30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៤,៨៨១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១២,៨១៥
សរុប ៣៨៥,៤៩៩,៥០៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩០៦ ដង)

ផ្លូវ​បុណ្យ​កុសល



 
ផ្លូវ​បុណ្យ​កុសល

សគ្គស្ស មគ្គំ អាចិក្ខតិ ប្រាប់​ផ្លូវ​ទៅ​កាន់​ទី​កន្លែង​ដ៏​ល្អ​ក្រៃ​លែង បាន​ដល់​ផ្លូវ​បុណ្យ​កុសល ផ្លូវ​សុចរិត​ប្រព្រឹត្ត​ទៀង​ត្រង់ បុរស​ស្ត្រី​ណា​ដើរ​តាម​ផ្លូវ​នោះ នឹង​បាន​ដល់​ទី​ឋាន​ដ៏​សុខសាន្ត​មាន​ស្ថាន​សួគ៌ ទេវលោក​ជា​ដើម។

បើប្រៀប​ទៅ​ជា​មួយ​នឹង​ស្ថាន​នរក​នោះ ទេវលោក ព្រហ្មលោក ពិត​ជា​សុខសាន្ត ប៉ុន្តែ​នៅ​តែ​ជា​ស្ថាន​មិន​ទៀង​ទាត់​ដដែល​ទេ ក្នុង​ព្រះពុទ្ធសាសនា អាច​ធ្វើ​ឲ្យ​ខ្លួន​យើងបាន​រួច​ចាក​អំពី​កំណើត​ទាំង​អស់ ក្នុង​ភព​បី​នេះ​ពិត​ប្រាកដ បើ​មាន​បញ្ញា​ចម្រើន​ច្រើនឡើងៗ​ ឃើញ​សង្ខារធម៌​ដែល​សន្មត​ថា​ជា​ខ្លួន​យើង​នោះ​ត្រឹម​តែ​ជា​របស់​មិន​ទៀត​ប៉ុណ្ណោះ មិន​មាន​អ្វី​ប្រាកដ​ជា​ខ្លួន​យើង​នោះ ត្រឹម​តែ​ជា​របស់​មិន​ទៀត​ប៉ុណ្ណោះ មិន​មាន​អ្វី​ប្រាកដ​ជា​ខ្លួន​យើង​ឡើយ ដូច​ជា​អំពើ​កម្ម​អ៊ីចឹង​ បើ​ជា​បាប​កម្ម​ក៏​សន្មត​ថា​ខ្លួន​យើង ជា​មនុស្ស​នរក​ឬ​មនុស្ស​ប្រេត បើ​ជា​បុញ្ញកម្ម​ជាប់​ជានិច្ច​កាល ក៏​សន្មត​ថា​ជា​មនុស្ស​ពិត​ឬ​ជា​មនុស្ស​ទេព មនុស្ស​ព្រហ្ម​ទៅ​តាម​កម្ម​ដ៏​ប្រសើរ​ហ្នឹង​អ៊ីចឹង​ទៅ តែ​បើ​បញ្ញា​ឃើញ​កម្ម​នោះៗ ពុំ​មែន​ជា​សត្វ​បុគ្គល តួ​ខ្លួន​យើង ខ្លួន​យើង​ក៏​ជា​មនុស្ស​និព្វាន មនុស្ស​ស្ងប់ ព្រោះ​ការ​រលត់​អស់​ទៅ​នូវ​សេចក្ដី​យល់​ខុស ដោយ​សព្វ​គ្រប់។

ជីវិត​សត្វ​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម មាន​បុគ្គល​ច្រើន​ណាស់​ដែល​មិន​ច្បាស់​ក្នុង​សេចក្ដី​ពិត​នេះ ព្រោះ​ហេតុ​តែ​កម្ម​ថ្មីៗ​ក្នុង​បច្ចុប្បន្ន​ជាតិ បិទបាំង​នូវ​កម្ម​ចាស់ គេ​ក៏​យល់​បញ្ច្រាស​ថា​ធ្វើ​អាក្រក់​នាំ​ឲ្យ​បាន​សុខ ធ្វើ​ល្អ​នាំ​ឲ្យ​បាន​ទុក្ខ ការ​យល់​ច្រឡំ​ច្របូក​ច្របល់ ចំពោះ​កម្ម​និង​ផល វាជា​រឿងល្ងង់​របស់​សត្វ​លោក ធ្វើ​ឲ្យ​សត្វ​លោក​ពិការ​នូវ​ស្មារតី​ក៏​យ៉ាង​ក្រៃលែង។

ឧទាហរណ៍​ដូច​មនុស្ស​ខ្លះ​មិន​បាន​ធ្វើ​ស្រែ​ជា​ច្រើន​ឆ្នាំ​មកហើយ ទើប​តែ​ស្ទូង​នៅ​ក្នុង​ឆ្នាំ​នេះ មនុស្ស​នេះ​កំពុង​តែ​ដក​ស្ទូង ហើយ​ក៏​កំពុង​តែ​អត់បាយ​ផង​ដែរ រឿង​នេះ​តើ​គួរ​យល់​ថា មក​អំពី​ឆ្នាំ​នេះ​គេ​ធ្វើ​ស្រែ បាន​ជា​គេ​អត់​បាយ​ដែរ​ឬ​ទេ? មនុស្ស​ខ្លះ​ទៀត​ធ្វើ​ស្រែ​រហូត​មក មាន​ស្រូវ​ពេញ​ជង្រុក ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ជិល​ណាស់ របរ​អ្វី​ក៏​មិន​រក​ដែរ គេ​ដេក​ស៊ី​កាន់​ខែ​មក​ហើយ សភាព​យ៉ាង​នេះ​តើ​គួរ​យល់​ថា គេ​បាន​ដេក​ស៊ី​ស្រួល​ៗ​ព្រោះ​តែ​គេ​មិន​ធ្វើ​ស្រែ​ដែរ​ឬទេ?
​តាម​ពិត​ច្បាប់​ធម្មជាតិ​ក្នុង​លោក​ទាំង​អស់ វា​ជា​ច្បាប់​ហេតុ​ផល​ប្រាកដ​ណាស់ ដាំ​ពូជ​យ៉ាង​ណា រមែង​បាន​ផល​ផ្លែ​ផ្កា​យ៉ាង​នោះ ទោះ​បី​មាន​ក្លាយ​ខ្លះ​ក៏​ព្រោះ​វា​មាន​ហេតុ​របស់​វា​ដែរដូច​ជា​ជាតិ​ដី អាកាស​ធាតុ រដូវ ។ល។

មាន​ខ្លះ​ក្លាយ​ទៅ​តាម​រុក្ខជាតិ​ដទៃ ដែល​អាស្រ័យ​នៅ​ជិតវា ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​វា​មិន​ក្លាយ​ឆ្ងាយ​អំពី​ពូជ​ពេក​ឡើយ។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏នៅ​តែ​ក្នុង​ច្បាប់​ហេតុ​និង​ផល​ដែរ ផល​១​វា​មិន​កើត​តែ​អំពី​ហេតុ​១​ទេ គឺ​ហេតុ​ច្រើន​យ៉ាង​ណាស់ ដូច​ជា​មនុស្ស​ដែល​បាន​កើត​មក​នេះ មាន​ក្រល្អ​ជា ពិការ​ គ ថ្លង់ យ៉ាង​ណាៗ គឺ​ជា​ផល​របស់​ហេតុ​ក្នុង​ជាតិ​មុន​ខ្លះ និង ជាតិនេះ​ខ្លះ មនុស្ស​កើត​អំពី​បុណ្យ​ គឺ​អំពើ​ល្អ​ក្នុង​ជាតិ​មុន​ប្រាកដ​ណាស់​គ្រាន់​តែ​ថា បុណ្យ​នោះ​ពេញ​ឬ​ខ្វះ តិច​ឬ​ច្រើន ខុស​គ្នា​តែ​ប៉ុណ្ណោះ​លុះ​កើត​ហើយ វា​ត្រូវ​មាន​បុណ្យ​ឬ​បាប​ដទៃ​ទៀត ទាំង​ក្នុង​ជាតិមុន ទាំង​ក្នុង​ជាតិ​នេះ ចូល​ជួយ​ឧបត្ថម្ភ ឬ​បៀត​បៀន​កាត់​បង់​យ៉ាង​ណាៗ វា​ជា​ធម្មតា​នៃ​សង្ខារ​ធម៌ ដែល​មិន​មាន​អំណាច​ខ្លួន​ឯង វា​រមែង​ប្រព្រឹត្ត​ទៅតាម​ហេតុ​ តាម​បច្ច័យ។

កាល​សេពគប់ ជាបច្ច័យ​ក៏​មាន​កម្លាំង​មួយ​បែប​ដែល​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ប្រែប្រួល ខុស​អំពី​ហេតុ​ដើម វា​ដូច​ជា​ផ្លែឈើ​ដេល​ក្លាយ​អំពី​ពូជ​ដើម​របស់វា​ដូច្នោះ​ដែរ សេពគប់​មិត្ត​ខុស​នាំ​ឲ្យ​ស្លាប់ សេពគប់​មិត្ត​ត្រូវ​នាំ​ឲ្យ​រស់ មនុស្ស​ល្ងង់​មាន​ខ្លួន​ឯង​ជា​សត្រូវនឹង​ខ្លួន​ឯង ចំណែក​អ្នក​ប្រាជ្ញ​មាន​ខ្លួន​ឯង​ជា​ទី​ពឹង។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៨,៦១២ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២២ (អាន: ៤៧,៧០៧ ដង)
ការពិតគ្រប់យ៉ាង សម្រាប់សិក្សា
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ៣៨,១១៧ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៨,៧៧២ ដង)
សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿