ថ្ងៃ អាទិត្យ ទី ២២ ខែ មករា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៧,០២៦
ថ្ងៃម្សិលមិញ ២៧,៤៨៧
ខែនេះ ៨០១,៥៤៥
សរុប ៣៧,៣៧៤,០៧៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០២ មករា ឆ្នាំ២០១៧ (អាន: ២២១០១ ដង)

លក្ខណៈ​ព្រះពុទ្ធ​សាសនា



 
លក្ខណៈ​ព្រះពុទ្ធ​សាសនា

១- លក្ខណៈ​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថា ខន្តី​ជា-តបធម៌​ឧត្ដម តបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្ត មនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹង គេ​និយម​ធ្វើ​តបធម៌​ច្រើន​បែប ច្រើន​យ៉ាងណាស់ ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លា ឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯង ដោយ​យល់ថា ធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធ ដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។
 
តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេ សូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរ ប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​ គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។

អំណត់​គឺ​សេចក្ដី​អត់​ធន់​ ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជា ព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំង ក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ ដូច​កម្លាំង​កាយ​របស់​បុរស ដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការ ភ្ជួររាស់ជា​ដើម សម្រេច​ទៅ​បាន។

សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះ ប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះ បុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រ ដោយ​លោក​ធម៌​ទាំង​៨ គឺ មាន​លាភ១ អត់​លាភ១ មាន​យស១ អត់​យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។

ក្នុង​ជីវិត​ទាំង​គ្រហស្ថ ទាំង​បព្វជិត សុទ្ធ​តែ​មាន​សេចក្ដី​លំបាក ដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំ គឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទី ទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផង ឲ្យ​សម្រេច​ទៅបាន ជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោក រឿង​រ៉ាវ​ផ្សេងៗ ដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត។

អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោក អារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតី រៀន​ទាំង​អត់​ស្រលាញ់ អត់​ស្អប់​ អត់វង្វេង អត់​ស្រវឹង អត់តក់ស្លុត និង​រៀន​លះបង់។

ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិត គឺ​វិជ្ជា​អាច​ទ្រាំ​បាន ឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ ជា​របស់​សម្រាប់​ស្រាវជ្រាវ ឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ ឃើញ​ការ​មិន​ជាប់​ជំពាក់​ ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ។

ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹង គឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បាន ជា​លក្ខណៈ ការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។

ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ​៥០០០​ឆ្នាំ​
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ តុលា ឆ្នាំ២០១៦ (អាន: ៤៦៧៥ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០១៤ (អាន: ២៧៥០ ដង)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
ផ្សាយ : ២៣ ឧសភា ឆ្នាំ២០១៤ (អាន: ៥៦៨០ ដង)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤០៦០៦ ដង)
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro