អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥០៨ ដង)
ភាពអំនត់អត់ធន់

|
ភាពអំនត់អត់ធន់
កូនត្រូវយល់ដឹងថា សេចក្តីអត់ធន់ញ៉ាំងនូវផលឲ្យសម្រេចបានគ្រប់យ៉ាង កូនត្រូវអត់ធន់ដូចតទៅៈ ១. អត់ធន់ក្នុងរឿងដែលគួរអត់ធន់ ២. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ។ ឪសូមអធិប្បាយ គឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ ដូចជាអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ ការដេក ការរៀន ... ចូរកូនអត់ធន់ដើម្បីអនាគតរបស់កូន សូមឲ្យកូនប្រកាន់ទុកថា សេចក្តីអត់ធន់គឺមុខនាទីរបស់យើងមួយផងដែរ ។ តទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ដូចជា យើងធ្វើល្អហើយតែត្រូវគេនិន្ទា ធ្វើល្អដល់គេត្រូវប្រទូស្តរបវិញ និយាយពិតធ្វើដោយស្មោះតែត្រូវធ្វើបានត្រឹត្រូវ មិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុត បើកូនធ្វើបានឈ្មោះថា កូនល្អដ៏ក្រៃលែង កូននឹងមានសេចក្តីសុខ ផលនឹងកើតមានដល់កូនព្រមទាំងបរិវារ កាលណាបើកូនមានសេចក្តីអត់ធន់បែបនេះ ។ - សេចក្តីអត់ធន់ ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់ - សេចក្តីអត់ធន់ ធ្វើឲ្យរួចពីក្រញាំតណ្ហា - សេចក្តីអត់ធន់ ធ្វើឲ្យមានរបៀបវិន័យ - សេចក្តីអត់ធន់ បញ្ឈប់សេចក្តីក្រោធបាន - សេចក្តីអត់ធន់ ធ្វើឲ្យតម្កល់ខ្លួនបាន - សេចក្តីអត់ធន់ ជាដៃគូក្នុងការងារ - សេចក្តីអត់ធន់ ជាអាវក្រោះរបស់ចិត្ត - សេចក្តីអត់ធន់ នាំឲ្យមានមិត្ត ខ្សត់សត្រូវ - សេចក្តីអត់ធន់ ជាបិតានៃគុណធម៌ទាំងពួង ។ ដែកដែលយកទៅដុតដោយភ្លើង ហើយយកមកលត់ដំធ្វើជាឧបករណ៍ផ្សេងៗ រមែងរឹង និងមានតម្លៃយ៉ាងណាមិញ មនុស្ស ដែលអត់ធន់បានល្អ ក៏ជាមនុស្សរឹងប៉ឹង និងមានគុណតម្លៃ យ៉ាងដូច្នោះដែរ ។ ទង់ជ័យព្រះពុទ្ធ ខន្តីប្រែថាការអត់ទ្រាំ រឹងមាំល្អស្រស់ដូចជាទង់ រក្សាកុសលឲ្យគង់វង្ស មេត្តាដូចទង់បក់រវិច ។ មេត្តាខន្តីគូសមស័ក្តិ មិនមានថ្នាំងថ្នាក់អ្វីបន្តិច គឺអទោសៈថ្លៃជាងពេជ្រ កម្ទេចសត្រូវនៅក្នុងខ្លួន ។ ខ្សែកតញ្ញូបង្ហូតទង់ ទ្រទ្រង់បារមីឲ្យមាំមួន បញ្ញាជាដងយ៉ាងស៊ប់សួន ខ្យល់បក់អង្រួនគឺលោកធម៌ ។ សតិជាគ្រឹះកប់ក្នុងដី ដងទង់គ្មានអ្វីត្រូវញាប់ញ័រ ទង់បករវិចរំលេចពណ៌ ទទួលលោកធម៌ទាំង៨ ។ ខៀវលឿងក្រហមសហង្សបាទ ពណ៌ផ្លេកស្រស់ស្អាតចាំងរង្សី ជាផលសម្រេចពីបារមី សីលជាផែនដីទ្រដងទង់ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.