុង​លោក​នេះ ហើយ​ទ្រង់​បាន​ត្រាស់ថា មាតា​បិតា​ជា​អាហុនេយ្យ​បុគ្គល គឺ​បុគ្គល​គួរ​ទទួល​យក​នូវ​ទេយ្យវត្ថុ​ ដែល​កូន​ប្រុស​ស្រី​បូជា នឹង​បាន​បុណ្យ​កុសល​រាប់​ប្រមាណ​មិន​បាន។ ព្រោះ​ហេតុ​នោះ​ សូម​កូន​ប្រុស​ស្រីត្រូវ​ជ្រាប​ថា មាតា​បិតា​ជា​អ្នក​ឧបការគុណ​ច្រើន មិន​មាន​អ្វី​ក្នុង​លោក​នេះ​ ប្រៀប​ប្រដូច​បាន​ឡើយ។ កាល​យ៉ាង​នោះ កូន​ប្រុស​ស្រី​មិន​ត្រូវ​ប្រមាថ​មើល​ងាយ​គាត់​ដោយ​ប្រការ​ណា​នីមួយ​នោះ​ឡើយ។

បើ​ខុស​ភ្លាំង​ភ្លាត់ ព្រោះ​ល្ងិតល្ងង់ ត្រូវ​សូម​ខមាទោស​គាត់ កុំ​ខាន​ឡើយ!។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌
ដោយ​៥០០០​ឆ្នាំ
 

Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០៩៥២ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៧១៧ ដង)
ការ​សង្រួម​ក្នុង​បាតិមោក្ខ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០១៤ (អាន: ៣៨៦៤ ដង)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩៦២៣ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៨៣៣ ដង)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥២១៦៩ ដង)
បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕