30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៨៦,៤៦៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧៣៧,០៨៥
សរុប ៣៨៩,៨១៩,៥៦៩
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៨០ ដង)

បញ្ញា



 
បញ្ញា

បញ្ញា ប្រែថា ការដឹង​ច្បាស់ បាន​ដល់ការ​យល់​ការ​ដឹង​ហេតុ​ផល ដឹង​ដោយ​ទូទៅ វិនិច្ឆ័យ​បាន​ថា អ្វី​ពិត អ្វី​មិន​ពិត អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ខុស​ អ្វី​ត្រូវ អ្វី​គួរ អ្វី​មិន​គួរ អ្វី​ជា​គុណ អ្វី​ជា​ទោស និង​អ្វី​ជា​ប្រយោជន៍ អ្វី​មិន​ជា​ប្រយោជន៍​ជា​ដើម។

បញ្ញា ដឹង​ទំនាក់​ទំនង​រវាង​ហេតុ​និង​ផល ឬ​បច្ច័យ​ផ្សេងៗ ដឹង​សភាវៈ​តាម​សេចក្ដី​ពិត ដឹង​ថា ត្រូវ​បដិបត្តិ​យ៉ាង​ណា​ចំពោះ​សភាវៈ​ពិត​នោះ ទើប​អាច​ដោះ​ស្រាយ​បញ្ហា ដោះ​ស្រាយ​នូវ​ទុក្ខ​ទាំង​ឡាយក្នុង​ជីវិត។

បញ្ញា ចេះ​ដឹង​អំពី​ដំណើរ​ជីវិត​ព្រម​ទាំង​ចេះ​រៀបចំ​ដំណើរ​ជីវិត​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​ទៀត​ផង គឺ​មិន​ឲ្យ​កើត​បញ្ហា​មិន​ឲ្យ​ជា​ទី​មក​នៃ​ទុក្ខ ព្រោះ​ការ​ដើរ​ក្នុង​ផ្លូវ​ខុស​ឡើយ។

បញ្ញា យល់​អំពី​លោក និង​ជីវិត​ក្នុង​លោក​តាម​សេចក្ដី​ពិត ឃើញ​បដិច្ចសមុប្បទធម៌ ដឹង​នូវ​អរិយសច្ចធម៌មាន​ការ​គិត​ពិចារណា​នូវ​ហេតុផល ដែល​មិន​ត្រូវ​អកុសល​នីវរណៈ​គ្របសង្កត់។

បញ្ញាសម្បទា​ដែល​ជា​គុណ​សម្បត្តិ​របស់​ព្រះអរិយសាវ័ក គឺ​ដឹង​ការ​កើត និង​ការ​អស់​ទៅ​សូន្យ​នៃ​សង្ខារ​ធម៌ ដឹង​គតិ​ធម្មតា​របស់​លោក​និង​ជីវិត ដែល​មាន​ការ​កើត​ចាស់​ឈឺ​ស្លាប់ អ្វីៗ​ដែល​កើត​ឡើង​រមែង​មាន​ការ​វិនាស​ទៅ​វិញ​រលត់​ទៅ​វិញ​ជា​ធម្មតា ហើយ​រំលត់​នូវ​សេចក្ដី​ប្រកាន់ ដោយ​បាន​ដឹង​ច្បាស់​ថា សង្ខារ​ទាំង​ពួង​មិន​គួរ​ប្រកាន់​ថា​ជា​របស់​មាំ​មួន។

មិន​ថា​អ្នក​ណា ដែល​ជា​អ្នក​មាន​លោកិយបញ្ញា​ខ្លាំង​ក្លា​ពូកែ ទោះ​ជា​ក្នុង​ផ្នែក​ការងារ​រកទទួល​ទាន ឬ​រក​ធ្វើ​មាន​ធ្វើ​បាន រុងរឿងខាង​សេដ្ឋកិច្ច ពូកែ​ខាង​ស្រាវជ្រាវ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​យ៉ាង​ណា​ក៏​ដោយ ចំណេះ​ដឹង​ដែលមិន​អាច​ខ្វះ​ខាត​បាន ឬ​មាន​ការ​ចាំ​បាច់​ជាទី​បំផុត​សម្រាប់​គ្រប់​គ្នា ក្នុង​ការ​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជីវិតឲ្យ​ប្រាស​ចាក​ទោស ក៏​គឺ​បញ្ញា​ដែល​ជា​គុណ​សម្បត្តិ​របស់​ព្រះអរិយសាវ័ក​នោះ​ឯង។

សុតៈ​ជា​ឧបករណ៍​ដ៏​សំខាន់​របស់​បញ្ញា ឯចំណែក​បញ្ញាឲ្យ​សេចក្ដី​សម្រេច​ដល់​សុតៈ ពោលគឺ​បញ្ញា​ជា​ផល​សម្រេច​របស់​សុតៈ​នោះ​ឯង។ មិន​ត្រឹម​តែ​ឲ្យ​សេចក្ដី​សម្រេច​ដល់​សុតៈ​ប៉ុណ្ណោះ​ទេ បញ្ញា​បាន​ឲ្យ​ភាព​ត្រឹម​ត្រូវ​ដល់​គុណ​សម្បត្តិ​ដទៃៗ​ទាំង​អស់។ បញ្ញា​ធ្វើ​ឲ្យ​សទ្ធា​ជា​សទ្ធា​ដែល​ត្រឹម​ត្រូវ​ទៅ​តាម​សេចក្ដី​ពិត មិន​ភ្លាំងភ្លាត់​ទៅ​ជា​រឿង​ភ្ញាក់​ផ្អើល​ផ្សេងៗ ដោយ​ចេះ​តែ​ជឿ​ខុស​ហេតុ​ផលនោះ​ឡើយ។ បញ្ញា​ធ្វើ​ឲ្យ​សីល ជា​សីល​ដែល​ជាទី​ត្រេកអរ​នៃ​ព្រះអរិយៈ មិន​ក្លាយ​ទៅ​ជា​សីលព្វ​តបរាមាស។ បញ្ញា​ធ្វើ​ឲ្យ​ចាគៈ ជា​ចាគៈ​ដែល​លះបង់​ពិត​ប្រាកដ។

បើ​មិន​មាន​បញ្ញា​យល់​អំពី​លោក និង​ជីវិត​តាម​សេចក្ដី​ពិត ពោល​គឺ​មិន​បាន​ឃើញ​សភាវ​ធម៌​ដែល​មាន​ការ​កើត​ឡើង និង​រលត់​ទៅ មិន​បាន​កំណត់​ដឹង​នូវ​គតិធម្មតា​របស់​សង្ខារ​ទាំង​ឡាយ​ទេ ព្រម​ទាំង​មិន​បាន​រៀន​ឲ្យ​ដឹង​អំពី​សេចក្ដី​សុខ​ដែល​ប្រណីត​ក្រៃលែង​ឡើង​នោះ គឺ​ជា​ធម្មតារមែង​ឲ្យ​តម្លៃ​ដល់​វត្ថុ​កាម​ដ៏​ខ្ពង់ខ្ពស់បំផុត ម្ល៉ោះ​ហើយ​វាជា​ការ​លំបាក​ណាស់ ដែល​ថា​មិន​ឲ្យ​វង្វេង​ប្រាថ្នា​ទៅ​ក្នុង​លោកិយ​សុខ និង​ការ​លំបាក​ដោយ​ពិត ដែល​ថា​ចាឝៈ​លះបង់​ហើយ​ដោយ​មិន​ប្រាថ្នាផល​តប​ស្នង ជា​កាម​គុណ​ផ្សេងៗ​ ឬ​ក្នុង​សភាវៈឯណា​នីមួយ​នោះ។

ដូច្នេះ បញ្ញា​ទើប​ជា​ខ្លឹម​ និង​ជា​តួឃុំ​គ្រង​នូវ​គុណ​សម្បត្តិ​ដទៃៗ។ បញ្ញា​ជា​គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ព្រះអរិយសាវ័ក និង​ជា​ចំណុច​ទិស​ដៅ​នៃ​ការ​ហ្វឹកហាត់​អប់រំ​ខ្លួន​របស់​ព្រះអរិយសាវ័ក​ជា​បន្តទៅ រហូត​ដល់​អស់​អវិជ្ជា​មិន​មាន​សល់។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,២០៩ ដង)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៧៨,៦១៦ ដង)
ពុទ្ធគយា (កន្លែងព្រះពុទ្ធបានត្រាស់ដឹង)
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៣២ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១២,៣២៩ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣៥,៧៣៦ ដង)
មិនបានអ្វីនោះមែន  តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២២,៤៥៨ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្តី​ក្រោធ
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦០,៤៦៨ ដង)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿