30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៤,៨០៥
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧១០,៦១៩
សរុប ៣៩០,៧៩៣,១០៣
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១៤,២៥៨ ដង)

មិន​លួច​ទ្រព្យ​គេ



 
មិន​លួច​ទ្រព្យ​គេ

ក្នុង​សីល​ទី​២​នេះ ទ្រង់​ហាម​មិន​អោយ​លួច​ទ្រព្យ​អ្នក​ដទៃ​ហើយ​អោយ​ប្រកប​មុខរបរ​ចិញ្ចឹម​ ជីវិត​ដោយ​សុចរិត​ត្រឹម​ត្រូវតាម​គន្លង ដែល​ហៅ​ថា សម្មាអាជីវៈ។

អ្នក​ខ្លះ​ដែល​មិន​បាន​សិក្សា​ឲ្យ​បាន​ដល់​ជម្រៅ​នៃ​ព្រះពុទ្ធសាសនា មាន​ការ​ចោទ​ប្រកាន់​ថា ព្រះពុទ្ធសាសនា​និយាយ​តែ​ពី​រឿង​បុណ្យ​បាបៗ ម្លោះ​ហើយ​ធ្វើ​អោយ​អ្នក​គោរព​តាម​មាន​សភាព​ក្រលំបាក គេ​យល់​ថា ការ​ប្រកប​មុខរបរ​ប្រចាំជីវិត ទាល់​តែ​ចេះ​បន្លំ​បោកប្រាស់ កុហក និយាយ​បញ្ឆោត ឬ ថា​ចេះរបៀប​កោរ​មិន​ដាក់​ទឹក​នោះ ទើប​បាន​ទទួល​ជោគជ័យ​ជំនះ​ក្នុង​ការ​ប្រកប​មុខ​របរ​នោះ​សួរ​ថា​គួរ​បើ​សប្បាយ​ទៅ​ឬ ជា​មួយ​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​ទុច្ចរិត​នោះ? មនុស្ស​ម្នាក់ៗ​គ្មាន ស្រលាញ់​អ្វី​ឲ្យ​ខ្លាំង​ជាង​ស្រលាញ់​ខ្លួន​ឯង​ឡើយ ចុះ​បើ​ដឹង​ថា​ខ្លួន​ក្លាយ​ជា​ចោរ ឬ​មនុស្ស​ទុរជន​ហើយ​នោះ តើ​មាន​អ្វី​នៅ​ល្អ​សម្រាប់​ខ្លួន​ទៀត! ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មាសម្ពុទ្ធ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជីវិត​របស់​សត្វ​លោក​ហ្នឹង​ឯង ប៉ុន្តែ​សត្វ​លោក​ភាគ​ច្រើន​ចេះ​តែ​មើល​រំលង​ឃើញ​លាមក​ថា​ផ្កា ឃើញ​របស់​ល្អ​ថា​គ្មាន​តម្លៃ ខំបង្កើត​សេចក្ដី​លោភលន់​ឲ្យ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ទាល់​តែ​ភ្លេច​តួនាទី​របស់​ខ្លួន​ថា​ជា​មនុស្ស។

ព្រោះ​ពុទ្ធ​សាសនា​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង​ពី​ប្រយោជន៍​៣​យ៉ាង​គឺៈ

១- ប្រយោជន៍​បច្ចុប្បន្ន
២- ប្រយោជន៍​លោក​ខាង​មុខ
៣-​ ប្រយោជន៍​ក្នុង​ព្រះនិព្វាន

តែ​ក្នុង​ទី​នេះ ខ្ញុំ​សូម​បើក​រង្វង់​ក្រចក​បន្ដិច​ដើម្បី​យក​ធម៌​ខ្លះៗ ដែល​ទាក់ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​ និង​សេដ្ឋកិច្ច​សង្គម​ដែល​ជា​ប្រយោជន៍​អាច​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ដូច​តទៅៈ

ក- ទិដ្ឋធម្មិប្រយោជន៍​៤​យ៉ាង (ប្រយោជន៍​បច្ចុប្បន្ន)

១- ព្យាយាម​ស្វែងរកទ្រព្យសម្បត្តិ
២- ចេះ​ថែរក្សា​ទ្រព្យ​ដែល​រក​បាន​មក​ហើយ
៣- សេពគប់​រក​មិត្ត​ល្អ​ត្រឹម​ត្រូវ
៤- ចេះ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ឲ្យ​សម​តាម​ឋានៈ​របស់​ខ្លួន។

១- កិច្ចការ​ប្រឹង​ប្រែង​រកទ្រព្យ​សម្បត្តិ គឺ​ជា​កាតព្វ​កិច្ច​ដ៏​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ទ្រព្យ​សម្បត្តិ​មិន​អាច​កើត​មាន​ដល់​មនុស្ស​ខ្ជិល​ច្រអូស​បាន​ឡើយ ដូច​បុរាណ​បាន​ពោល​ថា ចេះ​ពី​រៀន មាន​ពីរក។

២- ការ​ថែរក្សា​ទ្រព្យ​ដែល​រក​បាន​មក​ឲ្យ​គង់វង្ស​ល្អ បាន​ដល់​ការ​សន្សំ​សំចៃ​ទ្រព្យ​ទុក អោយ​ផុត​ពី​សេចក្ដី​អន្តរាយផ្សេងៗ ហើយ​នឹង​ចេះ​កែខៃ​រក​ផល​កំរៃ​អំពី​ទ្រព្យ​នោះ​ទៀត​ផង។ ក្នុង​ប្រទេស​នីមួយៗ គេ​តែង​មាន​កន្លែង​ផ្ញើរ​ប្រាក់ ដែល​ហៅ​ថា ធានាគារ ដើម្បី​អោយ​ប្រជាជន​ចេះ សន្សំទ្រព្យ​សម្បត្តិ​ ហើយ​បាន​ថ្លៃ​ការ​អំពី​ប្រាក់​នោះ​ថែម​ទៀត។

៣- ការ​ជ្រើស​រើស​មិត្ត​ភ័ក្តិ គឺ​ជា​ការ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ជីវិត បើ​សេព​គប់​មិត្ត​អាក្រក់​រមែង​នាំ​មក​នូវ​សេចក្ដី​វិនាស​គ្រប់​ច្រកល្ហក់ បើសេពគប់​មិត្ត​ល្អ នឹង​មាន​សេចក្ដី​សុខ​ចម្រើន​កើន​ប្រយោជន៍​ជា​រឿយៗ ព្រោះ​ផ្នែក​ទ្រព្យ​សម្បត្តិ ទាំង​ផ្នែក​គំនិត​ប្រាថ្នា​ ស្មារតី គេ​ស្ទាត់​ជំនាញ​ក្នុង​កិច្ច​ការ​ណា គេ​នឹង​ជួយ​ពន្យល់​មិត្ត​ក្នុងកិច្ចការ​នោះ​មិន​ខាន។ មិត្ត​អាក្រក់​ប្រៀប​ដូច​លាមក ឯ​មិត្ត​ល្អ​ប្រៀប​បី​ដូច​ជា​កំរង​ផ្កា​មាន​ក្លិន​ក្រអូប តើ​យើង​គួរ​រើសយកលាមក​ឬ​ក៏​ផ្កា?

៤- ការ​ចេះ​ចាយវាយឲ្យ​សម​នឹង​ឋានៈ​របស់​ខ្លួន បាន​សេចក្ដី​ថា ការ​ចាយវាយ​មិន​អោយ លើស​ចំនួន​ទ្រព្យ​ដែល​មាន​បើ​រក​បាន​តិច​ចាយ​តាម​តិច បើ​រក​បាន​ច្រើន​កុំ​ភ្លើតភ្លើន​ចាយ​ទាល់​តែ​អស់ ត្រូវ​វៀរចាក​ការ​ចំនាយ​ណា​ដែល​គ្មាន​ការ​ចាំបាច់​ឬ​គ្មាន​ប្រយោជន៍ ត្រូវ​សំចៃ​ទុក​ខ្លះ​សម្រាប់​ពេល ណា​ដែល​រក​ទ្រព្យ​មិន​បាន​ ឬ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​មាន​ជម្ងឺ​តម្កាត់​ជាដើម។

ខ- លក្ខណៈ​អ្នក​ធ្វើ​ជំនួញ​៣​យ៉ាង​គឺ

១- បញ្ញាចក្ខុ ជា​អ្នក​មាន​បញ្ញា
២- វិរិយារម្ភៈ ជា​អ្នក​ប្រារព្ធ​សេចក្ដី​ព្យាយាម
៣- សនាថោ ជា​អ្នក​មាន​ទីពឹង​ច្រើន

១- បញ្ញាចក្ខុ ជា​អ្នក​មាន​បញ្ញា គឺ​ឆ្លាត​ក្នុង​ការ​លក់​ចេញ​ទិញ​ចូល ដឹង​ថា​ធ្វើ​យ៉ាង​ណា​ខាង ធ្វើ​យ៉ាង​ណា​អោយ​ចំនេញ ស្គាល់​កាល ស្គាល់​រដូវ​នៃ​មុខ​របរ​នីមួយៗ ស្គាល់​ទីផ្សារ​សម្រាប់​លក់ ដូច​ជា​ថា កន្លែង​ណា​លក់​បាន​ថ្លៃ កន្លែង​ណា​លក់​បាន​ថោក ស្គាល់​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ក្នុង​ទី​នោះៗ គេ​ត្រូវ​ការ​ទំនិញ​ណា​ត្រូវ​យក​ទំនិញ​ណា​ទៅ​លក់ តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ ដូច្នេះ​ជា​ដើម។

២- វិរិយារម្ភៈ ប្រារព្ធ​សេចក្ដី​ព្យាយាម គឺ​ខិតខំ​សង្វាត​ធ្វើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ មិន​ខ្ជិល​ច្រអូស មិន​បង្អង់​ឲ្យ​ហួស​ពេល​វេលា​នៃ​មុខរបរ​និង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទិញ។

៣- សនាថោ ជា​អ្នក​មាន​ទីពឹង​ច្រើន គឺ​ប៉ិន​ប្រសប់​ក្នុង​ការ​ទាក់​ទង​មនុស្ស​បាន​ច្រើន ចេះ​ធ្វើ​ខ្លួន​ឲ្យ​គេ​ស្រលាញ់​រាប់​អាន និង​ជាទី​ទុក​ចិត្ត​របស់​អ្នកដទៃ។

លោក​អ្នក​អាន​ទាំង​ឡាយ! តើ​មាន​កន្លែង​ណា​ដែល​ព្រះ​សម្មាសម្ពុទ្ធ​បង្រៀន​អោយ​មនុស្ស​ក្រ ឬ​ទន់​ខ្សោយ​ស្មារតី​ដែរ​រឺ​ទេ? អ្នក​ដែល​ចោទ​ព្រះ​ពុទ្ធ​សាសនា​ដោយ​ប្រការ​ផ្សេង​ៗ ប្រៀបបី​ដូច​ជា​មនុស្សខ្វាក់ ហើយ​ខំស្រែក​ថា​លោក​នេះ​ងងឹត​ណាស់ លោក​នេះ​គ្មាន​ពន្លឺ​ទេ ព្រោះ​គេ​គ្មាន​ភ្នែក​គឺ​បញ្ញា ដើម្បីសិក្សា​ស្រាវជ្រាវ​នូវ​ព្រះ​ពុទ្ធវចនៈ​ឲ្យ​បាន​ច្បាស់​លាស់។

ចេតនា​វៀរចាក​ការលួច​ទ្រព្យ​អ្នកដទៃ គឺ​ជា​ធម៌​របស់​មនុស្ស ព្រះ​មនុស្ស​គ្រប់​គ្នា​ចង់ឲ្យ​ទ្រព្យ​សម្បត្តិ​គង់វង្ស បើ​មនុស្ស​គ្រប់​គ្នា​គោរព​តាម​សីលទី​២​នេះ គេ​នឹងមាន​ឈ្មោះ​ថា​ជា​អ្នកមាន​ធម៌ សម្មាអាជីវៈ កាល​ណា​គេ​មាន​ធម៌​សម្មាអាជីវៈ នោះ​ចោរ​រមែង​មិន​មាន។ អំពើ​ឆក់ប្លន់ អំពើ​ចាប់​ជំរឹតជាដើម ដែល​នាំ​ឲ្យ​មាន​ភាពវឹកវរ​នៅ​ក្នុង​សង្គម មិន​ដែល​កើត​មក​អំពី​អ្នក​មាន​សីល​ទេ គឺ​កើត​មក​អំពី​តែ​មនុស្ស​គ្មាន​សីល​តែ​ប៉ុណ្ណោះ។ បើ​គ្រប់​គ្នា​មាន​សីល​ហើយ មនុស្សម្នា​មិន​ចាំ​បាច់ ចាក់​សោរ​ទ្វារ​ផ្ទះ​ក៏​បាន​ព្រោះ​គ្មាន​ចោរ ដូច្នេះ​សង្គម​ជាតិពិត​ជា​មាន​សុខ​សន្តិភាព​ត្រូវ​ការ​មនុស្ស​មាន​សីល​ខ្លាំង​ណាស់។

កើត​មក​ជា​មនុស្ស​ត្រូវ​មាន​ឈ្មោះ​ល្អ ទោះ​មាន​ឬ​ក្រ​ជា​រឿង​ធម្មតា
តែ​រឿង​ដែល​ធំ​គឺ​ឫកចរិយា ជនជាតិ​ខេមរា​ត្រូវ​តែថ្លៃថ្នូរ។

ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ២៦,៦៥៤ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៧,៧៣៦ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ត្រេក​អរ​ក្នុង​ការ​ចែក​​ទាននិង​រក្សា​ឧ​បោសថសីល​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៦៤៥ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.34
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿