ថ្ងៃ ពុធ ទី ១៥ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៤,១៧៥
Today
ថ្ងៃម្សិលមិញ ៩៦,៦៤៧
ខែនេះ ១,១០៩,៦៥៤
សរុប ១៣៩,៣៦១,១៣០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨០៨១ ដង)

សម្បត្តិ​ពិត



ស្តាប់សំឡេង

 

កាល​នៅ​ពី​តូច យើង​យល់​ថា ខ្លួន​យើងជាសម្បត្តិ​របស់​ឪពុកម្ដាយ ព្រោះ​លោក​ទាំង​ពីរ​នៅ​ជិត​ដិត​និង​ថែទាំ​យើង​ដ៏​ក្រៃ​លែង ។ ត​មក​យើង​ក៏​បាន​ធំ​ឡើង មាន​មិត្ត​មាន​ភក្តិ យើង​ក៏​យល់​ថា​ យើង​ជា​សម្បត្តិ​របស់​មិត្តភក្ដិ ឬ​មិត្តភក្តិ​ជា​សម្បត្តិ​របស់​យើង ព្រោះ​មិត្ត​ភក្តិ​បាន​ឲ្យ​ភាព​លេង​សប្បាយ​រីករាយ ភ្លើត​ភ្លើន​មក​ដល់​យើង (មាន​កូន​ខ្លះ​​ចោល​ម៉ែ ចោល​ឪ​ទៅ​តាម​មិត្តភក្តិ​ទៀត​ផង) ។ លុះ​មក​វ័យ​ចេះ​ស្រលាញ់​ និង​មាន​មនុស្ស​ណា​ដែល​ខ្លួន​ស្រលាញ់ ក៏​មាន​ការ​យល់​ឃើញ​សារ​ជា​ថ្មី មនុស្ស​ដែល​ជាទី​ស្រលាញ់​របស់​យើង ក៏​ជា​សម្បត្តិ​ដ៏​សំខាន់​ថ្លៃ​ថ្លា ព្រោះ​ជីវិតរបស់​យើង​នឹង​មាន​សេចក្ដី​សុខ ក៏​ដោយ​សារ​បាន​នៅ​រួម​ជា​មួយ​បុគ្គល​នោះៗ បើ​មិន​បាន​បុគ្គល​ណា​ដែល​ជា​ស្រលាញ់​នោះ​ទេ យើង​រមែង​មិន​បាន​នូវ​សេចក្ដី​សុខ​ឡើយ។

លុះ​ដល់​គ្រាកាល​បាន​គ្នា​ជា​គូគ្រង ស្វាមី​ក៏​យល់​ថាភរិយា​ជា​សម្បត្តិ​របស់​ខ្លួន រី​ឯ​ភរិយា​វិញ ក៏​យល់​ថា ស្វាមី​ជា​សម្បត្តិ​របស់​ខ្លួន​ដូច​គ្នា ។ ក្រោយ​មក​ក៏​មាន​បុត្រធីតា​ការ​ដូរ​ផ្លាស់​ចិត្ត​ក៏​ចេះ​តែ​ដូរ​រហូត​ដែរ ឥឡូវ​ក៏​មាន​សេចក្ដី​ដឹង​ខ្លួន​ជា​ថ្មី​ថថា បុត្រ​ធីតា​គឺ​ជា​កូន​ប្រុស​ស្រី ទើប​ជា​សម្បត្តិ​ដ៏​វិសេសវិសាល​ជាង​អ្នក​ណាៗ​ទាំង​អស់ ។

នៅ​ពេល​ដែល​កូន​ៗ​ធំឡើង ហើយ​បាន​បែក​ចាក​ពី​ទ្រូង​ម៉ែ​ឲ​មាន​គូគ្រង​រៀងៗ​ខ្លួន ភាព​ឯកោ ឬ​ភាព​ស្ងាត់​ជ្រងំ​ក្នុង​ចិត្ត ក៏​បាន​ប្រាកដ​ឡើង​ដល់​ម៉ែ ដល់​ឪ​យ៉ាង​គួរ​ឲ្យ​ស្រងេះ​ស្រងោច ព្រោះ​ក្នុង​រយៈ​ពេល​នេះ​អាយុ​របស់​ម៉ែ​ឪ​ក៏​ត្រូវ​ច្រើន ចូល​ដល់​វ័យ​ចាស់ ហើយ​ត្រូវ​បាន​ប្ដូរ​ផ្លាស់នូវ​ការ​យល់ នូវ​សេចក្ដី​ដឹង​ខ្លួន​ព្រម​ទាំង​ដូរ​ផ្លាស់​នូវ​សេចក្ដី​សង្ឃឹម​ក្នុង​សម្បត្តិ​របស់​ខ្លួន មាន​តែ​ការ​សង្ស័យ​ថា <<តើ​អ្វី​ជា​សម្បត្តិ​របស់​ខ្លួន​ពិត​ប្រាកដ>> 

ដល់វ័យ​ចាស់​ជរា គួរ​ឲ្យ​អាណិត​ម៉ែ​ឪ ជា​ពិសេស​ម៉ែ​ឪ​ដែល​ត្រូវ​កូន​បោះ​បង់​ចោល ដូច្នេះ​ទើប​បាន​ដឹង​នូវ​សេចក្ដី​ពិត​ថា <<ខ្លួន​នេះ​ឯង​ដែល​ជា​សម្បត្តិ​របស់​ខ្លួន>> មិន​មែន​អ្នក​ដទៃ​ឡើយ ដែល​ខ្លួន​ធ្លាប់​សំដៅទៅ​រក​ដោយ​សេចក្ដី​សង្ឃឹម​ថា ជា​សម្បត្តិ​របស់​ខ្លួន​នោះ​ឡើយ។ អ្នក​ដទៃ​គ្រប់​គ្នា​គេ​បាន​ដូរ​ផ្លាស់​ទៅអស់​តាម​កាល តាម​វ័យ​និង​ទៅ​តាម​កម្មរៀង​ខ្លួន តែ​ខ្លួន​យើង​នៅ​ជាប់​ជា​មួយ​នឹង​យើង​ជានិច្ច និង​ជា​សម្បត្តិ​តាំង​ពី​ដើម​រហូត​មក ។

ខ្លួន​យើង​ទើប​ជា​សម្បត្តិ​របស់​យើង ព្រោះ​ហេតុ​ដូច្នេះ យើង​ត្រូវ​ព្យាយាម​យក​សម្បត្តិ​សាង​សម្បត្តិ​ក្នុង​វ័យ​នេះ​ឯង គឺ​លែង​គិត លែង​ប្រកាន់​ទៅ​រក​អ្នក​ដទៃ ដើម្បី​ចាប់​យក​មក​ជា​សម្បត្តិ​របស់​ខ្លួន​ត​ទៅ​ទៀត ហើយ​ត្រូវ​ព្យាយាម​សាង​បុណ្យ​កុសល​ ដែល​ជា​គ្រឿង​ជាប់​តាម​ខ្លួនទៅ​ក្នុង​ទីគ្រប់​ស្ថាន ព្រោះ​មាន​តែ​បុណ្យ​ប៉ុណ្ណោះ​ជា​សម្បត្តិ​ដែល​ល្អ​ពិត​របស់​ខ្លួន អ្វីៗ​ដទៃ​ទៀត មិន​អាច​ជាប់​តាម​ខ្លួន​ទៅ​ផង​បាន​ឡើយ ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២០ (អាន: ៣០២១៩ ដង)
ការស្វែងរកឃើញផ្លូវត្រាស់ដឹងរបស់ព្រះពោធិសត្វ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩៦៩៨ ដង)
ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៤២២៥ ដង)
តថាគតបានប្រព្រឹត្តក្នុងរវាង ៤អសង្ខេយ្យ កម្រៃមួយសែនកប្ប
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩៣៥៦ ដង)
ក្នុង​ខ្លួន​គ្មាន​មេត្តា ដូច​ស្រុក​គ្មាន​ភ្លៀង
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២២៨៩៦ ដង)
ទស្សនគតិ​របស់​ពុទ្ធសាសនិក​បុគ្គល
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕