30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៤,៣០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥២,២៣៥
សរុប ៣៨៥,៦៣៨,៩២៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩១៨ ដង)

ពុក



 
ពុក
 
ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ភព​ផែន​ដី និង​មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។ ពេល​ណា​ដែល​ព្រះអាទិត្យ​រះ​ឡើង​បញ្ចេញ​រស្មី សាយ​ភាយ​ពេញ​ផ្ទៃ​ភាល័យ ផែន​ដី​ទាំង​មូល​ក៏​មាន​ភាព​ស្រស់​បំព្រង ពេញ​ទៅ​ដោយ​សោភ័ណ​ល្អ​ត្រកាល កម្ចាត់​បង់​នូវ​ភាព​ងងឹត​អន្ធការ​អស់​ពី​ផែន​ដី បន្សល់​នៅ​តែ​ភាព​ដ៏​ស្រស់​​ស្អាត​ក្រៃ​លែង​ដែល​ចាំង​ចែង​ទៅ​ដោយ​ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ មនុស្ស​ម្នា​ទាំង​ឡាយ​ ក៏​ចេញ​ដំណើរ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​មធ្យោបាយ​រៀងៗ​ខ្លួន។ តែ​ប្រសិន​បើ​ ថ្ងៃ​ណា​ដែលព្រះអាទិត្យ​មិន​រះ​ឡើង​នោះ តើ​ភព​ផែន​ដី​ទាំង​មូល​នឹង​ទៅ​ជា​យ៉ាង​ណាទៅ? ប្រាកដ​ជា​ងងឹត​សូន្យ​ឈឹង​មើល​អ្វី​លែង​ឃើញ​មិន​ខាន ហើយ​តើ​មនុស្ស​យើង​អាច​រស់​ទៅ​បាន​ទេ ប្រសិន​បើ​ព្រះអាទិត្យ​មិន​រះ​ឡើង​រហូត​នោះ សេចក្ដី​លំបាក​វេទនា ភាព​ដែល​គួរ​ឲ្យ​រន្ធត់​តក់​ស្លុត ភ័យ​ខ្លាច​នឹង​កើត​មាន​ឡើង​ប្រាកដ នៅ​លើ​ផែន​ដី​នេះមិន​ខាន។

សេចក្ដី​នេះ​យ៉ាង​ណា ជីវិត​របស់​កូន​ដែល​មាន​ពន្លឺ​រស្មី ដោយ​សារ​មាន​ពុក​ក៏​យ៉ាង​នោះ​ដែរ។ ពុក​គឺ​ជា​រស្មី​នៃ​ដួង​ចិត្ត​របស់​កូន គ្រប់​ពេល​វេលា​ដែល​កូន​នៅ​ក្បែរ​ពុក ពុក​តែង​តែ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ជានិច្ច មិន​តែ​ប៉ុណ្ណោះ​ពុក​ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ល្អៗ​ដល់​កូន​ទៀត​ផង។ ពេល​ខ្លះ​ពុក​ធ្វើ​កាច ធ្វើ​ខឹង​ដាក់​កូន​ តែ​ក្នុង​ចិត្ត​របស់​ពុក​គឺ​ចង់ឲ្យ​កូ​នល្អ។

ពុក ពិត​ជា​មនុស្ស​ដែល​ល្អ​យ៉ាង​ក្រៃ​លែង​ណាស់​សម្រាប់​កូន ព្រោះ​រាល់​កាយវិការ​ ការ​ព្រឹត្ត​របស់​ពុក​​មក​លើ​កូន គឺ​បង្កប់​ទៅ​ដោយ​ភាព​មេត្តា ករុណា​ការស្រលាញ់​អាណិត​ចំពោះ​កូន។

ពុក ជា​វិរៈបុរស ដែល​ចាំ​ជួយ​កូន រាល់​ពេល​ដែល​កូន​មាន​សេចក្ដី​លំបាក​ ព្រោះ​រាល់​ពេល​ដែល​កូន​មាន​ទុក្ខ​លំបាក​ម្ដងៗ ពុង​តែង​ជួយ​សម្រាល​ទុក្ខ​កូន​ជានិច្ច មិន​ទុក​កូន​ចោលឲ្យ​នៅ​ម្នាក់​ឯង​ឡើយ។

ពុក​ មាន​ដួងហឬទ័យ​ស្មោះ​សរ ល្អ​បរិសុទ្ធ​ចំពោះ​កូន រក​អ្វី​ផ្ទឹម​គ្មាន​ឡើយ ព្រោះ​កែវ​ភ្នែក​ទាំង​គូរបស់​ពុក​ដែល​សម្លឹង​មក​រក​កូន គឺ​មាន​ភាព​ស្រទន់ ពេញដោយ​សេចក្ដី​ស្រលាញ់ វាចា​ដែល​ពុក​និយាយ​មក​រក​កូន​ក៏​មិន​បង្កប់​ដោយ​ភាព​ពិស​ពុល តែង​ដក់​ជាប់​ដោយ​ការ​អប់រំ​ជានិច្ច។

ពុក​ លំបាក​ក្នុង​ការ​ធ្វើ​ការងារ ក្ដៅ​រងារ រងទុក្ខ​គ្រាំគ្រា ធ្លាក់​ខ្លួន​ឈឺ​មិន​សូវ​ជា​ យ៉ាង​ណា ក៏​ពុក​នៅ​តែ​ញញឹម​​ក្នុង​ការងារ​នោះ ដោយ​ភាព​ភក្ដី​ព្រោះ​ពុក​ធ្វើ​ដើម្បី​ជីវិត​កូន។

ពុក តស៊ូចិញ្ចឹម​កូន មិន​ដែល​ត្អូញ​ត្អែរ​ថា​លំបាកនឿយ​ហត់​ឡើយ ពុក​ចិញ្ចឹម​កូន​តាំង​ពី​តូច​ រហូត​ដល់​កូន​ធំ​ដឹង​ក្ដី ដោយ​កម្លាំង​ញើស​ឈាម​របស់​ពុក។

ពុក​ លះ​បង់​ទាំង​ពេល​វេលា លះ​បង់​ទាំង​កម្លាំង​កាយ ទាំង​កម្លាំង​ចិត្ត បូជាជីវិត​ចំពោះ​កូន ឲ្យ​កូន​បាន​នូវ​សេចក្ដី​សុខ បាន​នូវ​ភាព​កក់​ក្ដៅ។

ពុក ធ្វើ​អ្វីៗ​តែង​គិត​ដល់​កូន​ជានិច្ច ពុក​គិត​ពី​ជីវិត​កូន គិត​ពី​អនាគត​របស់​កូន គិត​ខ្លាច​កូន​ឈឺ​សុខ​ភាព​មិន​ល្អ ខ្លាច​កូន​មិន​បាន​នូវ​សេចក្ដី​សុខ ខ្លាន​កូន​រស់​នៅ​មិន​កក់ក្ដៅ គិត​ខ្លាច​កូន​បរិភោគ​អាហារ​មិន​គ្រប់​គ្រាន់ ពុក​គិត​គ្រប់​បែប​យ៉ាង​ជុំ​វិញ​ជីវិត​កូន។

ពុក​ តែង​មាន​បំណង​ប្រាថ្នា ចង់​ឲ្យ​កូន​បាន​នូវ​សេចក្ដី​សុខ​គ្រប់​ពេល ឲ្យ​កូន​មាន​ជីវិត​មួយ​ដ៏​ល្អ​ក្នុង​ការ​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ និង​ជា​មួយ​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម ជា​ពិសេស​ពុក​ចង់​ឲ្យ​កូន ជា​អ្នក​ដឹង​ល្អ​អាក្រក់ ដឹង​ទាប​ខ្ពស់ ដឹង​គុណ​ទោស និង​ដឹង​ខុស​ត្រូវ។

ពុក តែង​ដាស់​តឿន​ក្រើន​រំលឹក​កូន ជារៀង​រាល់​ថ្ងៃ អោយ​កូន​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ ព្រោះ​គ្មាន​អ្វីដទៃ​ដែល​អាច​ជួយ​ជីវិត​កូន​ជា​រៀងរហូត​បាន ក្រៅ​អំពី​ចំណេះ​វិជ្ជា​ឡើយ ពុក​អាច​ជួយ​កូន​បាន​តែ​ពេល​ដែល​ពុក​នៅ​មាន​ជីវិត​ប៉ុណ្ណោះ លុះ​ពុក​អស់​ជីវិត​ទៅ​ពុក​មិន​អាច​ជួយ​កូន​បាន​ទៀត​ឡើយ គឺ​មាន​តែ​ចំណេះ​វិជ្ជា​ទេ ដែល​អាច​ជួយ​កូន​ជំនួស​ពុក​បាន។

ពុក គ្មាន​អ្វី​ល្អ​ប្រគល់​ឲ្យ​កូន ក៏​ពិត​មែន តែ​ពុក​បាន​ប្រគល់​នូវ​ជីវិត​មួយ​ដ៏​ល្អ​ប្រសើរ​ដល់​កូន ដែល​ធ្វើ​ឲ្យ​កូន មាន​ថ្ងៃ​នេះ។

ពុក គ្រប់​ពេល​វេលា​ដែល​កូន​នៅ​ជា​មួយ​ពុក​កូន​ស្គាល់​តែ​ភាព​ថ្នាក់ថ្នម និង​ភាព​កក់​ក្ដៅ ដែល​ពុក​បាន​ផ្ដល់​ឲ្យ​កូន តែ​ពេលវេលា​ដែល​កូន​បែក​ពី​ពុក​កូន​មិន​បាន​ស្គាល់ និង​មិន​បាន​ទទួល​ភាព​កក់​ក្ដៅ​ពី​នរណា​ម្នាក់ ឲ្យ​ដូច​ជា​ពុក​ឡើយ កូន​ស្គាល់​តែ​ភាព​ល្វី​ជូរចត់ ដែល​កើត​មាន​ប្រាកដ​ក្នុង​ជីវិត​កូន នៅ​ពេល​ដែល​អត់​មាន​ពុក។

ពុក ព្រោះ​តែ​ដើម្បី​ជីវិត​កូន មិន​ថា​ពុក​ត្រូវ​ស្លាប់​ទាំង​ខ្លួន ក៏​ពុក​ហ៊ាន​ទទួល​រង​ជំនួស​កូន​ដែរ ទោះ​ពុកត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ជា​កូន​ឈ្នួល​ដាច់​ថ្លៃ​របស់​គេ​ ក៏​ពុក​គ្មាន​រារែក​ឡើយ ឲ្យ​តែ​ពុក​អាច​ចិញ្ចឹម​កូន​បាន​រស់​ប៉ុណ្ណឹង គឺ​ប្រសើរ​ណាស់​សម្រាប់​ពុក។

ពុក ទោះ​ត្រូវ​ឈឺ​រងារ ដេក​វេទនា​នៅ​លើ​គ្រែ​ហើយ​ក៏​ដោយ ក៏​ពុក​នៅ​តែ​គិត​ព្រួយ​បារម្ភ​ពី​កូន​ជានិច្ច​ ខ្លាច​កូន​គ្មាន​អ្នក​ជួយ​ថែរក្សា ខ្លាច​កូន​លំបាក​នៅ​ពេល​ដែល​គ្មាន​រូប​ពុក។

ពុក​ ហេតុ​អ្វី​បាន​ជា​ពុក​ល្អ​ចំពោះ​កូន​ម្លេះ?​ហើយ​ហេតុ​បាន​ជា​កូន​ខ្លះ​មើល​មិន​ឃើញ​សេចក្ដី​ល្អ​របស់​ពុកអញ្ចឹង​? ឬ​មួយ​ក៏​កូន​គិត​ថា ពុក​ចាស់​ជរា​ហើយ នៅ​ធ្វើ​ការងារ​ឲ្យ​កូន​មិន​បាន​យូរ​ទេ ដូច្នេះ​ហើយ​ពុក​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​កូន​ទៀត​ឡើយ។ នេះ​ហើយ​ឬ​ជា​ការ​តប​ស្នង​របស់​កូន​មក​លើ​ពុក ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​ពុក វា​គ្មាន​ន័យ​អ្វី​សម្រាប់​កូន​ទេ​ឬ? ពុក​តែ​ម្នាក់​អាច​ចិញ្ចឹម​កូន​ដល់​ដប់​ម្ភៃ​នាក់​រស់ ចុះ​ហេតុ​អ្វី​បាន​ជា​កូន​ដប់ម្ភៃ​ចិញ្ចឹមពុក​តែ​ម្នាក់​មិន​រស់? តើ​វា​មិន​អយុត្តិធម៌​ពេក​ទេ​ឫ​ចំពោះ​ពុក។ ការ​លះ​បង់​របស់​ពុក​ចំពោះ​កូន គឺ​វា​គ្មាន​ព្រំ​ដែន​ឡើយ តែ​ចំពោះ​កូន​វិញ​បាន​លះ​បង់​អ្វី​ខ្លះ ដើម្បី​ពុក​ហើយ​ឬ​នៅ? ពេល​ដែល​ពុក​ឈឺ ពុក​មិន​សូម​ឲ្យ​កូន​យក​អ្វី​មក​ជួន​ឡើយ ពុក​សូម​ត្រឹម​បាន​ឃើញ​មុខ​កូន​ប៉ុណ្ណឹង ពុក​អស់​ចិត្ត​ហើយ ព្រោះ​ពុក​ស្រលាញ់​កូន ពុក​ត្រូវ​ការ​កូន ពុក​ចង់​ឃើញ​មុខ​កូន មុន​ពេល​ដែល​ពុក​ឃ្លាត​ឆ្ងាយ​ពីកូន​ទៅ តើ​កូន​ៗ​ឮ​ទេ? កូន​ស្ដាប់​ឲ្យ​ច្បាស់​ណា ថា​ ពុក​ពិត​ជា​ស្រលាញ់​កូន​ខ្លាំង​ណាស់!!!

ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៩ ដង)
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,៤៧០ ដង)
មាន​សម្បត្តិ​តែ​ក្របុណ្យ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៨៨២ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៩២ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,៦៨៦ ដង)
សុជី​វ​ធម៌​នៅ​តាម​វត្ត​អា​រាម
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,៩៨១ ដង)
តួនាទី​របស់​កូនប្រុសស្រី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿