30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩២,៩៩៧
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៩៧,១៨៤
សរុប ៣៨៩,២៧៩,៦៦៨
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១២៨ ដង)

គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ



 
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ

ពុទ្ធ​បរិស័ទល្អ គឺ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត ត្រួត​ត្រា​ពិនិត្យ​នូវ​សេក្ដី​នៃ​ព្រះពុទ្ធ​ភាសិត ជា​អ្នក​យល់​ដឹង​នូវ​ហេតុ​ផល​បាន​ច្បាស់​លាស់ រមែង​មាន​នូវ​គុណ​សម្បត្តិ​ដូច​តទៅ

១- ធ្ងន់​ក្នុង​ហេតុ​ផល ចេះ​មើល​ឃើញ​កម្ម និង​ផល​វិបាក​របស់​កម្ម​ទៅ​តាម​ទំនង​នៃ​ហេតុ​នៃ​បច្ច័យ មិន​ចេះ​តែ​ជឿ​ងាយៗ ហើយ​ភ្ញាក់​ផ្អើល​ទៅ​តាម​ពាក្យ​ដែល​គេ​ឃោសនា​នោះ​ឡើយ។

២- យល់​ត្រូវ​ថា ផល​សម្រេច​ដែល​ខ្លួន​ត្រូវ​ការ​ទិស​ដៅ​ដែល​ខ្លួន​ប្រាថ្នា​នឹង​ទៅ​ឲ្យ​ដល់​ រមែង​សម្រេច​បាន​ដោយ​ការ​ចុះ​ដៃ​ធ្វើ​ខ្លួន​ឯង ត្រូវ​ពឹង​លើ​ខ្លួន​ឯង ពឹង​លើ​ការ​ព្យាយាម​ព្រម​ដោយ​ប្រាជ្ញា​ស្មារតី បួងសួង​សែន​ព្រេន​ចំពោះ​អ្វីៗ​ជា​បច្ច័យ​ខាង​ក្រៅ​ឡើយ។

៣- មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង ដោយ​ការវៀរចាក​នូវ​អំពើ​អាក្រក់ រក្សា​ខ្លួន​ដោយ​ការ​មិន​ធ្វើ​បាប​មិន​មែន​ធ្វើ​អាក្រក់​ហើយ ស្វែង​រក​វត្ថុ​ខាង​ក្រៅ​ឲ្យ​ជួយ​លាង​ជម្រះ ឬ​រក​អ្នក​ដទៃ​មក​ទទួល​ទោស​ជំនួស​នោះ​ទេ។ ម្យ៉ាង​ទៀត​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នកដទៃ ដោយ​ការ​ធ្វើ​នូវ​អំពើ​ល្អ​ដល់​គេ ព្រោះ​ថា​សត្វ​លោក​គ្រប់​គ្នា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​មក​ពី​ចង់​បាន​សុខ ចង់​បា​ន​ប្រសើរ ដូច្នេះ​ទើប​ត្រូវ​មាន​មេត្តា​ចំពោះ​សត្វ​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​បណ្ដាល​សត្វ​លោក​ទាំង​នោះ មាន​អ្នក​មានគុណ​ដោយ​ប្រការ​ផ្សេងៗ រាប់​មិន​អស់ផង​ដែរ ទើប​ត្រូវ​មាន​នូវ​កតញ្ញុតាធម៌ ដែល​ជា​ផ្នែក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដទៃ​យ៉ាង​ពិសេស។

៤- យល់​ត្រូវ​ថា មនុស្ស​មាន​សិទ្ធិ​ដោយ​ធម្មជាតិ​ដើម្បី​នឹង​ធ្វើ​ការ​ផ្សេងៗ​ក្នុង​ការ​កសាង​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ឡើង​រហូត​ដល់​ថ្នាក់​ប្រសើរ​ជាង​ទេវតា​ឥន្ទ​ព្រហ្ម​ទៅ​ទៀត។

៥- យល់​ត្រូវ​ថា គុណធម៌​ក្ដី សមត្ថភាពក្ដី ការបដិបត្តិ​ក្ដី ជា​គ្រឿង​វាស់​នូវ​ភាព​ប្រសើរ ឬភាពអន់​ថយ​របស់​មនុស្ស មិន​មែន​បែង​ចែក​ទៅ​តាម​ការ​ប្រកាន់​វណ្ណៈ​នោះ​ឡើយ។

៦- មិន​ចេះ​តែ​សម្លឹង​មើល​ទៅ​ទោស​អ្នក​ដទៃ​នោះទែ គឺ​មាន​ការ​សិក្សា​ចំពោះ​ជីវិត​ ឃើញ​ច្បាស់​នូវ​កម្ម​ចាស់​ដែល​ឲ្យ​ផល​ក្នុង​បច្ចុប្បន្ន កំណត់​យក​ជា​ការ​រៀន​សូត្រ​ពោល​គឺ​ចេះ​ពិចារណា យល់​ខ្លួន​ឯង​តាម​ហេតុ​ផល។

៧- មាន​ការ​សម្លឹង​មើល​ភូមិឋាន គឺ​ចិត្ត​សន្ដាន​របស់​ខ្លួន​ដែល​មាន​នៅ​ក្នុង​បច្ចុប្បន្ន ផ្នែក​ណា​ដែល​មិន​ល្អ ក៏​ហ្វឹកហាត់កែ​ប្រែ​បន្តិច​ម្ដងៗ រៀប​ចំ​ដាក់​ផែន​ការ​កម្ចាត់​បាប​អកុសល​ឲ្យ​អស់​ពី​សន្ដាន​ បើ​ផ្នែក​ណា​ដែល​ល្អ ក៏​ចេះ​តែ​សន្សំ​ចម្រើន ក​ពូន​នូវ​គុណធម៌ យក​គុណ​ធម៌​ជា​ខ្លឹម​សារ​នៃ​ជីវិត។

៨- មាន​ការ​ដឹង​ច្បាស់​ថា វា​មិន​មាន​អនាគត​ជាតិ​ណា ក្រៅ​អំពី​ការ​បន្ត​ទៅ​នៃ​ចិត្ត​មួយ​ខណៈ​ៗ​នេះ​ឡើយ​ដូច្នេះ​ហើយ អំពើ​ល្អទាំង​ប៉ុន្មាន​ដែល​ចិត្ត​បាន​សន្សំ គឺ​ជាការ​កសាង​នូវ​គុណភាព​របស់​ចិត្ត ឬ​គុណ​ភាព​នៃ​ជីវិត ធ្វើ​ឲ្យ​ជីវិត​ដែល​បន្ត​រហូត​ទៅ​មុខ​ដល់​ជាតិ​ក្រោយ ជាជីវិត​ដែល​ល្អ​ក្រៃលែង​ឡើងៗ។ តាម​ពិត​មិន​មាន​ការ​រីករាយ​ណា​ក្នុង​ដំណើរ​ជីវិត​ឲ្យដូច​ការ​រួម​ដំណើរ​ជា​មួយ​នឹង​ខ្លួន​ឯង ដែល​ជា​មនុស្ស​ល្អ​នោះ​ទេ។

៩- មាន​ការ​ថែរក្សា​នូវ​គុណធម៌​ផ្សេងៗ ដូច​ជា​គេ​រក្សា​នូវ​ទ្រព្យ​ដ៏​មាន​តម្លៃ ពុំ​នោះ​សោត គឺ​ដូច​ជា​ការ​រក្សា​ កូន​ចៅ អវយវៈ​និង​អាយុជីវិត​របស់​ខ្លួន​ជា​ដើម។ តាម​ពិត​កិលេស​ដែល​នៅ​មិន​ទាន់​បាន​លះ វា​អាច​ឲ្យ​យើងទៅ​ជាមនុស្ស​អាក្រក់​បាន ប៉ុន្តែ​ដោយ​សារ​យើង​រក្សា​ធម៌ ទើប​ធម៌​រក្សា​មិន​ឲ្យ​យើង​ទៅ​ជា​មនុស្ស​អាក្រក់​ហ្នឹង​ឯង។

១០- ឧស្សាហ៍​ព្យាយាម​ ទទួល​យក​នូវ​ព្រះពុទ្ធ​វចនៈ​មក​ដាក់​ខ្លួន ព្រោះ​បាន​ដឹង​ថា មិន​មាន​សម្បត្តិ​អ្វី​ដែល​មាន​តម្លៃ​ឲ្យ​ដូច​ជា​ ការ​ត្រាស់​ដឹង​នៃ​ព្រះសម្មាសម្ពុទ្ធ​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,១៩១ ដង)
ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ១២,០៨៥ ដង)
បដិបទា​ប្រព្រឹត្ត​ទៅ​នៃ​បុគ្គល​ទ្រុស្ត​សីល​ និង​ បុគ្គល​មា​ន​សីល​
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៦១៩ ដង)
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៥៩ ដង)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ១៨ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣២,០៦៩ ដង)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.47
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿