30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,២២៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៧,០៣០
សរុប ៣៨៥,៤៦៣,៧២៣
អានអត្ថបទ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១១,៧៧០ ដង)

ឈ្នះ​និង​សុខ (សុភមង្គល)



ស្តាប់សំឡេង
 
នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយៗ តែង​មាន​សុខ​​មាន​ទុក្ខ​លាយ​ឡំ​គ្នា ​ទាំង​ដែល​គ្រប់​គ្នា​ក្នុង​ក្រុម​គ្រួសារ​មិន​ប្រាថ្នា​ទុក្ខ ប្រាថ្នា​តែ​សេចក្ដី​សុខ​ហ្នឹង​ឯង។ ចាប់​តាំង​អំពី​មាន​គំនិត​គ្រប់​គ្រង​ផ្ទះ​មក រហូត​ដល់​រៀប​ការ​មាន​គ្រួសារ​ប្ដី​ប្រពន្ធ​កូន​ចៅ ម្នាក់​ៗ​ខំ​ធ្វើ​ការ​សន្សំ​ទ្រព្យ ដោយ​បោះ​បង់​ចិត្ត​ខ្លួន​ឯង​ចោល ខ្វះ​ការ​អប់រំ​ទូន្មាន​ធ្វើ​ឲ្យ​ចិត្ត​មាន​តែ​ការ​ស្រេក​ឃ្លាន រហេម​រហាម សៅហ្មង​ ស្មោក​គ្រោក មាន​រោគ​រួបរឹត រីង​រៃ​រ៉ាំ​រ៉ៃ កំព្រី​កំព្រា រងាតែល​តោល។ ដូច​ពោល​មក​នវ ឈ្មោះ​ថា បោះ​បង់​ខ្លួន​ឯង​ចោល​ដោយ​ពិត ហើយ​មិន​បាន​ចេះ​គិត​អាណិត​ខ្លួន​ឡើយ ព្រោះ​មាន​​សេចក្ដី​ដឹង​ខ្លួន​ថា ខ្លួន​បាន​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ទៅ​ហើយ ដោយ​ការ​ខំ​ស្វែង​រក​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង។

ការ​រស់​នៅ​ជា​មួយ​អ្នក​ដទៃ សូម្បី​ក្នុង​ក្រុម​គ្រួសារ តើ​យើង​ត្រូវ​ការ​យក​ឈ្នះ​គ្នា ឬ​ក៏​ត្រូវ​ការ​សេចក្ដី​សុខ។ តាម​ពិត សេចក្ដី​សុខ​ជា​ទិស​ដៅ​ប្រាថ្នា​នៃ​មនុស្ស​យើង​គ្រប់​គ្នា ពាក្យ​ថា សុភមង្គល ក៏​ជា​ឈ្មោះ​នៃ​សេចក្ដី​សុខ​នេះ​ដែរ ឯ​សេចក្ដី​សុខ​ដ៏​សំខាន់​នៃ​ជីវិត គឺ​សុខ​ចិត្ត។ សេចក្ដី​សុខ​មាន​ហេតុ​ច្រើន​ប្រការ ត្រូវ​ចាំ​ថា​មិន​មែន​មាន​ទ្រព្យ​ជា​មហាសេដ្ឋី​ហើយ បាន​សុខ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​ក៏​មិន​មែន​ទាល់​តែ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ទើប​អាច​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ដទៃ​បាននោះ​ដែរ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា សម្លាប់​សេចក្ដី​ក្រោធ​បាន​រមែង​ដេក​នៅ​ជា​សុខ នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នាត្រូវ​ចាំ​កុំ​ភ្លេច ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការខឹង​ក្រោធ​បន្តិច​ម្ដងៗ យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះ​គឺៈ
  • ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ចិត្ត​ខ្លួនឯង​ យើង​ហ្នឹង​ឯង​ល្ងង់​ហើយ​ឆ្កួត​ទៀត។
  • ខឹង​នឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​សូម​សេចក្ដី​សុខ​ពី​គេ​អ៊ីចឹង។
  • ខឹង​នឹង​គេ គឺ​ចាប់​ផ្ដើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​អ្វីៗ​ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស​ហើយ​យើង​ប្រកាន់​ខុស​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង។
យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាពសៅហ្មងឲ្យ​ប្រឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ។ ដូច្នេះ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅហ្មង​ឡើយ។

អ្នកដទៃ​ធ្វើ​ល្អ​មិន​បាន ព្រោះ​មក​អំពី​មហា​កុសល​មិន​បាន​កើត​ឡើង​ក្នុង​ចិត្ត​របស់​គេ មិន​មែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ។ អ្វី​ៗ​មាន​ហេតុ​ជា​បច្ច័យ​ទើប​កើត​ឡើង។ដូច្នេះ យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រឿង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន?

អ្នក​ណាៗ​ ដែល​ធ្វើ​អំពើ​មិន​ល្អ និយាយ​អាក្រក់​គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត ដោយ​ធម្មជាតិ​គឺ​មិន​មែន​អ្នក​នោះ​ធ្វើ និយាយ និង​ជា​អ្នក​គិត​នោះ​ទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្ដាន​តែ​ប៉ុណ្ណោះ។

ហេតុ​ ៣ គឺ លោភ​ហេតុ ទោស​ហេតុ និង មោហ​ហេតុ។ បើ​ហេតុ​ ៣ នេះ​ត្រូវបាន​លះ​អស់​ពី​ចិត្ត​សន្ដាន​ហើយ គឺ​មិន​មាន​អ្នក​ណា​ធ្វើ​អាក្រក់​សោះ​ឡើយ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិសាច​ដែល​ស្ថិត​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​អ៊ីចឹង។ ដូច្នេះ យើង​មិន​ត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ។


បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯង​មាន​នូវ​សេចក្ដី​សុខ។ សេចក្ដី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្មជាតិ ព្រោះ​មាន​អំណត់​អត់ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏ប្រសើរ​ខ្ពង់​ខ្ពស់។ បើ​សម្លាប់​សេចក្ដី​ក្រោធ​ហើយ ក្នុង​លោក​នេះ​មិន​មាន​អ្នក​ណា​សម្រាប់​ឲ្យ​យើង​សម្លាប់ ឬ​សូម្បី​តែ​គ្រាន់​តែ​ស្អប់​នោះ​ឡើយ។ អ្វីៗ​ជុំ​វិញ​ជីវិត​រស់​នៅ​មាន​តែ​ភាព​មនោរម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក។

រឿង​ក្នុង​គ្រួសារ​សារ​សុបិន មាន​ឆៅ​មាន​ឆ្អិន​គួរ​ជិន​ណាយ
មាន​ទុក្ខ​កង្វល់​ពុំ​រសាយ លុះ​ដល់​ឃ្លាត​ឆ្ងាយ​បែរ​អាល័យ។
ចិត្ត​ជាប់​ជំពាក់​ក្នុង​កាម​គុណ មាន​ទុក្ខ​ទារុណ​ធ្ងន់​ពេក​ក្រៃ
ប្រយោជន៍​បាត់​បង់​តាម​យប់​ថ្ងៃ កាម​គុណ​ឧបមេយ្យ​បី​ដូច​ចោរ។


ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៤៨ ដង)
ការ​គ្រប់​គ្រង​ចិត្ត​នាំ​មក​នូវ​សេចក្តី​សុខ
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៣,៨៧៩ ដង)
ជី​វិត​ដែល​គ្រប់​គ្រង​​ដោយ​ព្រះ​ធម៌ ជា​ជី​វិត​សុខ​ស្ងប់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣១ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៦៧ ដង)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿