30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣២,៣៨៧
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨២,១០៧
សរុប ៣៨៣,៧៦៨,៨០០
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៩៧ ដង)

រថយន្ត​ជីវិត



ស្តាប់សំឡេង

 

ជីវិត​មនុស្ស​យើង​ ក៏​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ផលិត​មក​ប្រើ​អ៊ីចឹង​ឯង បើ​ថែរក្សា​បាន​ល្អ​ក៏​រមែង​គង់វង្ស​នៅ​បាន​យូរ ។ រថយន្ត​ត្រូវ​ការ​ល្បឿន រី​ឯ​មនុស្សក៏​ត្រូវ​ការ​ឈាន​ទៅ​មុខ។ មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិត​ប្រាកដ​ក្នុង​ការងារ មិនឡេះ​ឡោះ​ធ្វើ​អ្វីៗ គឺ​ធ្វើ​យ៉ាង​ពិត​មែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារ ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ។

រថយន្ត​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​មាន​ឧបសគ្គ ឬ​ភ្លើង​ក្រហម​ជា​ដើម រី​ឯ​មនុស្ស​យើង​វិញ​ក៏​ត្រូវ​តែ​បញ្ឈប់ នៅ​ពេល​ដែល​គួរ​ឈប់ ត្រូវ​មាន​សតិ​រក្សា​ចិត្ត​របស់​ខ្លួន បញ្ឈប់​អបាយ​មុខ គ្រឿង​ស្រវឹង​គ្រឿង​ញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធជា​ដើម ។ រថយន្ត​ជីវិត បើ​មិន​ឈប់​ឲ្យ​បាន​ទាន់​ពេល​ទេ វា​រមែង​មាន​គ្រោះ​ថ្នាក់​ជា​ពិត​ប្រាកដ នាំ​ទុក្ខ​នាំ​ទោស​ឲ្យ​ដល់​អ្នក​ដទៃ ពេញ​ទឹក​ពេញ​ដី​ពេញ​ផ្ទៃ​នគរ​ទៀត​ផង។

រថយន្ត​ត្រូវ​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល រី​ឯ​មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់​ បែង​ចែក​ទ្រព្យ​សម្បត្តិ កម្លាំង​កាយ កម្លាំង​បញ្ញា តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ។

ចំពោះ​ការ​ប្រើ​រថយន្ត ត្រូវ​ចេះ និង​គោរព​ច្បាប់​ចរាចរ វិន័យ​ក្នុង​ការបើកបរ សូម្បី​តែ​ភ្លើង​បៃ​តង​ហើយ​ ក៏​មិន​ត្រូវ​ទៅ​ទាំង​មិន​មើល​ឆ្វេង​ស្ដាំ​នោះ​ឡើយ យ៉ាង​ណា​ដំណើរ​ជីវិត​ក៏​ដូច​គ្នា ត្រូវ​ចេះ​ដឹង​និង​អនុវត្ត​នូវ​ច្បាប់​សង្គម​ បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់​ពុំ​ខាន សូម្បីត្រូវ​នឹង​ច្បាប់​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​ត្រូវ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង កុំ​ឲ្យ​ទាស់​ទែង​នឹង​អ្នក​ដទៃ​ផង​ដែរ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៨,៣២០ ដង)
កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៧៣ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៨៤១ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៦,៩៩៧ ដង)
អាវុធ​ ៣​ តាម​​ន័យ​ព្រះ​​ធម៌
ផ្សាយ : ១៤ មករា ឆ្នាំ២០២៣ (អាន: ១៣,៨២២ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ១២,៧៩៥ ដង)
ត្រូវមានស្មារតីសិក្សាលោកនេះជានិច្ច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿