30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨០,៧៧១
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៨,៥៧២
សរុប ៣៨៥,៣៦៥,២៦៥
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥១០ ដង)

អានិសង្ស​របស់​មេត្តា



 
ពិចារណា​អានិសង្ស​របស់​មេត្តា

ធម៌​ដែល​ផ្ទុយ​គ្នា​ពី​សេចក្ដី​ក្រោធ គឺ​មេត្តា។ សេចក្ដី​ក្រោធមាន​ទោស បង្ក​ផល​អាក្រក់​ដ៏​ក្រៃ​លែង យ៉ាង​ណា​មេត្តា​ក៏​មាន​គុណ បង្ក​ផល​ល្អ​ច្រើន​ក្រៃលែង​ដូច្នោះ​ដែរ។ កាល​បើ​ដូចនេះ ទើប​គួរ​រម្ងាប់​សេចក្ដី​ក្រោធ ហើយ​តាំង​ចិត្ត​មេត្តា​មក​ជំនួស​វិញ ឲ្យ​មេត្តា​ហ្នឹង​ឯង ជួយ​កម្ចាត់​កម្ចាយ និង​ការពារ​រាំរាំង​សេចក្ដី​ក្រោធ រហូត​ដល់​បាន​ឈ្នះ​ជា​ស្នាពរ។

អ្នក​មាន​មេត្តា​អាច​យក​ឈ្នះ​ចិត្ត​អ្នក​ដទៃ​បាន ជា​ជ័យ​ជម្នះ​ដ៏​ប្រសើរ អ្នក​ដែល​តាំង​នៅ​ក្នុង​មេត្តា​ ឈ្មោះ​ថា​ធ្វើ​នវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍ខ្លួន​ឯង និង ប្រយោជន៍​អ្នក​ដទៃ។

មេត្តា​បាន​ធ្វើ​ចិត្ត​ឲ្យ​ស្រស់​ថ្លា ស្អាត​ផូរផង់ មានសេចក្ដី​សុខ។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​អានិសង្ស​របស់​មេត្តា​មាន​ ១១ ប្រការ

១- ដេក​លក់​ជា​សុខ បើ​យើង​ក្រោធ​ជា​មួយ​អ្នក​ដទៃ​យើង​បី​ដូច​ជា​ត្រូវ​ថ្នាំ​ពិស មិន​បាន​ដេក​នៅ​ជា​សុខ​ឡើយ​ដូច្នេះ ទើប​ត្រូវ​ចម្រើន​នូវ​មេត្តា រស់​នៅ​ជា​មួយ​នឹង​មេត្តា​ធម៌ ព្រម​ទាំង​គុណធម៌​ផ្សេង​ៗ​ទៀត​ផង។

២- ភ្ញាក់​ឡើង​ក៏​ជា​សុខ សុខ​សប្បាយ​ក្នុង​ចិត្ត​ដោយ​ពី​ថ្ងៃ​មុន​មិន​បាន​ធ្វើ​អាក្រក់​ព្រោះ​ក្រោធ​ឡើង និង​ដោយ​នឹក​ឃើញ​ដល់​អំពើ​ល្អ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ។

៣- មិន​យល់​សប្តិ​អាក្រក់ សូម្បី​តែ​យល់​សប្តិ​ក៏ឃើញ​តែ​អារម្មណ៍​ៗ ដូច​ជា ថ្វាយ​បង្គំ​ព្រះ​ពោធិព្រឹក្ស ហែកឋិន និង​ឃើញ​ធ្វើ​បុណ្យ​ផ្សេងៗ​ទៀត ដោយ​មិន​បាន​យល់​សប្តិ​ឃើញ​កាប់​ចាក់​ឈ្លោះ​ប្រកែក​គ្នា​ជា​ដើម​ឡើយ។

៤- ជាទី​ស្រលាញ់​នៃ​មនុស្ស​ទាំង​ឡាយ បើ​យើង​ត្រូវ​ការ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ស្រឡាញ់​យើង គឺ​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្រឡាញ់​អ្នក​ដទៃ​ជា​មុន​សិន គឺ​រៀនឲ្យ​មាន​មេត្តា។

៥- ជាទី​ស្រលាញ់​នៃ​អមនុស្ស​ទាំង​ឡាយ យើង​ត្រូវ​ទុក​អមនុស្ស​ទាំង​ឡាយ ទេវតា​ទាំង​ឡាយ​ជា​មិត្ត​រួម​កើត​ រួម​ចាស់ រួម​ឈឺ រួម​ស្លាប់​ជា​មួយ​នឹង​យើង។ នៅ​ពេល​ដែល​យើង​ធ្វើ​កុសល​អ្វី​រួច​ហើយ យើង​ត្រូវ​ឧទ្ទិស​កុសល​នោះ​ឲ្យ​ដល់អមនុស្ស​និង​ទេវតា​ទាំង​ឡាយ​ផង។

៦- ទេវតា​ទាំង​ឡាយ​ជួយ​ថែរក្សា ទោះ​ជា​ទេវតា​រក្សា​ក៏​មិន​អាច​រក្សា​ចិត្ត​យើង​បាន​ដែរ គឺ​មាន​តែ​គុណធម៌ មាន​មេត្តា​ជា​ដើម​ប៉ុណ្ណោះ​ទេ ដែល​អាច​រក្សា​ចិត្ត​យើង​បាន។

៧- មិន​ត្រូវ​សស្ត្រា​វុធ​ជា​ដើម ដែលជា​អន្ដរាយខាង​ក្រៅ​ឡើយ មេត្តា​ជា​ធម៌​រម្ងាប់​នូវ​ពៀរ អ្នក​ចម្រើន​នូវ​មេត្តា​ជា​អ្នក​ស្លូត​បូត រហូត​ដល់​បាន​សម្រេច​អប្បនាសមាធិ​ជា​គុណ​ជាតិ​ដ៏​ប្រសើរ ដែល​អាច​ការពារ​អន្ដរាយ​បាន។

៨- មាន​ចិត្ត​តាំង​មាំ​បាន​ដោយ​ឆាប់ មេត្តា​ធម៌ ជា​ធម៌​មាន​ឧបការៈ​ដល់​កុសល​ធម៌​ដទៃ​ទៀត​ខ្លាំងក្លា​ណាស់ ទោះ​ជា​ទាន​ក្ដី សីល​ក្ដី សមថភាវនា​ក្ដី វិបស្សនាភាវនាក្ដី។

៩- សម្បុរមុខ​ស្រស់​ថ្លា ព្រោះ​ដោយ​អំណាច​នៃ​មេត្តាបាន​ញ៉ាំង​ឲ្យ​រូប​ស្រស់​បស់ ទឹក​មុខ​គួរ​ឲ្យ​រាប់​អាន។ ទោះបី​អ្នក​ស្អាត​ពី​កំណើត​មក​ក៏​ដោយ ក៏​ព្រោះ​មក​អំពី​មាន​បុណ្យ​ដែល​បាន​ធ្វើ​នោះ​ប្រកប​ដោយ​មេត្តា​ដែរ។

១០- មិន​វង្វេង​នៅ​ពេល​ជិត​ស្លាប់ មនុស្ស​ដែល​វង្វេង​នៅ​ពេល​ជិត​ស្លាប់ ព្រោះ​បាត់​បង់​ស្មារតី ឯធម៌​មេត្តា​ជា​គុណ​ជាតិ​ញ៉ាំង​ស្មារតី​ឲ្យ​ចម្រើន មិន​សន្សំ​ការ​ខឹង​ក្រោធ​ដែល​ជា​បាប​នាំ​ឲ្យ​វង្វេង​នោះ​ឡើយ។

១១- កាល​បើ​មិន​ទាន់​ត្រាស់​ដឹង​នូវ​គុណ​ធម៌​ជាន់​ខ្ពស់ គឺ​ព្រះអរហត្តទេ រមែង​ចូល​ទៅ​កាន់​ព្រហ្មលោក​ដោយ​អំណាចនៃ​មេត្តា​ចេតោវិមុត្ត។

បើ​ជា​អ្នក​នៅ​ច្រើន​ទៅ​ដោយ​សេចក្ដី​ក្រោធ ឈ្មោះ​ថា ជា​អ្នក​នៅ​ឆ្ងាយ​អំពី​ការ​បាន​អានិសង្ស​ទាំង​នេះ ដូច្នេះ​ទើប​គួរ​ព្យាយាម​ចម្រើន​មេត្តា ឲ្យ​ជា​ធម៌​ប្រចាំ​ចិត្ត ប្រចាំ​ជីវិត ហ្វឹកហាត់​អប់រំ​ឲ្យ​មាន​មេត្តា​ជា​ប្រក្រតី​រាល់​ថ្ងៃ​ព្រោះ​ថា បើ​មេត្តា​ចិត្ត​នៅ​មិន​ទាន់​បាន​មាំទាំ​ទេ គឺ​មិន​អាច​យក​ឈ្នះ​សេចក្ដី​ក្រោធ​បាន​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ៥,៩២១ ដង)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៥ យ៉ាង
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,២៩៦ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៨,៩៨៧ ដង)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿