30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៧,៩៦៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦០៨,៥៨១
សរុប ៣៨៩,៦៩១,០៦៥
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២០៣ ដង)

តួនាទី​ភរិយា ៥​សិក្ខាបទ



 
តួនាទី​ភរិយា ៥​សិក្ខាបទ

សិក្ខាបទ​ទី​១ : ភរិយា​គប្បី​សិក្ខា​ថា​អាត្មាអញ​ត្រូវ​ចាត់​ចែង​ការងារ​ឲ្យ​បាន​ល្អ។

ភរិយា​ត្រូវ​តម្កល់​ខ្លួន​ឲ្យ​ប្រពៃ ចាត់​ចែង​ការងារ​ឲ្យ​ដល់​ស្វាមី​ដោយ​សេចក្ដី​មិន​ខ្ជីខ្ជា ទុក​ស្មើ​ដូច​ម្ដាយ ឬ ប្អូន​ស្រី ពុំនោះ​សោត​ទេ ត្រូវ​ទុក​ស្មើ​ជា​មិត្រ​សម្លាញ់​ជា​មួយ​នឹង​ស្វាមី​របស់​ខ្លួន ហើយ​បើ​ទុក​ដាក់​ខ្លួន​ដល់​ទៅ​ថ្នាក់​ស្មើ​ដូច​ទាសី​បំរើម្ចាស់ ក៏​វា​គ្មាន​ថោក​ទាប​អ្វី​ឡើយ​នេះ​គឺ​ពោល​ចំពោះ​ការ​ចាត់​ចែង​ក្នុង​កិច្ច​ការងារ​នៃ​ភរិយា​ល្អ ដែល​ជា​ភរិយា​ស្រលាញ់​ការងារ។

ពាក្យ​ថា ប្រពន្ធ ប្រែ​ថា ចំណង​រួត​រឹង ដូច្នេះប្រពន្ធ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ចង​ប្ដី​ដោយ​ចរិយា​មារយាទ​ល្អ​សណ្ដាប់​ធ្នាប់​សីលធម៌ ឈ្លាសវៃ ស្មោះ​ត្រង់ និង ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ប្រពៃ។

កុំ​ខ្ជិល កុំ​ទម្រន់ ព្រោះ​ការខ្ជិល​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស​ បើ​ធ្វើ​រឿយ​ៗ​រាល់​ថ្ងៃ​ទៅ​ជា​ទម្លាប់​ដ៏​ល្អ​ការងារ​សព្វ​គ្រប់ បី​ដូច​ជា​អលង្ការ ដូច្នេះ ឲ្យ​តែ​ការងារ​ប្រាស​ចាក​ទោស ធ្វើ​ទៅ​ទោះ​ច្រើន​យ៉ាង​ណា ត្រូវ​គិត​ថា​ជា​សិរីសួស្ដី បាន​កើត​មក​ជា​ស្រី​ហើយ​មាន​ប្ដី​ ត្រូវ​តែ​ជា​ភរិយា​ល្អ​ឲ្យ​ខាន​តែ​បាន។

សិក្ខាបទ​ទី​២ : ភរិយា​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​សង្គ្រោះ​ជន​ជា​ញាតិ​ទាំង​ពីរ​ខាង គឺ​ទាំង​ខា​ង​ស្វាមី ទាំង​ខាង​ខ្លួន​ឯង​ដោយ​ល្អ។

តែង​បាន​ឮ​រឿយៗ​នូវ​ពាក្យ​នេះ​ថា << មាន​ប្រាក់​គឺ​មាន​អ្វី​ៗ​ទាំង​អស់ >> រួមទាំង​គ្រោះ​ថ្នាក់​ទាំង​ការ​ចង្អៀត​ចង្អល់ ព្រោះ​គេ​សុំ គេខ្ចី និង ទាំង​អ្នក​ដទៃ​ច្រណែន​ផង​មែន​ទេ? ប៉ុន្តែ​បើ​ពោល​ឲ្យ​ត្រូវ​ជាង​ហ្នឹង គួរ​ពោល​ថា << មាន​បុណ្យ​គឺ​មាន​អ្វីៗ​ទាំង​អស់ >>។

មនុស្ស​យើង​មិន​អាច​មាន​នូវ​សេចក្ដី​សុខ​គ្រប់យ៉ាង ដោយ​គ្រាន់​តែ​មាន​ប្រាក់​នោះ​ទេ វា​ត្រូវ​អាស្រ័យ​ប្រាជ្ញា​ប្រើប្រាស់​ចាត់​ចែង​នូវ​ប្រាក់​នោះ​ឲ្យ​បាន​ល្អ​ជា​ការ​ដ៏​សំខាន់ ជៀសវាង​ការ​ចាត់​ចែង​ទៅ​ក្នុង​ការងារ​ដ៏​សំខាន់ ជៀស​វាង​ការ​ចាត់ចែង​ទៅ​ក្នុង​ការងារ​ដែល​មាន​ទោស ជា​ពិសេស​ចង​មិត្ត​ឲ្យ​បាន​ច្រើន​ដោយ​ការ​បរិច្ចាគ​សង្គ្រោះ ព្រោះ​ជីវិត​មាន​តម្លៃ​បាន​ច្រើន​ដោយ​ការ​បរិច្ចាគ​សង្គ្រោះ ព្រោះ​ជីវិត​មាន​តម្លៃ​អាស្រ័យ​អ្នកដទៃ​រាប់​អាន​ពេញ​ចិត្ត ទោះ​បី​បើ​ការ​ខ្វះ​ការ​រាប់អាន​ស្រលាញ់​ពេញ​ចិត្ត​អំពី​អ្នក​ដទៃ ទោះ​បី​យើង​ជា​សេដ្ឋី​ក៏​ដោយ វា​ដូច​ជា​ចំណី​ក្រៀម​ក្រោះ​ដែល​ខ្សោះ​រសជាតិ​អ៊ីចឹង​ឯង ជីវិត​ពិត​ជា​គ្មាន​តម្លៃ អ្នក​ដទៃ​ញាតិ​មិត្ត​គេ​ចាត់​ថា​យើង​ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​យើងស្លាប់​បាត់​ទៅ​ហើយ ព្រោះ​យើង​ខ្វះ​ការ​សង្គ្រោះ​ញាតិ។

សិក្ខាបទ​ទី​ ៣ : ភរិយា​គប្បី​សិក្សា​ថា​អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ឡើយ។

ចិត្ត​មនុស្ស​មិន​ងាយ​មើល​ធ្លុះ សាំញ៉ាំ​ស្រកេកស្រកាក ចិត្ត​សត្វ​តិរច្ឆាន​ងាយ​សង្កេត​ឲ្យ​ដឹង​ជាង។ ភរិយាស្វាមី​មាន​ក្ដី​ស្នេហា បាន​យល់​ចិត្ត​គ្នា​ហើយ​ព្រម​រៀប​ការ រហូត​មាន​បុត្រ​មាន​ទាំង​ធីតា តែ​នៅ​ក្បត់​គ្នា​អាពាហ៍​ពិពាហ៍​អស់​ខ្យល់។ នៅ​ថ្ងៃ​រៀប​ការ​ហៅ​អស់​ញាតិ​មិត្ត បងប្អូន​ជិត​ស្កាត់​មក​មិន​សល់ ធ្វើ​ខ្លួន​ស្អាត​បាត​ដើម្បី​មង្គល ម៉ែ​ឪ​រវល់​បួន​ប្រាំ​សប្ដាហ៍។ ម៉ែ​ឪ​ចង​ដៃ​មហាឲ្យ​ពរ ព្រះសង្ឃ​សូត្រធម៌ អញ្ជើញ​ទេវតាអញ្ជើញ​ព្រះឥន្ទ​ព្រះ​ព្រហ្ម​ផង​ណា ក្លាយ​ជា​ឥត​ការ​ព្រោះ​ចិត្ត​មិន​ស្មោះ។

ចិត្ត​ស្មោះ​ត្រង់​នាំ​មកនូវ​កិត្តិយស ការ​សរសើរ​លើក​តម្កើន​អំពី​អ្នក​ផង​ទាំង​ពួង ដូច្នេះ​ មាន​តែ​ការ​តាំង​ចិត្ត​ម៉ឺងម៉ាត់​របស់​ខ្លួន​នេះ​ឯង ដែល​អាច​ទទួល​បាន​នូវ​មង្គល​ល្អ​ប្រាកដ​ប្រជា​ស័ក្កិសិទ្ធិ​ជាង​ពរ​ទេវតា​ឥន្ទ​ព្រហ្ម​ទៅ​ទៀត។ ដើម្បី​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ព្រះ​បរមពោធិសត្វ​ត្រូវ​មាន​នូវ​អធិដ្ឋាន​បារមី គឺ​ការ​តាំង​ព្រះទ័យ​មាំ​ក្នុង​ការងារ មិន​មែន​បាន​ត្រាស់​ដោយ​សារ​ការ​ឲ្យ​ពរ​ជ័យ​ពី​អ្នក​ណាដទៃ​នោះ​ឡើយ ធ្វើ​ជា​មនុស្ស​ត្រូវ​ជឿ​លើ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ជា​សំខាន់។

សិក្ខាបទ​ទី ៤ : ភរិយា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ថែទាំ​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រកបាន។

មិន​មែន​មិន​ឲ្យ​ចាយ​ទេ​ប្រាក់​នោះ ប៉ុន្តែ​ចាយ​ឲ្យ​មាន​របៀប ដាច់​ខាត​កុំ​លេង​ល្បែង​ស៊ី​សង​មាន​បៀ​ជា​ដើម​ឲ្យ​សោះ កុំ​ឲ្យ​មាន​ចិត្ត​លួចលាក់​ទុក​ប្រាក់​ប៉ុណ្ណេះ​ប៉ុណ្ណោះ នាំ​ឲ្យ​មាន​ឈ្មោះ​ថា​ភរិយា​ជា​ចោរ ត្រូវ​ការ​ប្រើ​ប្រាស់​ចាត់​ចែង​ធំដុំ ត្រូវ​ជំនុំ​ជា​មួយ​ស្វាមី និង​ ម្យ៉ាង​ទៀត​កុំចង់​ហ៊ឺហា​ដោយ​សម្ភារៈ​ហួស​សមត្ថភាព ឬ ហួស​ប្រាក់​ចំណូល ត្រូវ​រស់​នៅ​ឲ្យ​ស្វាមី​ទុក​ចិត្ត។

ស្វាមី​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​ដ៏​ក្រៃលែង បើទ្រព្យ​សម្បត្តិ​នៅ​ផ្ទះ​គង់វង្ស ព្រោះ​នាង​ជា​ភរិយា​មាន​មារយាទ​ចេះ​ទុក​ដាក់​ថែទាំ​ដោយ​ប្រពៃ។ ភរិយា​ជា​នារី​ថ្លៃ​មាន​ពាក្យ​សម្ដី​ស្រទន់​ពីរោះ ប្រកប​ដោយ​ទឹក​មុខ​ស្រស់​បស់ ទទួល​ស្វាមី​មក​ពី​ធ្វើការ ដូច្នេះ សូម​ភរិយា​រៀប​ចំនូវ​កម្លាំង​ទាំង​ពីរ​ឲ្យ​ដល់​ស្វាមី កុំ​ធ្វេស​ប្រហែស​ផ្នែក​ខាង​កម្លាំង​ចិត្ត​ឲ្យ​សោះ លទ្ធ​ផល​ជាទី​គាប់​ចិត្ត​វា​ត្រូវ​បាន​មក​ខ្លួន​ឯង​ជា​ភរិយា​ហ្នឹង​ហើយ។

សិក្ខាបទ​ទី ៥ : ភរិយា​គប្បី​សិក្សា​ថា​ អាត្មាអញ​ត្រូវ​តែ​ជា​ស្ត្រី​ឆ្លាត​ឈ្លាស​មិន​ខ្ជិល​ច្រអូស ក្នុង​កិច្ច​ការ​ទាំង​ពួង។

ភរិយា​គប្បី​ពិចារណា​ខ្លួន​ឯង​ឲ្យ​បាន​រឿយ​ៗ​ថា​កិច្ច​ការ​មេ​ផ្ទះ​អញ​បាន​បំពេញ​ល្អ​ដែរ​ទេ មាន​សេចក្ដី​ខ្ជិលមក​ច្របូក​ច្របល់​ដែរ​ឬ​អត់​ទេ បើ​ឃើញ​ថា ខ្វះខាត​គួរ​បំពេញ បើ​ច្បាស់លាស់​ពេញ​លេញ​ល្អ​ហើយ​ក៏​រក្សា​ឲ្យ​ល្អ​តទៅ ការងារ​ឆ្លាត​វៃ​ជា​មង្គល​ដ៏​ឧត្ដម។

សម្ដី​អាក្រក់​លាមក​របស់​អ្នក​ដទៃ គឺ​ទុកត្រឹម​អ្នក​ដទៃ​ចុះ កុំ​ស្រវា​ប្រមូល​មក​ឲ្យ​ប្រឡាក់​ដល់​ខ្លួន​ឯង ទោះជា​អំពើ​ដោយ​កាយ​ក៏​ដោយ​ ត្រង់​អ្នក​ដទៃ​ធ្វើ​ឬ​មិន​ធ្វើ​ជា​កិច្ច​ការងារ​របស់​គេ បើ​ថា​ជា​កូន​ចៅ​ក៏​អប់​រំ​ទូន្មាន​ធ្វើ​ជា​កិច្ចការងារ​របស់​គេ បើ​ថា​ជា​កូន​ចៅ​ក៏​អប់រំ​ទូន្មាន​ប្រដៅ​ទៅ ប៉ុន្តែ​ចំពោះ​ខ្លួន​ឯង​វិញ​ត្រូវ​តាំង​ស្មារតី​កសាង​ស្នាដៃ កុំ​ភ័យ​ក្រែង​ល្អ​លើស​គេ​ពេក​នោះ ពេល​រស់​នៅ​មិន​យូ​ប៉ុន្មាន​ឡើយ ឱកាស​សាង​ល្អ​មាន​តិចតួច​ណាស់។

ឈ្នះ​សេចក្ដី​ល្ងង់​របស់​ខ្លួន​ឯង​បាន​ ដោយ​ការ​សិក្សា​ស្វែង​យល់ ឈ្នះ​សេចក្ដី​ខ្ជិល​បាន​ ដោយ​ការ​ព្យាយាម ឈ្នះ​សេចក្ដី​ក្រោធបាន​ ដោយ​ការ​មិន​ក្រោធ ឈ្នះ​សេចក្ដី​កំណាញ់​ដោយ​ការ​ឲ្យ​ទាន ឈ្នះ​ការ​និយាយ​ឡេះឡោះ​ដោយ​ពាក្យ​បាន​ការ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦,៩៩៥ ដង)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១៥,៥៨៩ ដង)
ធម៌​ជា​សារៈ​សំខាន់​របស់​មនុស្ស ធម៌​ធ្វើ​ឲ្យ​ជីវិត​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១៩ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿