30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,៣៩៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤២៧,១១៩
សរុប ៣៨៣,៧១៣,៨១២
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៨,៣១៤ ដង)

ប្រាក់ និង ចំណេះវិជ្ជា



ស្តាប់សំឡេង

 

បើកូន​ស្រឡាញ់​ម៉ែ​ឪ និង​កាល​កូន​ពិចារណា​ទៅ​ហើយ បាន​ដឹង​ថា ខ្លួន​ជា​ទី​ស្រឡាញ់​នៃ​ខ្លួន​ឯង​ដ៏​ក្រៃ​លែង​នោះ​កូន​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ ឪពុក​សូម​ប្រគល់​ពាក្យ​ទាំង​នេះ​ដល់​កូន៖

កូន​ចូរ​ចាំ​ទុក​ថាៈ ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង ក្រៃ​លែង​ជាង​ការ​តស៊ូ​យក​ស្លាប់​រស់​ទៅ​ទៀត ។ កូន​ចូរ​កុំ​រើស​យកនូវ​របស់​ដែល​ពេញ​ចិត្ត ដោយ​អំណាច​នៃ​ចំណង់​របស់​ខ្លួន តែ​កូន​ត្រូវ​រើស​យក​នូវរបស់​នោះ​ៗ​ដោយ​សតិបញ្ញា កូនត្រូវ​ពិចារណា​ដល់​ប្រយោជន៍​និង ទោស​នៃ​របស់​នោះ​ឯង​មុន​នឹង​សម្រេច​ចិត្ត​ថា​យក ។

កូន​ត្រូវ​កុំ​ក្រោធ​ខឹង ជា​មួយ​នឹង​មនុស្ស​ដែល​ធ្វើ​មិន​ល្អ​ឲ្យ​សោះ តាម​ពិត គេ​នោះ​ក៏​ចង់ល្អ​ដែរ គ្រាន់​តែ​គេ​មិន​បាន​យល់​ច្បាស់​ថា អី្វ​ជា​សេចក្តី​ល្អ អ្វី​ជា​សេចក្តី​អាក្រក់​ឲ្យ​ពិត​ប្រាកដ​ប៉ុណ្ណោះ ។ កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​កម្ររក​អ្នក​ដែល​ចេះ​ត្រេកអរ និង​ពាក្យ​បន្ទោស​ណាស់ ដូច្នេះ​កូន​កុំ​ចូល​ចិត្ត​បន្ទោស​អ្នក​ដទៃ​ឡើយ ម្យ៉ាង​ទៀត បើកូន​ចង់​តិះ​ដៀល​ឲ្យ​អ្នក​ណា កូន​ត្រូវ​សម្លឹង​មើល​ខ្លួន​ឯង​ជាមុន កុំ​ឲ្យ​គេ​ស្តី​បក​មករក​វិញ ។

មាស​ប្រាក់​ដែល​កូន​មាន បើ​ចាយ​ណាស់​រឹត​តែ​អស់​ណាស់ ចំណែក​វិជ្ជា​វិញ​នោះ រឹត​តែ​ប្រើ​រឹត​តែ​ចម្រើន ។ កូន​ចូរ​ចាំ​ទុក​ថាៈ​ មាស​ប្រាក់​ជា​របស់​ក្រៅ​ខ្លួន មាតា​បិតា​សប្បាយ​ចិត្ត​ព្រោះ​កូន​ចេះ​ស្រឡាញ់​គ្នា​រវាង​បង​ប្អូន ។

កូន​ធ្វើ​គ្រប់​យ៉ាង​ដោយ​សុចរិត កាល​បើ​មិន​សុចរិត​ចិត្ត​រមែង​ស្អាត តែ​បើ​មាន​នូវ​ទុច្ច​រិត​វិញ​ចិត្ត​រមែង​សៅ​ហ្មង ។ ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​របស់​ចាំ​បាច់ ក្នុង​ការ​ដែល​ឪពុក​ម្តាយ​ប្រគល់​ឲ្យ​កូន​នោះ​ទេ ចំណេះ​ដឹង​និង​ការ​ប្រព្រឹត្ត​ល្អ​តែ​ប៉ុណ្ណោះ ដែល​គួរ​ជាទី​បំផុត​ក្នុង​ការ​ដែល​ម៉ែ​ឪ​ត្រូវ​ប្រគល់​ឲ្យ​ដល់​កូន​សម្លាញ់ ។

ចុង​បំផុត​ផ្លូវ​នៃ​សេចក្តី​លោភ​លន់ មិន​ចេះ​គ្រប់​គ្រាន់ គឺ​សេចក្តី​ទុក្ខ ។ អ្នក​ដែល​មិន​ធ្លាប់​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ គឺ​ជា​អ្នក​ដែល​ទន់​ខ្សោយ​ដោយ​គុណ​ធម៌ ការ​ឲ្យ​អភ័យ​ដល់​សត្រូវ​គឺ​ជា​ការ​សាង​មិត្ត រមែង​រុង​រឿង​ដូច​ជា​ព្រះ​មហោសថ ។

បើ​អ្នក​ដទៃ​បោក​បញ្ឆោត​ យើង​អាច​ដឹង​ងាយ និង​ដោះ​ស្រាយ​បាន​ដោយ​ងាយ​ជាង តែ​បើ​កូន​បញ្ឆោត​ខ្លួន​ឯង​វិញ គឺ​ដឹង​បាន​ដោយ​លំបាក ដោះ​ស្រាយ​ក៏​បាន​ដោយ​លំបាក​ដែរ ។ កូន​គួរ​ចាំ​នូវ​អ្វី​ដែល​គួរ​ចាំ គួរ​ភ្លេចនូវ​អ្វី​ដែល​គួរ​ភ្លេច​គួរ​ធ្វើ​នូវ​អ្វី​ដែល​គួរធ្វើ និង​ត្រូវ​ដឹង​ថា ការងារ​ណា​ដែល​គួរ​ធ្វើ​មុន ការងារ​ណា​ដែល​គួរ​ធ្វើ​ក្រោយ ។

ប្រសិន​បើ​កូន​ដួល​ព្រោះ​ការ​ឈាន​ដើរ​ទៅ​ខាង​មុខ​វា​ប្រសើរ​ជាង​កូន​នៅ​ឈរ​ទ្រឹង​មួយ​កន្លែង ព្រោះ​បើកូន​ឈរ​ទ្រឹង​មួយ​កន្លែង កូន​នឹង​ដួល​នៅ​ត្រង់​កន្លែង​នោះ​ហើយ​កូន​នឹង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​កំសាក...កូនត្រូវ​ព្យាយាម​ក្នុង​កិច្ចការ​ដែល​ជា​តួនាទី កូន​ត្រូវ​ចាំ​ទុក​ថា ជីវិត​កើត​មក​ដើម្បី​ទ្រាំ គឺ​ការ​អត់​ធន់​តស៊ូ ។

មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន សុទ្ធ​តែ​ត្រូវ​ការ​ស្តាប់​ពាក្យ​ផ្អែម​ល្ហែម ពាក្យ​ទន់​ភ្លន់ កូន​មាស​ឪពុក​ក៏​ដូច​គ្នា​គួរ​និយាយ​ពាក្យ​ទន់​ភ្លន់ ផ្អែម​ល្ហែម​ដល់​អ្នក​ដទៃ កាល​បើកូន​និយាយ​ពាក្យ​ពិរោះ​ចំពោះ​អ្នក​ដទៃ​ កូន​នឹង​បាន​ទទួល​នូវ​ពាក្យ​ពិរោះ​ពី​អ្នក​ដទៃ​វិញ កាល​បើ​កូន​ទន់​ភ្លន់​ដាក់​អ្នក​ដទៃ​អ្នក​ដទៃ​ក៏​ទន់​ភ្លន់​ដាក់កូន​វិញដែរ ។

ភ្លេច​អ្វី​អាច​ភ្លេច​បាន តែ​កុំ​ភ្លេច​ខ្លួន ខូច​អ្វី​ដទៃ​ក៏​ខូច​ចុះ ! តែ​ត្រូវ​ប្រយ័ត្នកុំ​ឲ្យ​ខ្លួន​ជា​មនុស្ស​ខូច ។ ការ​ធ្វើ​របស់​កូន​ពេល​ខ្លះ មិន​ទាំង​ពេញ​ចិត្ត​ខ្លួន​ឯង​ផង តើ​នឹង​ឲ្យ​អ្នក​ដទៃ​ធ្វើ​នូវ​អ្វី​ៗ​ត្រូវ​ចិត្ត​របស់​កូន​បាន​រហូតនោះ​យ៉ាង​ដូចម្តេច​ទៅ កាល​កូន​គិត​ឃើញ​ដូច្នេះ​ហើយ​កូន​នឹង​មិន​ខឹង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​ឡើយ ។

កូន​មាស​ឪពុក ធម្មជាតិ​មិន​ដែល​ឲ្យ​អភ័យ​ដល់​អ្នក​ណា​ឡើយ អ្នក​ណា​ធ្វើ​យ៉ាង​ណា​ត្រូវ​បាន​ទទួល​យ៉ាង​នោះ​តែ​ធម្មជាតិ​បាន​ឲ្យ​ឱកាស​ដល់​មនុស្ស​យើង​គ្រប់​គ្នា​គ្រាន់​តែ​ថា ដោយ​ច្រើន​មនុស្ស​យើង​មិន​ចេះ​ទទួល​យក​នូវ​ឱកាស​នោះ​មក​កសាង​ខ្លួន ឬ​យក​មក​កែ​ខ្លួន​ប៉ុណ្ណោះ​ឯង ។
 
កូន​ចោល​អ្វី​ផ្សេង​បាន តែ​កូន​កុំ​បោះ​បង់​ខ្លួន​ឯង​ចោល​ឲ្យ​សោះ​ ព្រោះ​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណា​ជា​ទី​ពឹង​របស់​កូន​ក្រៅ​អំពី​ខ្លួន​កូន​ឯង​ឡើយ ។ កូន​ត្រូវ​ដឹង​ថាៈ អ្នក​ក្លាហាន គឺ​អ្នក​ដែល​អាច​បង្គាប់​ខ្លួន​ឯង​បាន ជា​ចៅ​ហ្វាយ​នាយ​លើ​ខ្លួន​ឯង មិន​មែន​មាន​តណ្ហា ឬ​សេចក្តី​ក្រោធ​ខឹង​ជា​ចៅ​ហា្វយ​នាយ​ឡើយ ។

កូន​កើត​មក​ជាមនុស្ស​ហើយ ត្រូវ​ព្យាយាម​បំពេញ​សេចក្តី​ល្អ​ឲ្យ​ខ្លាំង​ក្លា​ជា​ទី​បំផុត ព្រោះ​កូន​មិន​ងាយ​បាន​ជួប​នូវ​ឳ​កាស​ល្អ​ដូច​នេះ​ឡើយ ។ កូន​ដាំ​ដំណាំ​បម្រុង​ឬស តែ​បើ​ដាំ​មនុស្ស​បម្រុង​សីល​ចង់​ឆ្លង​ចាក​ទុក្ខ​ត្រូវ​កុំ​ខ្ជិល ខូច​ខិល​ដឹង​ខុស​ត្រូវ​កែ​ខ្លួន ។

មាន​តែ​មនុស្ស​ដែល​ចេះ​ប្រយ័ត្ន​ប៉ុណ្ណោះ​ឯង ដែល​អាច​រក្សា​ខ្លួន​ទុក​ឲ្យ​ប្រពៃ​បាន កូន​ឪពុក​ត្រូវ​រក្សា​ខ្លួន​ដោយ​ប្រយ័ត្ន​ប្រយែង​ជាទី​បំផុត ព្រោះ​មិន​មាន​អ្វី​ដែល​ត្រូវ​រក្សា​ឲ្យ​ក្រៃលែង​ជាង​ការ​រក្សា​ខ្លួន​នេះ​ឡើយ ។

កូន​ត្រូវ​ដឹង​ថាៈ ក្នុង​លោក​នេះ​រមែង​មាន​រឿង​ដែល​សម្រាប់​ឲ្យ​យើង​មាន​សេចក្តី​អត់​ធន់ កាល​បើ​កូន​អត់​ធន់បាន កូន​នឹង​សម្រេច​ផល​ល្អ​ប្រៀប​ដូច​ថ្នាំ​គ្រុន នៅ​ពេល​ញ៉ាំ​វារមែង​ល្វីង ប៉ុន្តែ​ផល​របស់​វា​គឺ​ត្រជាក់​ខ្លួន​បាត់​គ្រុន ។

ភ្លេច​អ្វី​ភ្លេច​បាន តែ​បើ​ភ្លេច​ប្រាណ ឈាន​ធ្លាក់​រណ្តៅ​
បើ​បាន​ជា​ភ្លាត់ មិន​ទាន់​ធ្លាក់​ជ្រៅ ប្រឹង​ឡើង​ណា​ពៅ
កុំ​នៅ​នាំ​ជ្រុល ។

ខូច​អ្វី​មិន​គ្រោះ តែ​បើ​ខូច​ឈ្មោះ មិន​ងាយ​ជួស​ជុល
កូន​ត្រូវ​ប្រយ័ត្ន កុំ​ងប់​ងងុល កាម​ជា​គ្រឿង​ពុល
ខូច​អស់​ទាំង​ខ្លួន ។

ខូច​ខ្លួន​ខូច​ឈ្មោះ ខូច​នេះ​ពេញ​គ្រោះ រស់​លែង​ស៊ប់​សួន
តែ​ទោះ​យ៉ាង​ណា កុំ​ឲ្យ​ខូច​ផ្ទួន ត្រូវ​ប្រឹង​កែ​ខ្លួន
កុំ​ចោល​អាត្មា ។

ចោល​អ្វី​ចោល​បាន តែ​កុំ​ចោល​ប្រាណ ក្នុង​វដ្ត​សង្សារ
ព្រោះ​ក្នុង​លោក​នេះ ឥត​មាន​នរណា ជួយ​ស្រង់​អាត្មា
ក្រៅ​ពី​ខ្លួន​ឡើយ ។

កូន​ត្រូវ​រក្សា ការ​ពារ​អាត្មា ឲ្យ​បាន​ដល់​ត្រើយ​
ដោយ​ការ​ប្រយ័ត្ន និង​មិន​កន្តើយ ប្រយ័ត្ន​ហ្នឹង​ហើយ
ជា​ព្រះ​ក្នុង​ខ្លួន ។

ប្រយ័ត្ន​ជា​ម្តាយ ញ៉ាំង​គុណ​ទាំង​ឡាយ ឲ្យកើត​មាំ​មួន
អត់​ធន់​ជា​ឪ រក្សា​គ្រង​ស្ងួន គុណ​ធម៌​ក្នុង​ខ្លួន
ដូច​ខែ​ខាង​ខ្នើត ។

ខន្តី​ដូច​ថ្នាំ លេប​ជា​ប្រចាំ រស​ជាតិ​ល្វីង​ឆើត​
លំបាក​ទ្រាំ​ណាស់ លុះ​ដល់​ផល​កើត រសជាតិ​ល្វីង​ឆើត​
មាន​គុន​គាប់​ហោង ។

បុរាណ​បាន​ពោល​ថាៈ ចោរ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​មិន​ស្មើ​នឹង​ភ្លើង​ឆេះ​ផ្ទះ ភ្លើង​ឆេះ​ផ្ទះ​មិន​ស្មើ​នឹង​ចាញ់​ល្បែង​ភ្នាល់​ចាញ់​ល្បែង​ភ្នាល់​ស្មើ​នឹង​ជាប់​គ្រឿង​ញៀន ។

ចោរ​ប្លន់​នៅ​សល់​ផ្ទះ អស់​ប្រាក់​មាស​មិន​ជាអ្វី
ឆេះ​ផ្ទះ​នៅ​សល់​ដី អត់​បាយ​ឆី​ដីលក់​បាន ។

ចាញ់​ល្បែង​នៅ​ជីវិត បើ​ចេះ​គិត​វិញថ្កាន
ញៀន​ថ្នាំ​ប្រចាំ​ប្រាណ តែ​លែង​បាន​ស្លាប់​ទាំង​រស់ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៥ មករា ឆ្នាំ២០២៤ (អាន: ៩,៩០៦ ដង)
ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សត្តាវាស ៩
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.46
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿