30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៦,៨៧៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៤,៦៧៦
សរុប ៣៨៥,៤៤១,៣៦៩
អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២៧,៧៥៨ ដង)

កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ



ស្តាប់សំឡេង
 
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
 
​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​ចេញ​ពី​សាលា​ដោយ​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់ ព្រោះ​ពេល​វេលា​របស់​ខ្ញុំ​ មិន​សូវ​ជា​សម្បូរ​ប៉ុន្មាន​ឡើយ ដូច្នេះ​ហើយ​ខ្ញុំ​តែង​យក​ពេល​វេលា ដែល​នៅ​សេសសល់​បន្តិចបន្តួច ពី​ការ​សិក្សា​រៀន​សូត្រ មក​សង្កេត​ពិនិត្រ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​មនុស្ស​នៅ​ក្នុង​សង្គម ដែល​មាន​បែបបទ​ខុសៗ​គ្នា​ក្នុង​ការ​រស់​នៅ​​ អ្នក​មាន​រស់​នៅ​ តាម​បែប​អ្នក​មាន អ្នក​ក្រ​រស់​នៅ​តាម​បែប​អ្នក​ក្រ អ្នក​សុំ​ទាន​រស់​នៅ តាម​បែប​អ្នក​សុំ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​ជាក់​ស្ដែង​ នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ តែ​ទាំង​អស់​នេះវា​មិន​ជា​ខុស​គ្នា​អ្វី​ទេ ទោះ​បី​អ្នក​មាន​កប់​ពពក​ទ្រព្យ​សម្បត្តិ​ចាយ​វាយ​មិន​ខ្វះ ក៏​ប៉ុន្តែ​បែបបទ​នៃ​ការ​រស់​នៅ វា​មិន​ចុះ​សម្រុង ទៅ​នឹង​សង្គម​របស់មនុស្ស​ល្អ ខ្វះ​ការ​អនុគ្រោះ​សន្ដោស ប្រោស​ប្រណី​ដល់​គ្នា​និង​គ្នា គ្មាន​ការ​យោគ​យល់​គ្នា ​ខ្វះ​ភាព​កតញ្ញូ​មិន​ដឹង​គុណ​មាតា​បិតា ឬ​អ្នក​ដទៃ ដែល​ធ្លាប់​មាន​គុណ​មក​លើ​ខ្លួន​ឯង ការ​រស់​នៅ​របស់​ពួក​អ្នក​មាន​ទាំង​នោះ ហាក់​ដូច​ជា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បាន​ត្រឹម​តែ​ម៉ា​រស់ ហើយ​ក៏​ស្លាប់​ទៅ​វិញ​បាត់​ទៅ គ្មាន​កសាង​អ្វី​ ឲ្យ​ជា​ដុំកំភួនសម្រាប់​ជា​ទី​ពឹង​ខ្លួន​ឯង​ឡើយ ពេល​វេលា​ដែល​រស់​នៅ តែង​តែ​ថ្វើ​ឲ្យ​អ្នក​ដទៃ​គេ​ពិបាក​ចិត្ត ជា​ពិសេស​អ្នក​មាន​គុណ។ ដូច្នេះ អ្នក​មាន​ក្ដី​អ្នក​ក្រ​ក្ដី ត្រូវ​រស់​នៅ​ក្នុង​បែប​ផែន​តែ​មួយ គឺ​រស់​នៅ​ដោយ​គុណ​ធម៌ ឪពុក​ម្ដាយ​ ចេះ​ស្រលាញ់​កូន កូន​ចេះ​ស្រលាញ់​ឪពុក​ម្ដាយ និង​រស់​នៅ​មាន​សុជីវធម៌​រវាង​គ្នា និង​គ្នាទើប​មាន​ឈ្មោះ​ថា ជា​ការ​រស់​នៅ​ដ៏​ប្រពៃ​នៅ​ក្នុង​សង្គម​មនុស្ស​ល្អ ពី​ព្រោះ​ការ​មាន​សុជីវធម៌ គឺ​ជា​លម្អរបស់​ជីវិត ដូចជា​កំណាព្យ​របស់​ឧបាសក គុយ​សុធន មួយ​បាន​លើក​ឡើង​ថា

សុជីវធម៌​តែង​លម្អមនុស្ស       គ្រប់​ជន​ស្រី​ប្រុស​ដែល​កាន់​រក្សា
ទោះ​មាន​ឬ​ក្រ​ធំ​តូច​យ៉ាង​ណា       បាន​កាន់​រក្សា​ថ្លៃ​ថ្លា​ឧត្ដម។

អំពើ​ឆ្គាំឆ្គង​គន្លង​មិន​ល្អ       សុជីវធម៌​ជា​អ្នក​រៀប​ចំ
ដក​ចោល​អំពើ​ណា​ដែល​ពុំ​សម       រើស​ស្រង់​សន្សំ​ទុក​អំពើ​ល្អ។

ចេះ​ខ្មាស​ខ្លួន​ឯង​ក្រែង​អ្នក​ដទៃ       ចេះ​លក​ចេះ​លៃ​វិន័យ​ឬ​ធម៌
រស់​សម​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បវរ       បើ​មនុស្ស​ឥត​ធម៌​ស្មើ​នឹង​តិរិច្ឆាន។

ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៥២,៨១២ ដង)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩១០ ដង)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,៤៩៦ ដង)
បុគ្គលត្រាស់ដឹងសច្ច: មានដោយដំណើរបដិបត្តិ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤១,២៣៣ ដង)
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿