30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៣,៦៦៣
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៥០១,២១៤
សរុប ៣៨៩,៥៨៣,៦៩៨
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៨២៥ ដង)

ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ



 
ពិចារណា​ដល់​សេចក្ដី​ល្អ​របស់​គេ

ជា​ធម្មតា​មនុស្ស​យើង​ដោយ​ទូទៅ ម្នាក់ៗ​ រមែង​មាន​ចំណុច​ល្អ​ខ្លះ មាន​ចំណុច​អាក្រក់​ខ្លះ និង​រក​មនុស្ស​ល្អសុទ្ធ មិន​ឲ្យមាន​ចំណុច​ខ្វះ​ខាត​សោះ​នោះ​មិន​បាន​ឡើយ។

មាន​ចំណុច​ខ្លះ យើង​ថា​ល្អ អ្នក​ដទៃ​ថា​មិន​ល្អ​ ចំណុច​ខ្លះ​ទៀត យើង​ថា​មិន​ល្អ តែ​អ្នក​ដទៃ​ ដែល​ធ្វើ​ឲ្យ​យើង​ក្រោធ​នោះ គឺ​ជា​ចំណុច​ខ្សោយ ឬ​ចំណុច​ខ្វះខាត​របស់​គេ​ម្យ៉ាង ឬ​អាច​ជា​ផ្នែក​ដែល​មិន​ត្រូវ​ចិត្ត​យើង។ កាល​បើ​ចំណុច​មិន​ល្អ​របស់​គេ ឬ​ផ្នែក​ណា​មួយ​របស់​គេ​ដែល​មិន​ត្រូវ​ចិត្ត​យើង​នោះ ធ្វើ​ឲ្យ​យើង​ក្រោធ​ខឹង យើង​កុំ​ចេះ​តែ​នឹក​ដល់ចំណុច​នោះ ផ្នែក​នោះ​របស់​គេ​តែ​ប៉ុណ្ណោះ គប្បី​បែរ​ទៅ​មើល​ឬ​រលឹក​ដល់​សេចក្ដី​ល្អ​របស់​គេ​ផង សេចក្ដី​ល្អ​មាន​ដោយ​ការ មាន​ដោយ​វាចា និង​មាន​ដោយ​ចិត្ត។

ម្យ៉ាង​ទៀត​ ដែល​ថា​គេ​ជា​មនុស្ស​មិន​ល្អ ហើយ​ធ្វើ​ឲ្យ​យើង​ក្រោធនោះ គឺ​ដោយ​សារ​តែ​លោភៈ​ទោសៈ​មោហៈ​ក្នុង​ខ្លួន​របស់​គេ​ហ្នឹង​ឯង ទើប​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​ល្អ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ។ ក្នុង​មនុស្សម្នាក់ៗ ទោះ​ជា​អាក្រក់​សាមាន្យ ឬ​សាហាវ​យង់​ឃ្នង​យ៉ាង​ណា​ក៏​ដោយ​បើ​ដក​យក​លោភៈ ទោសៈ និង​មោហៈ​ចេញ​អស់​ហើយ ក៏​គឺ​ជា​ព្រះ​អរហន្ត​ដែល​គួរ​ឲ្យ​យើង​ថ្វាយ​បង្គំ​គោរព​បូជា​ពិតៗ​ដូច្នេះ យើង​ត្រូវ​រៀន​ពិចារណា ឲ្យ​ឃើញ​លោភៈ​ថា​ជា​លោភៈ ឃើញ​ទោសៈ​ថា​ជា​ទោសៈ ឃើញ​មោហៈ​ថា​ជា​មោហៈ តាម​សភាវៈ​ពិត គឺ​ត្រូវ​ឃើញ​ច្បាស់​ថា​វា​ជា​កិលេស​មារ​នៅ​ជ្រែក​ក្នុង​មនុស្ស​គ្រប់​គ្នា។ ការ​ពិចារណាឃើញ​យ៉ាង​នោះ នាំ​ឲ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ប្រ​​កាន់​ទោស​របស់​មនុស្ស​ផង​គ្នា ហើយ​បន្ថែម​ការ​ចម្រើន​ករុណា​ធម៌​ទៅ​លើ​សត្វ​លោក​ទាំង​អស់វិញ ព្រម​ទាំង​ខ្លួន​យើង​ផង​ព្រោះ​ថា សត្វ​លោក​ទាំង​អស់​ព្រម​ទាំង​ខ្លួន​យើង សុទ្ធ​តែ​ជា​អ្នក​ត្រូវ​កិលេស​មារ​បៀត​បៀន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ៣១,៤៥០ ដង)
ហ្វឹកហាត់ ៥ យ៉ាង នឹងបានក្សេមក្សាន្តក្នុងចិត្ត
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥,៨៨៧ ដង)
បុណ្យមាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៦៩ ដង)
បណ្ឌិត​អ្នក​មិន​ប្រមាទ​រមែង​សម្រេច​ប្រយោជន៍​ពីរ​យ៉ាង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៥៩ ដង)
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿