30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,០៤៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨០៨,២៣២
សរុប ៣៨៩,៨៩០,៧១៦
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៤៦៩ ដង)

មាតា​បិតា​មាន​ឈ្មោះ​ ៤ យ៉ាង



ស្តាប់សំឡេង
 

កូន​ៗ​ទាំង​ឡាយ ចូរ​កូន​ពិចារណា​នូវ​ឈ្មោះ​របស់​មាតា​បិតា​ ដែល​មាន​ចំពោះ​កូន​គ្រប់​គ្នា​ទុក​ជា​ការ​ចង់​ចាំ ដែល​ពួក​គាត់​មាន​សេចក្ដី​ល្អ​សម្រាប់​កូន ហើយ​សូម​កូន​រក្សា​នូវ​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង។

១- មាតា​បិតា មាន​ឈ្មោះ​ថាព្រហ្ម ព្រោះ​ជា​អ្នក​មាន​ចិត្ត​សន្ដោស​ចំពោះ​រូប​កូន​របស់​ខ្លួន គឺ​លោក​មាន​មេត្តា​ការ​រាប់​អាន ការ​ស្រលាញ់​ចំពោះ​រូប​កូន​ តាំង​តែ​ពី​បាន​ដឹង​ថា មាន​សត្វ​មក​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ។ អ្នក​ម្ដាយ​បាន​តមអាហារ តម​ការងារ​ខ្លះៗ​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​គភ៌ ដែល​នៅ​ក្នុង​ផ្ទៃ។

មាតា​មាន​ការ​គាំទ្រ​ពពោះ​មាន​ការ​លំបាក​ជា​ទីបំផុត តែ​រូប​គាត់​ទ្រាំ​អត់​ធ្មត់​រហូត​ដល់​គ្រប់​ខែ ពេល​ប្រសូត​ហើយ មាតា​តែង​មាន​ករុណា​ដ៏​ក្រៃលែង​ទៅ​រក​បុត្រ ទោះបី​ខ្លួន​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​រីករាយ ព្រោះ​បាន​ដឹង​ថា កូន​ខ្លួន​បាន​​ឆ្លង​ផុត​ពី​គ្រោះ​កាច ពោល​គឺ សេចក្ដី​អន្តរាយ​ហើយ។

លោក​ទាំង​ពីរ​រួម​គ្នា​ធ្វើ​កិច្ចការ​នានា មិន​ថា​ធ្ងន់​ស្រាល់ ក្ដី​ត្រជាក់​នោះ​ទេ គឺ​ពួក​គាត់​ខំប្រឹង​ដោយ​វីរិយភាព​ដើម្បី​រូប​កូន។ ពេល​ដែល​កូន​ធំ​ពេញ​វ័យ​មាតា​បិតា​មាន​ចិត្ត​មុទិតា ទោរទន់​រីករាយ​ទៅ​រក​កូន​ស្ងួន ដោយ​គិត​ថា កូនយើង​សមរម្យ ល្មម​នឹង​រៀប​ចំទុក​ដាក់ ឲ្យ​មាន​គូគ្រង​ហើយ។ មិន​តែ​ប៉ុណ្ណោះ​លោក​បាន​បែង​ចែក​ទ្រព្យ ទៅ​តាម​លទ្ធភាព​ដែល​គាត់​មាន​ហើយ លោក​មាន​ចិត្ត ឧបេក្ខា ជា​កណ្ដាល​ចំពោះ​កូន​របស់​គាត់ ព្រោះ​កូន​មាន​ទី​ពឹង និង​មាន​គ្នា​សម្រាប់ចែក​រំលែក​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។


២- មាតា​បិតា​ ឈ្មោះ​ថា​គ្រូ​ដើម គឺ​លោក​ជា​គ្រូ​ដំបូង​បង្អស់​ក្នុង​ការ​បង្រៀន​កូន​ប្រុស​ស្រី គឺ​លោក​បង្រៀន​រាល់ៗ​ថ្ងៃ​ទាំង​ការ​និយាយ​ស្ដី​និង​ការ​ប្រព្រឹត្ត។

លោក​ទាំង​ពីរ​ជា​គ្រូ​មាន​ចិត្ត​ល្អ​បំផុត​ក្នុង​លោក ដែល​បានបង្រៀន​កូន ដោយ​មិន​គិត​ប្រាក់​ខែ មិន​គិត​ពី​ពេល​វេលា និង​ការ​នឿយ​ហត់​រាល់​សកម្ម​ភាព​របស់​ឪពុក​ម្ដាយ​ដែល​បាន​សម្ដែង​ចេញ គឺជា​មេរៀន​បង្រៀនកូន​រាល់​ថ្ងៃ ដែលមេ​រៀន​នោះ​បាន​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​របស់​កូន សម្រាប់​យក​ទៅ​អនុវត្តក្នុង​សង្គម។ បើ​កូន​និយាយ​ពីរោះ ទៀត​ត្រង់​មាន​ឥរិយាបថ​ល្អ សុភាពរាប់​សា​នោះ ពួក​គាត់​ទាំង​ពីរ​មាន​ចិត្ត​ត្រេកអរ​ណាស់ ហើយ​ក៏​ជា​តួនាទី​សំខាន់​នៃ​ពួក​គាត់​ក្នុង​សង្គម​គ្រួសារ។


៣- មាតាបិតា មាន​ឈ្មោះ​ថា​ទេវតា​ដើម គឺ​មាតាបិតា​លោក​តែង​ស្វែង​រក​ប្រយោជន៍​ឲ្យ​កូន ហើយ​មិន​ដែល​ប្រកាន់​ទោស​កូន​ខ្លួន​ឡើយ ទោះ​បី​កូន​ធ្វើ​ខុស​ឆ្គាំឆ្គង ដែល​មហាជន​តែង​ខឹង​ស្អប់យ៉ាង​ណា ក៏​លោក​នៅ​តែ​ស្រលាញ់ និង​តាម​ការពារ​កូន​របស់​ខ្លួន​ជានិច្ច។

៤- មាតាបិតា ឈ្មោះ​ថាព្រះ​ដើម ដោយ​សារ​ទង្វើ​ដ៏​ល្អ​ឥត​ហ្មង​ដែល​បាន​បង្ហូរ​មក​រក​កូន តាំង​ពី​នៅ​ក្នុង​ផ្ទៃ​រហូត​មក​ហ្នឹង​ឯង ទើប​លោក​មានឈ្មោះ​ថា ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​កូន​ប្រុស​ស្រី ជា​ព្រះ​ដែល​គួរ​ដល់​ការ​បូជា​ចំពោះ​កូន​ប្រុស​ស្រី។

ចំពោះ​កូន​ប្រុស​ស្រី ដែល​បាន​បូជា​​នូវ​ទាន​របស់​ខ្លួន​ជូន​ទៅ​ពួក​គាត់​រមែង​បាន​ផល​ច្រើន និង​មិន​ចាំ​បាច់​ទៅ​រក​ព្រះ​នៅ​ទីណា​មក​បូជា​នោះ​ទេ​គឺ​ព្រះ​នៅ​ក្នុង​ផ្ទះ​របស់​យើង​ទាំងអស់​គ្នា​ហ្នឹង​ហើយ។ មួយ​ទៀត​យើង​មិន​អាច​សង​គុណ​របស់​ពួក​គាត់​អស់​ឡើយ ប៉ុន្តែយើង​អាច​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​គាត់​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ មិន​ថា​ពេល​ណា​នោះ​ទេ ទោះ​យប់​ទោះ​ថ្ងៃ កូន​ប្រុស​ស្រីអាច​ធ្វើ​សេចក្ដី​ល្អ​ចំពោះគាត់​បាន​ច្រើន​​ដើម្បី​សម្រេច​ផល​របស់​ខ្លួន​ឲ្យ​រឹត​តែ​ចម្រើន​ទៀត​ផង​ដែរ។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២១,៩៤៧ ដង)
ប្រយោជន៍​នៃ​ព្រះ​ពុទ្ធ​សាសនា​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧១៧ ដង)
ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,២៦៦ ដង)
តើយើងត្រូវឆ្លងកាត់ នូវឧបសគ្គក្នុងជីវិតបានដោយវិធីណា?
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៧,៧៦៦ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤ យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៨២ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.98
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿