30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៧,១៩១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤៥,១២៥
សរុប ៣៨៥,៦៣១,៨១៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៤៣ ដង)

បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី



 

បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សំដី មាន​លក្ខណៈ​ ៤ យ៉ាង​ដែរ​គឺ​៖
១- អតីតេន​ បដិសន្ថរតិ មិត្តទទួល​រាក់​ទាក់​ដោយ​របស់​អស់​ទៅ​ហើយ មនុស្ស​ប្រភេទ​ល្អ​តែ​មាត់ តែ​ចិត្ត​មិន​ប្រាកដ​ឃ្លាង​ឃ្លោត​ពុត​ត្បុត និយាយ​បោក​ប្រាស់​បញ្ឆោត មនុស្ស​ពួក​នេះ​ចេះ​សង្គ្រោះ​យើង​ចំពោះ​តែ​របស់​ដែល​យើង​អស់​ទៅ​ហើយ​តែ​ប៉ណ្ណោះ​យ៉ាង​នេះ​ថា << ទាល់​តែ​ថ្ងៃ​ហ្នឹង​បានសម្លាញ់ឯង​មក ម្សិល​ម្ង៉ៃ​ម៉េច​ក៏​មិន​មក ខ្ញុំ​ខំ​តែ​រៀប​ចំ​ទុក​ដាក់​ស្រូវ​អង្ករ​ ផ្លែដូង​ផ្លែ​ខ្នុរ រើស​សុទ្ធ​តែ​សម្រាំង​ៗ​ល្អៗ ទុក​ឲ្យ​សម្លាញ់​ឯង​ហ្នឹង​ណា៎ ហើយ​ម៉េច​ក៏​មិនឆាប់​មក ចំ​ជា​ស៊យ​មែន​សម្លាញ់​ឯង​នេះ ព្រោះ​ចៃដន្យ​អី ទើប​តែ​ម្សិលមិញ​ហ្នឹង គេ​ចេះ​តែ​មក​អង្វរ​សួរ​រក​ទិញ​ពេក គ្នា​ក៏​លក់​អស់​ទៅ >>។

២- អនាគតេន បដិសន្ថរតិ មិត្ត​ទទួល​រាក់​ទាក់​ដោយ​របស់​ដែល​មិន​ទាន់​មាន​មក មនុស្ស​របៀប​នេះ តែង​តែ​សន្យា​ថា​នឹង​ឲ្យ ប៉ុន្តែ​គេ​ចេះ​មាន​ល្បិច​លេប​ពាក្យ​លេប​សម្ដី គេ​មិន​បាន​ឲ្យ​តម្លៃ​ជីវិត​របស់​គេ​នៅ​លើ​ការងារ​រក្សា​ពាក្យ​សម្ដី​ឡើយ មិន​មែន​បាន​សេចក្ដី​ថា គេ​មិន​ស្រលាញ់​ខ្លួន​របស់​គេ​នោះ​ទេ ប៉ុន្តែ​នេះ​គឺ​មក​ពី​អំពើ​ខ្វះ​ការ​ចេះ​ដឹង​របស់​គេ​ហ្នឹង​ឯង មនុស្ស​នេះ​យក​ជា​ការ​ពុំ​បាន​ឡើយ ខ្មោច​កណ្ដុល​ប្រសើរ​ជាង​មនុស្ស​និយាយ​កុហក​បោកប្រាស់ បើ​យើង​យក​វា​ទៅ​កប់​ក្នុង​ដី​ចំការ។

៣- និរត្ថតេន សង្គណ្ហាតិ សង្គ្រោះ​ដោយ​អំពើ​មិន​ជា​ប្រយោជន៍ មនុស្ស​ល្អ​តែ​សម្ដី និយាយ​អ្វីៗ​យក​គាប់​យក​គួរ ប៉ុន្តែ​ខ្លឹម​សារ​ចាញ់​ក្អាត់​យំ​តាម​វាល​ស្រែ​សន្ទូង ស្រូវ​បែក​គុម្ព វា​ឭ​រងំ​ពី​រោះ​ជាង ព្រោះ​ថា​មនុស្ស​របៀប​នេះ បើ​គេ​នៅ​លើ​ផ្ទះ រួច​ហើយ​យើង​ក៏​ទៅដល់ គេ​ហៅ​យើង​ពាក្យ​រាក់ទាក់​ដូច្នេះ​ថា << យីអើ! សម្លាញ់​ទេតើ ចូរឡើង​មក​សម្លាញ់ ចូរ​អង្គុយ​ទី​នេះ​ចុះម៉េច​ទៅ​សម្លាញ់​ភ្ជួរ​បាន​ប៉ុន្មាន​ស្រែ​ហើយ? គ្នា​ឥឡូវ​ធូរ​កម្លាំង​ច្រើន​ណាស់ ដោយ​សារ​បាន​អាត្រាក់ទ័រ​មួយ​ហ្នឹង​មក សម្លាញ់​អើយ សម្លាញ់​ឯង​ហ្នឹង បើ​បាន​តែ​មួយ​គ្រឿង​សម្រាប់​ភ្ជួរ​ចំណាប់​តែម្ដង នែ​សម្លាញ់! បើ​គ្នា​មាន​ពីរ​គ្រឿង គ្នា​ឲ្យ​ទៅ​សម្លាញ់​ឯង​មួយ​គ្រឿង មែន​ណា៎ ឲ្យ​វា​ណា​ណី​ម្ដង >> ទីបំផុត​យើង​អស់​ដដែល​យើង​កាន់​តែ​ដឹង​ថា អ្នក​ដែល​អាច​ជួយ​យើង​បាន​ពិត​ប្រាកដ គឺ​ខ្លួន​យើង​ហ្នឹង​ឯង ដូច្នេះ​មាន​តែ​យើង​កុំ​ខ្ជិល ប្រឹង​ប្រែង​ធ្វើការងារ​គាំ​ទ្រ​នូវ​ការងារ​របស់​ខ្លួន មាន​តែ​ការងារ​របស់​ខ្លួន​យើង​ទេ​ដែល​សង្គ្រោះ​យើង​បាន​ពិតប្រាកដ ត្រូវ​ចេះ​មាន​អំណត់​កុំ​មើល​ងាយ​ការងារ​របស់​ខ្លួន​ឯង​ថា​អន់ ហើយ​ទៅ​សសើរ​តែ​ការងារ​របស់​អ្នក​ដទៃ​នោះ តាម​ពិត​ជីវិត​យើង​រស់​សព្វ​ថ្ងៃ ដោយ​សារ​តែ​ការងារ​របស់​យើង​ប៉ុណ្ណោះ សេចក្ដីមិន​ខុស​អំពី​ម៉ែ​យើង​ចិញ្ចឹម​យើង ចំណែក​ម៉ែ​អ្នក​ដទៃ​ចិញ្ចឹម​អ្នក​ដទៃ ទោះ​ជា​ម៉ែ​អ្នក​ដទៃនោះ​មាន​ទ្រព្យ​សម្បត្តិ​ទ្រព្យ​ច្រើន​រាប់​កោដិ​យ៉ាង​ណា​ក៏​ដោយ តែ​យើង​មិន​ត្រូវ​តិះដៀល ម៉ែ​យើង​ដែល​ក្រីក្រ​នោះ​ទេ ព្រោះ​ថា​យើង​បាន​រស់​ដោយ​សារ​ម៉ែ​កំសត់​របស់​យើង​ជា​អ្នក​ចិញ្ចឹម។

៤- បច្ចុប្បន្នេសុ កិច្ចេសុ ព្យសនំ ទស្សេតិ កាល​កិច្ចទាំង​ឡាយ​កើង​ឡើង​ភ្លាមៗ ក៏​សម្ដែង​អាង​របស់​ខូច​ខាត។ មនុស្ស​នេះ​យើង​ពឹង​ពាក់​អ្វី​យក​ជា​ការ​ពុំ​បាន​ឡើយ ប៉ុន្តែ​គេ​បាន​សម្ដី​ណាស់ ដោយ​សារ​យើង​ធ្លាប់​ជួយ​គេ​ច្រើន គេ​និយាយ​សូមទោស​យើង​ គេ​ថា << សូមទោស​ចុះ​សម្លាញ់​អើយ រទេះ​គ្នា​នោះ​វា​បរលែង​កើត​ទៅ​ហើយ ស្ដាយ​មែន​ទែន បើ​នៅ​ប្រើ​កើត​នោះ គ្នា​មាន​ទៅ​កំណាញ់​អី គ្នា​គិត​ថា​ធ្វើ​វា​ដែរណា៎ ប៉ុន្តែ​មួយ​ថ្ងៃ​ជា​មួយ​ថ្ងៃ​វា​ចេះ​តែ​រវល់ >> នោះ​បើ​យើង​មាន​ការ​ប្រញ៉ាប់​ចង់​ខ្ចី​រទេះ​របស់​មិត្ត​ប្លម​នោះ។

អំពី​មិត្ត​ល្អ​តែ​សំដី​នេះ វា​មាន​លក្ខណៈ​យ៉ាង​ណា​មួយ​ក្នុង​លក្ខណៈ ៤ យ៉ាង​ ដូច​បាន​រៀបរាប់​ហើយ ពោល​គឺ​ចិត្ត​មិន​ស្មោះមិន​ត្រង់​តាម​ពាក្យ​សម្ដី តាម​ពិត​មាន​មនុស្ស​ច្រើន​ណាស់ ដែល​មាន​ចិត្តស្រកេក​ស្រកាយ​ទៅ​ដោយ​ល្បិច មាន​បំណង​បំភ្លេច​គុណ​គឺ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ប៉ុន្តែ​គេ​មាន​ពាក្យ​សម្ដី​ជា​រនាំង​បិទបាំង​ខ្លួន​របស់​គេ ដោយ​គេ​ចូល​ចិត្ត​និយាយ​លើក​ជើង​លើក​ដៃ សសើរ​បញ្ជោរ​ចំពោះ​មិត្តភក្តិ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់​ចំពោះ​មនុស្ស​ដែល​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​យើង គេ​អាច​បោក​យើង​ប្រើ​ឲ្យ​ធ្វើ​ការងារ​ប្រកប​ដោយ​ទោស​បាន បើ​យើង​មិន​បាន​ពិនិត្យ​ឲ្យ​ដិត​ដល់​ យើង​អាច​រងគ្រោះ​បាន​គ្រប់​ពេល​វេលា បើ​យើង​មិន​បាន​ប្រយ័ត្ន​ ជួន​កាល​ពាក្យ​សម្ដី​ដែល​យើង​បាន​និយាយ វា​អាច​ជា​ចំណុច​ខ្សោយ​របស់​យើង ត្រូវ​ប្រយ័ត្ន​កុំ​អាង​ទុក​ចិត្ត​អ្នក​នេះ​អ្នក​នោះ ហើយ​ចេះ​តែ​ពី​និយាយ​មិន​គិត ម្យ៉ាង​ទៀត​បើ​គេ​បបួល​យើង​ឲ្យ​ធ្វើ​ការងារ​អ្វីៗ បើ​មាន​មន្ទិល​សង្ស័យ​ក្នុង​ការងារ​នោះ​ត្រូវ​រក​អ្នក​ដទៃ​ទៀត​ដែល​យើង​ទុក​ចិត្ត​ជាង​គេ ពិគ្រោះ​ពិភាក្សា​ឲ្យ​បាន​ច្រើន​អ្នក ជា​ពិសេស​គឺមាតា​បិតា​យើង កុំ​ធ្វើ​អ្វី​ស្រេច​តែ​និង​ចិត្តឲ្យ​សោះ ព្រោះ​មនុស្ស​ចាស់ៗ​គាត់​មានការ​ពិសោធន៍​ច្រើន​ជាង​យើង​ដែល​នៅ​វ័យ​ក្មេង យើង​ត្រូវ​បន្ទាប​ខ្លួន​ទទួល​យក​ពាក្យ​ប្រៀន​ប្រដៅ​អំពី​មនុស្ស​ចាស់ កុំ​អាង​ខ្លួន​ឯង​បាន​រៀន​សាលា​ច្រើន​ជាង​គាត់ ហើយ​មើល​ងាយ​ចំណេះ​ដឹង​របស់​គាត់ តាម​ពិត​កូន​ប្រុស​ស្រី​ត្រូវ​សូម​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ អំពី​មាតាបិតា​ជីដូនជីតា​ឲ្យ​បាន​ច្រើន​បំផុត នៅ​ពេល​​ដែលល​យើង​ចូល​ទៅ​បំរើ​គាត់ មាន​ពេលច្របាច់​ដៃ​ច្របាច់​ជើង​ជូន​គាត់​ជា​ដើម​នោះ ព្រោះ​គាត់​ស្រលាញ់​យើង​ដោយ​ស្មោះ ហ៊ាន​ប្ដូរ​ជីវិត​ចំពោះ​យើង​ទៀត​ផង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​ 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៥៦,៨២៦ ដង)
ពាក្យរំលឹកចំពោះសេចក្ដីស្រឡាញ់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៤២ ដង)
កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៧,៩៦៤ ដង)
អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,៥០៣ ដង)
បុគ្គលត្រាស់ដឹងសច្ច: មានដោយដំណើរបដិបត្តិ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៦៤៣ ដង)
ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿