ថ្ងៃ សៅរ៍ ទី ២៤ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៩,៨០២
ថ្ងៃម្សិលមិញ ៤៣,៩៦៩
ខែនេះ ១,២៤៥,៣៩៨
សរុប ៤៣,៩៧៧,២៣៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០១៧ (អាន: ៣៦៧៣២ ដង)

ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី



 
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី

ត្រូវ​ជា​មនុស្ស​ដូច​តទៅ

កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស មិន​រឹង​ត្អឹង
តែ​បើ​រឹង ត្រូវ​រឹង​ប៉ឹង ប្រឹង​សិក្សា
កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស មាន​ប្រាជ្ញា
ព្រះ​ផ្តាំ​ថា កុំ​ស្នេហា ស្រាស្រី​ល្បែង ។

កូន​ស្រីឪ ត្រូវ​ជា​មនុស្ស មិន​ជាប់​នុយ
កុំ​ស្នេហ៍​លុយ ស្អុយ​កេរ្តិ៍​ឈ្មោះ រស់​ដូច​ផ្សែង
កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស ចេះ​ខ្លាច​ក្រែង
ព្រះ​សម្តែង ឲ្យ​ទម្លាប់ ជាប់​សីល​វិញ ។

កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស​ ចេះ​ស្មោះ​ត្រង់​
កុំ​តាម​ចង់ ក្រែង​មិន​សុខ ទុក្ខ​ម្នោម្នេញ
កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស​ តាម​ចេះ​វិញ
ប្រឹង​បំពេញ ធម៌​សន្តោស ប្រោស​មេត្តា ។

កូន​ស្រី​ឪ​ ត្រូវ​ជា​មនុស្ស​ មិន​ប្រមាទ
ជា​ស្រី​ឆ្លាត ចេះ​ប្រមើល មើល​កិច្ចការ
កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស ទន់​ចរិយា
កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស ទន់​ចរិយា
តែ​យ៉ាង​ណា សូម​ស្រី​ម៉ុម កុំ​ទន់​ខ្សោយ ។

កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស ទន់​ចរិយា
តែ​យ៉ាង​ណា សូម​ស្រី​ម៉ុម កុំ​ទន់​ខ្សោយ ។
កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស មិន​ថយ​ក្រោយ
កុំ​ចាំ​ឲ្យ​ មនុស្ស​ស្រី​ច្រាន បាន​ទៅ​មុខ ។

កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស មិន​ឡេះ​ឡោះ
ពាក្យ​ពី​រោះ មាន​របៀប រៀប​ទំនុក
កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស រក្សាសុខ
បើ​ខ្លាច​ទុក្ខ កុំ​ជាមនុស្ស ទ្រុស្តសីល​ធម៌ ។

កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស ចេះ​ស្គាល់​ខ្លួន
ចិត្ត​មាំ​មួន មិន​អំនួត អួត​ខ្ទារ​ខ្ទ័រ
កូន​ប្រុស​ឪ ត្រូវ​ជា​មនុស្ស មិន​ញាប់​ញ័រ
ជួប​លោក​ធម៌ ត្រូវ​ពិចារណ៍ ថា​មិន​ទៀង ។

កូន​ស្រី​ឪ ត្រូវ​ជាមនុស្ស ចេះដឹង​គុណ
ជា​ដើម​ទុន នៃ​ជីវិត ពិត​ជា​ស្បៀង​
កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស មិន​លំ​អៀង 
សម្តី​ទៀង ពិត​ប្រាកដ មាត់​ក្រអូប ។

កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស ចេះ​ចាប់​ផ្តើម
កុំ​ច្បិច​ច្បើម ត្រូវ​ប្រឹង​ប្រែង ក្រែង​ខ្វះ​ហូប
កូន​ប្រុសឪ ត្រូវ​ជា​មនុស្ស មិន​ចេះ​ល្មោភ
តែ​បើ​ទ្រោប ទ្រាល​ដល់​ខ្ជិល រិល​បញ្ញា ។

កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស មិន​ច្រណែន
រៀប​បែប​ផែន ជា​មង្គល ដល់​គ្រួសារ
កូន​ស្រី​ឪ ត្រូវ​ជា​មនុស្ស មាន​មេត្តា
មិន​ឥស្សា ក្នុង​ជីវិត ពិត​ជាស្ងប់ ។

កូន​ប្រុស​ឪ ត្រូវ​ជាមនុស្ស ដឹង​ប្រមាណ
ក្នុង​ខ្លួន​ប្រាណ រាល់​យប់​ថ្ងៃ លៃ​ឲ្យ​គាប់
កូន​ប្រុសឪ ត្រូវ​ជា​មនុស្ស មិន​អភ័ព្វ
មិន​ត្រូវ​ជាប់ គ្រឿង​ញៀន​ញ៉ាម កាម​គុណ​៥ ។

កូន​ប្រុស​ស្រី កុំ​ជាមនុស្ស ទ្រុស្ត​មិត្ត​ភក្តិ
កុំ​ជំពាក់ ទ្រព្យ​បំណុល បុលបញ្ចាំ
កុំរ៉ាប់​រង ធានា​ទ្រព្យ ជាប់​គ្រោះ​កម្ម
ឪសូម​ផ្តាំ កម្ម​វេរា ជា​គ្រោះ​កាច ។

កូន​ប្រុស​ស្រី កុំ​ជាមនុស្ស ទ្រុស្ត​សីលា
កុំ​គិតថា សីល​នេះ​ណា ខ្លា​កំណាច
តាម​ពិត​សីល​ ជា​ទេវតា ក្លា​អង់​អាច
មាន​អំណាច អាច​ប្រហារ ខ្លា​កិលេស ។

កូន​ប្រុស​ស្រី កុំ​ជា​មនុស្ស ទ្រុស្ត​មាតា
ស្រី​នេះ​ណា ជា​ព្រះ​ព្រហ្ម កុំ​ប្រហែស
តែ​ព្រហើន ហ៊ាន​ឃោរឃៅ ត្រូវ​ភ្លើង​ឆេះ
ជាតិ​អ្នក​ចេះ ត្រិះ​រិះ​ដឹង ប្រឹង​បូជា ។

កូន​ប្រុស​ស្រី​ កុំ​ជា​មនុស្ស ទ្រុស្ត​បិតា
ត្រូវ​ដឹង​ថា ប្រុស​នេះ​ណា ជា​ព្រហ្មា
បាន​សុខ​ហើយ ក្នុង​ជំរំ ព្រហ្ម​វិហារ
ត្រូវ​ម្នី​ម្នា ភ្ញារ​រលឹក នឹក​តប​គុណ ។

កូន​ប្រុស​ស្រី កុំ​ជា​មនុស្ស ទ្រុស្ត​ព្រះ​ពុទ្ធ
ត្រូវ​លំអុត កាយ​វាចា ប្រាថ្នា​បុណ្យ
កូន​មាន​ទាន សីល​ភាវនា ជា​ដើម​ទុន
កូន​ប្រុស​ស្រី កុំ​ជា​មនុស្ស ទ្រុស្ត​ព្រះ​ធម៌
កុំ​ជាប់​ជ័រ នៃ​កាម​គុណ ស៊ុន​ក្នុង​គុក
ប្រឹង​ដើរ​តាម ស្នាម​ព្រះ​បាទ ព្រះ​ជាន់​ទុក
កុំ​សម្រុក ធ្វើ​ដំណើរ ដើរ​ផ្លូវ​មារ ។

កូន​ប្រុស​ស្រី កុំ​ជាមនុស្ស ទ្រុស្តព្រះ​សង្ឃ
ត្រូវ​នឹក​ត្រង់ អង្គ​សាវ័ក ព្រះ​ភគវា
ទ្រង់​សាសនា ព្រះ​ជិនស្រី ល្បី​ខ្ទរ​ខ្ទារ
ក្រង​ធម្មា ជាបិដក វិ.សុ.អ. ។

-កូន​មាស​ឪពុក​ទាំង​ឡាយ​អើយព្រះ​ធម៌​មាន​ហើយ​កុំ​ធ្វើ​ខ្វាក់​ប្រឹង​អាន​ប្រឹង​គិត​ឲ្យ​ប្រចក្ស ខណៈ​ដ៏​ល្អ​កុំ​កន្លង ។

-ថ្ងៃ​១៥​កើ​ត​ខែ​ពិសាខ ជា​ថ្ងៃ​សម្រាក​ធ្វើ​បុណ្យ​ឆ្លង
ព្រះ​ពុទ្ធ​ទ្រង់​កើត​ជា​ចម្បង ចម្លង​សត្វ​លោក​ផុត​ភព​បី ។

-ថ្ងៃ​១៥​កើត​ខែ​អាសាល កូន​ឪពុក​ត្រូវ​ឆ្លាត​យល់​សេចក្តី
ថ្ងៃ​នេះ​ជា​ថ្ងៃ​ព្រះ​ជិន​ស្រី ចាប់​ផ្តើម​ពោល​ស្តី​ត្រាស់​ទេសនា ។

- ជា​ថ្ងៃ​កំណើត​នៃ​ព្រះធម៌​ ស្តាប់​ហើយ​តាំង​គភ៌​ដ៏​ថ្លៃ​ថ្លា​
ដល់​ពេល​ប្រសូត​បាន​សោតា ផុត​ចាក​ទុក្ខា​ក្នុង​អបាយ ។

- ថ្ងៃ​ដែល​ព្រះ​សង្ឃ​មាន​កំណើត​ ថ្ងៃ​១៥​កើត​មិន​មែន​ឆ្ងាយ
គឺ​ថ្ងៃ​តែ​មួយ​ដែល​ធម្មកាយ ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ដោយ​ព្រះ​ពុទ្ធ ។

- ព្រះ​ពុទ្ធ​ព្រះ​ធម៌​និង​ព្រះ​សង្ឃ កូន​ត្រូវ​ឳន​អង្គ​យ៉ាង​លំអុត
គោរព​បូជា​ដោយ​មោះ​មុត ប្រសើរ​បំផុត​ត្រង់​ចិត្ត​ស្អាត ។

-ថ្ងៃ​១៥​កើត​មាឃ​បូជា អង្គ​ព្រះ​ភគ​វា​ទ្រង់​ឳវាទ
ប្រាប់​បេះ​ដូង​ធម៌​ក្នុង​សន្និបាត គឺ​ជាឳ​គ្រប់​គ្នា​ប្រញាប់​ក្រោក​
ទៅ​វត្ត​ស្តាប់​ធម៌​បាតិ​មោក្ខ កុំ​ឲ្យ​ចាញ់​បោក​មារ​ក្នុង​ខ្លួន ។

-រៀប​ចំ​ភ្ញី​ផ្កា​គ្រឿង​បូជា សំពះ​វន្ទាឲ្យ​ស៊ប់​សួន
ធ្វើ​ទាន​កាន់​សីល​ឲ្យ​ខ្ជាប់​ខ្ជួន គំនុំ​គុំ​គួន​កុំ​មាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៣៨៤០ ដង)
ពិចារណា​ពី​សភាព​របស់​ចិត្ត​
ផ្សាយ : ០៨ មេសា ឆ្នាំ២០១៧ (អាន: ៣០៤១៦ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨៧៤៤ ដង)
ស្ត្រី​តែង​មើល​ងាយ​ប្ដី​ដោយ​ហេតុ​ ៨ យ៉ាង
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១៧ (អាន: ៤៤១៩៤ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro