30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៥០១
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២១៦,៤៣៥
សរុប ៣៨៥,៥០៣,១២៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤០០ ដង)

អនត្តាទំនាស់ជាមួយកម្ម​ឬទេ



 
អនត្តាទំនាស់ជាមួយកម្ម​ឬទេ

អនត្តាធម៌​ជា​មួយ​នឹង​កម្ម​មិន​ទំនាស់​គ្នា​ឡើយ ផ្ទុយ​មក​វិញអនត្តា​មាន​ការ​ជ្រោមជ្រែង​នូវ​កម្ម ព្រម​ទាំង​បញ្ជាក់​លក្ខណៈ​របស់​កម្ម​ទៀត​ផង។ ព្រោះ​ធម៌​ទាំង​ឡាយ​ជា​អនត្តា ទើប​មានកម្ម​កើត​ឡើង កម្ម​កើត​អំពី​បច្ច័យ​ផ្សេងៗ​មាន​ហេតុ​ប្បច្ច័យ អារម្មណប្បច្ច័យ និង​អធិបតិប្បច្ច័យ​ជា​ដើម ក្នុង​បណ្ដាបច្ច័យ​ទាំង​អស់ មិន​មាន​បច្ច័យ​ណា​ជា​អត្តាតួ​ខ្លួន​ឡើយ គឺ​សុទ្ធ​តែ​ជា​អនត្តាទាំង​អស់។ ចេតនា​ជា​តួកម្ម កើត​ឡើង​ព្រោះអាស្រ័យ​បច្ច័យ​ច្រើន ដូច្នេះ កម្ម​ក៏​ជា​តួ​អនត្តាធម៌ផងដែរ។

កាល​បើ​ក្រសែធម៌​ប្រព្រឹត្ត​ទៅ អង្គ​ប្រកប​គ្រប់​យ៉ាង​ត្រូវ​កើត​រលត់ ហើយ​មាន​ទំនាក់​ទំនង​គ្នា​ជា​ហេតុ ជា​ផល​បន្ត​គ្នា​មិន​ដាច់។ ក្រសែដែល​មាន​សម្ពន្ធភាព​ទាក់ទង​គ្នា​ដោយ​ហេតុ​ដោយ​បច្ច័យ ដូច្នេះ​ទើប​ប្រព្រឹត្ត​ទៅ​បាន​ដោយ​មិន​មែន​មាន​អ្វី​មក​ជា​របស់​ឋិតថេរ ជា​សត្វ​ជា​អត្តា​ទៀតទាត់​ក្នុង​សង្សារវដ្ដ​ មិន​ស្លាប់ មិន​រលត់​នោះ​ឡើយ។

បើ​មាន​អត្តា គឺ​មិន​មាន​កម្ម និង​មិន​មាន​ផល​វិបាក​របស់​កម្ម​ទេ ព្រោះ​អត្តា មិន​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ តែ​ក្នុង​លោក​នេះ ខន្ធ​លោក​ក្ដី អាយតនលោក​ក្ដី​ធាតុ​លោក​ក្ដី មា​ន​អ្វី​ដែល​មាន​ខ្លួន​ឯង មិន​ប្រព្រឹត្ត​ទៅ​តាម​ហេតុ​តាម​បច្ច័យ​នោះ។ ការ​គិត​យល់​ប្រកប​ដោយ​សេចក្ដី​ប្រកាន់​ថា អត្តាមាន ជា​តួសោយសុខ សោយ​ជាទុក្ខ ជា​អ្នក​ធ្វើ​កម្ម​និង​ជា​អ្នក​ទទួល​ផល​កម្ម រហូត​ដល់​អត្តា​ចូល​ដល់​ព្រះនិព្វាន នេះ​គ្រាន់​តែ​ជា​តួនាម​ធម៌​មួយ​បែប មាន​ផស្សៈជា​បទដ្ឋាន និង​មាន​អវិជ្ជា​ជា​ឧបនិស្ស័យប្បច្ច័យ​ផង ជា​ហេតុ​ប្បច្ច័យ​ផង កើត​ឡើង​ប៉ុណ្ណោះ ជា​សភាវៈ​មិន​ទៀតជា​ទុក្ខ​និង​ជា​អនត្តាផង​ដែរ។ អ្វី​ដែល​ជា​អត្តាពិត​ប្រាកដ​រមែង​មិន​មាន ដូច​ជាការ​មិន​មាន​នៃ​ស្នែង​ទន្សាយ អ៊ីចឹង​ឯង។

ដែល​យើង​គ្រប់​គ្នា​ធ្វើ​កម្ម​ និង​ទទួល​ផល​កម្ម​រាល់​ថ្ងៃ​នេះ រមែង​ធ្វើ​កម្ម និង​ទទួល​ផល​កម្ម ដោយ​មិន​ត្រូវ​មានមនុស្ស​អ្នក​ធ្វើ និង​មិន​ត្រូវ​មាន​មនុស្ស​អ្នក​ទទួល​ឡើយ។ ក្នុង​សភាវធម៌​ទាំង​ឡាយ ដែល​ប្រជុំ​រួម​គ្នា និង​ប្រព្រឹត្ត​ទៅ​ជា​ក្រសែធម៌​នោះ ត្រូវ​ពិចារណា​ក្នុង​ផ្នែក​ដែល​ថា មាន​អ្វី​ខ្លះ​ត្រូវ​ចូល​ទៅ​ជា​បច្ច័យ អ្វី​ទាក់ទង​ជា​មួយ​អ្វី ហើយ​មាន​ផល​អ្វី​កើត​ឡើង​ក្នុង​ក្រសែ​នៃ​ធម៌​ទាំង​នោះ និង​ហេតុ​ដូច​ម្ដេច​បាន​ជា​ក្រសែ​នៃ​ធម៌​មាន​ការ​ប្រែប្រួល ព្រម​ទាំង​ផ្លាស់​ប្ដូរ​ភព​ភូមិ​កំណើត​ផ្សេងៗ។

កាល​មាន​ហេតុ ដែល​ហៅ​ថា​កម្ម គឺ​ការ​ធ្វើ​កើត​ឡើង​ជា​បច្ច័យ ក៏​រមែង​មាន​ផល​វិបាក​កើត​ឡើង​ក្នុង​ក្រសែ​ធម៌​នោះ​ឯង។ ក្រសែ​ធម៌​នេះ វា​ដោយ​ឡែក​ផ្សេង​អំពីសម្មតិដែល​យើង​យក​ទៅ​បំពាក់​ឲ្យ​នោះ។ យើង​បាន​សន្មតហៅ​ក្រសែធម៌​ដែល​ប្រព្រឹត្ត​ទៅ​នោះ​ឯង ថា​ជា​បុគ្គល​នេះ​បុគ្គល​នោះ រួច​ហើយ​យើង​សន្មត​គ្នា​ថា បុគ្គលនេះ​បុគ្គល​នោះ​ជាម្ចាស់​នៃ​កម្ម ជា​អ្នក​ធ្វើ​កម្ម​និង​ទទួល​ផល​កម្ម​ប៉ុន្តែ​ក្រសែ​ធម៌​ដែល​ជា​តួសភាវៈ ជា​បរមត្ថធម៌ រមែង​ប្រព្រឹត្ត​ទៅ​តាម​ប្រក្រតី​របស់​ខ្លួន ជា​ហេតុ ជា​ផល​ទៅ​ព្រមស្រេច​ក្នុង​ខ្លួន​ឯង ដោយ​បរិបូណ៌គ្រប់គ្រាន់​ហើយ មិន​ចាំ​បាច់​អាស្រ័យ​បុគ្គល​នេះ បុគ្គល​នោះ ទើប​មាន​ហេតុ​មាន​ផល​កើត​ឡើង​ឡើយ។

កាល​បើ​ត្រូវ​និយាយ​ក្នុង​ផ្នែក ក្រសែធម៌ ថា​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា ដោយ​ហេតុ​អ្វី និង​ជា​ផល​យ៉ាង​ណា ក៏​និយាយ​ទៅ ឬ​ក៏​ត្រូវ​​និយាយ​ក្នុង​ផ្នែក​បុគ្គល​នេះ បុគ្គល​នោះ ជា​អ្នក​ធ្វើ​កម្ម​នោះ​ហើយ ត្រូវ​ទទួល​ផល​កម្ម​យ៉ាង​នេះ ក៏​និយាយ​ទៅ។ បើ​និយាយ​ក្នុង​ផ្នែក​សម្មតិ ក៏​ឲ្យ​ដឹង​ថា​ កំពុង​និយាយ​ក្នុង​ផ្នែក​សម្មតិ បើ​និយាយ​អំពី​បរមត្ថ​ក៏​ឲ្យដឹង​ថា កំពុង​និយាយ​ក្នុង​ផ្នែក​បរមត្ថ កាល​បើ​ដឹង​តាម​សេចក្ដី​ពិត ដឹង​ទិស​ដៅ​នៃ​ការ​និយាយ​បែប​នោះៗ មិន​ប្រកាន់​ដោយ​ទិដ្ឋិ មិន​ច្របូក​ច្របល់ ដូច្នេះ​រមែង​សម្រេច​ជា​ប្រយោជន៍ ទាំង​អ្នក​និយាយ​ទាំង​អ្នក​ស្ដាប់។

ដោយ​បរមត្ថ​ អ្នក​ធ្វើ​កម្ម​មិន​មាន អ្នក​ដោយ​ផល​កម្ម​ក៏​មិន​មាន គឺ​មាន​តែ​ធម៌​សុទ្ធៗ ដែល​ប្រព្រឹត្ត​ទៅ​ជា​សង្សារវដ្ដ កាល​ឃើញ​យ៉ាង​នេះ ទើប​ជា​សម្មាទស្សនៈ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៨៦៩ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៩៥០ ដង)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៣,៧៨៦ ដង)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿