30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,៣៧៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៩០,៩៩៣
សរុប ៣៨៩,៦៧៣,៤៧៧
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤២,១៥៤ ដង)

បទពិសោធន៍ឪពុក



ស្តាប់សំឡេង

 

ពេល​វេលា​ដែល​កន្លង​ទៅ ​និង ​ជីវិត​ឪពុក​ដែល​បាន​កន្លង​មកនេះ ជា​រយៈ​ពេល​យូរ​ដែរ​ហើយ ជីវិត​ឪពុក​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​នៃ​ជីវិត​ ឆ្លងកាត់​លោក​ធម៌​ផ្សេងៗ ទៀត​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ។ កូន​ស្ងួត​មាស​ឪពុក​អើយ ជីវិត​របស់​មនុស្ស​គ្រប់​រូប​គ្រប់​នាម មិន​ថា​មាន​ក្រល្អ​អាក្រក់​ឡើយ ជា​ទី​បំផុត​នៃ​ជីវិត​ទាំងអស់ ត្រូវ​ធ្លាក់​ចុះ​ចូល​ក្នុង​ការចាស់ ការ​ឈឺ និង​សេចក្តី​ស្លាប់​ជា​ពិត​ប្រាកដ ។ ក្នុង​រយៈ​ពេល​នៃ​ជីវិតឪដែល​បាន​កន្លង​មក​នេះ ឪ​បាន​ជួប​ប្រសព្វ និង​បាន​ដឹង​រឿង​រ៉ាវ​ច្រើន​ក្នុង​លោក ឪ​មាន​ពាក្យ​ដែល​ត្រូវ​ប្រាប់​កូន​ឲ្យ​បានដឹង ចូរ​កូន​ប្រុង​ចាំ​ស្តាប់៖
 
ជីវិត​មនុស្ស​យើង​នឹក​មាន​សេចក្តី​សុខ​ទៅ​បាន​ទាល់​តែ​យក​ធម៌​មក​ជា​កល្យាណ​មិត្ត យក​ធម៌​មក​ទំនុក​បម្រុង​ឲ្យ​ដល់​ចិត្ត​តាំង​ទុកក្នុង​ចិត្ត​ជា​និច្ច​អចិន្ត្រៃ​យ៍ ។ ធម៌​ក្នុង​ទី​នេះ​គឺ​ការ​បំពេញ​នូវ​មុខ​នាទី និង​ភាព​ត្រឹម​ត្រូវ​ ។ ក្នុង​ពេល​ខ្លះ សេចក្តី​ទុក្ខ​ក៏​បាន​មក​ដល់​ជីវិត​ដើម្បី​សាក​ល្បង​យើង បើ​យើង​មាន​សេចក្តី​អត់​ធន់ ច្រើន​ប៉ុណ្ណា​សេចក្តី​សម្រច​ក៏​នឹង​មាន​ច្រើន​ប៉ុណ្ណោះ​ដែរ ។ សេចក្តី​សម្រេច មាន​សម្រាប់​អ្នក​ដែល​មាន​នូវ​សេចក្តី​អត់​ធន់​និង​មាន​នូវ​សេចក្តី​ព្យាយាម ។
 
សូម​ឲ្យ​កូន​ប្រកាន់​នូវ​គតិ​មួយ​ថា ឧបសគ្គ​រមែង​មក​មុន​សេចក្តី​សម្រេច និង​សូម​កូន​នឹក​រឿយ​ៗ​ថា សេចក្តី​សុខ​ឬ​សេចក្តី​ទុក្ខ​ កើត​ឡើង​ពីការ​ធ្វើ​របស់​យើង​ទាំង​អស់ ។ ឪពុក​សូម​ឲ្យកូន​ធ្វើ​តែ​អំពើ​ល្អ ដល់​ពេល​ជិត​ស្លាប់​ចិត្ត​របស់​កូន​មិន​មាន​ទុក្ខ មិន​មាន​សៅ​ហ្មង​ឡើយ ព្រោះ​ការ​គិត​របស់​មនុស្ស​ជិត​ស្លាប់ កាល​បើ​បាន​ច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​ក្រហាយ​មក​ដុត​រោល​ចិត្ត តែ​បើ​ធ្វើ​ល្អច្រើន ការ​គិត​ក៏​នាំ​យក​សេចក្តី​រីក​រាយ​មក​ប្រោះ​ព្រំ​ឲ្យ​ចិត្ត​ត្បិត​ឃើញ​នូវ​អំពើ​ដ៏​បរិសុទ្ធ​របស់​ខ្លួន ។ អ្នក​ធ្វើ​ល្អ រស់​នៅ​ក៏​បាន​ល្អ ស្លាប់​ទៅ​ក៏​បាន​ល្អ មិន​មាន​អ្វី​ដែល​ត្រូវ​កង្វល់​ឡើយ ។

ដើម្បី​បាន​សុខ​ក្នុង​ជីវិត                       ត្រូវ​តែ​មាន​មិត្ត​ឲ្យ​បាន​ល្អ
និងមាន​គំនិត​ថ្លៃ​បវរ                          សន្សំធម៌​សាង​ជម្រក។
ជីវិត​មាន​ទុក្ខ​ជាធម្មតា                        ប្រៀប​ដូច​ជលសា​មាន​រលក
ប៉ុន្តែ​បញ្ញា​ស្រាវជ្រាវ​រក                       ចាប់​យក​សុខ​ស្ងប់​ត្រឡប់​វិញ ។
ដឹង​ថា​ទុក្ខ​ពិត​តែ​ចិត្ត​ស្ងប់                    នេះ​ហើយ​ជា​ទ្រព្យ​ត្រូវ​បំពេញ​
ទុក្ខ​កាយ​តែ​ចិត្ត​មិន​ម្នោមេ្នញ               ជីវិត​ពោរ​ពេញ​ដោយ​ស្មារតី​។
វិញ្ញាណ​មាន​ធម៌​ជាអាហារ                 ទើប​បាន​សុខា​ទាំង​ប្រុស​ស្រី
សុចរិត​ធម៌​ជា​ចំណី                           សិរី​សួស្តី​មាន​រាល់​ឆ្នាំ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៤៥,១២៦ ដង)
ប​រិ​យាយ​អំ​ពីសេច​ក្តី​ស្លាប់
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៥២,៨៧៥ ដង)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៣៤៥ ដង)
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៦,២១៥ ដង)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៦៤,៣៤៤ ដង)
សេចក្តីអស្ចារ្យរបស់ព្រះមានព្រះភាគ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.96
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿