30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧២,៨៤១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥០,៧៧៥
សរុប ៣៨៥,៦៣៧,៤៦៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៨០ ដង)

មិន​សម្លាប់​សត្វ



ស្តាប់សំឡេង

 

​ជីវិត​គឺ​ជា​វត្ថុ​បំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗរូប ទោះ​ជាសត្វ​នោះ​កើត​មក​មាន​លក្ខណៈ​​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិត​ក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់​ទុគ៌ត ជា​អ្នក​មាន​អវយវៈ​គ្រប់​គ្រាន់​ក្ដី ឬ​ក៏​ដល់​នូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណា​ក្ដី​ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វ​លោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗ​រូប គេ​ស្រលាញ់​ជីវិត​របស់​គេ​ណាស់ គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ គេ​សុខ​ចិត្ត​លះបង់​ទ្រព្យ​សម្បត្តិ​ដើម្បី​ការពារ​អវយវៈ គេ​លះ​បង់​អវយវៈ​ដើម្បី​កា​រ​ពារ​​ជីវិត នៅ​ពេល​ដែល​ការពារ​ជីវិត​មិន​បាន គេ​សែន​សោកស្ដាយ​និង​តក់ស្លុត​យ៉ាង​ខ្លាំង​ក្រៃ​លែង ដូច្នេះ​​ជីវិត​ជា​របស់​ប្រសើរ​កាត់​ថ្លៃ​ពុំបាន គ្មាន​ទីផ្សារ​ដាក់​លក់​ទេ មហាសេដ្ឋី មហាមូលធន ក៏​មិនអាច​យក​ប្រាក់​ទិញ​បាន​ដែរ បើ​អាច​ទិញ​បាន​គេ​មិន​ព្រម​ស្លាប់​ងាយៗ​នោះ​ទេ។

អ្នក​ដែល​ត្រូវ​គេ​សម្លាប់ រមែង​ព្រាត់​ប្រាស់​ចោល​របស់​ជា​ទីស្រលាញ់ ជាទី​គាប់​ចិត្ត ស្លាប់​ទៅ ទាំង​សេចក្ដី​ភិតភ័យ​តក់​ស្លុត ចំណែក​ញាតិ​មិត្ត បងប្អូន​សាច់សាលោហិត​ជិតស្និទ្ធ​របស់​គេ ជ្រួលច្របល់ យំយែក​ទួញសោក​បោកប្រាណ ព្រោះ​ហេតុ​តែ​បុគ្គល​ជា​ទីស្រលាញ់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​សម្លាប់​នោះ ដូច្នេះយើង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ម្នាក់ ត្រូវ​តែ​មាន​ប្រាជ្ញា​ស្មារតី​ឧស្សាហ៍​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា បើ​យើង​ស្រលាញ់​ជីវិត​របស់​យើង​យ៉ាង​ណា អ្នក​ដទៃ​គេ​ក៏​ស្រលាញ់​ជីវិត​របស់​គេ យ៉ាង​នោះ​ដែរ​បើ​យើង​ចង់រស់ នោះ​អ្នក​ដទៃ​គេ​ក៏​ចង់​រស់​ដូច​យើង​ដែរ កាល​បើ​យើង​ឧស្សាហ៍​ពិចារណា​យ៉ាង​នេះ​អោយ​បាន​រឿយៗ នោះ​យើង​មាន​សេចក្ដី​អនុគ្រោះ ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងអស់​ក្នុង​លោក ដូច​ជា ព្រៃ​ធំ​តែង​ផ្ដល់ នូវ​ភាព​កក់ក្ដៅ​ដល់​ម្រឹគី​ម្រឹគា ដូច​ជា​អាកាសវាហា​ដ៏ធំទូលាយ​តែង​ផ្ដល់​នូវ​ការ​សប្បាយ​ដល់​បក្សី សត្វ​ ឬ​ដូច​ជា មហាសមុទ្រតែង​ផ្ដល់​ជម្រក​ដ៏សុខ​សាន្ត​ដល់​មច្ឆា​ទាំង​ឡាយ យើង​ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ដូច​ផែន​ដី ត្រូវ​ឧស្សាហ៍​ស្ដាប់​នូវ​ធម៌​របស់​សប្បុរស អប់រំចិត្ត​អោយ​បាន​ល្អ រហូត​ទាល់​តែ​ចិត្ត​យើង បាន​ជ្រក​ក្រោម​ម្លប់​ដ៏ត្រជាក់​នៃ​ព្រហ្មវិហារ​ធម៌​គឺ មេត្តា។

ការ​ដែល​យើងកំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​មែន​ពឹងពាក់​ចំពោះ​តែ​ទ្រព្យ​សម្បត្តិ កិត្តិយស​ប៉ុណ្ណោះ​ទេ យើងពិត​ជា​ត្រូវ​ការ​ធម៌​មេត្តា​ការ​រាប់​អាន ការ​អោយ​អភ័យ​ពី​អ្នក​ដទៃ ជា​ចាំបាច់​ណាស់​ព្រោះ​ថា​បើ​អ្នក​ដទៃ​គ្រប់ៗ​រូប​ប្រាសចាក​ធម៌​មេត្តា ក្លាយ​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ត្រាប្រណី​ហើយ នោះ​យើង​ក៏​មិន​អាច​រស់​នៅ​បាន​សុខ​ឡើយ សូម​ឲ្យ​មនុស្ស​គ្រប់ៗគ្នា​ចងចាំ​ថា ដែល​យើង​នៅ​រស់​ព្រោះ​អ្នក​ដទៃ​គេ​មិន​សម្លាប់​យើង តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​សម្លាប់​យើង? គឺ​បាន​មក​អំពី​ការ​ដែល គេ​តាំង​ចិត្ត​ថា អាត្មាអញ​មិន​បៀតបៀន មិន​សម្លាប់​សត្វ​ដទៃ​នោះ​ឯង ដូច្នេះ​ជីវិត​ពិត​ជា​ត្រូវការ​មេត្តាធម៌ បើ​ប្រាស​ចាក​មេត្តា​ធម៌​ហើយ សកល​លោក​នេះ​នឹង​ក្លាយ​ទៅជា​ថ្លុកឈាម ព្រោះ​តែ​ការ កាប់​សម្លាប់​គ្នា​ពុំខាន។

ដឹង​ថា​ជីវិត​ពិត​មាន​តម្លៃ គួរ​ខំកែខៃ​រួសរាន់សាងល្អ
លះក្ដី​ប្រមាទ​សង្វាត​ធម៌ស ធ្វើ​ជា​មនុស្ស​ល្អ​របស់​សង្គម។


ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​ 

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៩,០៥៦ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣២,៤៧៨ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​គិត​ដល់​ម៉ែ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៥៣៧ ដង)
គប្បីយល់ដឹងក្នុងសតិ​-វិបស្សនាថែមទៀត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿