6
ថ្ងៃ ពុធ ទី ១៧ ខែ កក្តដា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ ព្រះសីហនុ
ទីតាំងៈ ខេត្តព្រះសីហនុ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,៨៤៧
Today
ថ្ងៃម្សិលមិញ ៨១,៩៦៥
ខែនេះ ១,១៦៨,០៩៧
សរុប ១០៥,៦៥៤,៤៦១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៥ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៩៥១២ ដង)

ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)



 
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ការពោល​រៀបរាប់ អំពី​ជីវិត

ពាក្យ​ថា ជីវិត នេះ​បើ​គេ​ពុំ​បាន​គិត​ឬ​ប្រើ​គំនិត ដើម្បី​ស្វែង​យល់​ឲ្យ​ដល់​ជម្រៅ​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ទេ គេ​ហាក់​ដូច​ជា​បាន​យល់​ស្គាល់ ដឹង​ពាក្យ​នេះ​ប្រាកដ​ច្បាស់​ទៅ​ហើយ គឺ​គេ​គ្រាន់​តែ​ឲ្យ​ន័យ​ទៅ​លើ​ពាក្យថា "ជីវិត" នេះ​គឺ​ត្រឹម​តែ​ការ​រស់​នៅ​ប៉ុណ្ណេះ ឃើញ​ជា​ការ​ស្រេច ដោយ​មិន​ចាំបាច់​ទៅ​មាន​ចម្ងល់​និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ដឹង​យលល់​ស្គាល់​អ្វី​ទៀត​នោះ​ទេ។

ប៉ុន្តែ​បើ​គេ​បាន​សិក្សា​ស្វែង​យល់​អំពី​ពាក្យ​ថា ជីវិត នេះ​ទៅ​តាម​អត្ថន័យ​និង​ជម្រៅ គេ​រឹង​រឹត​តែ​មាន​ចម្ងល់​ច្រើន​ណាស់​ទៅ​ទៀត​អំពី​ពាក្យ​ថា ជីវិត ព្រម​ទាំង​បញ្ហា​ដែល​កើត​មាន​ជុំ​វិញ​ជីវិត​នេះជា​អនេកកប្បការ​ទាំង​ផ្នែក ទស្សនៈវិជ្ជា និង បរមត្ថវិជ្ជា។

ទស្សនៈវិជ្ជា បាន​ដល់​ការ​សិក្សា​ស្វែង​យល់​ទៅ​តាម​ការ​ឃើញ​ឬ​ការ​ស្រាវជ្រាវ​ខាង​ផ្នែក​សម្ភារៈនិយម​ដោយ​ផ្អែក​ទៅ​លើ​ចំណេះ​ដឹង​និង​ក្បួន​វិជ្ជា​សាស្រ្ត​ផ្សេងៗ ដូច​ជា​ការ​សិក្សា​ឲ្យ​បាន​ចេះ​ដឹង​យល់​ស្គាល់ អំពី​លក្ខណៈ​និង​ការ​ប្រែប្រួល​ផ្លាស់​ប្ដូរ​នៃ​ជីវិត​នេះ​ទៅតាម​កាល​វេលា ដូច​ជា​ការ​រស់​នៅ​ឬ​ការ​ប្រព្រឹត្ត​ទៅ​ព្រម​នៃ​រូប​រាង​កាយ​របស់​សត្វ​ទាំង​ឡាយ​ ដោយ​មាន​ការ​ដក​ដង្ហើម​ចេញ-​ចូល​ចេះ​ស្រេក​ឃ្លាន ពោក​ពាក្យ​និយាយ​ស្ដី សើច​យំ ស្រលាញ់ ស្អប់ចេះ​ប្រកប​កិច្ចការ​អ្វី​ផ្សេងៗ​ទៅតាម​សញ្ជាតិញ្ញាណ​របស់​ខ្លួន ឬ​គេ​អាច​សំគាល់​បាន​ដោយ​ចលនា​ឥរិយាបថ​ទាំង​បួន​មាន​ការ​ដេក ដើរ​ឈរ​អង្គុយ ដែល​ផ្ទុយ​អំពី​សេចក្ដី​ស្លាប់ ហ្នឹង​ហើយ​ហៅ​ថា ជី​វិត​ដែល​យើង​ហៅ​ថា​ជី​វិត​មនុស្ស​ ជីវិតសត្វ មាន​ចិត្ត​វិញ្ញាណ មាន​ឥរិយាបថ​ប្រព្រឹត្ត​ទៅ​នោះ​ឯង។

តាម​ទស្សនៈ ការ​យល់​ឃើញ របស់​អ្នក​ស្រាវជ្រាវ​ខ្លះ​គេ​តែង​សម្គាល់​ថា​រុក្ខ​ជាតិ តិណជាតិ វល្លិជាតិ ជល​ជាតិ​ទាំង​នោះ​សុទ្ធ​សឹង​តែ​មានវិញ្ញាណ មាន​ជីវិត​ទៅ​តាម​ប្រភេទ​តូច​ធំ តិច​ច្រើន​ដោយ​គេ​បាន​សម្គាល់​ទៅ​តាម​លក្ខណៈ​ចលនា ការ​ផ្លាស់​ប្ដូរ​ទៅតាម​កាល​វេលា​នៃ​រុក្ខាលតាជាតិ​នោះៗ។ ដូច​ជា​ចេះ​បឺត ស្រូប​យក​ទឹក​ជីវជាតិ​ធាតុ​អាកាស​កម្ដៅ​ថ្ងៃ មក​ចិញ្ចឹម​បណ្ដុះ​ដើម​មែក​ធាង ស្លឹក​ត្រួយ ផ្លែ​ផ្កា ឲ្យ​លូត​លាស់​ដុះ​ដាល បែក​មែក​សាខា​ត្រសាយ​ត្រសុំ​ធំ​ខ្ពស់​ទៅ​បាន។

រុក្ខជាតិ​គ្រប់​ចំពូក​ ហាក់​បី​ដូច​ជា​មាន​ជីវិត​វិញ្ញាណ​ទទួល​ដឹង​នូវ​កម្ដៅ​ធាតុ​អាកាស​នៅ​ពេល​ណា​មាន​កម្ដៅ​ខ្លាំង ឬ​ធាតុ​អាកាស​ក្ដៅ​ខុស​ប្រក្រតី​ក៏​សម្រប​ស្លឹក​ស្វិត​ស្រពោន វេលា​មាន​ទឹក​សន្សើម​ ឬ​មាន​ភ្លៀង​បង្អុរ​ចុះ​មក ក៏​ខំ​លូត​លាស់​បញ្ចេញ​សម្រស់​ព្រម​ទាំង ស្លឹក​ ផ្លែ ផ្កា​ស្រស់​បំព្រង​គួរ​ឲ្យ​គយ​គន់​ពិត​ពិល​រមិល​មើល។

មាន​រុក្ខាល​តា​ជាតិ​ប្រភេទ​ខ្លះ​ទៀត ដូច​ជា​បន្លា​ប្រខ្លប​ជាដើម​ជា​រុក្ខជាតិ​មាន​ដើម​វៀវ​តូច​ឆ្មា ស្រដៀង​នឹង​វល្លិ​មាន​បន្លា​ខ្ចី​ទន់ មាន​ពណ៍​ស្វាយ​ច្រើន​ដុះ​ជា​គុម្ព​នៅ​លើ​ដី​ទួល​ឬ​តាម​ភ្លឺ​ស្រែ​រុក្ខជាតិ​ប្រភេទ​នេះ នៅ​ពេល​គេ​ដើរ​ទៅ​ប៉ះ ឬ​ពាល់​វា​ក៏​មាន​ចលនា​ស្លឹក​ ក្ដោប​រមូរ​សម្រប​ចូល​គ្នា​ភ្លាម ហាប់​បី​ដូច​ជា​មាន​ជីវិតវិញ្ញាណ​ទទួល​ ដឹង​សម្ផស្ស​ដូច្នោះ​ដែរ។

មាន​រុក្ខជាតិ​ច្រើន​ប្រភេទ​ទៀត នៅ​ពេល​ព្រលប់​មាន​ស្លឹក​ក្ដោប​សម្រប​ចូល​គ្នា ហាក់​បី​ដូច​ជា​ត្រូវ​ការ​សម្រាក​សម្រាន្ត​ក្នុង​រាត្រី​កាល​ដែរ។ ឯ​រុក្ខាលតាជាតិ​ខ្លះ​ទៀត​ខំ​លូតលាស់​បោះ​ទង​បញ្ចេញ​ត្រួយ​ថ្ពក់​តោង​វារ​ឡើង​ទ្រើង។

តាម​ទស្សនីយភាព​ដូច​ពោល​រៀប​រាប់​មក​នេះ ទើប​ធ្វើ​ឲ្យ​លោក-​អ្នក​ស្រាវជ្រាវ​ខ្លះ បាន​ពោល​អាង​សម្ដែង​បញ្ជាក់​អំពី​វិញ្ញាណ​ជីវិត​និង​ការ​វិវដ្ដន៍​នៃ​ជីវិត​វិញ្ញាណ​ទៅ​តាម​កាល​វេលា។

ពួក​គេ​បាន​ពោល​អះអាង​ថា រុក្ខាលតា​ជាតិ​គ្រប់​ប្រភេទ​សុទ្ធ​សឹង​តែ​មាន​ជីវិត​វិញ្ញាណ ប៉ុន្តែ​វិញ្ញាណ គឺ​ការ​ដឹង​នោះ​ជា​វិញ្ញាណ​តុច​ល្អិត កើត​មាន​តិច​តួច​ស្ដួច​ស្ដើង។ បាន​ជា​គេ​ពោល​ដូច្នេះ​ព្រោះ តាម​ការ​សង្កេត​ឃើញ​មាន​សត្វ​ដង្កូវ​ប្រភេទ​ខ្លះ​កើត​មក​ពី​សំបក​ឈើ ឬ​ស្លឹក​ឈើ។ សត្វ​អន្ទង់​ក្លាយ​ចេញ​ពី​ដើម​ត្រស់ពាក់​កណ្ដាល​មាន​ក្បាល​ខ្លួន​ជា​សត្វ​អន្ទង់ ពាក់​កណ្ដាល​មាន​សភាព​ជា​ដើម​ត្រស់។ សត្វ​ដង្កូវ​ទឹក​កើត​ចេញ​ពី​ទឹក​ហើយ​ដូច​ស្លាប​ប្រែក្លាយ​ទៅ​ជា​មូស។ សត្វ​ដង្កូវ​ដុះ​ស្លាប​ប្រែ​រូប​ទៅ​ជា​មេអំបៅ។​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ហ៊ាន​និយាយ​ថា កាល​ពី​ដើម​សត្វ​ស្វាក្លាយ​មក​ជា​មនុស្ស ឬ​ថា​មនុស្ស​បាន​ប្រែ​រូប​កាយ​ក្លាយ​មក​អំពី​សត្វ​ស្វា។

ការ​ពោល​ដូច្នេះ គឺចង់​បញ្ជាក់​អំពី​លក្ខណៈ​នៃ​ការ​ឃើញ​ដឹង​យល់​ស្គាល់​អំពី​ចលនា ការ​ប្រែប្រួល ផ្លាស់​ប្ដូរ​នៃ​រូបធាតុ​និងវិញ្ញាណ​ធាតុ តាំង​តែ​ពី​តូច​ល្អិត​ដែល​វិវដ្ដន៍​ទៅ​តាម​កាល​វេលា​មាន​តំណត​ភ្ជាប់​គ្នា​មិន​ដាច់ អំពី​សភាព​មួយ​ទៅ​កាន់​សភាព​មួយ រហូត​ឲ្យ​គេ​មាន​សេចក្ដី​យល់​ឃើញ​ថា រុក្ខាលតា​ជាតិ​ប្រភេទទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ ជីវិតវិញ្ញាណ ទើប​គេ​ប្រើ​ពាក្យ​ថា ដើមឈើ​ងាប់​ ដើម​ឈើ​រស់​ ដូច្នេះ​ជា​ដើម។

ការ​ពោល​រៀប​រាប់ អំពី​អត្ថន័យ​ខ្លះ​នៃ​ជីវិត​មក​ប៉ុណ្ណេះ​នេះ​គ្រាន់​តែ​បញ្ជាក់​ទៅ​តាម​ផ្នែក​ម្យ៉ាង​នៃ ទស្សនវិជ្ជា គឺ​ការ​ស្រាវជ្រាវ​និង​ការ​ពោល​ស្ដី​និយាយ​ទៅ​តាម​លោក​វោហារ ជា​សាមញ្ញភាសារ​ឬ​ជា​គ្រាម​ភាសា ហាក់​បី​ដូច​ជា​និយម​ន័យ​ត្រឹម​តែ​ប៉ុណ្ណេះ​ឃើញ​ថា​ជា​ការ​គ្រប់​គ្រាន់​ណាស់​ទៅ​ហើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៤ (អាន: ១២២៥៧ ដង)
រយៈពេល​នៃ​ការ​បំពេញ​បារមី​របស់​ព្រះពុទ្ធ​ ៣ ព្រះអង្គ​គឺ
ផ្សាយ : ១១ មេសា ឆ្នាំ២០១៩ (អាន: ៧៦២ ដង)
ការពិតគ្រប់យ៉ាង សម្រាប់សិក្សា
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៦១៩៧ ដង)
អាត្មាអញ​តែង​មាន​ការ​ចាស់​ជរា​ជា​ធម្មតា
ផ្សាយ : ០៦ មេសា ឆ្នាំ២០១៩ (អាន: ១៨៥២ ដង)
សំបុត្រ​ទិញ​ថ្នាំ​គ្រូ​ពេទ្យ
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៦ (អាន: ១០១៨ ដង)
កូន​មាន​ជម្ងឺ​ត្រូវ​ខំព្យាបាល
ផ្សាយ : ០៣ មេសា ឆ្នាំ២០១៩ (អាន: ១៣០៦០ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
ផ្សាយ : ១៣ តុលា ឆ្នាំ២០១៧ (អាន: ៩៧៧៦ ដង)
គ្រួសារកក់​ក្តៅ​ (ពាក្យ​ពេចន៍​ម៉ែ​ឪ)
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៧ (អាន: ៤៤៧៤៦ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ជួយឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មិថុនា នេះមានដូចជា ៖           ឧបាសក ម៉ៅ សុខ ៥៤ដុល្លា       |    ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង ១៥០ដុល្លា       |    ឧបាសិកា ម្ចាស់រោងពុម្ព គីម​ឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា   |    ថន សុខាឬទ្ធិ  ១០ម៉ឺន សម្រាប់ឆ្នាំ២០១៩   |    ឡុង សុគឿម ១០ដុល្លា   |    ហ្វេសប៊ុក ជនអនាថា អភ័ព្វស្នេហ៍ ១០ដុល្លា | ឧបាសក ជឿន ហ៊ុយ ៣៦០ដុល្លា សម្រាប់ឆ្នាំ២០១៩  |    ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ៥០ដុល្លា សម្រាប់ ៥ខែ ឆ្នាំ២០១៩  |    ឧបាសិកា ដានី ១៦ម៉ឺនរៀល |    ឧបាសិកា ដួង វ៉ាន់ ១០ម៉ឺនរៀល សម្រាប់ ឆ្នាំ២០១៩ |    ឧបាសក ស៊ីម ប៉ូឡូ និងឧបាសិកា ពេជ្រ ពិសី ព្រមទាំងបុត្រ ២០ដុល្លា |    ឧបាសិកា ទឹម រី ២០ដុល្លា |    តេង ប៊ុនលី ១០ដុល្លា |    ឧបាសិកា​យីន លីសា ២០ដុល្លា |    ឧបាសក នៅ ប៊ូអេង និងឧបាសិកា សុខ សាខន នៅអាមេរិក ៥០ដុល្លា |    ឧបាសិកា សែម សុវណ្ណនី ១០ដុល្លា |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា |    ឧបាសក សាន្ត ពិសិដ្ឋ និងក្រុមគ្រួសារ ៥០ដុល្លា |    ទូច វុត្ថា ២ដុល្លា |    កញ្ញា ឃឹម សុខស៊ីណា ២០ដុល្លា   |    ឧបាសិកា ចន្ទ កល្យាណី ២០ដុល្លា       |    ឧបាសិកា សួន ចិន្តា នៅភ្នំពេញ ១២ម៉ឺន ២០១៩    |    ប្អូន ស៊ុត វាសនា ,  ចន កែវ , ឌៀប សុផាន ៥០ដុល្លា    |    Shun Ey ១០ដុល្លា   |    ឌុល តុលា ១០ដុល្លា   |    លីម ហេង ៥០ដុល្លា សម្រាប់ឆ្នាំ២០១៩    |    លេក ស្រ៊ុន និង ឡាយ ទាង ៥០ដុល្លា   |    ឧបាសិកា ឌឿ ស៊ីឌីម និងស្វាមី ព្រមទាំងបុត្រ ៥០ដុល្លា សម្រាប់ឆ្នាំ២០១៩    |    ឧបាសិកា សឹម គឹមដានី ១៥ដុល្លា សម្រាប់ឆ្នាំ២០១៩    |    នូ សុធារា ២០ដុល្លា   |    ប្អូនប្រុស ហ៊យ ឈុនឡុង ៥០០ដុល្លា    |    ឧបាសិកា ហុង សាវ៉ើន ១០ដុល្លា .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៩  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩ តាមរយៈ ឧបាសិកា ជុន ស៊ូគី  |     ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក ឌៀប ថៃវ៉ាន់  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ជូ ឆេងហោ (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩  |    ឧបាសិកា សុភ័ក្រ កំពង់ធំ  (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    ឧបាសិកា Sokoun Thim  (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៩  |     ឧបាសិកា អូយ មិនា និងឧបាសិកា គាត​ដន (៦០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោក ឃន វណ្ណៈ អ្នកស្រី អ៊ឹម ទិត្យបូរមី (៣០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩    |    លោកអ៊ូ គិម សេង អ្នកគ្រូ ហេង វាទិនី (២០ដុល្លា ) សម្រាប់ ឆ្នាំ២០១៩     |    ឧបាសិកា ខេង ច័ន្ទលីណា ៥០ដុល្លា ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |        ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     អគ្គបណ្ឌិត ប៊ុត សាវង្ស (១០០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |          ឧបាសក គៀង​ សម្បត្តិ និង ឧបាសិកា ថាច់ ថីប៉ៀក  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |          ឧបាសិកា ពេជ្រ សុភាព និង ស្វាម៉ី  (១២០ដុល្លា)    |     ឧបាសិកា  វ៉ាចន្ថា និង កុម៉ារី វង្ស អារីយ៉ា  (៣៥ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា អ៊ូច សារៀង  (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩       |     ឧបាសិកា ឈិត ឈុនលាង  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ស៊ីវ យក់លុយ  (៥០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |     ឧបាសិកា ហេង ហាវ  (២០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩   |              ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួមព្រមទាំងបុត្ត និងចៅ (៦០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្ត និងចៅ (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩  |         ឧបាសិកា ម៉ៅ ម៉ារង (១០០ដុល្លា)  ប្រចាំឆ្នាំ ២០១៩      ឧបាសក គឹម ឌី និង ឧបាសិកា គឺម ស៊ូលី ព្រមទាំងកូនចៅ  (១២០ដុល្លា)  ប្រចាំឆ្នាំ ២០១៩     |              ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឈៀវ ពន្លឺ (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |     ឧបាសក ចាប សុផល និងឧបាសិកា ហេង ជា និងកូនចៅ (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩  |               ឧបាសិកា ប៉ោរ លន់ (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩   |         ឧបាសិកា រស់ ជិន (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៩     |         ឧបាសក​ ធាម​ទូច​ និង​ ឧបាសិកា​ ហែម​ ផល្លី​ ព្រមទាំង​កូន​ចៅ​ សម្រាប់ប្រចាំឆ្នាំ២០១៩      (១០០ដុល្លា)      |              ឧបាសក ចន្ទ ដារ៉ារិទ្ធ សម្រាប់ប្រចាំឆ្នាំ២០១៩ សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ សម្រាប់ប្រចាំឆ្នាំ២០១៩ (៦០ដុល្លា) ឧបាសិកា ទុយ មុំ ព្រៃវែង សម្រាប់ប្រចាំឆ្នាំ២០១៩ (៥០ដុល្លា) ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...