ថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៨៤៧
Today
ថ្ងៃម្សិលមិញ ១១១,៧៩៣
ខែនេះ ៣,២៥៧,៥៣៧
សរុប ១៤៨,១៩៧,១២០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥៣៥ ដង)

វាសនា​បារមី



 
វាសនា​បារមី

វាសនា​បារមី យើង​បាន​យល់​ដឹង​ជា​ទូទៅ​ថា បើ​អ្នក​ណា​មាន​ហើយ នឹង​ជា​មនុស្ស​សម្បូណ៌​ទៅ​ដោយ​សេចក្ដី​សុខ លាភយស និង​ឋានៈ​មុខ​នាទី។

មនុស្ស​ដែល​មាន​វាសនា​បារមី​ល្អ រមែង​ជាទី​រាប់​អាន​ គោរព​ស្រលាញ់​របស់​មនុស្ស​គ្រប់​ជាន់​គ្រប់​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្ដួល​រំលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែរ​ទៅ​ជា​ចាញ់​ខ្លួន​ឯងវិញ។


វាស​នា​បារមី សំដៅ​ដល់​សេចក្ដី​ល្អ​ដែល​បាន​សន្សំ​ទុក​មក​យូរ​ហើយ រហូត​ក្លាយ​ជា​បុណ្យ​បារមី​ដែលសម្បូណ៌​ពេញ​ទី អាច​តប​ស្នង​ផល​ឲ្យ​ដល់​អ្នក​ធ្វើ បាន​សម្រេច​តាម​ប្រាថ្នា។

មនុស្ស​យើង​យើង​អាច​សាង​បំពេញ​នូវ​វាសនា​បារមី​នោះ​បាន គឺ​ធ្វើ​ឲ្យ​កើត​មាន​ក្នុង​ខ្លួន ដោយ​បដិបត្តិ​ចម្រើន​គុណ​ធម៌ ៣ ប្រការ

១ បុព្វេកតបុញ្ញតា ភាព​ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើទុក​ក្នុង​កាល​មុន។ ពាក្យ​ថា មុន ក្នុង​ទី​នេះ​មាន​ ២ ផ្នែក​គឺ ក្នុង​ជាតិ​មុនៗ និង​ក្នុង​ជាតិ​នេះ​ឯង។ បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ជាតិ​មុនៗ ដូច​ជា ធ្លាប់​ឲ្យ​ទាន​មក​ច្រើន ធ្លាប់​រក្សា​សីល​បាន​បរិសុទ្ធ ធ្លាប់​អប់រំ​ចិត្ត​បាន​ល្អ​ជា​ដើម ដូច្នេះ​រមែង​តប​ស្នង​ឲ្យ​អ្នក​ធ្វើ​តាំង​តែ​អំពី​បដិសន្ធិ ដូច​ជា​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ មាន​សម្បត្តិ​ច្រើន កើត​មក​មាន​រូបរាង​ល្អ​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ជា​ដើម ជា​ប្រភេទ​មនុស្សអ្នក​មាន​បុណ្យ​បារមី​មក​កើត។ ចំណែក​បុណ្យ​ដែល​បាន​ធ្វើ​ក្នុង​ថ្ងៃ​មុន​ៗ​ក្នុង​ជាតិ​នេះ​នោះ សំដៅ​ដល់​ការ​ដែល​បាន​កើត​មកជា​មនុស្ស​ហើយ មិន​មានប្រមាទ​ក្នុង​ជីវិត តាំង​ចិត្ត​ធ្វើ​សេចក្ដី​ល្អ​ផ្សេងៗ ចេះ​ប្រយ័ត្ន​ប្រយែង និង​ឧស្សាហ៍ ព្យាយាម។

មនុស្ស​ដែល​មាន​បុណ្យ​បាន​ធ្វើ​ទុក​មក​ទាំង​ពីរ​ផ្នែក​គឺ​ទាំង​សេចក្ដី​ល្អ​ក្នុង​ជាតិមុន និង​សេចក្ដី​ល្អ​ក្នុង​ជាតិ​នេះ បុណ្យ​វាសនា​បារមី​នោះ​ឯង រមែង​ធានា​រ៉ាប់​រង​ជីវិត​ក្នុងការ​ធ្វើ​ជីវិត​ឈាន​ទៅ​ដល់​សេចក្ដី​សម្រេច។

២- សប្បុរិសូបសំសេវ ការ​បាន​ចូល​ទៅ​សេព​គប់​ជា​មួយ​នឹង​សប្បុរស។ គុណ​ធម៌​ទី​ ២ នេះ ដោយ​អាស្រ័យ​បាន​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ គឺ​ប្រទេស ឬ​កន្លែង​ដែល​មាន​សប្បុរស នេះ​ជា​គុណធម៌​ដ៏​សំខាន់​ក្នុង​បច្ចុប្បន្ន​ជាតិ​ព្រោះ​ការ​សេពគប់​នឹង​សប្បុរស​នាំ​ឲ្យបាន​ស្ដាប់​នូវ​ព្រះធម៌​ដែល​ជាប្រទីប​បំភ្លឺ​ប្រាប់​អំពី​ការ​ពិត​នៃ​ជីវិត។ ការ​បានស្ដាប់​ព្រះធម៌​នាំ​មក​នូវ​បញ្ញា ដែល​ជា​ការ​ជ្រោម​ជ្រែង​ដល់​វាសនា​បារមី​ដ៏​សំខាន់​បំផុត។

៣- អត្តសម្មាបណិធិ ការ​តម្កល់​ខ្លួន​ដោយ​ប្រពៃ។ គុណធម៌​ទី ៣ នេះ បាន​ដល់​ការ​ប្រព្រឹត្ត​បដិបត្តិ​ល្អ គឺ​ជា​មនុស្ស ដែល​ប្រកាន់​យក​នូវ​គុណធម៌​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត។ មនុស្ស​យើង​ពិត​មែន​តែ​មាន​បុណ្យ​វាសនា​ចាស់​បាន​សាង​ទុក​មក តែ​បើបច្ចុប្បន្ន​ជា​មនុស្ស​ប្រមាទ​ឡេះឡោះ ប្រព្រឹត្ត​តែ​អំពើ​ថោក​ទាប​ផ្សេង​ៗ​បុណ្យ​វាសនា​ដែល​សាង​ពី​មុន​នោះ រមែង​កប់​បាត់ មិនបានឲ្យ​ផល​សម្រេច​ឡើយ។ ផ្ទុយ​មក​វិញ បើ​វាសនា​បារមី​ចាស់​ដែល​បាន​សាង​មក ពុំ​សូវ​សម្បូណ៌​យ៉ាង​ណា​ក៏​ដោយ​តែ​បច្ចុប្បន្ន​បាន​ប្រព្រឹត្ត​ល្អ បដិបត្តិ​ដោយ​ប្រពៃ តម្ដល់​ខ្លួន​ក្នុង​សទ្ធា សីល សុតៈ ចាគៈ និង​បញ្ញា មិន​ញាប់ញ័រទៅ​តាម​អំណាច​នៃ​វត្ថុ​ញុះញង់​ក្នុង​លោក រមែង​ធ្វើ​ឲ្យ​មាន​វាសនា​បារមី​ដល់​ព្រម​ដោយ​សព្វ​គ្រប់។

សរុប​សេចក្ដី​មក គ្រប់​គ្នា​មាន​ឱកាស​បំពេញ​វាសនា​បារមី។ ប្រសិន​បើ​គុណធម៌​ទី​ ១ មិន​បាន​បំពេញ ព្រោះ​កាល​ដែល​កន្លង​ទៅ ត្រូវ​សេចក្ដី​ប្រមាទ​គ្រប​សង្កត់ តែ​មនុស្ស​យើង​ អាច​បំពេញ​បាន​នូវ​គុណ​ធម៌​ទាំង​ពីរ​ប្រការចុង​ក្រោយ គឺ​អាច​ធ្វើ​បានក្នុង​ជាតិ​នេះ។

ក្មេង​ចេញ​ពី​ស្រុក​ស្រែ​មក បាន​ជា​រដ្ឋ​មន្ត្រី មនុស្ស​ដែល​រត់​ពី​ស្រុក​ក្រៅ​មក មាន​ខោអាវ​តែ​មួយ​ចង្កេះ អាច​បាន​ជា​សេដ្ឋី មនុស្ស​អ្នក​បម្រើ​គេ អាច​បាន​ជា​ព្រះរាជា​ទាំង​អស់​នេះ​មាន​មក​ជា​ហូរហែ ជា​ការ​បញ្ជាក់​ប្រាប់​អំពី​បុណ្យ​វាសនា​បារមី​របស់​មនុស្ស​យើង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៧៣៧៨ ដង)
ធម៌​សម្រាប់​សង្គ្រោះ​គ្នា​នឹង​គ្នា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ២២៦១៦ ដង)
អាត្មា​អញ​តែង​មាន​ព្យាធិ គឺ​ជម្ងឺ​តម្កាត់​ជា​ធម្មតា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០០៥៨ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕