30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៤២៣
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៣៧,៥៣៩
សរុប ៣៨៩,៣២០,០២៣
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១១ ដង)

បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី



 
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី

យើង​ត្រូវ​មាន​ សម្បជញ្ញៈ ក្នុង​តួនាទី​របស់​ខ្លួន ពោល​គឺ​សេចក្ដី​ដឹង​ខ្លួន​ដោយ​ប្រពៃ ការ​មិន​ភ្លេច​ខ្លួន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ចំពោះ​កិច្ចការ​ដែល​យើង​ត្រូវ​ប្រតិបត្តិ។ និយាយ​ដល់​តួនាទី​ មនុស្ស​គ្រប់​គ្នា​មិន​មាន​អ្នកណា​អត់​ឡើយ គ្រាន់​តែ​ថា​មាន​តិច​ច្រើន​ជាង​គ្នា និង​គោរព​បាន​ល្អ​ឬ​មិន​បាន​ល្អ​តែ​ប៉ុណ្ណោះ មាន​ទាំង​តួនាទីដែល​ត្រូវ​បដិបត្តិ​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មាន​ទាំង​តួនាទី​ដែល​ត្រូវ​ធ្វើ​ចំពោះអ្នក​ដទៃ មាន​ទាំង​តួនាទី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​រួម​គ្នា សរុប​សេចក្ដី​មក​គ្រប់​គ្នា​មាន​តួនាទី។

ក្នុង​ឋានៈ​ដែល​យើង​បាន​កើត​មក​ជាមនុស្ស យើងមាន​តួនាទី​សំខាន់​មួយ​ជា​ស្រេច គឺ​ធ្វើ​ខ្លួន​ឯង​ឲ្យ​ជា​មនុស្ស ពោល​គឺ​ធ្វើ​ឲ្យ​ជា​អ្នក​មាន​ចិត្ត​ខ្ពស់ មាន​ស្មារតី​ជា​គ្រឿង​គ្រប់គ្រង ការពារ​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ទី​បំផុត​មិន​ឲ្យ​ខ្លួន​ឯង​ដែល​មាន​រូប​រាង​ជា​មនុស្ស ប៉ុន្តែ​ចិត្ត​គំនិត​ជា​សត្វ​តិរច្ឆាន​ ជា​ខ្មោច​ព្រាយ​បិសាច​នោះ​ឡើយ។

រូប​រាង​សណ្ឋាន​ទ្រង់​ទ្រាយ​របស់​មនុស្ស​មិន​យក​ជា​សំខាន់​ក្នុង​ពាក្យ​ថា​មនុស្ស​នោះ​ទេ ព្រោះ​ថា​មនុស្ស​ប្រែថា ជន​អ្នក​មាន​ចិត្ត​ខ្ពស់ ( មន + ឧស្ស) គឺ​ជន​អ្នក​ដឹង​នូវ​អំពើ​មាន​ប្រយោជន៍ និង អំពើ​ឥត​ប្រយោជន៍ដូច្នេះ បើ​សិន​ជា​បុគ្គល​ធ្វេស​ប្រហែស​នៅ​ក្នុង​តួនាទី​ដែល​ខ្លួន​ឯង​បាន​កើត​មក​ក្នុង​កំណើត​ជា​មនុស្ស​នេះ មិន​គ្រប់​គ្រង​រក្សា​ចិត្ត មិន​អប់​រំ​ចិត្ត ប្រព្រឹត្ត​តាម​តែ​ចំណង់​នៃ កិលេស​តណ្ហា សំគាល់​ថា​ខ្លួន​ឯង​ប្រសើរ​ជាង​សត្វ​តិរច្ឆាន​ត្រង់​រូបរាង​ជា​មនុស្ស វា​ជា​ការ​ខុស​ធ្ងន់​ណាស់ ព្រោះ​តាម​ពិត បើ​ចិត្ត​មិន​ខ្ពស់ ដៃ​ពីរ​ជើង​ពីរ​នេះ​វា​ទៅ​ជា​ចង្កូម​ដ៏​មាន​ពិស ក្រៃ​លែង​ជាង​ចង្កូម​ពស់វែក​ទៅ​ទៀត ភ្នែក​មុខ​មាត់​គួរ​ឲ្យ​ខ្លាច​ជាង​ខ្មោច​ងាប់​ហើម​ក្នុង​ព្រៃ រឺ​ឯង​ពាក្យ​សម្ដី​វិញ ថោក​ជាង​លាមក។

មនុស្ស​ត្រូវ​តែ​ដូច​ផ្កាឈូក​ដែល​ដុះ​ក្នុង​ស្រះ ទឹក​មិន​ស្អាត​ក្ដី ភក់​ក្ដី ដែល​ជា​ទី​អាស្រ័យ​នៃ​ផ្កា​ឈូក​នោះ មិន​ប្រឡាក់​ផ្កាឈូក​ឡើយ ផ្កា​ឈូក​ជា​ផ្កា​ដ៏​​ស្អាត​ស្រស់​ដុះ​ចេញ​ពី​ទឹក តែ​ទឹក​មិន​បាន​ជោគ​សើម​ដល់​ផ្កា​ឈូក​ទេ សូម្បី​តែ​ទី​នោះ​ជា​គំនរ​សម្រាម ឬ​ជាទី​មិន​ស្អាត​ក៏​ដោយ​ផ្កា​ឈូក​ដែលដុះ​នៅ​ទៅ​នោះ គេ​អាច​កាត់​យក​មក​ថ្វាយព្រះរាជា​ ឬ បូជា​ព្រះសម្មាសម្ពុទ្ធ​ក៏​បាន ដោយ​ចិត្ត​ជ្រះថ្លា ព្រោះ​ថា ជា​ផ្កា​ស្អាត មិន​ដិត​ដាម​ដោយ​របស់​មិនស្អាត​ឡើយ ហើយ​មាន​ក្លិន​ក្រអូប​ទៀត​ផង។

មនុស្ស​យើង​គួរ​មាន​ជីវិត​រស់​នៅ​ដោយ​សេចក្ដី​បរិសុទ្ធ ឲ្យ​បាន​ជាទី​ត្រេកអរ​រីករាយ នៃមហាជន​ក្នុង​សង្គម ពិត​មែន​តែ​ជា​បុថុជន​ជ្ជនមាន​កិលេស ប៉ុន្តែ​អាស្រ័យ​សម្បជញ្ញៈ​ធ្វើ​ឲ្យ​មាន​ចិត្ត​ខ្ពស់ រស់​នៅស្អាត​ស្រស់​ដូច​ផ្កា​ឈូក​អ៊ីចឹង​ឯង ដាច់​ខាត​កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប បាន​សេចក្ដី​ថា ពស់​មាន​ពិស​ស្លាប់​ទៅ​អ្នក​ភូមិ​ត្រេកអរ​ណាស់ ព្រោះកាល​វា​នៅរស់ វា​ខាំ​ចឹក​មនុស្ស​ព្រម​ទាំង​គោក្របី បុរសស្ត្រី​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា ចំណែក​កង្កែប​វិញ នៅ​ក្នុង​អណ្ដូង​តូច​ឡើង​លើ​ពុំ​រួច ប៉ុន្តែ​អួត​ក្អេងក្អាង​ថា​កន្លែងឯង​ធំជាង​សមុទ្រ ពុំ​នោះ​សោត បើ​នៅ​ក្នុង​ស្រះ​ឈូកវិញ ក៏​មិន​រវល់​នឹង​ផ្កា​ឈូក​​​ដែល​ល្អ​មាន​ក្លិន​ក្រអូបឡើយ ហើយ​បើ​នៅ​វាល​ស្រែ​ មិន​ចេះ​កាយ​រន្ធ​អ្វី​ទាំង​អស់ ចេះ​តែ​រំខាន​ក្ដាម​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ក្ដាម​ស្លាប់​ព្រោះ​ខ្លួន​ឯង​ចូល​ក្នុង​រន្ធ​ទៅ​នៅ​ពួន​ពី​ក្រោម​គេ​ទៀត​ផង (​នៅពេល​ព្រាន​ខ្វារកង្កែប ត្រូវគ្រោះថ្នាក់​ក្ដាម​ជាំ​ម្ចាស់​រន្ធ​មុន​កង្កែប) កាល​ភ្លៀង​ធ្លាក់​ដក់​ទឹក​ដើម​ដៃ កង្កែប​គ្មាន​សំចៃ​មាត់ សប្បាយ​នឹង​ស្នេហា​ឡូឡាពេញ​វាល​ស្រែ ឃើញ​ព្រាន​មក​ដល់​គ្មាន​ខ្វល់​គេច។

មាន​ឈ្មោះ​ថា​មនុស្ស​ជា​អ្នក​មាន​ចិត្ត​ខ្ពស់ ថែម​ទាំង​ជា​ខ្មែរ ដូច្នេះ ដើម្បី​ឲ្យ​សម​នឹង​ឈ្មោះ​ថា​ជា​ខ្មែរ ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្សេម​ អ្នក​មាន​ចិត្ត​ក្សេម​រមែង​ជា ឥស្សរៈ​លើ​ប្រធាន​សេចក្ដី​វិនាស មិន​ជា​ទាសៈ​នៃ​អំពើ​បាប មិន​ជា​ទាសៈ​នៃ​ទឹក​ស្រវឹង មិន​ជា​ទាសៈ​នៃ​ល្បែង​ស៊ីសង មិន​ជា​ទាសៈ​នៃ​បាប​មិត្ត មិន​ជា​ទាសៈ​នៃ​សេចក្ដី​ខ្ជិល​ មិន​ជា​ទាសៈ​នៃ​សេចក្ដី​ភ្លើតភ្លើន​ក្នុង​កាមគុណ។

ប្រទេសខ្មែរ​យើង​មាន​ឈ្មោះ​ថា កម្ពុជា ដូច​គ្នា​នឹង​សុវណ្ណភូមិ ប្រែថា ភូមិមាស (​កម្ពុ​ <<​មាស​>> + ជ ឬ ជា << កើត កំណើត >> ភូមិ​ប្រទេស​ជាទី​កើត​នៃ​មាស គឺ​ជា ដែនដីមាស ដែនដី​ព្រះ ព្រោះ​មាន​ព្រះពុទ្ធសាសនា ដែន​ដីធម៌ ព្រោះ​មានច្បាប់​សម្រាប់​គ្រប់គ្រង​ទាំង​គ្រហស្ថ​ទាំង​បព្វជិត មាន​វប្បធម៌​សម្រាប់​សាប​ព្រោះ​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​ខាង​ប្រាជ្ញា​ស្មារតី មាន​អរិយធម៌​សម្រាប់​នាំ​ឲ្យ​កើត​សេចក្ដី​សុខ​ចម្រើន មាន​សណ្ដាប់​ធ្លាប់ល្អ មានទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​ខ្មែរ ។ល។ ដូច្នេះ​តួនាទី​ជា​មនុស្ស + ខេមរៈ "ខ្មែរ" + កម្ពុជា ថែម​ទៀត​នោះ គឺ​ត្រូវ​តែ​បដិបត្តិ​ខ្លួន​ឲ្យ​ជា​មនុស្ស​មាស ពោល​គឺ​មាន​ចិត្ត​គំនិត​ថ្លៃថ្នូរ​ដូច​មាស កុំ​ថោក​ឲ្យ​សោះ ទោះ​ជា​ទៅរស់​នៅ​ប្រទេស​ណា​ក៏​ដោយ ឲ្យ​តែ​នៅ​មាន​ឈាម​ខ្មែរ​ឈ្មោះ​ថាខ្មែរ​ត្រូវ​តែ​ថ្លៃថ្នូរ បើ​យើង​ថោក​ម្នាក់​ឲ្យ​បរទេសដៀលត្មះ វាដោយ​ខ្មែរ​រាប់​លាន​នាក់ មាន​ឈ្មោះ​មិន​ល្អដោយ​សារ​យើង​ម្នាក់ ដូច្នេះ​សូម​មនុស្ស​ខ្មែរ​កុំ​ធ្វើ​ឲ្យ​ជន​បរទេស​ខ្ពើម​ប្រទេស​ខ្មែរ កុំ​បៀតបៀន​ជនបរទេស កុំ​បៀតបៀន​ខ្មែរ​គ្នាឯង និង កុំបៀតបៀន​ខ្លួន​ឯង។

យើង​ជា​ពុទ្ធ​បរិស័ទ ក៏​ត្រូវ​មាន​តួនាទី​ធ្វើ​ខ្លួន​ឲ្យ​ជា​ពុទ្ធ​បរិស័ទ គោរព​ព្រះធម៌ និង គោរព​ព្រះវិន័យ​ឲ្យ​បានល្អ បដិបត្តិ​តាម​ឱវាទ​របស់​ព្រះ​សម្មាសម្ពុទ្ធក្នុង​ភាព​ជា​អ្នក​ដឹង​ហេតុ​ផល​ច្បាស់​លាស់ ជា​ង្នក​មា​នស្មារតី​កែកំហុស​របស់​ខ្លួន និង ជា​អ្នក​រីករាយ​ជ្រះថ្លា​ក្នុងគុណ​ព្រះ​រតនត្រ័យ។

ពុទ្ធ​បរិស័ទ​មាន​ព្រះនិព្វាន​ជា​ទិស​ដៅ​នៃ​ដំណើរ​បដិបត្តិ ដូច្នេះ​ត្រូវ​មាន​ស្មារតី​កំណត់​ទិស​ដៅ​របស់​ខ្លួន​ឲ្យ​បាន​ជាក់​លាក់​ប្រាកដ ដើម្បី​កុំ​ឲ្យ​រអាក់រអួល​ក្នុង​ដំណើរ​ផ្លូវ ដែល​ត្រូវ​ជួប​នឹង​ព្រាយ​បិសាច។

តាម​ផ្លូវ​ទៅ​ព្រះនិព្វាន មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង ចិត្ត មាន​ម្ខាង​ផ្លូវ ហើយ​មាន​រូប​ សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ នៅម្ខាង​ទៀត​នៃ​ផ្លូវ បាន​សេចក្ដី​ថា មាន​អាយតនៈ​ក្នុង​នឹង​ក្រៅនៅ​អម​ខងខាង​ផ្លូវ ជា​គ្រឿង​ទាក់​អ្នក​ដំណើរ ដែល​មាន​សេចក្ដី​ប្រមាទ ដូច្នេះ សូម​ពុទ្ធ​បរិស័ទ​បដិបត្តិ​តួនាទី​ដោយ​សេចក្ដី​មិន​ប្រមាទ មិន​ត្រូវ​ចាប់​យក​នូវ​អ្វីៗ​ដែល​មាន​តាម​ផ្លូវ ទោះ​ជា​មាន​ភាព​ប្រណីត​យ៉ាង​ណា​ក៏​ដោយ​ព្រោះ​វា​នៅ​ជា​សង្ខតធម៌ ត្រូវ​ភាវនា​ជានិច្ច​ថា អ្វីៗ​មិន​មែន​ជា​របស់​យើង​គឺ​យើង​មិន​យក​ជា​ដាច់​ខាត វា​គ្រាន់​តែ​ជា​របស់​ជន្ល​ប៉ុណ្ណោះ ជា​របស់​មារ ជា​របស់​ធ្នាក់។

ពុទ្ធ​បរិស័ទ​ប្រយ័ត្ន​ចិត្ត​ប្រទូស្ដផង​ដែរ គឺ​ត្រូវ​កំណត់​របស់​នៅ​តាម​ផ្លូវ​ថា វា​របស់​ធម្មតា​សម្រាប់​ជំរុញ​ដំណើរ​ឲ្យ​បាន​ទៅ​មុខ មិន​ត្រូវ​ធ្វេស​ប្រហែស​ញ៉ាំង​ចិត្ត​ឲ្យ​ប្រទូស្ដ​ជា​មួយ​របស់​ធម្មតា​ដែល​នៅ​អម​សង​ខាង​ផ្លូវ​នោះ​ឡើយ ព្រោះ​ស្រលាញ់​ស្អប់​គឺ​ជាប់​អន្ទាក់។

យើង​ជាមាតា យើងជា​បិតា ក៏​ត្រូវ​បដិបត្តិ​តួនាទី​របស់​ខ្លួន​ឲ្យ​ពេឡ​លេញ​បរិបូណ៌ មាន​សម្បជញ្ញៈ​ដឹង​ខ្លួន​ឯង​ថា​ជា​ម្ដាយ​គេ ឬ​ជា​ឪពុក​គេ មិន​ថា​យើង​នៅ​ក្នុង​តំណែង​ណា ឋានៈណា​ មាន​តួនាទី​ជា​អ្វី យើង​ត្រូវ​មាន​ស្មារតីទទួល​ខុស​ត្រូវ មាន​សម្បជញ្ញៈ​គោរព​បូជា គឺ​បដិបត្តិ​ដោយ​សេចក្ដី​ធត់ធន់ ត្រូវ​ចាំ​ជានិច្ច និង យល់​ដឹង​ជានិច្ច​ថា នេះ​ជា​តួនាទី​របស់​យើង។
គេ​តែង​ពោល​ថា << ខ្ញុំ​គ្មាន​ការ​ធ្វើ >> តាម​ពិត​ការងារ​មាន​ច្រើន​ណាស់ គ្រាន់​តែ​អ្នក​ខ្លះ​រើស​អើង​ពេក​ចាត់​ទុក​ការងារ​ដែល​មាន​នោះ​ថា​ថោក​ទាប​ឬ​អន់​ថយ ក៏​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ទៅ​ជា​មនុស្ស​ពិការ ទាំង​ដែល​មាន​អវយវៈ​គ្រប់​គ្រាន់​អ៊ីចឹង​ទៅ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៥១៣ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៨,៦៥៣ ដង)
គុណ​ភាព​ជីវិត​របស់​គ្រួសារ​ដែល​មាន​សេចក្ដី​សុខ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៦,២៧៥ ដង)
ពាក្យទូន្មានឪពុកដល់កូនប្រុសស្រី
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១២,២៩៦ ដង)
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៣៦ ដង)
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿