30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៣៥៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣០៥,២៨៩
សរុប ៣៨៥,៥៩១,៩៨២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,១៨៥ ដង)

មុតិតាចិត្ត



ស្តាប់សំឡេង
 
មុតិតាចិត្ត

​មុតិតាចិត្ត បាន​ដល់​ចិត្ត​ដែល​ប្រកប​ដោយ​ភាព​ទន់ភ្លន់ រីករាយ​ត្រជាក់​ក្នុង​ពេល​ដែល​អ្នក​ដទៃ​បាន​ល្អ ឬ​បាន​ទទួលនូវ​សេចក្ដី​សម្រេច​យ៉ាង​ណា​មួយ គឺ​ជា​អាការ​នៃ​សភាវៈ​ដែល​កើត​ឡើង​ក្នុង​ចិត្ត ព្រោះ​ប្រាស​ចាក​នូវ​ការ​ច្រណែន។ មុទិតា​ចិត្ត ជា​ចិត្ត​កើត​មាន​ក្នុង​បុគ្គល​ដែល​មាន​ប្រក្រតី​ព្រម​ទទួល​នូវ​ផល​សម្រេច ឬ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ។

គុណធម៌​មួយ​នេះ មិន​មែន​កើត​ឡើង​បាន​ដោយ​ងាយៗ​ឬ​ចេះ​តែ​កើត​បាន​ក្នុង​គ្រប់​មនុស្ស​នោះ​ឡើយ ព្រោះ​ជា​ប្រក្រតី​ធម្មតានៃ​មនុស្ស​ទូទៅ ច្រើន​តែ​មិន​ព្រម​ទទួល​នូវ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ មិន​ទន់​ភ្លន់​ចិត្ត​នៅ​ពេល​ដែលអ្នក​ដទៃ​បាន​ទទួល​នូវ​ការ​សរសើរ ឬ​បាន​លាភ​បាន​យស​ខ្ពស់​ជាង​ខ្លួន ជា​ពិសេសចំពោះ​អ្នក​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​និង​កំពុង​តែ​ប្រៀប​ផ្ទឹម​គ្នា។

មនុស្ស​ដែល​មាន​មុទិតាចិត្ត គឺ​ជា​មនុស្ស​ពិសេស​ខ្ពង់​ខ្ពស់ ជា​មនុស្ស​រស់​នៅ​ជា​មួយ​នឹង​សេចក្ដី​សុខ​របស់​ខ្លួន​មាន​ចិត្ត​ប្រសើរ​ខ្ពស់​ជាង​មនុស្ស​សាមញ្ញ​ធម្មតា មាន​ចិត្ត​ទូលាយ ព្រម​ទទួល​យក​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ និង​មាន​ចិត្ត​រីករាយ​ស្មើ​ជា​និច្ច​បី​ដូច​ជា​ព្រះព្រហ្ម។ មុទិតា​ជា​ព្រហ្ម​វិហារ​ធម៌ ១ ជា​ជម្រក​ដ៏​ប្រសើរ​របស់​ចិត្ត មិន​ងាយ​នឹង​កើត​ឡើង​ឡើយ លុះ​ត្រា​តែ​ហ្វឹក​ហាត់​អប់រំ​ដោយ​ការ​តាំង​ចិត្ត​មាំ ប្រកប​ដោយ​បញ្ញា​យល់​ដឹង។

ការ​អប់រំ​មុទិតាចិត្ត​ឲ្យ​ចម្រើន​ជា​ប្រក្រតី ត្រូវ​កម្ចាត់​នូវ​សត្រូវ​ដ៏​សំខាន់​របស់​មុទិតា គឺ អរតិ ឲ្យ​បាន​ជា​ដាច់​ខាត។ អរតិ បាន​ដល់​សេចក្ដី​មិន​ត្រេកអរ ព្រោះឥស្សា​ការ​ច្រណែន​កើត​ឡើង​ហ្នឹង​ឯង។ ដើម្បី​កម្ចាត់នូវ​អរតិ​នេះ ត្រូវ​ពិចារណា​អំពី​ហេតុផល​នៃ​ជីវិត ព្រោះ​អ្វីៗ​ក្នុង​ជីវិត​សុទ្ធ​តែ​មាន​ហេតុផល។

អ្នក​ដទៃ​បាន​លាភ​បាន​យស បាន​ការ​សរសើរ​ការ​គោរព​រាប់​អាន គឹ​សមគួរ​នឹង​បាន​ពិត​ហើយ មិន​មាន​ភាព​អយុត្តិធម៌​ក្នុង​ច្បាប់​ហេតុផល​នេះ​ឡើយ។


អរតិជាបាប​ធម៌​ម្យ៉ាង​ដែល​បាំង​ចិត្ត​បិទ​បញ្ញា មិន​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវចំពោះ​អ្វី​ដែល​ល្អ​ពិត និង​អ្វី​ដែល​អាក្រក់​ពិត​នោះ​ឡើយ ធ្វើ​ឲ្យ​ត្រេកអរ​នឹង​គេ​មិន​បាន សរសើរ​គេ​មិន​កើត សម្លឹង​មើល​អ្នក​ដទៃ​ក្នុង​ផ្នែក​ល្អ​ក៏​មិន​បាន​ដែរ មាន​តែ​គំនិតទម្លាយ​សេចក្ដី​ល្អ​របស់​គេ ដោយ​ការ​ពោល​ទោស ផ្សំ​រឿង​មិន​ល្អ និង​ចោទ​ប្រកាន់​ផ្សេងៗ​ឲ្យដល់​អ្នក​ដទៃ​នោះៗ ឯ​សេចក្ដី​ល្អ​ព្រម​ទាំង​គុណ​របស់​គេប្រៀប​បាន​នឹង​ភ្នំ​ធំ បែរ​ជា​មើល​មិន​ឃើញ នេះ​គេ​ហៅ​ថា មនុស្ស​ចិត្ត​ខ្វាក់។

ដើម្បី​សេចក្ដី​សុខ​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដទៃ មនុស្សយើង​ត្រូវ​សាង​មុទិតា​ចិត្ត ឲ្យ​កើត​ឡើង​ជំនួសកន្លែង​ឥស្សា​ដោយ​ការ​ព្យាយាម​សម្លឹង​រក​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ សូម្បី​តែ​សេចក្ដី​ល្អ​នោះ​បន្តិចបន្តួច​ក៏​ដោយ។ ត្រូវ​ហាត់​យក​សេចក្ដី​ល្អ​របស់​គេ​ដែល​មាន សូម្បី​បន្តិច​បន្តួច​មក​សរសើរ​ទោះ​បី​មុន​ដំបូង​មាន​ការ​លំបាក​នឹង​និយាយ ក៏​ត្រូវ​តែព្យាយាម​ដែរ យូរៗ​ទៅ​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​អាច​និយាយ​បាន​ច្រើន​ទៀត​ផង។ កាល​ជំនាញ​ក្នុង​ការ​និយាយ​សរសើរ​សេចក្ដី​ល្អ​របស់​គេ​ហើយ ត្រូវ​ចេះ​សម្ដែង​នូវ​សេចក្ដី​ត្រេកអរចំពោះ​ទៅ​រក​សេចក្ដី​សម្រេច​ខ្លះៗ របស់​អ្នកដទៃ​ចាប់​ផ្ដើម​តាំង​ពី​មនុស្ស​ក្នុង​គ្រួសារទៅ​មុន ពង្រីក​ទៅ​រក​ញាតិ​មិត្ត តទៅ​ដល់​អ្នក​រួម​ការងារ​ជា​ដើម។ ដូច្នេះ​ឯង​មិន​យូឡើយ​មុទិតា​ក៏​នឹង​កើត​ឡើង​ពេញ​នៅ​ក្នុង​ចិត្ត ភាព​ក្ដុកក្ដួល​រំជើបរំជួល ជំងឺ​ក្នុង​ចិត្ត ព្រោះ​ការ​ច្រណែន​ក៏​រមែង​ស្ងប់​រម្ងាប់​ទៅ។

មុទិតា​ធម៌ ជា​ថ្នាំ​ដ៏​វិសេស​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ញញឹម​ញញែម​រក​គ្នា គប់រក​គ្នា​ដោយ​ស្និទ្ធស្នាល ជា​សោមាស​ចាក់​ចិត្ត​គ្នា​ប្រកប​ដោយ​សុខ និង​ចម្រើន​អស់​កាល​ជានិច្ច ដែល​ផ្ទុយ​ពី​ឥស្សា​ការ​ច្រណែន ជា​សស្ត្រាវុធ​សម្រាប់​កាត់​ចំណង​មិត្ត​ភាព និង​ជា​តួទម្លាយ​នូវ​ប្រយោជន៍​គ្រប់​យ៉ាង​ក្នុង​លោក។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣១,១៤០ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៦៥,២៦៩ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៨១០ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៧៦,១៨៩ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿