30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,១៧៩
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៣១,២៩៧
សរុប ៣៨៩,៣១៣,៧៨១
អានអត្ថបទ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៧,៩៤៥ ដង)

អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?



ស្តាប់សំឡេង
 
អ្វី​ជា​គ្រឿង​បាំង​មិន​ឲ្យ​ឃើញ​នរក?

សត្វ​លោក​ដែល​មិន​បាន​យល់​ចូល​ចិត្ត​នូវ​ព្រះសទ្ធម្ម គេ​រមែង​ជ្រប់​ងប់​ក្នុង​លោក​នេះ គេ​ខ្វល់​ខ្វាយ​ក្នុង​ជីវិត ជាប់​ជំពាក់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តូច​ចិត្ត​ចំពោះ​ភាព​ក្រលំបាក​តោក​យ៉ាក តែ​គេ​ក៏​ក្ដៅ​ក្រហាយ​ពី​ព្រោះ​តែ​ទ្រព្យ​សម្បត្តិ​​ដែល​ខ្លួន​ហួង​ហែង​រក្សា​ផង​ដែរ ​គេ​ខ្វល់​ខ្វាយ​នៅ​ក្នុង​រឿង​​ទ្រព្យ​របស់ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា ទ្រព្យ​ធន​ដែល​ជា​វត្ថុ​កា​ម​ទាំង​អស់​គឺ​ជា​អន្ទាក់​ដ៏​សាហាវ​នោះ​ទេ។

ម្យ៉ាង​ទៀត ហេតុ​តែ​គេ​មិន​បាន​មើល​ឃើញ​ និង​យល់​ច្បាស់​ថា តើ​នរក​មាន​ដែរ​ឬ​ទេ? នោះ​ ព្រោះ​គ្រាប់​ព្រួញ​ដែល​មាន​ពិស​ដ៏​កាច​សាហាវ គឺ​កិលេស តណ្ហា ឧបាទាន បាន​មុត​ចូល​ស៊ប់​ទៅ​ក្នុង​ខ្លួន​របស់​គេ​អស់​កាល​ជា​អង្វែង​មក​ហើយ។

ដោយ​អំណាច​ពិស​នៃ​គ្រាប់​ព្រួញ​នេះ គេ​បាន​ទទួល​ការ​ចុក​ចាប់​ឈឺ​ផ្សា​យ៉ាង​ខ្លាំង​ក្លា តែ​គេ​មិន​ដដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​ដក​ព្រួញ​ពិស​នោះ​ចេញ​ពី​ខ្លួន​គេ​ឡើយ។ សត្វ​លោក​ទាំង​ឡាយ​ស្ពប់​ខ្ពើម​សេចក្ដី​ទុក្ខ​ណាស់ ចង់​បំបាត់​សេចក្ដី​ទុក្ខ​ណាស់ តែ​គេ​ខ្វះ​ខាត​មធ្យោ​បាយសម្រាប់​អនុវត្ត។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​ឥត​ឈប់ឈរ ដំបៅ​លើ​វិញ្ញាណ​របស់​គេ​ចេះ​តែ​បញ្ចេញ​នូវ​ការ​ក្ដៅ​ក្រហាយ ហើយ​ការ​ចុក​ចាប់​ក្ដៅ​ក្រហាយ​ទាំង​នេះ វា​ក្លាយ​ទៅ​ជា​ទម្លាប់ ឬ​ជា​របស់​ញៀន​ទៅ​ហើយ ព្រោះ​ថា គ្រាប់​ព្រួញ​ពិស គឺ​កិលេស តណ្ហា ឧបាទាន​នោះ បាន​មុត​ជាប់​ទ្រូង​របស់​គេ​តាំង​តែ​ពី​កើត​មក​ម្លេះ។

ម្យ៉ាង​ទៀត គ្រឿង​រុំ​​ព័ទ្ធ គ្រឿង​ចង់​ទាំង​ឡាយ មាន​ការ​លោភ ការ​ស្រលាញ់ ការ​ស្អប់ ការ​ចង​កំហឹង ការ​ច្រណែន ការ​ចងគំនុំជា​ដើម សុទ្ធ​តែ​ជា​គ្រឿង​ចង​រុំ​ព័ទ្ធរឹតរួត​ចិត្ត​របស់​សត្វ​ទាំង​ឡាយ​មិន​ឲ្យ​មើល​ឃើញ​ថា អ្វី​ទៅ​ជា​នរក ថែម​ទាំង​វេចខ្ចប់​វិញ្ញាណ​របស់​សត្វ​មិន​ឲ្យ​រក​មធ្យោបាយ​ដ៏​សមរម្យ​សម្រាប់​ដោះ​ស្រាយ​បាន​ឡើយ។

ព្រោះ​តែ​ហេតុ​​នេះ​ហើយ​ទើម​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​តប អជិតៈ​ថា
លោក​ត្រូវ​អវិជ្ជា​បិទ​បាំង លោក​មិន​ភ្លឺស្វាង ព្រោះ​សេចក្ដី​ប្រាថ្នា​ផ្សេងៗ ជា​ដើម។ អវិជ្ជា​គឺ សេចក្ដី​មិន​ដឹង​ទុក្ខ​សេចក្ដី​មិន​ដឹង​ក្នុង​តណ្ហា​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​កិរិយា​រលត់​ទុក្ខ សេចក្ដី​មិន​ដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ទៅ​កាន់​ទី​រលត់​ទុក្ខ​ជា​ដើម។

ដូច្នេះ​ថ្វី​បើ​នរក​មាន​នៅ​ក្នុង​ខ្លួន​នេះ​យ៉ាង​ពិតៗ ក៏​ដោយ​ ក៏​សត្វ​លោក​មើល​មិន​ឃើញ​ឡើយ គឺ​មើល​មិន​ឃើញ​ព្រោះ​តែ​អវិជ្ជា​ហ្នឹង​តែ​ម្នង។ សូម​ពិចារណា​នូវ​ពុទ្ធភាសិត​មួយ​កន្លែង​ទៀត​ដូច​តទៅ៖


ម្នាល​ភិក្ខុ​ទាំង​ឡាយ មិន​មាន​នរកឯណា ដែល​មាន​កំដៅ​ខ្លាំង​ក្លា​ជាង​នរក​គឺ រូប​ សម្លេង ក្លិន រស ផោដ្ឋព្វៈ និង​ធ​ម្មារម្មណ៍ទាំង​ឡាយ​ដែល​គេ​មិន​ត្រូវ​ការ មិន​ស្រលាញ់ មិន​ចូលចិត្តនោះ​ទេ របស់​ទាំង​អស់​នេះ​ហើយ​គឺ​ជា​កន្លែង​មាន​កំដៅ​យ៉ាង​ខ្លាំង​សម្បើម។

ម្នាលភិក្ខុ​ទាំង​ឡាយ នៅ​មាន​ទៀត​ណា៎ នរក​ដែល​ខ្លាំង​ក្លា​ជាង​នេះ គួរ​ឲ្យ​ខ្លាច​ជាង​នេះ គឺ​បុគ្គល​ណា​ដែល​មិន​ដឹង​តាម​សេចក្ដី​ពិត មិន​ដឹង​នូវ​អរិយ​សច្ចៈ ៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំង​ឡាយ កាល​ណា​គេ​មាន​សេចក្ដី​ត្រេក​អរ​ក្នុង​សង្ខារ​ទាំង​ឡាយ គេ​រមែង​វិល​កើត កាល​គេ​មាន​ការ​កើត​ក៏​រមែង​មាន​ការ​ចាស់​ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក សេចក្ដី​ខ្សឹក​ខ្សួល សេចក្តី​ទុក្ខ​កាយ​ ទុក្ខ​ចិត្ត សេក្ដី​ថ្នាំង​ថ្នាក់​ចិត្ត និង​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត គេ​រួច​ចាកសេចក្ដី​ទុក្ខ​​ទាំង​អស់​នេះ​ពុំ​បាន​ឡើយ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​នេះ​ ហើយ​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់​គួរ​ឲ្យ​ខ្លាច​ណាស់។
សូម​កុំភ្លេច​ថា នរក​ទាំង​អស់​មាន​តែ​នៅ​ក្នុង​ អន្ធបុថុជ្ជន​ដែល​ជា​បុគ្គល​ជ្រប់​ងប់​លិច​លង់​ ក្នុង​កាមគុណ​ទាំង​ឡាយ ហើយ​ដែល​ជា​មិច្ឆាទិដ្ឋិ​ប៉ុណ្ណោះ ចំណែក​ព្រះអរិយបុគ្គល​ទាំង​ឡាយ មាន​សោតាបន្នបុគ្គល​ជា​ដើម ថ្វី​បើ​លោក​នៅ​មាន​រាគៈ​ក៏​ពិត​មែន ប៉ុន្តែ​លោក​លែង​ធ្លាក់​នរក​ទៀត​ហើយ ព្រោះ​ចិត្ត​លោក​បាន​ធ្លាក់ចុះ​ក្នុង​ផ្នត់​នៃ​ធម៌​ហើយ ជម្រៅ​នៃ​ចិត្ត​របស់លោក ក៏​បាន​សម្បយុត្ត​ទៅ​ដោយ​បាមោជ្ជៈ​ហើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៧៨៩ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.32
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿