ថ្ងៃ អង្គារ ទី ២៨ ខែ មីនា ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,៧៨១
ថ្ងៃម្សិលមិញ ៣២,៥១៤
ខែនេះ ១,១៣៣,៥៧៦
សរុប ៣៩,៨៧៩,៦២៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កញ្ញា ឆ្នាំ២០១៦ (អាន: ១២៩០០ ដង)

យស និង​ អយស



ស្តាប់សំឡេង
 
យស និង​ អយស

ការ​មាន​យស និង​ការ​អត់​យស ក៏​ជា​ព្រឹត្តិការណ៍​មួយ ដែល​សត្វ​លោក​គ្រប់គ្នា​ត្រូវ​តែ​ប្រឈម​មុខ ដោយ​មិន​អាច​ជៀស​ផុត។

យស តែង​ធ្វើ​ហឫទ័យ​របស់​មនុស្ស​ជា​ច្រើន​ឲ្យ​សប្បាយ​រីករាយ​ភ្លើត​ភ្លើន និង​ទទួល​បាន​ដោយ​សេចក្ដី​សោមនស្ស។

អយស គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​មនុស្ស​ជា​ច្រើន ភ័យ​ខ្លាច និង​មិន​ចង់​ឲ្យ​កើតឡើង​ជា​ដាច់​ខាត តែ​គ្រប់​គ្នា​មិន​អាច​គេច​វេស​បាន​ឡើយ ហើយ​បញ្ចប់​ទៅ​ដោយ​សេចក្ដី​ទុក្ខ និង​តូច​ចិត្ត យ៉ាង​គួរ​ឲ្យ​អាណិត។

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ខ្វល់​ខ្វាយ​នឹង​ការ​ស្វែង​រក​កិត្តិយស អ្នក​ខ្លះ​ចង់​បាន​ល្បី ក៏​ចុះផ្សាយ​ពី​សកម្មភាព​ ឬ​ថា​រូប​ភាព​របស់​ខ្លួន​តាម​រយៈ​សារពត៌មាន ឬ​ក៏​តាម​ទស្សនាវដ្ដី​ទៀត​ផង។

អ្នក​ខ្លះក៏​រៀប​ចំ ពិធី​ជប់​លៀង​ណា​មួយ​ដើម្បី​យក​ចិត្ត​អ្នក​ធំ ព្រោះ​ប្រាថ្នា​ចង់បាន​នូវ​កិត្តិយស​ផ្ទាល់​ខ្លួន​របស់​គេ។

អ្នក​ខ្លះ​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ យ៉ាង​ឱឡារិក​គគ្រឹក​គ្រេង ធ្វើ​ពិធី​រាប់​បាត្រ​​ព្រះសង្ឃ​រាប់​ពាន់​អង្គ ប៉ុន្តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ទាល់​តែ​សោះ ចំពោះ​ជន​ទុគ៌ត ក្រខ្សត់​ ស្រេកឃ្លាន នៅ​ជុំ​វិញ​ខ្លួន​របស់​គេ គេ​អាច​ចោទ​ប្រកាន់ ហើយ​ផ្ដន្ទាទោស​ដល់​មនុស្ស​ស្រេក​ឃ្លាន​ម្នាក់ ដែល​បាន​លួច​បេះ​ផ្លែ​ដូង​មួយ​នៅ​ក្នុង​ចំការ​របស់​គេ ប៉ុន្តែ​គេ​មិនស្ទាក់​ស្ទើរ​នឹង​ឲ្យ​ដូង​មួយ​ពាន់​ផ្លែ ដើម្បី​បាន​កេរ្តិ៍​ឈ្មោះ​ឬ​កិត្តិយស​ល្អ​នោះ​ឡើយ។

ទាំង​នេះ គឺ​ជា​ចំណុច​ខ្សោយ​របស់​មនុស្ស ហើយ​មនុស្ស​ភាគ​ច្រើន តែង​តែ​មាន​គំនិត​អាថ៌កំបាំង នៅ​ពី​ខាង​ក្រោយ​សកម្មភាពរបស់​ខ្លួន មិន​ងាយអ្នក​ណា​ម្នាក់​ស្មាន​ត្រូវ​ឡើយ ដូច​គេ​និយាយ​ថា ស្គាល់​មុខ តែ​មិនងាយ​ស្គាល់​ចិត្ត។

មនុស្ស​ជា​ច្រើន ចូល​ចិត្ត​និយាយ​អួត​អាង ដើម្បី​បាន​នូវ​កិត្តិយស ឬ​គុណ​សម្បត្តិ ប៉ុន្តែ​កិត្តិយស ឬ​គុណ​សម្បត្តិ​មិនមែនកើត​ឡើង ដោយ​ការ​អួត​អាង​នោះ​ទេ វា​នឹង​កើត​ឡើង​សម​ទៅ​នឹង​សមត្ថភាព និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ម្នាក់​ៗ។

ពេល​ដែល​មាន​ពន្លឺ​ចាំង​មក មនុស្ស​យើង​តែង​តែ​មាន​ស្រមោល បើ​យើង​ខំ​ប្រឹង​ដេញ​ចាប់​ស្រមោល ពិត​ជា​ចាប់​មិន​បាន​ឡើយ តែ​បើ​យើង​មិន​តាម​ចាប់​ទេ ស្រមោល​នោះ​ក៏​មិន​បាន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​យើង​ដែរ គឺ​តែង​តែជាប់​តាម​ទៅ​ជានិច្ច។ សូម​កុំ​ធ្វើ​ជា​មនុស្ស​ដេញ​ចាប់​ស្រមោល​ ទុក​ឲ្យ​ស្រមោល​ដើរ​តាម​យើង​វិញ​ទៅ​ចុះ។

ដកស្រង់ចេញពីសៀវភៅ រលកលោកធម៌
ដោយ​៥០០០​ឆ្នាំ​
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០១៥ (អាន: ៣៥៧ ដង)
របៀបហ្វឹក​ហាត់​ចាត្ត​ឲ្យបាន​ទូលំ​ទូលាយ
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៤ (អាន: ៥២៩១ ដង)
គុណានិសង្ស​នៃ​ខន្តី​យ៉ាង​អស្ចារ្យ
ផ្សាយ : ១៥ មករា ឆ្នាំ២០១៧ (អាន: ៣៧៧៤៨ ដង)
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
ផ្សាយ : ៣១ តុលា ឆ្នាំ២០១៥ (អាន: ១៦១៣៨ ដង)
សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៥៧១៨ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៧២៩១ ដង)
កូនត្រូវ​ជា​មនុស្ស​ស្មោះ​ត្រង់​
ផ្សាយ : ២៤ សីហា ឆ្នាំ២០១៤ (អាន: ៥៤៣០ ដង)
បុណ្យ​នៃ​ទេវ​ធី​តា​បាន​ធ្វើ​ហើយ​

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro