ថ្ងៃ សុក្រ ទី ២០ ខែ មករា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៣,៤៧៦
ថ្ងៃម្សិលមិញ ៤០,២៨៨
ខែនេះ ៦២៨,៥០១
សរុប ៣៧,២០១,០៣០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ មករា ឆ្នាំ២០១៤ (អាន: ៥៤៤១ ដង)

ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់



 
ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់

បាបា និវារេតិ ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ ឬ​ទៅ​កាន់​ចំការ​មីន ដូច្នោះ​ដែរ។

បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើន មាន​គ្នា​តិច គេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ ចៀស​វាង​នូវ​ថ្នាំ​ពិស យ៉ាង​នោះ​ឯង។

បុគ្គល​អ្នក​ចម្រើន​បញ្ញា បាន​ឃើញ​នូវ​ភព​បី ដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន ដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី។

ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ ដែល​ជា​អ្នក​ធ្វើ​អាក្រក់ សៅហ្មង​ដោយ​កិលេស មាយាពុតត្បុត​ ក្រេវក្រោធឃោរឃៅ ទើប​ជា​ការ​ប្រសើរ ចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃ មាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថា កាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ច ដូច្នេះ សូម្បី​ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម ក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះ ឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។

អ្នក​ស្រែ​ អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹក អំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្ត អ្នក​ធ្វើ​ព្រួញ រមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ ជាង​ឈើ​ធ្វើ​រទេះ រមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗ ឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើ បណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះ មក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណា ក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បាន ព្រោះ​ថា​ ទឹក​ក្ដី ឈើ​ធ្វើ​ព្រួញ​ក្ដី ឈើ​ធ្វើរទេះ​ក្ដី សុទ្ធ​តែ​មិន​មាន​ចិត្ត ប៉ុន្តែ​គេ​អាច​បង្ហូរ ពត់​ឲ្យ​ត្រង់ និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗ បាន​តាម​ប្រាថ្នា ឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយ មាន​ទាំង​ចិត្ត​ដោយ​ពិត ដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាច ហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះ ព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បាន ការ​ទូន្មាន​ខ្លួន​ឯង​បាន​ ទើប​ជា​មនុស្ស​ប្រសើរ គឺ​ប្រសើរ​ក្រៃ​លែង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ

ដោយ​៥០០០​ឆ្នាំ​
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៣ មេសា ឆ្នាំ២០១៤ (អាន: ៤៧៨៨ ដង)
ទឹកភ្នែក​ស្ដាយ​កំហុស​របស់​កូន
ផ្សាយ : ០៤ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៥៧០១ ដង)
ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ
ផ្សាយ : ២៣ ឧសភា ឆ្នាំ២០១៤ (អាន: ៣៧៧៥ ដង)
ការ​ប្រព្រឹត្តិ​កោត​ក្រែង​ (អបចាយនកថា)
ផ្សាយ : ០១ តុលា ឆ្នាំ២០១៥ (អាន: ៧៨៤៥ ដង)
ការ​រួម​រស់​រវាង​ប្ដី​ប្រពន្ធ​មាន ៤ យ៉ាង

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro