ថ្ងៃ អង្គារ ទី ២៤ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣៣
Today
ថ្ងៃម្សិលមិញ ៧១,២០៧
ខែនេះ ១,៤៦៧,៣៣៤
សរុប ៦២,៣៥៦,៩០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៣ (អាន: ៧៨៨០ ដង)

បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​



 
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
 
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​ មាន​លក្ខណៈ ៤ យ៉ាង​គឺ 

១-សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ សាហាយោហោតិ ជា​សម្លាញ់​ក្នុង​កិរិយា​ប្រកប​រឿយ​ៗ នូវ​ការ​ផឹក​ទឹក​ស្រវឹង​គឺ​សុរាមេរ័យ​ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ ពិត​ជា​លំបាក​លះ​មែន​ហើយ ចំពោះ​អ្វី​ដែល​ធ្លាប់​ជាប់​ចិត្ត ធ្លាប់​ញៀន ធ្លាប់​ញ៉ាម ប៉ុន្តែ​ក្នុង​លោក​នេះ​បើ​មាន​ការ​លះ​បង់​នូវ​អ្វី​ៗ​បាន​ដោយ​ធូរៗ​នោះ​ការ​ព្យាយាម​ក៏​មិន​មាន​តម្លៃ​អ្វី​ដែរ។

ស្មារតី​ជា​របស់​មាន​តម្លៃ​ណាស់ គឺ​ជា​កូន​សោ​សម្រាប់​ចាក់​យក​នូវ​សួស្ដី​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​សរសេរ​ពាក្យ​ថា << សួស្ដី ឆ្នាំថ្មី >> ដាក់​មុខ​ផ្ទះ ហើយ​សួស្ដី​ចេះ​តែ​កើត​មាន​នោះ​ឡើយ តាម​ពិត​មនុស្ស​ម្នាក់​ៗ​អាស្រ័យ​សេចក្ដី​មិន​ប្រមាទ មាន​នូវ​សតិ​សម្បជញ្ញៈ ​ទើប​អាច​នាំ​មក​នូវ​សួស្ដី​ឲ្យ​ខ្លួន​ឯង​នឹង​អ្នក​ដទៃ​បាន ដូច្នេះ​បើ​យើង​ពិត​ជា​ស្រលាញ់​ខ្លួន និង​សង្គម​គ្រួសារ​របស់​ខ្លួន ព្រម​ទាំង​ប្រជាពលលោក​ផង យើង​ត្រូវ​ខិត​ខំ​ថែរក្សា​ឲ្យ​មុត​មាំ​ក្រៃលែង​នូវ​ស្មារតី​របស់​ខ្លួន​ឯង ថែម​ទាំង​ប្រឹង​ប្រែង​ក្នុង​ការ​បំប៉ន​ឲ្យ​រីកចំរើន​ទៀត​ផង គុណ​តម្លៃ​របស់​មនុស្ស​ដែល​ប្រសើរ​ជាង​សត្វ​តិរិច្ឆាន ដោយ​អាស្រ័យ​ស្មារតី។

២- វិកាលវិសិខាចរិយានុយោគេ សាហាយោ ហោតិ ជា​សម្លាញ់​ក្នុង​ការ​ប្រកប​រឿយ​ៗ​នូវ​ការ​ត្រាច់​ទៅ​តាម​ច្រក​ល្ហក​ខុស​កាល មាន​មនុស្ស​ចូល​ចិត្ត​ដើរ​លេង​យប់ ទោះ​បី​យប់​ជ្រៅ​ក៏​នៅ​តែ​​ដើរ មិន​រក្សា​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ មិន​រក្សា​ប្រពន្ធ​កូន សូម្បី​ខ្លួន​ឯង​ក៏​ឈ្មោះ​ថា​មិន​ចេះ​ស្រលាញ់​ខ្លួន ជួន​កាល​ដើរ​ទៅ​ប្រទះ​ចោរ ឬ​ជួប​សត្រូវ ម្យ៉ាង​ទៀត ធ្វើ​ឲ្យ​អ្នក​ស្រុក​រង្កៀស ព្រោះ​នឹក​ថា​ជា​ចោរ​ដើរ​លួច​ប្លន់​ពេល​យប់ ជួន​កាល​ជាន់ដាន​ចោរ​ត្រូវ​គេ​ចោទ​ប្រកាន់។

បើ​បណ្ឌិត​ដឹង​ថា​ខ្លួន​ជា​ទីស្រលាញ់​របស់​ខ្លួន​ហើយ ត្រូវ​តែ​ប្រឹង​ប្រែង​ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ការ​ថែរក្សា​ខ្លួន មិន​មែន​ស្អិត​ស្អាង​ខ្លួន ឬ​ពួន​សម្ងំ​ក្នុង​បន្ទប់​លើ​វិមាន​ប្រាសាទ​នោះ​ទេ ការ​បំពេញ​សេចក្ដី​ល្អ អប់​រំ​គុណធម៌ សន្សំ​សំចៃ​កម្លាំង​ឲ្យ​បាន​រឹង​ប៉ឹង ដើម្បី​ប្រកប​ការងារ​ដែល​ប្រាសចាក​ទោស ឈ្មោះ​ថា​ជា​ការ​គ្រប់​គ្រង​ថែរក្សា​ខ្លួន។

តណ្ហា​របស់​បុគ្គល​ណា​ដែល​ទ្រុស្ដ​សីល មាន​មារយាទអាក្រក់​ រមែង​គ្រប​សង្កត់​នូវ​បុគ្គល​នោះ​ឯង ប្រៀប​ដូច​ជា​វល្លិ​ជ្រៃ​ដែល​រួប​រឹត​ដើម​ដទៃក្នុង​ព្រៃ​ភ្នំ បុគ្គល​នោះ​មិនខុស​អំពី​ចោរ​ដែល​បំណង​ប្រាថ្នា​នឹង​ធ្វើ​នូវ​សេចក្ដី​វិនាស​ឲ្យ​ដល់​អ្នក​ដទៃ​ឡើយ ប៉ុន្តែ​នោះ​គឺ​ជា​ចោរ​ដែល​ធ្វើ​នូវ​សេចក្ដី​វិនាស​ឲ្យ​ដល់​ខ្លួន​ឯង។

៣- សមជ្ជាភិចរណេ សហាយោ ហោតិ ជា​សម្លាញ់​ក្នុង​កិរិយា​ដើរ​មើល​ល្បែង​មហោស្រព រូប សម្លេង ក្លិន រស ផោដ្ឋព្វះ​ជា​អន្ទាក់​នៃ​សេចក្ដី​ស្លាប់ សត្វ​លោក​គ្រប់គ្នា​ប្រឹង​ប្រែង​ការពារ​វិបត្តិភយន្តរាយ ការពារ​នូវ​សេចក្ដី​ស្លាប់​កុំ​ឲ្យ​ឆាប់​មក​ដល់​ខ្លួន ប៉ុន្តែ​សត្វ​លោក​ស្លាប់​រាប់​ដង​មិន​អស់​ឡើយ ក៏​ព្រោះ​តែ​តណ្ហា​នៃ​ខ្លួន​ឯង សត្វ​លោក​ពិត​ជា​ក្បត់​ជា​មួយ​នឹង​ខ្លួន​ឯង​ប្រាកដ​មែន។

មនុស្ស​យើង​​មិន​មែន​ជា​មនុស្ស​ល្អ​ឯងៗ​ទេ គឺ​ត្រូវ​អាស្រ័យ​ការអប់រំ​កាយ អប់រំ​វាចា អប់រំ​ចិត្ត ការអប់រំ​នេះ​ក៏​កុំ​ចូលចិត្ត​យល់​ថា​ងាយៗ​ឲ្យ​សោះ ត្រូវ​ដុស​ខាត់​កិលេស​រឿយ​ៗ​ដោយ​មាន​ជំនឿ​មុតមាំ​ក្នុង​ការ​ដឹង​នាំ​របស់​អ្នក​ប្រាជ្ញ ឧស្សាហ៍​ខ្មី​ឃ្មាត​សង្វាត​សូត្រ​រៀន មាន​ការ​មិន​ធ្វេស​ប្រហែស​ដោយស្មារតី​ប្រុង​ប្រយ័ត្ន​ កុំ​ឲ្យ​បោះ​ជំហាន​ទី​១​ចូល​ក្នុង​ផ្លូវ​ខុស បើ​បាន​ជ្រុសជ្រួស​ប្រញាប់​ដក​ថយ មាន​ការ​បង្ហាត់​ចិត្ត​ឲ្យ​បាន​ស្ងប់​រម្ងាប់​ក្នុង​ចិត្ត​ ការងារ និង​មាន​វិជ្ជា​ជីវិត​ឃើញ​ទោស​កាមគុណ។

ក្នុង​សាច់​រឿង​កុន​ល្ខោន​ល្បែង​របាំ មាន​ការ​ដឹងនាំ​អប់​រំ​តិច​តួច​ណាស់ ដើម្បី​ឲ្យ​អ្នក​មើ​បាន​ជា​មនុស្ស​ល្អនោះ ប៉ុន្តែ​ក្នុង​ការ​មើល​មហោស្រព​នេះ វា​បាន​ជំនួស​មក​វិញ​នូវ​ការ​ខាត​បង់​ពេល​វេលា​សម្រាប់​ធ្វើ​កិច្ចការ​ងារល្អៗ អាច​ជា​ការ​ខាត​បង់​នូវ​ទ្រព្យ​សម្បត្តិ ជា​ពិសេស​វា​នាំ​បណ្ដាល​ឲ្យ​មាន​ចិត្ត​រាយមាយ រវើរវាយ​ក្នុង​រឿង​កាមគុណ រីករាយ​ភ្លើតភ្លើន រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើសៅហ្មង​ច្រើ​នយ៉ាង​ទៀត​ផង​ ព្រោះ​បាត់​បង់​ស្មារតី។

កូន​ប្រុសស្រី​គួរ​មាន​កម្ម​វិធីសិក្សាអប់រំ ដោយ​ការ​ទទួល​យក​នូវ​ឱវាទ​ល្អៗ ចំណេះ​ដឹង​ដឹង​បទពិសោធន៍ក្នុង​ឆាកជីវិត អំពី​មាតាបិតា ជីដូនជីតា ក្នុងពេលសម្រាក​អំពីការងារ​ពេល​ថ្ងៃ ឬ​ជាពិសេស​នៅ​ពេល​បរិភោគ​អាហារ​ល្ងាច​រួច នេះ​ជា​ប្រពៃណី​អំពី​បុរាណ​មក ឯ​ការ​មើល​ល្បែង​របាំ​កុន​ល្ខោន​ជា​ប្រក្រតី ទូរទស្សន៍​ជា​ប្រចាំ​រាល់​រាត្រី បន្ត​ភាគ​រឿង​នេះ​រឿង​នោះ ដោយ​មិន​ចូល​ចិត្ត​ចំពោះ​កម្មវិធី​អប់​រំផ្សេងៗ វា​ជា​ការ​បំផ្លាញ​ខ្លួន​ឯង ធ្វើ​ឲ្យ​ទន់​ខ្សោយ​នូវ​ស្មារតី ខាតបង់​កម្លាំង​សម្រាប់​ធ្វើ​ការងារ​នៅ​ពេល​ថ្ងៃដាច់​នូវ​ប្រពៃណី​ដែល​កូនប្រុស​ស្រី​ត្រូវ​ប្រាស្រ័យ​សន្ទនា​ជា​មួយ​ចាស់​ទុំ នៅពេល​ល្ងាច​ៗ​ឬ​ព្រលប់ៗ​ដែល​ត្រូវ​ជួប​ជុំ​គ្នា។

៤- ជូតប្បមាទដ្ឋានានុយោគេ សហាយោ ហោតិ ជា​សម្លាញ់​ក្នុង​កិរិយា​ប្រកប​រឿយ​ៗ​នូវ​ល្បែង​ភ្នាល់ ដែល​ជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទ អ្នក​លេង​ឈ្នះ​រមែង​មាន​ពៀរ អ្នក​លេង​ចាញ់​រមែង​សោក​ស្ដាយ ក្ដៅ​ក្រហាយ​ដេក​ជា​ទុក្ខ អ្នក​លេង​ល្បែង​និយាយ​អ្វី​ៗ​ទឹក​មាត់​មិន​ប្រៃ ដោយ​សេចក្ដី​ថា គេ​មិន​យក​ជា​ការ​ព្រោះ​ថា​ខ្លួន​ជា​អ្នក​លេង​ល្បែង ម្យ៉ាង​ទៀត​បញ្ចុះ​តម្លៃ​ក្រុមគ្រួសារ ដោយ​លំបាក​ក្នុង​ការ​ស្ដី​ដណ្ដឹង​កូន​អ្នក​ដទៃ ឬ​អ្នក​ដទៃ​មិន​មក​ស្ដី​កូន​របស់​ខ្លួន ព្រោះ​គេ​គិត​ថា​ជា​ពូជ​អ្នក​ល្បែង ណា​មួយ​ត្រូវទទួល​ការ​មើល​ងាយ​អំពី​ញាតិ​មិត្ត ទ្រព្យ​សម្បត្តិ​ក៏​ត្រូវ​វិនាស​ដោយ​អាស្រ័យ​ល្បែង​នោះៗ។

អ្នក​លេង​ល្បែងាយ​បាត់​បង់​នូវ​គុណធម៌​ណាស់ គេ​ហ៊ាន​បោកប្រាស់ ហ៊ាន​ប្រព្រឹត្ត​ចោរកម្ម ហ៊ាន​សម្លាញ់​មនុស្ស​ ហ៊ាន​ផិត​ក្បត់ ។ល ។ គេ​ហ៊ាន​លក់​នូវ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ឲ្យ​ទៅ​វង់​ល្បែង ប្ដីប្រពន្ធ​លែង​លះ​គ្នា។

ការងារ​ដែល​គួរ​ធ្វើ គេ​លះ​បង់​ចោល ចំណែក​ការងារ​ដែលមិន​គួរ​ធ្វើ គេ​បែក​ជា​ប្រព្រឹត្ត ព្រោះវិបត្តិ​នូវ​ស្មារតី​ដោយ​អាស្រ័យ​ល្បែង។

សេចក្ដី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់ សេចក្ដី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្ដី​ស្លាប់ ដែល​អ្នក​មិន​ប្រមាទ​ហើយ ឈ្មោះ​ថា​មិន​ស្លាប់ អ្នក​ដែល​ប្រមាទ​ហើយ ទុក​ដូច​ជា​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ តាម​ពិត​មនុស្ស​​ប្រមាទ​ស្អុយ​ជាង​ខ្មោច​ស្លាប់​ព្រោះ​សាកសព​គ្រាន់​តែ​មិន​មាន​វិញ្ញាណ​អាស្រ័យ​នៅ​ប៉ុណ្ណោះ ឯ​បុគ្គល​មាន​នូវ​សេចក្ដី​ប្រមាទ​វិញ​នោះ មិន​មាន​វិញ្ញាណ​ជា​កុសល​ពិត​មែន ប៉ុន្តែ​នៅ​មាន​ចិត្ត​សន្ដាន​បាប វិញ្ញាណ​ជា​អកុសល​ជា​មនុស្ស​ខ្មោច ស្អុយ​អសោចិ៍​បញ្ច្រាស​ខ្សល់។

យស​ស័ក្ខិ​រមែង​ចំរើន​កើត​មាន​ដល់​បុគ្គល​ដែល​មាន​ស្មារតី​ព្យាយាម ប្រឹង​ប្រែង មាន​នូវ​ស្មារតី មាន​ការងារ​ប្រពៃ និង​ជា​អ្នក​មិន​ប្រមាទ។

សរុប​សេចក្ដី​មក អបាយមុខ​គ្រប់​ប្រភេទ​ណា​មួយ​ក្ដី​បុគ្គល​សេព​នូវ​អបាយ​មុខ​នោះ​ៗ​ក្ដី សូម​បុរស​ស្ដ្រី​គេច​ចៀសវាង ឲ្យ​ដូ​ច​មនុស្ស​ដែល​ខ្លាច​ខ្មោច​លង ហើយ​គេច​ចៀសវាង​ចាក​ព្រៃ​ខ្មោចដូច្នោះ​ដែរ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៥ មេសា ឆ្នាំ២០១៧ (អាន: ៣៣៦៧០ ដង)
ខ្ញុំ​បាន​ឃើញ​ព្រះ​សាស្តា ព្រះ​អង្គ​ឩត្តម​ជាង​ជន
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៦៨៥៤ ដង)
ឲ្យអ្វីជាទានឈ្មោះថាឲ្យព្រះនិព្វាន?
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០១៥ (អាន: ៧០៦៧ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៦ (អាន: ២៧២៣៧ ដង)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មេសា នេះមានដូចជា ៖           វេជ្ជបណ្ឌិត ម៉ៅ សុខ           ៥៤ដុល្លា      |      ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |       Somphors Noy     ២០ ដុល្លា   |            ឧបាសិកា មួយ មួយ     ២០ ដុល្លា   |        ឧបាសិកា ជ័យភាព និង ឧបាសិកា សុភ័ក្រ     ១២.៥ ដុល្លា   |       Piseth Heng      ២៥ ដុល្លា       |       ឧបាសក អឿ សំភី     ១០ ដុល្លា    |          ឧបាសិកា សាម៉ន ម៉ានីល     ២០ ដុល្លា   |          ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ     ៤០ ដុល្លា   |          ឧបាសក ខុន សុខា     ១០ ដុល្លា    |      ឧបាសក គង់ សីហា     ២០ ដុល្លា    |        ឧបាសក សាន្ត ពិសិដ្ឋ     ៥០ ដុល្លា   |          Mao Akana        ៣ ដុល្លា        |          ក្រុម ឧបាសិកា ស្រ៊ុន កែវ         ៦ម៉ឺនរៀល      |      ឧបាសិកា សុខ សាឡី            ៦ម៉ឺនរៀល        |      ឧបាសិកា ហេង ស៊ីវហ៊ុយ          ៦ម៉ឺនរៀល     |      ឧបាសិកា  វ៉ាន់        ១៥០០០រៀល     |       ឧបាសក  សុខ ហេងមាន       ១៥០០០រៀល      |      ឧបាសក  កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ   ៦០០ដុល្លា   |      ឧបាសិកា  ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ      ១២០ដុល្លា   |      ឧបាសិកា  ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ      ១០០ដុល្លា   |      ឧបាសិកា  ទេព ណាន ព្រមទាំងក្រុមគ្រួសារ      ២០ដុល្លា    |      ខុន សុខា​​​    ១០ដុល្លា   |       ឧបាសក ខ្លាំង សុផល  ១០ដុល្លា     |       ឧបាសិកា លឹម សំអាត     ១០ដុល្លា     |       ឧបាសក សុង ហេង       ៣០ដុល្លា  |       Frederick Savun     ៥០ដុល្លា​      |       Sokhunthea Pere   ១១៦.៩០ដុល្លា        |       ឧបាសក ឆុន សុបាន់     ២០​ដុល្លា       |       ជ្រីន សំណាង   ២៥ដុល្លា       |       ឧបាសក ណយ ស៊ីណំ ឧបាសិកា ពៅ សំណាង ព្រមទាំងកូន និងកូន​ប្រសារ     ១០ដុល្លា   ..........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ     |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ     |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង           |    លោក សុង ណារិទ្ធ           |    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី        |    លោក វិទ្ធ គឹមហុង​       |    លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា        |    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង        |    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន        |    លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​        |    កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន         |    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​         |    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​         |    លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ        |    កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​       |    កញ្ញា ទា ភិច​ហួរ    |    ឧបាសិកា តាន់ ស៊ីវឡេង     |    ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា     |    លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ      |     Sokoun Thim     |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា      |    លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី     |    ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន      |    កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា    |    ឧបាសិកា ទេព សុគីម     |     ឧបាសក ឌៀប ថៃវ៉ាន់      |    ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun       |    ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី       |    ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ      |    ឧបាសក ឈិត សម្បូរ      |    ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ      |     ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ       |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ     |    បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ     |    ឧបាសិកា ជូ ឆេងហោ     |    ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី      |    ឧបាសិកា ភួយ នាង     |    ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី     |     Mrs. Vann Sophea    |    លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច    |    ឧបាសិកា មុត មាណវី     |    ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    តាន់ កុសល  ជឹង ហ្គិចគាង    |    ចាយ ហេង & ណៃ ឡាង     |    សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង                 សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987     ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13      ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...