ថ្ងៃ សុក្រ ទី ១០ ខែ កក្តដា ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ទីតាំងៈ វត្តព្រះគន្ធកុដិ បាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,០៧៥
Today
ថ្ងៃម្សិលមិញ ៦៨,៨១៥
ខែនេះ ៦២៤,២៧១
សរុប ១៣៨,៨៧៥,៧៤៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤៤៧៦ ដង)

មេ​មាន់​និង​កូន​មាន់



 
 

ពេល​ស្រាង​ៗ​ មេ​មាន់ក្រោក​ឡើង​ឈរ បន្ទាប់​ពី​ដេក​ក្រុង​កូន​តូចៗ ទុក​ក្នុង​ស្លាបអស់​ពេញ​មួយ​យប់​មក។ មេ​មាត់​បបួល​កូន​ចេញ​រក​ស៊ី ដោយ​ជើង​កកាយ និង​ភ្នែក​សម្លឹង​រក​ចំណី បាន​អ្វីៗ ហៅ​កូន​មក​ជុំ បើ​ចំណី​រាង​ធំ មេ​ចឹក​បំបែក​ឲ្យ​ជា​បំណែក​តូចៗ។

ពេល​មេ​មាន់​ដឹង​ថា មាន​សត្រូវ​ហើរ​ឆ្វែល​ពី​លើ​មាន​ខ្លែង​ជា​ដើម គឺ​ក្រៃ​លែង​ក្នុង​ការ​ហួង​ហែង​កូន ស្រែក​ហៅ​កូន​យ៉ាង​ប្រញាប់ ឲ្យ​កូន​រត់​មក​ជិតៗ ប្រាប់​ឲ្យ​កូន​ចេះ​ក្រាប ចេះ​គេច​ពួន​ពី​សត្រូវ និង​បើក​ស្លាប​ឲ្យ​កូន​រត់​ចូល។

មេ​មាន់​បណ្ដើរ​កូន ចិញ្ចឹម​កូន រក្សា​កូន តាំង​ពី​ព្រលឹម​ស្រាង​រហូត​ដល់​ព្រលប់ រាល់ៗ​ថ្ងៃ មេមាន់​ត្រូវ​នឿយ​ហត់​យ៉ាង​គួរ​ឲ្យ​អាណិត។ ដល់​ពេល​ព្រលប់​ត្រូវ​ឈប់​សម្រាក មេ​តែង​តែ​ហៅ​កូនៗ​ឲ្យ​ចូល​មក​នៅ​ក្រោម​ស្លាប ដោយ​ក្រាប​ឲ្យ​កូន​ដេក​លក់​យ៉ាង​សប្បាយ​វាស់​ព្រឹក។

ឱ! សេចក្ដី​ស្រឡាញ់​របស់​ម៉ែ កុំ​ថា​តែ​មនុស្ស​ឡើយ សូម្បី​មាន់​ក៏​ព្រម​លំបាក​ដោយ​ការ​ចិញ្ចឹម​កូន​របស់​ខ្លួន​រហូត​ទាល់​តែ​កូន​ទាំង​អស់​ធំ ដុះស្លាប​ក្រាស់​ចាស់​ជើង រក​ស៊ី​ខ្លួន​ឯងបាន នោះ​ឯង ទើប​បាន​ផុត​ចាក​ពី​ទ្រូង​របស់​មេ​ទៅ​តាម​កន្លែង​រៀង​ខ្លួន។

កូន​មាន់ ដែល​ធំ​រហូត​ដល់​ជា​មេ​មាន់​ធំ​មែន​ទែន​ហើយ តើ​មាន​មាន់​ណា​ខ្លះ​ដែល​ចិញ្ចឹម​នូវ​មេ​ដើម្បី​តប​ស្នង​សង​គុណ? មិន​មាន​ឡើយ ព្រោះ​វា​ជា​សត្វ​ ដូច្នេះ​ទើប​ទើប​មិន​ចេះ​ដឹង​គុណ​របស់​មេ​ដែល​ចិញ្ចឹម​ខ្លួន​មក។ អនិច្ចា! មេ​មាន់គួរ​ឲ្យ​អាណិត​ណាស់ ចិញ្ចឹមកូន​មក​ហើយ រហូត​ដល់​កូន​ធំៗ តែ​មិន​អាច​ពឹង​កូន​ណា​មួយ​​បាន​ឡើយ។

ឪពុកម្ដាយ​របស់​យើង​គ្រប់​គ្នា ក៏​ដូច​គ្នា​នឹង​មេ​មាន់​ដោយ​ត្រូវ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន​ប្រុស​ស្រី​តាំង​ពី​គភ៌​ចាប់​ផ្ដើម ដោយ​សេចក្ដី​ស្រលាញ់​យ៉ាង​ពិត​ប្រាកដ មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ក្រៃ​លែង។ មាតា​បិតា​នឿយហត់​ទាំង​កាយ​ទាំង​ចិត្ត ពិត​ប្រាកដ​ខ្លាំង​ក្លា ប៉ុន្តែ​មាន​កូន​ខ្លះ​ក៏​ដូច​ជា​កូន​មាន់ មិន​មាន​ខុស​អ្វី​ឡើយ។

ចូរ​យក​តម្រាប់​តាម​មេ​មាន់ ដែល​មិន​ព្រម​ចោល​កូន តែ​កុំ​យក​តម្រាប់​តាម​កូន​មាន់​ឡើយ សឹង​ដែល​ធំ​ឡើង​ហើយ លះ​បង់​ចោល​មេ​របស់​ខ្លួន។ ឪពុក​ម្ដាយ​របស់​យើង​នោះ មាន​ត្រឹម​តែ​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​នឹង​នៅ​ឲ្យ​យើង​ជាកូន​ចិញ្ចឹម​តប​គុណនោះ​មិន​ជា​យូប៉ុន្មាន​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣២៤៧០ ដង)
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
ផ្សាយ : ១៥ មេសា ឆ្នាំ២០១២ (អាន: ១៤៩០២ ដង)
ទស្សនៈផ្សេងៗចំពោះ អានាបានស្សតិ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥២៣០ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨៤៨៩ ដង)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៤៣៤ ដង)
មិន​ជា​ទាសៈ​របស់​អតីត​កាល
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៨៥៩ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២០ (អាន: ២៤៦២៦ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩៤៤ ដង)
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕