30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,៥០៥
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៧៣,៣០៦
សរុប ៣៨៥,៣៥៩,៩៩៩
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,២៨៩ ដង)

រូបស្អាត ក្លិន​ក្រអូប



ស្តាប់សំឡេង
 
រូបស្អាត ក្លិន​ក្រអូប

ផ្កា​ឈើ​ដែល​ចេញ​ពី​ចុង​មែក​ក្ដី ចេញ​ពី​ដើម​ក្ដី​សូម្បី​ថា​ដើម​នៅ​ទាប​តឿ​ជាប់​នឹង​ផែន​ដី​ក៏​ដោយ ឲ្យ​តែ​ថា​រូប​ស្អាត ហើយ​មាន​ក្លិន​ក្រអូប មនុស្ស​ទាំង​ឡាយ​គេ​មិន​រង្កៀស​អ្វី​ឡើយ គេ​រមែង​បេះ ឬ​កាត់​ចេញ​ពី​ដើម នាំ​យក​មក​ក្រង​ដើម្បី​ប្រដាប់​សីសៈ ឬ​ក៏​ដាក់​ថូ​ដើម្បី​ថ្វាយ​ព្រះ​ពុំ​នោះ​សោត​ទេ គេដាក់​ភាជនៈណា​មួយ​ដោយ​ល្អ ហើយ​តាំង​ទុក​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ជា​ដើម ដោយ​មិន​ចាំ​បាច់​រំពឹង​គិត​ទៅ​ដល់​ដើម​ផ្កា​នោះៗ ថា​មាន​សភាពយ៉ាង​ណា និង​កើត​នៅ​ទី​ណាឡើយ។

សេចក្ដី​ខាង​លើ​នេះ យ៉ាង​ណា​មិញ មនុស្ស​យើង​ក៏​យ៉ាង​នោះ​ដែរ ទោះ​ជា​កើត​ក្នុង​ត្រកូល​ក្រីក្រ ឬ​មាន​កំណើត​ក្នុង​ឋានៈ​ដែល​គេ​សន្មត​ថា​អន់​ថយ ឬ​ក៏​មាន​រូបរាង​មិន​សូវ​ល្អ​ស្អាត​យ៉ាង​ណា តែ​បើ​ថា​ជា​អ្នក​មាន​នូវ​វិជ្ជា មាន​ចំណេះ​ចេះ​ដឹង​ប្រពៃ​ពិត​ហើយ គឺ​រមែង​ក្លាយ​ជា​មនុស្សមាន​តម្លៃ ជាទី​និយម​រាប់អាន​នៃ​អ្នក​ដទៃ​ទាំង​ពួង ដោយ​មិន​មាន​អ្នក​ណា​រង្កៀស​ចំពោះ​ទៅ​លើ​រូប​រាង ឋានៈ ឬវង្ស​ត្រកូល​ឡើយ ព្រោះ​សេចក្ដី​ល្អ​ដែល​បុគ្គល​នោះ​មាន បាន​ដល់ចំណេះ​វិជ្ជា ដែល​ជា​គ្រឿង​បិទបាំង​នូវ​អ្វី​ដែល​គួរ​ឲ្យ​រង្កៀស​ដទៃៗ​បាត់​អស់​ទៅ​ហើយ ដូច​ជា​ផ្កា​ឈើ​រូប​ស្អាត​ថែម​ទាំង​មាន​ក្លិន​ក្រអូប​ទៀត​នោះ ធ្វើ​ឲ្យ​មនុស្ស​ទាំង​ពួង​ប្រាថ្នា ដោយ​មិន​ត្រូវ​ចាំបាច់​អ្វី​គិតដល់​សភាព​នៃ​ដើម​របស់​វា​ឡើយ។

ដោយ​ហេតុ​នេះ មនុស្ស​យើង​ទើប​ត្រូវសាង​តម្លៃ​ឲ្យ​ដល់​ខ្លួន​ឯង ដោយ​ការ​ប្រឹងប្រែង​ស្វែង​រក​នូវ​ចំណេះ​វិជ្ជា​មក​ប្រដាប់​ខ្លួន។

ផ្កាឈើ ពិត​ថា​ស្អាត និង​ក្រអូប រមែង​មាន​តម្លៃ​ជាទី​និយម​នៃ​មនុស្ស​ទាំង​ឡាយ តែ​នេះ​ដោយ​ចំពោះក្នុង​ខណៈ​នៅ​ស្រស់​តែ​ប៉ុណ្ណោះ បើ​ស្វិត​ក្រៀម​ទៅ​ហើយ​នោះ គឺ​អស់​ស្អាត បាត់ក្រអូប និងមិនមាន​តម្លៃ​ក្នុងការ​ប្រដាប់​តាក់​តែង​ឡើយ នឹង​យក​ទៅ​ថ្វាយ​ព្រះ​ក៏​មិន​កើតតាំង​ទុក​ដើម្បី​លម្អ ឬ​ដើម្បី​ក្លិន​ក្រអូប​អ្វីៗ ក៏​មិនបាន​ទាំង​អស់ ម្ល៉ោះ​ហើយ​វា​ជា​សំរាម​ដែល​គេ​ត្រូវ​ចោល។

ក្នុង​ចំណុច​ខាង​លើ​នេះ​ យ៉ាង​ណា​មិញ មនុស្ស​ដែល​មាន​នូវ​ចំណេះ​វិជ្ជា​ដ៏​ដូច​គ្នា​ដែរ បើ​ភ្លើ​ភ្លេច​សតិ​តម្កើង​ឫក ប្រកាន់​ខ្លួន និង​ថោកទាប វា​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​អស់​តម្លៃ ព្រោះ​ថា ការ​ចេះ​ដឹង​នឹង​ជា​ប្រយោជន៍​ពិត​ទៅ​បាន គឺ ត្រូវ​អាស្រ័យ​មាន​មារយាទ​ល្អ​ជាទី​រ៉ាប់រង​និង​ជា​គូ​គ្នា​រហូត​ទៅ។ បើ​មាន​តែ​ចំណេះ​វិជ្ជា ឆ្លាត​ក្នុង​ការងារ​ប៉ុណ្ណោះ ឯ​មារយាទ​វិញ​នោះ អន់​ថយ​ថោក​ទាប​ប្រព្រឹត្ត​ឡេះឡោះ មិន​សង្រួម​ក្នុងកាម ប្រព្រឹត្ត​អនាចារ​ ។ល។ គឺ​មិន​ខុស​អ្វី​អំពី​ផ្កា​ដែល​ស្វិត​ក្រៀម​នោះ​ដែរ សូម្បីមាន​គេ​លើក​តម្កើង​ក្នុងកាល​មុន​ក៏​ដោយ ដល់​ពេល​ក្រោយ​មាន​ការ​ស្វិត​ក្រៀម ពោល​គឺ​មាន​មារយាទ​អាក្រក់ គេ​នឹង​បោះ​បង់​ចោល ថែម​ទាំង​ស្អប់​ខ្ពើម​ទៀត​ផង តាម​វិស័យនៃ​មនុស្ស​ទូទៅ ដូច​ជា​គេ​ចោល​ផ្កា​ដែល​អស់​ស្អាត បាត់​ក្រអូប ស្វិត​ស្អុយ ទៅ​ក្នុង​ធុង​សំរាម​ដូច្នេះ​ឯង។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២២ (អាន: ៦៤,០១៦ ដង)
សម្ដី​មនុស្ស​​និង​សត្វ​យំ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ២៤,៣០៨ ដង)
មង្គល​ដ៏​ឧត្តម សម្រាប់​មនុស្ស និង ទេវតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៧៨៥ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ២៣,១៦១ ដង)
តើមនុស្សកើតមកពីណាមុនដំបូងបង្អស់?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.63
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿