30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១០,៦៨៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៦០,៤០៣
សរុប ៣៨៣,៧៤៧,០៩៦
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៥៩ ដង)

ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍



ស្តាប់សំឡេង

 

អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផង ប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។

សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។

សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។
 
សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៨០ ដង)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៦២ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៣៦០ ដង)
បុគ្គល​មាន​សេចក្តី​ចេះ​ដឹង​ច្រើន តែមិន​ឋិត​​ក្នុង​សីល អ្នក​ប្រាជ្ញ​​រ​មែង​តិះ​ដៀល
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,២៧៥ ដង)
ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៤៦ ដង)
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៩,២៧៩ ដង)
ការ​គ្រប់​គ្រង​ចក្រ​វា​ឡ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,១៦៦ ដង)
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.81
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿