30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៤៦៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៧៧,១៨៥
សរុប ៣៨៣,៧៦៣,៨៧៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៧៥ ដង)

ជីវតិកថា (បរមត្ថធម៌)



 
ជីវតិកថា (បរមត្ថធម៌)

បរមត្ថធម៌ តាម​ព្រះពុទ្ធ​ដីកា​របស់​ព្រះ​សម្មាសម្ពុទ្ធ​ព្រះ​អង់​ទ្រង់​សម្ដែង​ក្នុង គម្ពីរ​ព្រះអភិធម្ម ពាក្យ​ថា ជីវិត នេះ​គឺ​ជា​ បរមត្ថធម៌ មាន​ន័យ​សុខុម​លំអិត ប្រណីត ពិត​ក្រៃលែង​ល្អិតល្អន់ក្បោះក្បាយ ទូលំ​ទូលាយ ជ្រាលជ្រៅ​ជា​ទី​បំផុត។

ក្នុង​ អភិធម្មសង្គណី ពាក្យ​ថា ជីវិត នេះ​សំដៅ​យក​តែ​ជីវិត​មនុស្ស សត្វ​ដែល​មាន​ចិត្ត​វិញ្ញាណ ជា​សហជាតប្បច្ច័យ​ពុំ​បាន​សម្ដែងរាប់​បញ្ចូល​ដល់​រុក្ខាលតា​ជាតិ​អ្វី​នោះ​ទេ។

ព្រោះ​ពាក្យ​ថា​ ជីវិត នេះ​ជា​ភាសា​បាលី ឬ​សំស្ក្រឹត ប្រែ​ជា​ភាសា​ខ្មែរ​បាន​ដល់​កិរិយា​រស់​នៅ ដូច​បទ​វិគ្គហថា ៖ ជីវិយតេតិ > ជីវិតំ > ធម្មជាតិ​ជា​គ្រឿង​រស់​នៅ​នៃ​សត្វ ធម្មជាតិ​ជា​ទី​ប្រព្រឹត្ត​ទៅ​នៃ​សម្បយុត្តធម្ម ហៅថា ជីវិត។
ពោល​តាម​សេចក្ដីក្នុង​បិដក សំណួរ​អំពី​ពាក្យ​ថា៖

ជីវិតិន្ទ្រិយ តើ​មាន​ន័យ​ដូច​ម្ដេច​ខ្លះ? ចម្លើយ ជីវិតិន្ទ្រិយ មាន​ពីរ​ប្រការ​គឺ៖ រូបជីវិតិន្ទ្រិយ មួយ និង អរូបជីវិតិន្ទ្រិយ មួយ។

រូបជីវិតិន្ទ្រិយ ពាក្យ ជីវិតិន្ទ្រិយ គឺ​ជីវិត​ជា​សភាវ​ធំ​ក្នុង​ការ​ញ៉ាំង​សហជាតធម្ម​ឲ្យ​ប្រព្រឹត្ត​ទៅ​ដូច​ជា រូប​ជីវិតិន្ទ្រិយ​បាន​ដល់​អាយុ ការ​ឋិត​នៅ ការ​តាំង​នៅ ការ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ការ​រំកិល​ទៅ ការ​រក្សាការ​រស់នៅ ធម្មជាតិ​ជា​ធំ​ក្នុង​ការ​រស់​នៅ​។

ធម្មជាតិ​ជា​ធំ ក្នុង​ការ​រស់នៅ​ណា​នៃ​ធម៌​ដែល​មាន​រូប​ទាំង​នោះ​ហៅ​ថា រូប​ជីវិតិន្ទ្រិយ។

អរូប​ជីវិតិន្ទ្រិយ បាន​ដល់​អាយុ ការ​រស់​នៅ ការ​តាំង​នៅ ការ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ការ​រំកិល​ទៅ ការ​រក្សាការ​រស់​នៅ ធម្មជាតិ​ជា​ធំ​ក្នុង​ការ​រស់​នៅ ធម្មជាតិ​ជា​ធំ​ក្នុង​ការ​រស់​នៅ​ណា​នៃ​ធម៌​ដែល​មិន​មាន​រូប​ទាំង​នោះ ហៅ​ថា អរូប​ជីវិតិន្ទ្រិយ។

ដូច្នេះ​ពាក្យ​ថា ជីវិត ក្នុង គម្ពីរ​វិភង្គ ចាត់​ថា​ជា រូប​ធម៌ផង​ចាត់​ថា​ជា នាម​ធម៌​ផង។ ក្នុង​ចំណែក​នៃ​រូប​ធម៌​ទាំង​ម្ភៃប្រាំបី​ (២៨) ជីវិត​ចាត់​ថា​ជា​ចំណែក​នៃ​រូប​មួយ​ដែរ ព្រោះ​ធម្មជាតិ​ជា​ធំ​ក្នុង​ការ​អនុបាល​រក្សា​រូប​ដទៃ ឲ្យ​មាន​ការ​តាំង​នៅ​និង​ប្រព្រឹត្ត​ទៅ​បាន។

ក្នុង​ចេតសិក​ហាសិបពីរ​ដួង (៥២) ជីវិត ចាត់​ថា​ជា​នាម​ធម៌ ត្រង់​ខ​ទី​ប្រាំមួយ (៦) ក្នុង​សព្វ​ចិត្ត​សាធារណ​ចេតសិក​ជីវិត​ជាធំ ក្នុង​ការ​រក្សា​សម្បយុត្តធម៌​ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ឱកាស​ដែល​កើត​ឡើងតម្រង់​នៅ​រហូត​ដល់​ការ​រលត់​ទៅ​វិញ។

តាម​សេចក្ដី​ដូច​បាន​រៀបរាប់​មក បញ្ជាក់​ឲ្យ​ឃើញ​ថា ជីវិត​ ពុំ​មែន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ ជីវិត​ជា​សហជាតប្បច្ច័យ​កើត​ឡើង​បាន​ដោយ​អាស្រ័យ​ហេតុ​និង​បច្ច័យ ជីវិត​ជា​អតីតក្ដី ជា​អនាគត​ក្ដី ក្នុង​បច្ចុប្បន្នក្ដី ដែល​កើង​ឡើង​បាន​អាស្រ័យ​ហេតុ​មាន៖ អវិជ្ជា, តណ្ហា, ឧបាទាន, កម្ម, អាហារ​ជាដើម។

ជីវិត​កើត​ឡើង ដោយហេតុ​បច្ច័យ​ណា រមែង​រលត់​ទៅ​វិញដោយ​ហេតុ​បច្ច័យ​នោះ ជីវិត​អតីត​កើត​ឡើង​ហើយ​រលត់ ទៅ​វិញ​ក៏​ជា​ជីវិត​អតីត​ដែរ មិន​មែន​ជា​ជីវិត​បច្ចុប្បន្ន ជីវិត​បច្ចុប្បន្ន​កើត​ឡើង​ហើយ រលត់​ទៅ​វិញ​ក៏​ជា​ជីវិត​បច្ចុប្បន្ន​ដែរ មិន​មែន​ជាជីវិត​អនាគត ជីវិត​អនាគត​កើត​ឡើង​ហើយ រលត់​ទៅ​វិញ​ក៏​ជា​ជីវិត​អនាគត មិន​មែន​ជា​ជីវិត​បច្ចុប្បន្ន។

ជីវិត​មិន​ទៀត​ទាត់ ផ្លាស់​ប្ដូរ​គ្នា​ទៅ​តាម​ហេតុ​បច្ច័យ ពេល​ខ្លះ​ជីវិត​ជា​ផល ជីវិត​ជា​រូប ជីវិត​ជា​នាមពោល​ទៅ​តាម​បញ្ចក្ខន្ធ​ទាំង​ប្រាំ (៥) មាន៖ រូបក្ខន្ធ, វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ចាត់​ជា​ចង្កោម ជា​ក្រុម គំនរ នៃ​រូបធម៌​និង​នាមធម៌។ ក្នុង​ គម្ពីរព្រះអភិធម្ម រូប​ទាំង​ម្ភៃប្រាំបី​ (២៨) ចាត់​ចូល​ក្នុង​រូប​ក្ខន្ធ ចិត្ត​ប៉ែត​សិប​ប្រាំ​បួន​ដួង (៨៩) ចាត់ចូល​ក្នុង​វិញ្ញាណ​ក្ខន្ធ, ចេតសិក​ហាសិបពីរដួង (៥២) សញ្ញា ចាត់​ចូល​ក្នុង​សញ្ញាខន្ធ, វេតនា​ចាត់​ចូល​ក្នុង​វេតនាខន្ធ នៅ​សល់​ចេតសិក​ហាសិប​ដួង (៥០) ទៀត​ចាត់​ចូល​សង្ខារ​ក្ខន្ធ។

ដូច្នេះ​ពាក្យ​ថា ជីវិត ជា បរមត្ថធម៌ ជា​សភាវពិត ប្រព្រឹត្តទៅ​រួម​ដោយ រូបធម៌ នាមធម៌ មាន​មហាភូត​រូប​បួន (៤) រួម​ដោយ​ចិត្ត​វិញ្ញាណ, ខន្ធ, ធាតុ, អាយតនៈឥន្ទ្រិយ។ ជា​សង្ខតបច្ច័យ​មាន​ការ​កើត​ឡើង​និង​រលត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័យ​ជា​ទី​បំផុត។

ក្នុង​រូប​រាង​កាយ​នៃ​សព្វ​សត្វ​ទាំង​ឡាយ ដែល​ចាត់​ថា​មានជីវិត​គឺ​សំដៅ​ត្រង់​កំពុង​មាន​ចលនា​ប្រព្រឹត្ត​ទៅ ដូច​ជា៖ ដេក​ ដើរ ឈរ អង្គុយ និយាយ​ស្ដី សើចយំ ស្រេកឃ្លាន ប្រកប​ការងារ តាម​តួនាទី​ខ្លួន​ទទួល​ដឹង​អារម្មណ៍​ដែល​ជា​សុខ ជា​ទុក្ខ សោមនស្ស ទោមនស្ស ជា​ឧបេក្ខា នេះ​ឯង​ហើយ​ចាត់​ថា​មាន​ជីវិត គឺ​ការ​រស់​នៅ ទើប​តម្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ជា​ច្រើន​សន្ធឹក​សន្ធាប់​រាប់​មិន​អស់ សំរាប់​ប្រើ​ជា​មួយ​ជីវិតនេះ​ដូច​ជា ( អត្ត ជា​ភាសា​បាលី ), ( អាត្មា អាត្ម័ន ជាភាសា​សំស្ក្រឹត ប្រែថា "ខ្លួន" សំដៅ​ដល់​ជីវិត ) ( បាណ ឬ ប្រាណ បាន​ដល់​ការ​រស់​នៅ, ការ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត )។

នៅ​មាន​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ជា​លោក​វោហារ ការ​សន្មតិ​ជា​អវិជ្ជ​មាន​បញ្ញតិ គឺ​គ្រាន់​តែ​ជា​ការ​កំណត់​កត់​ចំណាំ​ចាំ​សម្គាល់​ក្នុង​ការ​និយាយ​ពោល​ស្ដី សំរាប់​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា ៖ ភូមិ ឋាន ប្រទេសជាតិ ភាសារ អក្ខរៈ ព្យព្ជានៈ។ ឈ្មោះ​ប្រទេស ជាតិ មនុស្ស សត្វ បុគ្គល របស់​សម្ភារៈ​នីមួយៗ​ចាត់​ថា​ជា​បញ្ញត្តិ មិន​ជា​សភាវធម៌​ពិត​គ្រាន់​តែ​ប្រឌិត​កំណត់​ឲ្យ​ជា​នាម ​ជាពាក្យ​សម្ដី​កំណត់​ចំណាំ​ក្នុង​ការ​និយាយ​ពោល​ស្ដី ប្រាស្រ័យ​ហៅ​ទាក់ទង​ទំនាក់​ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក តាម​សង្គម​គ្រួសារ ភាសា​ជាតិ​ ប្រទេស​តែ​រៀង ៗ ខ្លួន។

បញ្ញតិ​ទាំង​ឡាយ ទោះ​ជា​វិជ្ជមាន​បញ្ញ​ត្តិ​ក្ដី អវិជ្ជមាន​បញ្ញត្តិ​ក្ដី​ដែល​កើត​មាន​ឡើង ក៏​ព្រោះ​តែ​មាន​មនុស្ស សត្វ​កើត​ឡើង​មាន​ជីវិត​ប្រព្រឹត្ត​ទៅ​ក្នុង​លោក បើ​ពុំ​នោះ​សោត​ក៏​គ្មាន​បញ្ញត្តិ​សំរាប់​ពោល​ស្ដី​យល់​ស្គាល់​អ្វីៗ ក្នុង​លោក​នេះ​ដែរ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៩៣ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង
ផ្សាយ : ១២ ឧសភា ឆ្នាំ២០១២ (អាន: ១៥,៧៨៥ ដង)
ប្រស្នាធម៌អំពីព្រះនិព្វាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣១៩ ដង)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,១៥៩ ដង)
ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.53
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿