30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៣៤១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២០៣,២៧៥
សរុប ៣៨៥,៤៨៩,៩៦៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០១៨ ដង)

មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស



 
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស

អភវេនស្ស ន នន្ទតិ មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស សេចក្ដីវិនាស ៥ យ៉ាង​ បានដល់

- វិនាស​ញាតិ ១
- វិនាស​ទ្រព្យសម្បត្តិ ១
- វិនាស​សុខភាព​ព្រោះ​មាន​រោគ ១
- វិនាស​សីល ១
- វិនាស​កាយ​យល់​ត្រូវ​ ១។

នាង​បដាចារា មាន​ការ​ជួប​ប្រទះ​នូវ​សេចក្ដី​វិនាស​ញាតិ​យ៉ាង​ខ្លាំង ព្រាត់ចាក​ជន​ជាទី​ស្រឡាញ់ ហើយ​ក៏​មាន​វិបត្តិ​ស្មារតី​រហូត​ដល់​ឆ្កួត ប៉ុន្តែ​ត្រូវ​បាន​ព្រះ​សម្មាសម្ពុទ្ធ​ជួយ​ស្រោចស្រង់​ឲ្យ​មាន​នូវ​សតិ​ឡើង​វិញ រហូត​ដល់​ទួល​យក​បាន​នូវ​ព្រះធម៌​ទេសនា​សម្រេច​សារិកា​ដ៏​ឆ្នើម​មួយ​រូប ក្នុង​ព្រះពុទ្ធ​សាសនា។

វិបត្តិ​នៅ​ក្នុង​ជីវិត​ សុទ្ធ​តែ​អាច​ដោះ​ស្រាយ​បាន​ទាំង​អស់​ឲ្យ​តែ​ខ្លួន​ឯង​ជួយ​ខ្លួន​ឯង និង​អាស្រ័យ​ជំនួស​អំពិ​មិត្ត​ល្អ​ផង​ដូច្នេះ​ធ្វើ​ជា​មនុស្ស​ត្រូវ​តែ​ចេះ​បណ្ដុះ​បណ្ដាល ប្រាជ្ញាស្មារតី​របស់​ខ្លួនដើម្បី​ជួយ​ខ្លួន​ឯង និង​ជួយ​ដោះ​ស្រាយ​នូវ​វិបត្តិ​ឲ្យ​ដល់​អ្នក​ដទៃ កុំ​បី​ខាន។

អកុសលនីវរណៈ សុទ្ធ​តែ​ជា​គ្រឿង​រារាំង​និង​បំផ្លាញ​សុខ​ភាព​ស្មារតី ប្រាជ្ញា​វាងវៃ​ត្រូវ​បាត់​បង់អស់ ឬ​មិន​ចម្រើន​ឡើង​ឡើយ ដូច​ជា​ការ​ភ្លើតភ្លើន​ក្នុង​កាមគុណ ការ​បណ្ដោយ​ចិត្ត​ឲ្យ​ទំពា​ស៊ី​នូវ​កាមារម្មណ៍​រឿយៗ គំនុំ​ព្យាបាទ កំហឹង​ខឹង​ក្រោធ ការ​ខ្ជិលសំអាត​ចិត្ត សុខ​ស្រួល​តែ​នឹង​ដេក​ដំណេក​ជ្រូក​ស្រុក ។ល។ ទាំង​អស់​ជា​ដើមនេះ​សុទ្ធ​តែ​ជា​មេរោគ ជា​សត្រូវ ជា​គ្រឿង​រារាំង​ផ្លូវ​មិន​ឲ្យ​កុសល​ធម៌​ដទៃ​ចូល​មក​ជួយ​ឧបត្ថម្ភ ទំនុក​បំរុង​នូវ​សតិ​សម្បជញ្ញៈ​បាន​ឡើយ។

មនុស្ស​ទន់​ខ្សោយ​នូវ​សតិ​សម្បជញ្ញៈ រមែង​ធ្វើ​ការ​ច្របូកច្របល់ មិន​គោរព​តួនាទី​របស់​ខ្លួន ឬ​គោរព​មិន​បាន​ល្អ មិន​បានសព្វ​គ្រប់​ពេញលេញ​ឡើយ។ មនុស្ស​យើង​កើត​មក​មាន​តួនាទី​ច្រើន​ណាស់ ក្រៅ​ពី​តួនាទី​ជា​មនុស្ស នៅ​មាន​តួនាទី​ជា​ម៉ែឪ តួនាទី​ជា​បុត្តធីតា តួនាទី​ជា​គ្រូអាចារ្យ តួនាទី​ជាសិស្ស តួនាទីជាប្ដី តួនាទីជាប្រពន្ធ តួនាទី​ជា​មិត្ត តួនាទីជា​ចៅហ្វាយនាយ តួនាទី​ជា​ទាសកម្មករ តួនាទី​ជា​អ្នក​បួស ជាសមណព្រាហ្មណ៍ តួនាទី​ជា​ពុទ្ធ​បរិស័ទ តួនាទី​ជា​អ្នក​គ្រប់គ្រង​ភូមិស្រុក​ប្រទេសខេត្ត​ខ័ណ្ឌ តួនាទី​ជា​ប្រជាពលរដ្ឋ​ និង ជា​ពិសេស​តួនាទី​ដោះ​ស្រាយ​បញ្ហា​ជីវិត ដែល​ជីវិត​ខ្លួន​ឯង​បាន​នា​មក​ជា​មួយ​នូវ​បញ្ហា​ទាំង​នោះ។ ជីវិត​ពិត​ជា​ទុក្ខ ទាំង​ពេល​កើត ទាំង​ពេល​ចាស់ ទាំង​ពេល​ឈឺ ទាំង​ពេល​ស្លាប់ ជីវិត​ជា​ទុក្ខ​ព្រោះលំបាក​លំបិន​ក្នុង​ជីវភាព​ទីទ័លក្រ បើ​ជា​អ្នក​ធូរធារ​ដោយ​សម្បត្តិ ជីវិត​ក៏​ជា​ទុក្ខ​ព្រោះ​លំបាក​ក្នុង​ការ​ស្ងួន​គ្រង​រក្សា ទោះ​បីមាន​សេចក្ដី​សុខ​ខ្លះ​ក្នុង​ជីវិត​នេះ ក៏​សេចក្ដី​សុខ​នេះ​គ្រាន់​តែ​ជា​ធម្មជាតិ​ម្យ៉ាង សម្រាប់​បង្កើត​តណ្ហា ដែល​ជា​ហេតុ​នៃ​សេចក្ដី​ទុក្ខ​មិន​ដាច់​តែ​ប៉ុណ្ណោះ សេចក្ដី​សុខ​ក្នុង​លោក ជា​សង្ខត​ធម៌ ជារបស់មារ ប្រៀបដូច​ទឹកឃ្មុំលាយ​ឡំ​ទៅ​ដោយ​ថ្នាំ​ពិស។

ធ្វើ​ជា​មនុស្ស​ ត្រូវ​ចេះ​ទទួល​ស្គាល់​គ្នា យ៉ាង​ហោច​ណាស់​ក៏​ចេះ​ទទួល​ស្គាល់​ថា គេ​ជាមនុស្ស​ជា​អ្នក​បាន​ធ្វើ​បុណ្យ​អំពី​ជាតិ​មុន​មក​ដែរ គ្រប់​គ្នា​ទាំង​អស់​បាន​មក​កើត​ក្នុង​លោក​នេះ មិន​មាន​អ្វី​ជា​របស់​ខ្លួន​ពិត​ប្រាកដ​ឡើយ បាន​ត្រឹម​តែ​សន្មត​មួយ​ពេល​មួយ​គ្រា​តែ​ប៉ុណ្ណោះ ដូច្នេះ​មិន​ត្រូវ​អាស្រ័យ​វត្ថុ​ក្នុង​លោក​នេះ ហើយ​មើល​ងាយ​ដល់​អ្នក​ដទៃ​នោះ​ទេ ត្រូវ​ខំ​ពង្រឹង​ស្មារតី រក​ឧបាយ​ទប់​ស្កាត់នូវ​កិលេស​ជា​គ្រឿង​រារាំង​ដល់​សេចក្ដី​ស្ងប់ ប្រញាប់រូតរះ​ជម្រះ​ផ្លូវ​មួយ សម្រាប់​ចេញ​ចាក​លោក​ដោយ​មិន​អាល័យ បាន​ដល់​អរិយមគ្គ​អង្គ​៨។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១២៦ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១៣,៩២៣ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៨,៣២៤ ដង)
ត្រូវ​គិត​ថា កូន​ជា​មនុស្ស​សំខាន់​សម្រាប់​យើង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,២៨១ ដង)
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩១៧ ដង)
មិន​ប្រជែង​ជា​មួយ​អ្នក​ដទៃ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៥,៩៧៥ ដង)
អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿