30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,៩០១
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៦,៦២១
សរុប ៣៨៣,៧៤៣,៣១៤
អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៤៥៨ ដង)

សត្វ​លោក វង្វេង​នឹង​ជីវិត



 
សត្វ​លោក វង្វេង​នឹង​ជីវិត

ដោយ​ភាព​ស្រលាញ់​ពេញ​ចិត្ត ប្រកាន់​ហួងហែង លើកកម្ពស់ ឲ្យ​តម្លៃ​ដល់​ជីវិត​គ្រប់​ៗ​គ្នា ទើប​ធ្វើ​ឲ្យ​សត្វ​លោក ជាប់​ជំពាក់​ វង្វេងងងឹត ឥត​បាន​យល់​ស្គាល់​ ពី​ហេតុ​បច្ច័យ​របស់​ជីវិត​ពិត​ប្រាកដ រហូត​នាំ​គ្នា​ប្រមាទ​ភ្លេច​ខ្លួន គិត​ថា​បាន​កើត​​ជា​មនុស្ស​រស់​នៅ​មួយ​រយ​ឆ្នាំ វិសេស​វិសាល​យូរអង្វែង​ណាស់​ទៅ​ហើយ។

តាម​ពិត ជីវិត​ក្នុង​សង្សារ​វដ្ត​នេះ បាន​នាំ​មក​ជា​មួយ​នូវ​ការ​ ចាស់ ឈឺ ស្លាប់ ទុក្ខសោក ជាប់​មក​ជា​មិត្ត​តាំង​ពី​កកាញ់​មាន​កំណើត​មក​ម្លេះ។ សត្វ​លោក រស់​ក្រោម​បង្កាប់​ចង្កូម​មច្ចុរាជ​ រស់​ប្រកប​ទៅ​ដោយ​សេចក្ដី​ល្ងិត​ល្ងង់។ រស់​ក្នុង​វង្វង់​សត្រូវ ពោល គឺ​ជីវិត​ខ្លួន​ឯង ដែល​ជា​ខន្ធមារ សត្វ​លោក​មាន​កង្វះ​ខាត មិន​ចេះ​ឆ្អែត​​ឆ្អន់​គ្រប់​គ្រាន់ ដោយ​នុយ​គឺ កាមគុណ មាន​ រូប, សម្លេង, ក្លិន, រស, ផោដ្ឋព្វៈ ជាប់​ដោយ​ខ្សែ​អន្ទាក់​គឺ ឧបាទាន អណ្ដែតទៅ​តាម​ក្រសែទឹកគឺ តណ្ហា លិច​ក្នុង​អន្លង់​បួន​ប្រការ​គឺ កាមោឃៈ, ភវោឃៈ, ទិដ្ឋោឃៈ, និង អវិជ្ជោឃៈ ប្រឡាក់​ដោយគ្រឿង​សៅហ្មង ៣ ប្រការគឺ លោភៈ, ទោសៈ, មោហៈ ចេញ​មិន​ផុត រត់​មិន​រួច​អំពី​ទ្រុង គឺ​ភព​ទាំង​បី​មាន កាមភព, រូបភព, អរូប​ភព វង្វេង​ងងុល​ងប់ ជា​ទាសៈ​នៃ​តណ្ហា ចាញ់​ឧបាយកល​សេនារបស់​មច្ចុមារ គឺ ជាតិ​កំណើត។

ចាប់​តាំង​ពី​បាន​កើត​មក ឃើញ​ពន្លឺ​ព្រះអាទិត្យ​កាល​ណា សត្វ​លោក​វង្វេង​នាំ​គ្នា​សប្បាយ​រីក​រាយ​ត្រេកអរ ប្រឡែង​ជា​មួយជីវិត ដោយឥត​បាន​គិត​ថា ជីវិត​ខ្លួន​បាន​នាំ​មក​ជា​មួយ​ដោយ ជរា, ព្យាធិ, មរណៈ ជាប់​ជា​គ្នា ជា​មារ​ជា​សត្រូវ បន្លំ​ខ្លួន​ពួន​សម្ងំ ធ្វើ​ទុក្ខ​បុក​ម្នេញ​បំផ្លាញ រាល់​តែ​ជីវិត​សត្វ​លោក តាំង​ពី​កជាកំណើតមក​ម្លេះ ព្រម​ទាំង​បាន​បន្ត​តាម​បៀត​បៀន យាយី​ជីវិត​គ្រប់​ខណៈ​នាទី​ឥត​មាន​ខ្យល់​ឲ្យសល់​ចន្លោះ​ឡើយ។

រស្មី​នៃ​ដួងចន្ទ្រ រមែង​អ័ព្ទ​ឥត​ពន្លឺ នៅ​ពេល​ដែល​មាន​ពពកមក​បិទ​បាំង។ ព្រះ​អាទិត្យ​រះ​ឡើង​ពី​ទិស​បូព៍ា​ក្នុង​វេលា​ព្រឹក តែង​មាន​ដំណើរ​ចរ​លី​លា​ឆ្ពោះ​ទៅ​កាន់​ទិស​បស្ចឹម សន្សឹមៗ​បន្ទាប​ប្រាណ ព្ធ​ដ៏​ជើង​មេឃ​អស្ដង្គត​រលត់​អស់​រស្មី​ ស្បៃ​ងងឹត​បាន​លាត​សន្ធឹង​គ្រប់​ដណ្ដប់​មក​លើ​ពិភព​ផែន​ដី​នេះ​ឲ្យ​ងងឹត ប្រៀប​បាន​នឹងដំណើរ​ជីវិត​ ដែល​មាន​ដំណើរ​មក​ហើយ ក៏​ពិត​ជា​មាន​ដំណើរ​ត្រឡប់​ទៅ​វិញ ជីវិត​ធ្វើ​ដំណើរ​មក​អំពី​ទី​ដែល​មិន​ដឹង​ រមែង​ត្រឡប់​ទៅ​រក​ទី​មិន​ដឹង​វិញ​ដូច្នោះ​ឯង។

ការ​សើច​សប្បាយ ត្រេកអររីករាយ លាយ​ដោយ​សំណោក​សោកសៅ បាន​ផ្លាស់​ប្ដូរ​វេន​គ្នា ដូច​ជា​ទិវារាត្រី ទើប​ឲ្យ​សត្វលោក​ភ្លេច​ស្មារតី គិត​ថា​ជា​ធម្មតា​របស់​ជីវិត​ ពិត​ជា​យ៉ាង​ហ្នឹង​ទៅ​ហើយ ក៏​តាំង​នាំ​គ្នាធន់​ទ្រាំ តស៊ូ ធ្វើសង្គ្រាម​ជា​មួយ​មច្ចុរាជ​ដែល​ជា​ស្ដេច​មាន​អំណាច មិន​អាច​មាន​ព្រះ​រាជា​អង្គ​ណា​យក​ជោគជ័យ​បាន។ សង្គ្រាម​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ រវាង​ជាតិ​មួយ​និង​ជាតិ​មួយ គេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ការ​ឈ្នះ​និង​ចាញ់បាន តែ​មច្ចុរាជ​​សង្គ្រាម គ្មាន​សត្វ​លោក​ណា អាច​ទាម​ទារ​យក​ជ័យ​ជំនះ​បាន​ឡើយ ព្រោះ​សង្គ្រាម​នេះ​មាន​ស្មើ​ទូទៅ​សម្រាប់​ជីវិត​សត្វ​លោក​ទាំង​អស់ ទោះ​បី​ជា​សត្វ​លោក​នោះ​មាន​ជាតិ​កំណើត​ភូមិ​ឋាន​ខុស​ផ្លែក​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ជាលោកិយភូមិត្រូវ​ចុះ​ចាញ់​សង្គ្រាម​មច្ចុសង្គ្រាម​ស្មើ​ដូច​គ្នា។

ជីវិត​សត្វ​លោក ជា​ទាសកររបស់​តណ្ហា​តាំង​ពី​កើត​មក​មាន​ការ​ខ្វះខាត មិន​ដែល​បាន​គ្រប់គ្រាន់។ ធម្មតា​ភាព​ជា​ទាសករ តែង​តែ​ធន់​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក់ ក្នុង​ការ​បម្រើ​គេ ធ្វើ​ការ​មួយ​ថ្ងៃៗ​បាន​កម្រៃ​តែ​ចម្អែត​ក្រពះ​មួយ​ថ្ងៃ ស្ទើរ​តែ​មិន​គ្រប់​គ្រាន់ កម្លាំង​កាយ​ចិត្ត​ជីវិត​ខ្លួន មាន​សម្រាប់​ធ្វើការ​យក​កម្រៃ​ផល​ផ្ដល់​ជូន​ឲ្យ​ម្ចាស់​យ៉ាង​ណា ជីវិត​សត្វ​លោក​នេះ​ ក៏​ជា​ទាសករ​យ៉ាងនោះ​ឯង។

ដោយ​ការ​ស្រលាញ់​ ជាប់​ជំពាក់​ហួងហែង ធ្វើ​ឲ្យ​មនុស្ស​ខំ​ប្រឹង​លើក​តម្កើង ឲ្យ​តម្លៃ​ខ្លួន​ដោយ​សេចក្ដី​វង្វេង ភ្លេច​ខ្លួន​មិន​បាន​ដឹង​យល់​ហេតុ​ផល​ពិត​របស់​ជីវិត ហ៊ាន​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ដោយ​សម្អាង​យក​ខ្លួន​ជា​ធំ។ ទោះ​បី​ជា​អំពើ​អាក្រក់​ដែល​ខ្លួន​កំពុង​ប្រព្រឹត្ត​នោះ​នឹង​ផ្ដល់​ផល​ជា​ទុក្ខ ជា​ទោស សុខចិត្ត​នៅ​ពើ​មិន​ដឹង ប្រឹង​ត្រេក​អរ​រីករាយ​សប្បាយ​ដោយ​ភាព​វង្វេង​ដូច​ជា​សត្វ​ដង្កូវ​កើត​នៅ​ក្នុង​បង្គន់។

សត្វ​ដង្កូវ កើត​ចេញ​ពី​លាមក រមែង​មាន​រស់ជាតិ ក្លិន​លាមក​ដក់​ដិត​ស្អិត​ជាប់​ពេញ​ខ្លួន តែ​សត្វ​ដង្កូវ​នៅ​តែ​មិន​ដឹង ប្រឹង​សប្បាយ​រីករាយ​ដោយ​សាររាងកាយ បាន​ធំធាត់​ដោយ​ការ​បរិភោគ​លាមក​ជាអាហារ យ៉ាង​ណាមិញ សត្វ​លោក​កំពុង​ញៀនញ៉ម​ទៅតាម​ចំណី លាភយស អំណាច តំណែង​នាទី សរសើរ សុខ ភ្លេច លែង​គិត​ដល់​បញ្ហា​ទុក្ខ ដែល​មាន​ប្រចាំ​មក​លើ​ជីវិត។

សេចក្ដី​ទុក្ខ ទៅ​តាម​សាមញ្ញភាសារ អ្នក​ក្រ​ទុក្ខ​ព្រោះ​សេចក្ដី​អត់​ឃ្លាន រីឯ​អ្នក​មាន​ ទុក្ខ​ព្រោះ​ការ​ហួង​ហែង​រក្សាការពារ ខ្លាច​បាត់​បង់​ទ្រព្យ។ តាម​ពិត ជីវិត​សព្វ​សត្វ​ក្នុង​សង្សារវដ្ដ​នេះ សុទ្ធ​តែ​ជា​ជីវិត​កំពុង​ហែល​ឆ្លង កំពុង​លិច​លង់ ឈ្លក់​ជ្រមុជ នៅក្នុង​អន្លង់​នៃ​សេចក្ដី​ទុក្ខ​បួន​ប្រការ នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា ជា​អនេកប្រការ ដោយ​គ្មាន​សត្វ​ណា អាច​ឆ្លង​ឲ្យ​បាន​ដល់​ត្រើយ​ដោយ​ងាយៗ​នោះ​ទេ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៦៥០ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៦៩ ដង)
អនត្តាទំនាស់ជាមួយកម្ម​ឬទេ
ផ្សាយ : ២៥ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៥៩៤ ដង)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,១៣៨ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿