10
ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៧,១៨១
Today
ថ្ងៃម្សិលមិញ ៦១,៩៤៧
ខែនេះ ៤៧,១៨១
សរុប ១២៨,៩៨៧,៧០៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦៩៦ ដង)

តួ​នាទី​សិស្ស ៥ សិក្ខាបទ



 
តួ​នាទី​សិស្ស ៥ សិក្ខាបទ

សិក្ខាបទ​ទី​១ : សិស្សគប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​កោក​គោរព​ទទួល​លោក​គ្រូ​អាចារ្យ។

បដិសណ្ឋារកិច្ច​ដោយ​សេចក្ដី​គោរព ដោយ​ចិត្ត​ជ្រះ​ថ្លា​ប្រារព្ធ​ចំពោះ​គុណ​ដែល​មាន​ក្នុង​គ្រូ​អាចារ្យ គឺ​ជា​សិរី​សួស្ដី​របស់​សិស្ស។

ក្នុង​សិក្ខាបទ​ទី​១​របស់​សិស្ស​នោះ មិន​ចំពោះ​តែ​ការ​ក្រោក​ឈរ​ទទួល​ប៉ុណ្ណោះ​ទេ កិច្ចការ​ដែល​ត្រូវ​ទទួល​នៅ​មាន​ច្រើន​ទៀត រួម​សេចក្ដី​គោរព​ទាំង​អស់​មក​ហៅ​ថា អបចាយនៈ​ជា​ពូជ​នៃ​ត្រកូល​ខ្ពង់​ខ្ពស់ ជា​គុណ​ធម៌​ដ៏​ស្រស់​បស់​ក្នុង​សន្ដាន។

មនុស្ស​ឆ្លាត​រមែង​ទុក​នូវ​ភាព​រឹងប៉ឹង ការ​ចេះ​ដឹង និង គុណធម៌​របស់​ខ្លួន​ខាងក្នុង ប៉ុន្តែ​ខាង​ក្រៅ​បញ្ចេញ​នូវ​ភាព​ទន់​ភ្លន់​ឱន​លំទោន នេះ​គឺ​មនុស្ស​ទន់​ក្រៅតែ​រឹង​ប៉ឹង​ខាង​ក្នុង ខុស​អំពី​មនុស្ស​ល្ងង់​ ដែល​ចូល​ចិត្ត​អួត​អាង​រឹង​ក្រញាង​ចេញ​មកក្រៅ តែខាង​ក្នុង​វិញ​គ្មាន​សមត្ថភាព​អ្វី​សោះ ទន់​ជ្រាវ​ដូច​ដីភក់​ប៉ប៉ិច​ប៉ប៉ាច់​មិន​មាន​អ្វី​ពិត ពាក្យ​សម្ដី​មិន​ទៀងទាត់ ប្រាកដ​ដូច​ជា​ផ្គរ​អត់​ភ្លៀង ឬ រ៉ូងរ៉ាង​ដូច​ប៉ោត​អត់​ទឹង។

ការ​គោរព​គុណ​គឺ​មហាកុសល​ដែល​ជា​ធម្មជាតិ​ឆ្លាត​ឈ្លាស បែង​ចែក​គុណ​ទោស​ឲ្យ​ផ្សេង​ពី​គ្នា ជា​ធម៌​ទន់​ភ្លន់​មួយ​គុណ​តែ​រឹង​ប៉ឹង​ជា​មួយ​ទោស។

សិក្ខាបទ​ទី​២ : សិស្ស​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ឧបដ្ឋាក​លោក​គ្រូ​អាចារ្យ។

ការ​គាល់​បម្រើ​គ្រូអាចារ្យ ជា​ការ​ចុះ​ទុក​បន្ដិច​បន្តួច​បន្ទាប់​បន្សំ ប៉ុន្តែ​ផល​កម្រៃ​វិញ​គឺ​សេចក្ដី​ល្អ​ជា​បុណ្យ​ផង ចំណេះ​ដឹង​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវិត​ផង សរុប​រួម​ច្រើន​ក្រៃ​កន្លង ជា​ការងារ​ចម្រើន​កើត​ប្រយោជន៍​ដោយ​ពិត។

មនុស្ស​យើង​ត្រូវ​ខំ​ប្រញ៉ាប់ធ្វើ​សេចក្ដី​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ គឺ​ឥឡូវ​នេះ​ឯង និង ធ្វើ​រឿយៗ​ត​ទៅ​ទៀត ត្រូវ​សន្សំ​បុណ្យ​ឲ្យ​បាន​ច្រើន​ ត្រូវ​ចាំ​ទុក​ថា ពេល​វេលា​មិន​សូវ​សម្បូរ​ទេ បើ​ចេះ​តែ​បង្អែបបង្អង់​រ៉ែរ៉​ម៉ោង​ពេល​យប់​ថ្ងៃ​ក៏​អស់​ទៅ អាយុ​ក៏​កន្លង​ទៅ ចំណែក​បុណ្យ​កុសល​អំពើ​ល្អ​មិន​ចម្រើន​ឡើង​សោះ​អីចឹង ជីវិត​នឹង​មាន​តម្លៃ​នៅ​ត្រង់​ណា ព្រោះ​ថា​តម្លៃ​នៃ​ជីវិត​វា​ស្ថិត​នៅ​ត្រង់​បុណ្យ​គឺ​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ទុក​នោះ​ឯង រឿង​នេះ​ពិត​មែន​តែ​បរលោក​មិន​មែន​ជា​ការ​ទិញ​ដូរ ប៉ុន្តែ​បរលោក​នៃ​ជីវិត​ជា​ផល​របស់​ការងារ បើ​ការងារ​ល្អ​ជីវិត​ក៏​ថ្លៃ បរលោក​រមែង​រុង​រឿង។

មនុស្ស​យើង​មាន​ជីវិត​គឺ​មាន​ការងារ មនុស្ស​ល្អ​ធ្វើ​តែ​ការងារ​ណា​ដែល​ប្រាស់ចាក​ទោស ស្វែង​រក​ទ្រព្យ​ផង ស្វែង​រក​គុណធម៌​បុណ្យ​កុសល​មក​ដាក់​ខ្លួន​ផង។

សិក្ខាបទ​ទី​៣ : សិស្សគប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​ស្ដាប់​ឱវាទ​អំពី​គ្រូអាចារ្យ​ដោយ​ល្អ។

ពាក្យ​ថា​ស្ដាប់​ដោយ​ល្អ​គឺ​ស្ដាប់​ឲ្យ​យល់​ ហើយ​ពិចារណា​តាម​ហេតុ​ និង​ ផល យ៉ាង​នេះ​រមែង​បាន​នូវ​បញ្ញា សូម​ឲ្យ​សិស្ស​ទាំង​ឡាយ​ស្រឡាញ់​គ្រូ​ដោយ​ស្មោះ​គោរព​ការ​ចេះ​ដឹង និង គុណធម៌ ម្យ៉ាង​ទៀត ត្រូវ​ចេះ​សិក្សាអំពី​ធម្មជាតិ​ជុំ​វិញ​ខ្លួន ចំពោះ​តែ​មនុស្ស​ ឬ សត្វ​ ឬ រុក្ខជាតិឡើយ ព្រោះ​ថា ធម្មជាតិ​គ្រប់​យ៉ាង​អាច​បង្រៀន​យើង​បាន ឬ​អាច​ជា​កញ្ចក់​សម្រាប់​ស្អិត​ស្អាង​ខ្លួន​យើង​ឲ្យ​បាន​ល្អ គឺ​ជា​កញ្ចក់​ដែល​មាន​តម្លៃ​ពិសេស។

សិស្ស​មិន​ត្រូវ​ខឹង​ក្រោធ​ចំពោះ​ឱវាទ​របស់​គ្រូ​ហើយ​ក៏​មិន​ត្រូវ​បដិបក្ខ​ជា​មួយ​នឹង​របស់​ជុំ​វិញ​ខ្លួន ត្រូវ​មាន​ស្មារតី​អត់​ធន់​ចម្រើន​បញ្ញា​សិក្សា​អំពី​ធម្មជាតិ ចូល​រៀន​ក្នុង​សាលា​លោក​៦ គឺ​លោក​ភ្នែក លោក​ត្រចៀក លោក​ច្រមុះ លោក​អណ្ដាត លោក​កាយ និង​ លោក​ចិត្ត​ឲ្យ​ជា​និច្ច​ជា​ប្រចាំ ហើយ​ត្រូវ​សិក្សា​កុំ​ឲ្យ​ក្រៅ​អំពី​ហេតុ​និង​ផល ព្រោះ​ហេតុ​និង​ផល​ ជា​ច្បាប់​របស់​ធម្មជាតិ ជា​សច្ចធម៌ មាន​ហេតុ​ទើប​មាន​ផលកើត​ឡើង ហេតុ​យ៉ាង​នោះ​កែ​ប្រែ​ពុំ​បាន​ជា​ដាច់​ខាត់ បើ​អត់​ហេតុ​អត់​បច្ច័យ​ទេ មិន​មាន​អ្វី​មក​បង្គាប់​បញ្ជា​ឲ្យ​មាន​ធម្មជាតិ​ក្នុង​លោក​បាន​ឡើយ។

សិក្ខាបទ​ទី​៤ : សិស្ស​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ប្រណិប័តន៍​គ្រូ​ដោយ​ធ្វើ​ការងារ ទោះ​បី​ការងារ​នោះ​តូច​តាច​បន្តិចបន្តួច​ក៏​ដោយ ក៏​មិន​​ត្រូវ​ទុក​ឲ្យ​លោក​គ្រូអាចារ្យ​ធ្វើ​ខ្លួន​ឯង​ដែរ។

ការ​ជ្រោម​ជ្រែង​ការ​គាំទ្រ ការ​សម្ដែ​ងសេចក្ដី​គោរព​បម្រើ​ការងារ ជា​ការអនុមោទនា​ចំពោះ​គុណ​បុណ្យ ជា​ការ​បំរើ​ដ៏​ប្រសើរ​ដោយ​ចិត្ត​ទន់​ភ្លន់ លើក​ស្ទួយ​របស់​ធ្ងន់​ដើម្បី​ប្រយោជន៍​ដល់​ជន​ទាំង​ពួង។

មនុស្ស​ឆ្លាត​រមែង​ស្វែង​រកគុណ​ធមមក​ទុក​ក្នុង​ខ្លួន សាង​គុណ​ចម្រើន​ប្រយោជន៍​ឲ្យ​ដល់​សង្គម​មនុស្ស សង្គម​សត្វ ប្តេជ្ញា​តាំង​ចិត្ត​មិន​ដុត​សង្គម ពោល​គឺ​មិន​ធ្វើ​ឲ្យ​សង្គម​សត្វ​លោក​ក្ដៅ​ក្រហាយ ដោយ​សារ​ខ្លួន​ម្នាក់​ឯង​ឡើយ ហើយ​គោរព​ស្រលាញ់​​គាំទ្រ​នូវ​បុគ្គលណា​ដែល​មាន​សមត្ថភាព អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​សង្គម​តូច​ធំ​បាន​សុខ​ក្សេមក្សាន្ត។

សូម​មនុស្ស​លោក​គ្រប់​គ្នា លើក​នូវ​ទង់​ជ័យ​របស់​មនុស្ស​លោក​គឺ​គុណធម៌ តាម​ពិត​មាន​តែ​គុណ​ធម៌​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ជីវិត​ប្រសើរ​ជាង​ពួក​សត្វ​តិរច្ឆាន។

សិក្សាបទ​ទី​៥ : សិស្សគប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​រៀន​សិល្ប​វិជ្ជា​អំពី​លោក​គ្រូ​អាចារ្យ​ដោយ​សេចក្ដី​គោរព។

មិន​ចំពោះ​តែ​វិជ្ជា​អ្វី​នោះ​ទេ បើ​សិស្ស​មាន​សមត្ថភាព​ចេះ​បាន​ច្រើន​មុខ​វិជ្ជា​គឺ​រឹង​តែ​ល្អ គុណ​ទោស​របស់​មុខ​វិជ្ជា​នៅ​លើ​អ្នក​ប្រើ​ជា​សំខាន់ បើ​ប្រើ​ក្នុង​ផ្លូវ​ត្រូវ​គឺ​ជា​គុណ តែ​បើ​ប្រើ​ក្នុង​ផ្លូវ​ខុស​គឺ​ជា​ទោស។

ការ​ប្រកប​នូវ​មុខ​វិជ្ជា​អ្វី​មួយ​ដើម្បី​ចិញ្ចឹម​ជីវិត​ក្ដី​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ក្ដី ត្រូវ​មើល​ឆន្ទៈ​ខ្លួន​ឯង​ឲ្យ​ជាក់​ច្បាស់ ព្រោះ​ឆន្ទៈ​គឺ​សេចក្ដី​ពេញ​ចិត្ត​ក្នុង​ការងារ​ជាកម្លាំង​ចិត្ត អាច​ញ៉ាំង​សេចក្ដី​ព្យាយាម​ឲ្យ​ព្រឹត្ត​ជាប់​ត​មិន​ដាច់ ជា​ហេតុ​ឲ្យ​សម្រេច​នូវ​ប្រយោជន៍​ បើ​មិន​ដូច្នេះ​វា​នឹង​ជួប​ប្រទះ​នូវ​ការ​អស់​ពេល​ឥត​ប្រយោជន៍ អស់​ទាំង​ទុន​ក្នុង​រឿង​ផ្សេង​ៗ​ទៀត​ផង។

ម្យ៉ាង​ទៀត​ ការ​ចាប់​នេះ​ចាប់​នោះ​មិន​ឆ្ពោះ​ត្រង់​ណា វា​អាច​មិន​បាន​ការទាំង​អស់​ផង​ដែរ មុខ​វិជ្ជាសូម្បី​តែ​ម្យ៉ាង​គត់​ឲ្យ​តែ​ចេះ​ស្ទាត់ ប្រព្រឹត្ត​មិន​ដាច់​ដោយ​សេចក្ដី​ប្រមាទ ប្រៀប​បាន​នឹង​កំណប់​ទ្រព្យ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤៧៥៩ ដង)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១២៥៥៥ ដង)
ការ​លួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៥៦១ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...