30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨០,៦៦៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៥៨,៦០៣
សរុប ៣៨៥,៦៤៥,២៩៦
អានអត្ថបទ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៦៥៦ ដង)

ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)



ស្តាប់សំឡេង
 
ការ​ប្រកួត​កី​ឡា គេ​បាន​ឈ្នះ​ហើយ គេ​សប្បាយ ​ឯ​ការ​បោះ​ឆ្នោត បើ​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន គឺ​ត្រូវ​ឈ្នះហើយ​បាន​ធ្វើ​ជា​អ្នក​ធំ។ នៅ​ក្នុង​គ្រួសារ ជា​រឿង​មនោសញ្ចេតនា​នៃ​មាតា​បិតា ភរិយា​ស្វាមី កូន​ប្រុស​ស្រី ។ល។ ដូច្នេះ មិន​មែន​ជា​រឿង​ប្រកួត​ប្រជែង និង​មិន​មែន​ចេះ​តែ​ប្រកាន់​យក​មតិ​ភាគ​ច្រើន​នោះ​ទេ។ ម្នាក់ៗ​មាន​តួនាទី​រៀង​ៗ​ខ្លួន ត្រូវ​ចេះ​គោរព​តួនាទី​របស់​ខ្លួន មាន​ការ​អ្វីៗ ត្រូវ​ពិគ្រោះ​ពិភាក្សា​មេគ្រួសារ​ជា​អ្នក​សម្រេច​ក្នុង​ចិត្ត​ការងារ ប៉ុន្តែការ​សំខាន់​គឺ​ម្នាក់ៗ​ត្រូវ​មាន​ធម៌​ក្នុង​ខ្លួន។

មាន​ធម៌​ក្នុង​ខ្លួន​ ទើប​អាច​បណ្ដេញ​អធម៌​ឲ្យ​ចេញ​ពី​ខ្លួន​បាន នេះ​ជា​ការ​យក​ឈ្នះ​ខ្លួន​ឯង ហើយ​គ្រប់​គ្រង​ខ្លួន​ដោយ​សតិ​សម្បជញ្ញៈ។ មាន​ធម៌​ក្នុង​ខ្លួន​ឈ្មោះ​ថា មាន​ខ្លួន​ជា​ទី​ពឹង និង​មាន​សុខ​ក្នុង​ខ្លួន​ឯង ដោយ​មិន​វង្វេង​ស្វែង​រក​សុខ​ក្នុង​វត្ថុ​ដទៃ មនុស្ស​ដទៃ​ជា​ខាង​ក្រៅ​ឡើយ។ មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​កើត​ទុក្ខ​ជា​មួយ​នឹង​រឿង​គ្រប់​យ៉ាង គឺ​ទាន់​ពេល​ភ្លាមៗ ដែល​បាន​ទទួល​ដឹង​នូវ​រឿង​នោះ​ឯង។ ការ​មិន​កើត​ទុក្ខ គឺ​ជា​សុខ​ដ៏​វិសេស​ស្រេច​តែ​ម្ដង ដោយ​ការ​ស្ងប់​តណ្ហា។

មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា​បញ្ហា​មិន​មែន​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទេ គឺ​បញ្ហា​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន ព្រោះ​តែ​សេចក្ដី​ប្រកាន់។ ការ​មិន​ប្រកាន់​ជា​សុខ​ដ៏​ក្រៃ​លែង។ មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មិន​ប្រកាន់​ទៅ​ក្នុង​រឿង​ទាំង​ពួង ព្រោះ​បាន​ដឹង​អំពី​ធម្មជាតិ​តាម​សេចក្ដី​ពិត។ ក្នុង​ជីវិត​មនុស្ស សត្វ​ទាំង​អស់​គឺ​ជា​ធម្មជាតិ មាន​រូបធាតុ មាន​នាម​ធាតុ ប្រព្រឹត្ត​ទៅ​តាម​ហេតុ។

មាន​ធម៌ក្នុង​ខ្លួន នាំ​ឲ្យ​យល់​ដឹង​អំពី​ធម្មជាតិ​គ្រប់​យ៉ាង​ថា មិន​គួរ​ប្រកាន់​មាំ​ឡើយ។ ធម្មជាតិ​រមែងតែង​តែ​កើត​ឡើង​ហើយ​វិនាស​ទៅ​វិញ គឺ​ការ​វិនាស​ប្រែ​ប្រួល​ជា​ម្ចាស់​លើ​ធម្មជាតិ។ មាន​ធម៌​ក្នុង​ខ្លួន នាំ​ឲ្យ​មាន​ចិត្ត​ទំនេរ​មិន​មាន​កង្វល់​ក្នុង​ការ​ហួង​ហែង​ជីវិត ហួង​ហែង​បញ្ចក្ខន្ធ​ឡើយ។ ការ​មិន​កង្វល់ និង​ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិតក្នុង​ជីវិត​នឹង​ក្នុង​ព្រះ​ពុទ្ធសាសនា។ មាន​ធម៌​ក្នុង​ខ្លួន ទើប​ដឹង​ថា សេចក្ដី​សុខ​មិន​មែន​នៅ​លើ​ការ​យក​ឈ្នះ​អ្នក​ដទៃ​នោះ​ទេ គឺ​សេចក្ដី​សុខ​រមែង​មាន​ហេតុ​នៃ​សេចក្ដី​សុខ​ដោយ​ឡែក​ផ្សេង មាន​ដូចនេះ​ជា​ដើម​គឺ: 
  • សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
  • សុខ​ព្រោះ​សន្សំ​សេចក្ដី​ល្អ
  • សុខ​ព្រោះ​ការ​ព្រម​ព្រៀង​គ្នា
  • សុខ​ព្រោះ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត
  • សុខ​ព្រោះ​ការ​មិន​ក្រោធ​ខឹង
  • សុខ​ព្រោះ​ការ​មិន​ប្រកាន់
  • សុខ​ព្រោះ​ការ​ឲ្យ​អភ័យ
  • សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់​ខ្លួន
  • សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួន​ឯង។
រឿង​រ៉ាវ​នៅ​ក្នុង​ក្រុម​គ្រួសារ ពេល​ខ្លះ​គឺ​មិន​អាច​នាំ​យក​ហេតុ​ផល​មក​ជជែក​គ្នា​បាន​ឡើយ ព្រោះ​រឿង​រ៉ាវ​វា​នៅ​ពី​លើ​ហេតុ​ផល​ដែល​យើង​ចង់​និយាយ​ទៅ​ទៀត ដូច្នេះ​មាន​តែ​ការ​សម្រួល មាន​តែ​សម្បទាន និង​ការ​យល់​ដឹងអំពី​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​ប៉ុណ្ណោះ ទើប​វា​ជា​ការ​ល្អ។

មាន​ការ​បែក​បាក់​គ្នា​ច្រើន​ណាស់ គឺ​មក​អំពី​ការ​ប្រកាន់​ហេតុ​ផល​រៀងៗ​ខ្លួន ចង់​យក​ឈ្នះ​គ្នា ដោយ​អាងហេតុ​ផល​ដែល​ខ្លួន​មាន ដោយ​ប្រកាន់​ថា​ហេតុ​ផល​របស់​ខ្លួន​ត្រឹម​ត្រូវ ឯ​ម្ខាង​ទៀត​មិន​មាន​ហេតុ​ផល​អ្វី​ឲ្យ​ត្រឹម​ត្រូវ​ឡើយ ម្ល៉ោះ​ហើយ​ទី​បំផុត​ចុង​ក្រោយ​ក៏​ត្រូវ​បែក​គ្នា។ ហេតុ​ផល​គឺ​ពិត​ជា​របស់​ល្អ​ហើយ​ តែ​ត្រូវប្រើ​ឲ្យ​សម​ជា​មួយ​គ្នា​នឹង​ករណី​ព្រម​ទាំង​ពេល​វេលា​ផង។

សរុប​សេចក្ដី​មក បើ​មាន​ការ​ភ្លាង​ភ្លាត់​អ្វី កុំ​ចេះ​តែមក​បន្ទោស​គ្នា ប្រកែក​គ្នា ត្រូវ​មាន​គុណ​ធម៌​ប្រចាំ​ចិត្ត​សម្រាប់ដោះ​ស្រាយ​នូវ​បញ្ហនោះៗ។

រឿង​ក្នុង​គ្រួសាការ​សម្ដែង   ដូច​ល្ខោន​គេតែង​លេង​ប្រឌិត
គួរ​កុំ​ប្រកាន់​ល្ខោន​ជីវិត សិក្សា​ការ​ពិត​បរមត្ថធម៌។
អ្វី​ៗ​បី​ដូច​ជា​ខ្ចី​គេ    ដូច​ឆ្អឹង​ទទេ​តែ​បិទ​ជ័រ
កាម​គុណ​បី​ដូច​ការ​តាំង​គភ៌ ញាប់​ញ័រ​ប្រសូត​សោយ​សោកា។
ទ្រទ្រង់​គុណធម៌សាង​ក្ដីស្ងប់ បាន​អ្វី​គ្រប់ចប់​តណ្ហា
អស់​ទុក្ខ​កង្វល់​អស់​ប្រាថ្នា លែង​សោយ​សោកា​សុខ​ពិត​ហោង។


ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧៧៤ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤,៤០៧ ដង)
អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន
ផ្សាយ : ៣០ កញ្ញា ឆ្នាំ២០២៣ (អាន: ១០,៨៤៤ ដង)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤៧៦ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៧០ ដង)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.09
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿