6
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ ឧសភា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,២៣៩
Today
ថ្ងៃម្សិលមិញ ១១៩,៧៩៩
ខែនេះ ៣,៤៥៩,៤៩២
សរុប ១៣៥,០៦៨,៤៨៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤២៥៨ ដង)

កូន



 
កូន

កូន គឺ​ជា​អ្នក​ដែល​ពុក​ម៉ែ​បង្កើត ឲ្យ​មាន​រូប​រាង​ឡើង ដោយ​ទឹក​ដោះ​របស់​ម៉ែ នឹង​ដោយ​អាហារ​បាយ​ទឹក ដែល​ពុក​ខំ​ប្រឹង​ប្រែង​ស្វែង​យក​មក​ចិញ្ចឹម​ជីវិត​ម៉ែ​និង​ជីវិត​កូន។ កូន​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​ត្បិត​មាន​កូន គ្រាន់​តែ​ពុកម៉ែ​ដឹង​ថា​កូន​កើត​មក ក្នុង​ចិត្ត​ពុក​ម៉ែ​ជ្រូត​ជ្រាប ដោយ​ព្រហ្ម​វិហារ​ធម៌ ហើយ​ពុក​ម៉ែ​បញ្ជូន​នូវ​ព្រហ្ម​វិហារ​ធម៌​នោះ​ ឆ្ពោះ​ទៅ​កាន់​កូន​ដែល​ទើប​តែ​នឹង​កើត​មក​ដោយ​ក្ដី​ស្រលាញ់​និង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ គ្រប់​យ៉ាង។

អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​សប្បាយ​រីក​រាយ គ្រប់​ពេលវេលា និង​អ្នក​ដែល​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត ក្នុង​ជីវិត​របស់​ពុក​ម៉ែ​គឺ​ជា​រូប​កូន ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​កើត​ទុក្ខ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ក៏​ជា​កូន​ដែរ។

អ្វីៗ​គ្រប់​យ៉ាង​ដែល​ពុក​ម៉ែ​ធ្វើ គឺ​ដើម្បី​កូន ពុក​ម៉ែ​ហ៊ាន​លះ​បង់​របស់​គ្រប់​បែប​យ៉ាង ឲ្យ​តែ​អាច​ចិញ្ចឹម​កូន​ឲ្យមាន​ជីវិត​ល្អ​ប្រសើរ​បាន ពុកម៉ែ​មិន​ដែល​រារែក​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត ក៏​ពុកម៉ែ​មិន​ខ្លាច​ក្នុង​ការ​លះបង់ ដើម្បី​កូន​ដែរ។

កូន ពុក​ម៉ែ​សប្បាយ​ចិត្ត​ណាស់ ដែល​កូន​កើត​មក​ជា​កូន​របស់​ពុក​ម៉ែ តែ​ពុក​ម៉ែ​សោក​ស្ដាយ​ណាស់​ដែរ ពេល​ដែល​ពុក​ម៉ែ​ណែនាំ​ទូន្មាន​កូន តែ​កូនមិន​ស្ដាប់ ប្រាប់​កូន​ តែ​កូន​មិន​តាម។

កូន តើ​អ្នក​ដឹង​ទេ​ថា ពុក​ម៉ែ​មាន​ដួងហឬទ័យ​ល្អ​យ៉ាង​ណា​ចំពោះ​កូន ពុក​ម៉ែ​ចង់​នៅ​ក្បែរ​កូន​រហូត​ដល់​សូន្យ​សង្ខារ ពុក​ម៉ែ​ចង់​អោប​កូន​រាល់​ថ្ងៃ ពុក​ម៉ែ​ចង់​ថ្នាក់​ថ្នម​កូន ដូច​កាល​កូន​នៅ​ពី​តូច​ណាស់ ទោះ​បី​ជា​កូន​ធំ​មាន​ស្វាមី​ភរិយា​ហើយ​ក៏​ដោយ តែ​សម្រាប់​ពុក​ម៉ែ​នៅ​តែ​ចាត់​ទុក​កូន​ជា​កូន​ក្មេង​ដដែលល នៅ​ក្នុង​បេះ​ដូងរបស់​ពុក​ម៉ែ ស្រលាញ់​កូន ថ្នាក់​ថ្នម​កូន ពី​ដើម​យ៉ាង​ណា ដល់​ពេល​ឥឡូវ​ក៏​នៅ​តែ​យ៉ាង​នោះ មិន​ប្រែ​ប្រួល​ឡើយ។

កូន ពុក​ម៉ែ​ពេញ​ចិត្ត​ណាស់​នឹង​ចិញ្ចឹម​កូន ទោះ​បី​ជា​កូន​ធំឡើង​មិន​ចិញ្ចឹម​ពុក​ម៉ែ​វិញ​ក៏​ដោយ ក៏​ពុកម៉ែ​មិន​ថា​អ្វី​ឡើយ ព្រោះ​ពុកម៉ែ​ចិញ្ចឹម​កូន​ ដោយ​មិន​ទាម​ទា​អ្វី​ពី​កូន​ឡើយ ​ពុក​ម៉ែ​ចិញ្ចឹម​កូន ដោយ​ស្មោះ​ត្រង់​ពី​ចិត្ត គ្មាន​គិត​ចង់​បាន​អ្វី​ពី​កូន​ទេ។

កូន គឺ​ជា​កែវ​ភ្នែក​ទាំង​គូ​របស់​ពុកម្ដាយ ឬ​ដូច​ជា​ចរណៃ ដែល​ញ៉ាំង​រស្មី​ជីវិត​ពុក​ម៉ែឲ្យ​ភ្លឺ​ថ្លា​បាន​ទោះ​បី​ជា​យប់​គ្មាន​ដួង​ខែ តែ​ដួង​ចិត្ត​ពុកម៉ែ មិន​ងងឹតដូច​យប់​គ្មាន​ដួង​ខែ​ឡើយ ព្រោះ​ពុកម៉ែ​មាន​ដួង​ផ្កាយ​ដ៏​តូច​មួយ ដែល​មាន​ពន្លឺ​ភ្លឺ​នឹក​ស្មាន​មិនដល់​ជួយ​បំភ្លឺ​ជីវិត​ពុក​ម៉ែ ដួង​ផ្កាយ​ដ៏​តូច​នោះ មិន​គឺ​នរណា ដទៃ​ឡើយក្រៅ​អំពី​កូន។

កូន គឺ​ជា​ដុំ​ពេជ្យ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ពុក​ម៉ែ​សង្កេត​ឃើញ​ថា ពេល​វេលា​ដែល​អត់មាន​កូន ជីវិត​របស់​ពុក​ម៉ែ ដូច​ជា​សោះ​កក្រោះ គ្មាន​រស់​ជាតិ​អ្វី​ទាល់​តែ​សោះ តែ​ក្នុង​រយៈ​ពេល​ដែល​មាន​កូន ជីវិត​ពុក​ម៉ែ​ដូច​ជា​ស្រស់​បំព្រង មាន​ភាព​រីករាយ​ខុស​ប្រក្រតី ព្រោះ​អាស្រ័យ​កូន​ដែល​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ពុក​ម៉ែ។

រាល់​ការ​លះបង់​គ្រប់​យ៉ាង របស់​ពុក​ម៉ែ​ទៅ​លើ​កូន ពុក​ម៉ែ​គ្មាន​ពាក្យ​ថា ស្ដាយ​ក្រោយ​ឡើយ ទោះ​ការ​លះ​បង់​នោះ​បាន​ទទួល​ការ​តប​ស្នង​ពី​កូន​ក្ដី មិន​ទទួល​ក្ដី ក៏​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​សោក​ស្ដាយ​ដែរ ពុក​ម៉ែ​មាន​តែ​សប្បាយ​ចិត្ត ដែល​ពុក​ម៉ែ​បាន​ធ្វើ​អ្វីៗ​ដើម្បី​កូន ព្រោះ​ពុក​ម៉ែ​គិត​ថា​តួនាទី ក្នុង​នាម​ជា​លោក​ឪពុក អ្នក​ម្ដាយ គឺ​ពុក​ម៉ែ​បាន​បំពេញ​យ៉ាង​ល្អ​ហើយ​ដូច្នេះ​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​មាន​វិប្បដិសារី ចំពោះ​កូន​ឡើយ។

កូន មាន​ច្រើន​ណាស់ មាន​ទាំង​កូន​ល្អ មាន​ទាំង​កូន​អាក្រក់ បើ​បាប​កម្ម​របស់​ពុក​ម៉ែ​នៅ​សេសសល់​ពី​អតីត​ជាតិ ប្រាកដ​ជា​ជួប​កូន​អាក្រក់ តែ​បើ​បុណ្យ​របស់​ពុក​ម៉ែ​មាន នឹង​ជួប​កូន​ល្អ​មិន​ខាន។ ដូច្នេះ​សូម​ពុកម៉ែ​ទាំង​ឡាយ កុំ​តូច​ចិត្ត​នឹង​ខ្លួន​ឯង ដែល​មាន​កូនអាក្រក់​អ្វី ត្រូវ​ព្រម​ទទួល​យក​នូវ​អំពើ ដែល​យើង​ធ្លាប់​សាង​ពី​មុន​មក ព្រោះ​កាល​ពី​មុន យើង​អាច​ជា​អ្នក​មិន​ដឹង​គុណ​ឪពុកម្ដាយ ធ្វើ​បាប​ចិត្ត​គាត់​ឲ្យ​រាល់​ថ្ងៃ​ក៏​ថា​បាន ទើប​មាន​កម្មពៀរ​មក​ដល់​ជាតិ​នេះ ត្រូវ​កូន​ធ្វើ​បាប​ចិត្ត​វិញ អញ្ចឹង​ហើយ​យើង​គួរ​តែ​ទទួល​កម្មពៀរ​វេរាឲ្យ​ហើយ​ទៅ កុំ​បាច់​ខឹង​នឹង​គេ​ធ្វើ​អី ចាត់​ទុក​ថា​យើង​សង​គេ​ទៅ​ចុះ។

កូន អើយ​កូន​កើត​មក​ពី​ម៉ែ​ឪ
កូន បាន​រស់​នៅ​ក្នុង​លោកា
កូន រស់​ព្រោះ​លោក​ថែរក្សា
កូន គ្រប់​រូបា​ឧស្សាហ៍​គិត។
កូន មាន​សាច់​ឈាម​ពុក​ម៉ែ​ឲ្យ
កូន កុំ​បណ្ដោយ​ធ្លោយ​គំនិត
កូន មាន​ពុក​ម៉ែ​រស់​នៅ​ជិត
កូន គួរ​ប្រណិបត្តិ​គាត់​រាល់​ថ្ងៃ។
កូន ជា​ចរណៃ​ថ្លៃ​ជាង​ពេជ្រ
កូន ចាំង​រំលេច​ដោយរស្មី
កូន មិន​ដឹង​ខ្លួន​ទេ​ឬ​អ្វី
កូន រស់​រាល់​ថ្ងៃ​ព្រោះ​អ្នក​ណា។
កូន ចូរ​ដឹង​ចុះ​ណា​ពិសី
កូន រស់​មាន​ន័យ​ល្អ​ថ្លៃ​ថ្លា
កូន រស់​ព្រោះ​មានមាតាបិតា
កូន ត្រូវ​រក្សា​អ្នក​មាន​គុណ។

ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨០២ ដង)
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤៥៩ ដង)
មនុស្សល្អ ព្រោះចេះទូន្មានខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៤៥៩ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧២៦០៦ ដង)
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា      |      ឧបាសក Seng Thang ៥០ដុល្លា     |      ឧបាសិកា Ly Mouy ៥០ដុល្លា     |      សេង យូឡុង ៥០ដុល្លា     |      លោកស្រី ស្រី ៥០ដុល្លា     |      លោកស្រី Kean Phally ១០ដុល្លា.... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០២០  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៥០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០      | ឧបាសិកា យ៉ុង វុត្ថារី ១២០ដុល្លា ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda Unity: 012 887 987 ឬ Acleda Account: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...