30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៤,៦១៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១២២,៤១៨
សរុប ៣៨៥,៤០៩,១១១
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៧៦ ដង)

ឋានសួគ៌



ស្តាប់សំឡេង
 
ឋានសួគ៌

គេ​អាច​និយាយ​បាន​ថា ឋាន​សួគ៌ ជា​កន្លែង​ដែល​យើង​អាច​កើត​វិញ បន្ទាប់​ពីស្លាប់​ទៅ។ វា​ក៏​អាច​ជា​សភាព​នៃ​ចិត្ត​មួយ​ផង​ដែរ។ ឧទាហរណ៍ មនុស្ស​ឆេវ​ឆាវ​ម្នាក់​អាច​មាន​អារម្មណ៍​អាក្រក់​ជានិច្ច​ ហើយ​ងាយ​នឹង​ច្រឡោត​ខឹង​ណាស់។ មនុស្ស​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​រង​នូវ​សេចក្ដី​សោក​សៅ និង​ពិបាក​ចិត្ត​គ្រប់​ពេល​វេលា។

ផ្ទុយ​ទៅ​វិញ បុគ្គលណា​ម្នាក់​ដែល​មិន​មាន​ចិត្ត​ឆេវ​ឆាវ មាន​តែ​ចិត្ត​ស្ងប់ ហើយ​តែង​តែ​រស់​នៅ​ជា​សុខ​ជា​មួយ​ខ្លួន​គាត់​នឹង​អ្នក​ដទៃ។
ដោយ​សារ​តែ​សភាព​នៃ​ចិត្ត​អាក្រក់​របស់​គាត់ ជីវិត​បុគ្គល​ឆេវឆាវប្រៀប​បី​ដូច​ជា​ឋាន​នរក​សម្រាប់​គាត់​ និង​អ្នក​នៅ​ជុំ​វិញ។ មិន​ចាំ​បាច់​និយាយ​ថ្វី​ដល់​អ្នក​ដែល​មិន​ឆេវឆាវ និង​អ្នក​ជុំ​វិញ​គាត់​នឹង​តែង​តែ​រីករាយ​សប្បាយ​ ដូច​ជា​ជីវិត​ក្នុង​ឋាន​សួគ៌។

ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​ផ្ដល់​ឲ្យ​យើង​នូវ​បទពិសោធន៍​នៃ​ឋាន​សួរ​នៅ​លើ​ផែន​ដី​នេះ ដោយ​បង្ហាញ​យើង​នូវ​មធ្យោបាយ​ដើម្បី​សម្រេច​នូវ​សភាព​នៃ​ចិត្ត​ដ៏​រីករាយ។ ក្រៅ​ពី​សភាវចិត្ត ពុទ្ធ​សាសនា​មាន​ជំនឿ​ថា មាន​ឋាន​ជាច្រើន​ទៀត​នៅ​ក្នុង​ចក្កវាឡ​នេះ ហើយ​កន្លែង​ទាំង​នេះ​អាច​ជា​កន្លែង​នៃ​សេចក្ដី​ទុក្ខ ឬ​សេចក្ដី​សុខ។

តាម​ប្រពៃ​ណី​ ឋាន​នៃ​សេចក្ដី​ទុក្ខ (ឋាន​ទាប) មាន​ឋាន​នរក​ជា​ដើម ហើយ​ឋាន​នៃ​សេចក្ដី​សុខ ឬ​ឋាន​ខ្ពស់ មាន​ឋាន​មនុស្ស និង​ឋាន​ទេវតា​ជា​ដើម។ ឋាន​ណា​មួយ​ដែល​យើង​នឹង​ចាប់​បដិសន្ធិ អាស្រ័យ​លើ​កម្ម​ដែល​យើង​បាន​សន្សំ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​ក៏​ដូច​ជា​កម្ម​ដែល​យើង​បាន​សន្សំ​តាំង​ពី​អតីត​ជាតិ។

កម្ម​នេះ​ឯង​ជាផល​នៃ​សកម្មភាព​ និង​ឥរិយាបទ​ជា​ទម្លាប់​របស់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។
គេ​មិន​អាច​កំណត់​ ឬ​ធ្វើ​ស្ថិតិ​ទំហំ​នៃ​អត្រា​ប្រជាជន​នៅ​លើ​ផែន​ដី​ដែល​ជា​រង្វង់​បិទ​ជិត​នោះ​ទេ ព្រោះ​ការ​ចាប់​បដិសន្ធិ​មិន​មាន​កំណត់​ថាមាន​តែ​ក្នុងឋាន​មនុស្ស​ឡើយ។ ក្រៅ​ពី​ភព​មនុស្ស​ នៅ​មាន​ភព​ជា​ច្រើន​ទៀត​ក្នុង​ចក្កវាឡ​នេះ ជា​កន្លែង​ដែល​យើង​ទៅ​ចាប់​បដិសន្ធិ ឬ​ជា​កន្លែង​ដែល​បដិសន្ធិ​អាច​កើត​ឡើង។

ប្រសិន​បើ​យើង​ធ្លាក់​ទៅ​កើត​ក្នុង​ឋាន​នរក តើ​យើង​នឹង​នៅ​ទី​នោះ​រហូត​ឬ? ពុទ្ធ​សាស​និក​មាន​ជំនឿ​ថា រយៈ​ពេល​ដែល​នឹង​ត្រូវ​សោយ​នូវ​សេចក្ដី​ទុក្ខនៅ​ក្នុង​ឋាន​នរក វា​អាស្រ័យ​លើ​ទម្ងន់​នៃ​អំពើ​អាក្រក់​ដែល​បាន​សន្សំ​ទុក​មក។

គ្មាន​បុគ្គល​ណា​ម្នាក់​នឹង​ត្រូវ​ទទួល​នូវ​សេចក្ដី​ទុក្ខ​ក្នុង​ឋាន​នរក​រហូត​ឡើយ មិន​ថា​បុគ្គល​នោះ​បាន​ធ្វើ​អាក្រក់​ច្រើន​ប៉ុណ្ណា​ក្នុង​ជីវិត​នេះ។ ទោះ​បី​ជា​សេចក្ដី​ទុក្ខ​នេះ​អាច​មាន​រយៈ​ពេល​យូរ​ក៏​ដោយ តែ​សេចក្ដី​ទុក្ខ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​អំពើ​អាក្រក់អស់​សុពល​ភាព។

ដូច្នេះ​ព្រះពុទ្ធសាសនា​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​មិន​សម​ហេតុ​ផល​នៃ​ទណ្ឌកម្ម​គ្មាន​កំណត់ ចំពោះ​ការ​ធ្វើ​នូវ​អំពើ​អាក្រក់​ដែល​មាន​កំណត់​នោះ​ឡើយ។ ព្រះពុទ្ធសាសនា​ក៏​មិន​គំរាម​កំហែង​សាសនិក​នៃ​សាសនា​ដទៃ ពី​ទម្រង់​នៃ​ការ​ធ្វើ​ទារុណ្ឌ​កម្ម​នោះ​ទេ។ បុគ្គល​ម្នាក់ៗ​មាន​សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស​នូវ​ជំនឿ និង​មាគ៌ា​ផ្សេង​ៗ​សម្រាប់​ខ្លួន​ឯង។


តើ​យើង​អាច​រស់​នៅ​ក្នុង​ឋាន​សួគ៌​ជា​រៀងរហូត​ឬ? តើ​ឋាន​សួគ៌​ជា​គោល​ដៅ​ខ្ពស់​បំផុត​របស់​មនុស្ស​មែន​ទេ? មនុស្ស​សត្វ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ​ច្រើន និង​សន្សំ​នូវ​កុសលកម្ម​ច្រើន​អាច​ទៅ​កើត​ក្នុង​ឋាន​សួគ៌។

ប្រសិន​បើ​បុគ្គល​ម្នាក់​មិន​ទាន់​សម្រេច​ព្រះនិព្វាន​ទេ​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ក្រើន​រំឭក​​យើង​ទាំង​អស់​គ្នា ឲ្យ​ដឹក​នាំ​ជីវិត​ប្រកប​ដោយ​សុចរិត និង​សីលធម៌​ដើម្បី​ឲ្យ​យើង​បាន​ទៅ​កើត​ក្នុង​ឋាន​ខ្ពង់​ខ្ពស់​នោះ​ឯង ហើយសំខាន់ជាង​នោះ​ទៅ​ទៀត គឺ​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ទៅ​ក្នុង​ឋាននរក​(ឋាន​ថោក​ទាប)។

រី​ឯ​ឋាន​សួគ៌​មាន​រយៈ​ពេល​យូរ​អនេក​អនន្ត​មែន​ ប៉ុន្តែ​វា​មិន​មែន​ជា​អមតៈ​នោះ​ដែរ។ សត្វ​ក្នុង​ឋាន​សួគ៌​នោះ​ក៏​នឹង​ត្រូវ​ស្លាប់ (ចុតិ) ហើយ​ត្រូវ​ចាប់​បដិសន្ធិ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ពេល​ណា​មួយ​ ពេល​កុសលកម្ម​របស់​ពួក​គេ​អស់​សុពល​ភាព។ ដោយ​សារ​ហេតុ​នោះ​ហើយ ទើប​ពុទ្ធ​សាសនា​មិន​បាន​ចាត់​​ទុក​ការ​កើត​នៅ​ក្នុង​ឋាន​សួគ៌​ថា ជា​គោល​ដៅ​ឧត្ដម​បំផុត គឺ​សម្រេច​បាន​នូវ​​ព្រះនិព្វាន។

គេ​បាន​និយាយ​ថា នន្ទភិក្ខុដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​ព្រះសម្មាសម្ពុទ្ធ​បាន​អាក់អន់​ចិត្ត នឿយ​ណាយ និង​ធុញ​ទ្រាន់​នឹង​ជីវិត​ផ្នួស ហើយ​បាន​ទូល​ប្រាប់​ព្រះពុទ្ធ​ថា ព្រះអង្គ​ចង់​លះ​បង់​ចោល​នូវ​ឧត្ដម​ភេទ​នេះ។ នៅ​ពេល​មួយ​ព្រះសម្មាសម្ពុទ្ធ​បាន​នាំ​នន្ទ​ភិក្ខុ​នេះ ទៅ​កាន់​ឋាន​ទេវលោក​មួយ ហើយ​បាន​បង្ហាញ​នន្ទភិក្ខុ នូវ​សេចក្ដី​រីករាយ​ត្រេកអរ​របស់​ឋាន​នោះ។ ព្រះសម្មាសម្ពុទ្ធ​បាន​សន្យា​នឹង​នន្ទភិក្ខុ​ថា នន្ទ​ឯង​ក៏​អាច​សោយ​នូវ​សេចក្ដី​សុខ​សប្បាយ​រីករាយ​ទាំង​អស់​នេះ​បាន​ ឲ្យតែ​នន្ទ​ប្រតិបត្តិ​នូវ​ព្រះធម៌​បាន​ល្អ​ប្រពៃ។

រឿង​នេះ​បាន​ដាស់​តឿន​ក្រើន​រំលឹក​នន្ទភក្ខុ​ ហើយ​ព្រះអង្គ​បាន​ប្រតិបត្តិ​យ៉ាង​ម៉ត់ចត់​ ដើម្បី​ឲ្យ​បាន​ទៅ​កើត​នៅ​ក្នុង​ឋាន​សួគ៌​នោះ។ ខណៈពេល​កំពុង​ប្រតិបត្តិ នន្ទ​ភិក្ខុ​បាន​កំណត់​ដឹង​ច្បាស់​បន្តិចម្ដងៗ​ថា ព្រះនិព្វាន​ជា​សេចក្ដី​សុខ​ស្ងប់​ដ៏​ឧត្ដម​បំផុត ជាង​សេចក្ដី​សុខ​នៅ ឋាន​សួគ៌​ហើយ​ព្រះអង្គ​បាន​រលាស់​ចោល​នូវ​សេចក្ដី​សន្យា​ជាមួយ​ព្រះពុទ្ធ។


អ៊ីចឹង! ចុះ​តើ​ព្រះនិព្វាន​ជា​អ្វី​ដែរ? ប្រសិន​បើ​មិន​ទាន់​បាន​ប្រតិបត្តិ​ព្រះពុទ្ធសាសនា និង​មិន​ទាន់​ធ្វើ​ដំណើរ​តាម​មាគ៌ា​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ទេ នោះ​ព្រះនិព្វាន​អាច​ជា​ទស្សនៈ​ដ៏​លំបាក​ក្នុង​ការ​កាន់​យក ឬ​ឈ្វេង​យល់​ណាស់។ វា​មិន​ខុស​អ្វី​ពី​ការ​ព្យាយាម​ពន្យល់​អំពី​ពណ៌​ដល់​មនុស្ស​ខ្វាក់ ឬ​សម្លេង​ដល់​មនុស្ស​ថ្លង់​នោះ​ទេ។ ភាសា​សាមញ្ញ​មិន​អាច​ពន្យល់​រៀបរាប់​ដោយ​សព្វ​គ្រប់​ពី​ព្រះនិព្វាន​ឡើយ។ មាន​តែ​តាម​រយះ​បទពិសោធន៌​ប៉ុណ្ណោះទើប​អាច​ឈ្វេង​យល់​បាន។

ទោះ​ជា​យ៉ាង​ណា ដោយ​សង្ខេប​ខ្លី ព្រះនិព្វាន​គឺ​ការ​អនុវត្ត​មាន​នៃ​តណ្ហា និង​សេចក្ដី​ទុក្ខ​ទាំង​​ឡាយ។ អ្នកសម្រេច​នូវ​ព្រះនិព្វាន​គឺ​ជា​បុគ្គល​ដែល​បាន​កម្ចាត់​បង់​នូវ​សេចក្ដី​លោភ (លោភៈ) សេចក្ដី​ក្រោធ (ទោសៈ) និង​សេចក្ដី​វង្វេង (មោហៈ) ។ ព្រះនិព្វាន​ជា​សភាព​នៃ​បរមសុខ​តែម្យ៉ាង​ ដោយ​មិន​មាន​បដិសន្ធិ​តទៅ​ទៀត។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​សម្ដែង​ប្រាប់​យើង​នូវរបៀប​កាត់​បន្ថយ និង​បញ្ចប់​នូវ​សេចក្ដី​លោភ​លន់ សេចក្ដី​ក្រោធ​ខឹង​ និង​សេចក្ដី​វង្វេង​បន្តិច​ម្ដងៗ នៅ​គ្រប់​ទម្រង់​ផ្សេងៗ​របស់​វា។ រឿង​នេះ​អាច​ធ្វើ​ទៅ​បាន មាន​តែ​តាម​រយៈ​ការ​ចម្រើន​នូវ​សប្បុរស​ធម៌ និង​សេចក្ដី​អាណិត​អាសូរ ខន្តី និង​ករុណា​ធម៌​ សីល សមាធិ និង​បញ្ញា។

ដូច្នេះ​ឆ្លង​កាត់​ការ​ប្រតិបត្តិ​នូវ​ព្រះធម៌ដោយ​ប្រពៃ ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​នេះ គង់​មាន​បុគ្គល​ណា​មួយ​អាច​សម្រេច​នូវ​សេចក្ដី​ស្ងប់ និង​សេចក្ដី​សុខ​នៃ​ព្រះនិព្វាន សូម្បី​តែ​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ។ ចូរ​សង្កេត​ពិនិត្យ និង​ព្យាយាម​ប្រតិបត្តិ​នូវ​ព្រះពុទ្ធវចនៈ​ក្នុង​ជីវិតរស់​នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន។
ចូរ​សោយ​នូវ​សេចក្ដី​សុខ​ក្នុង​ឋាន​សួគ៌ ក្នុង​ពេល​អ្នក​នៅ​រស់​ហ្នឹង​ហើយ មិន​ចាំ​បាច់​រង់​ចាំ​ដល់​ថ្ងៃ​ស្លាប់​នោះ​ទេ។ ឋាន​សួគ៌​គឺ​នៅ​បច្ចុប្បន្ន​ជាតិ​នេះ​ឯង រី​ឯ​រសនៃ​ព្រះនិព្វាន​ក៏​នៅ​ក្នុង​ជាតិ​នេះ​ដែរ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់​មនុ​ស្សល្អ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៤១ ដង)
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥១,៣១២ ដង)
សេចក្តី​ឈ្លាស​ក្នុង​ហេតុ​ និង​មិន​មែន​ហេតុ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,១១៥ ដង)
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.01
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿