30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៧,៣៧៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៥,៣១៣
សរុប ៣៨៥,៥៨២,០០៦
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,៨៩៣ ដង)

ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ



ស្តាប់សំឡេង
 
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ

នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា បាន​អាច​អំពី ពុទ្ធកាល​របស់​ព្រះអង្គ​ហើយ​នោះ ពេល​នេះ​យើង​នឹង​បាន​ដឹង​អំពី​កិច្ច​ការ​របស់​ព្រះអង្គ​ខ្លះៗ ទុក​ជា​មិន​បាន​សិក្សាពិស្ដារ​យ៉ាង​ណា​ក៏​ដោយ តែ​សូម​ពុទ្ធបរិស័ទ​សិក្សា​នូវ​ពុទ្ធ​កិច្ច​របស់​ព្រះអង្គ​ដោយ​សង្ខេប​នេះ​ចុះ។

កិច្ច​របស់​ព្រះពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះសព្វញ្ញូពុទ្ធ មាន​ស្ដេច​យាង​ចេញ​ទៅ​បិណ្ឌ​បាត​ពី​ព្រឹក​ព្រលឹម និង​ទ្រង់​ត្រាស់​សម្ដែង​ធម៌​ដល់​ពុទ្ធបរិស័ទ​ជាដើម។ រីឯ​កិច្ចរបស់​ព្រះពុទ្ធ​នោះ​មាន ៥ យ៉ាង​គឺ

១- បុរេភត្តកិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវបំពេញ​ក្នុង​ពេល​មុន​ភត្ត គឺ​តាំង​ពី​ពេល អរុណរះ​ទៅ​ដល់​ពេល​ថ្ងៃ​ត្រង់ គឺ​ទ្រង់​បុណ្ឌបាត។

២- បច្ឆាភត្តកិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​ក្រោយ​ភត្ត គឺ​តាំង​ពី​ថ្ងៃ​ត្រង់​ទៅ​ទល់​នឹង​ពេល​ល្ងាច ទ្រង់​សម្ដែង​ធម៌។

៣- បរិមយាមកិច្ច កិច្ចដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ដើម​នៃ​រាត្រី គឺ​តាំង​ពី​ព្រលប់​ទៅ​ទល់​នឹង​ពេល​កណ្ដាល​អាធ្រាត្រ (ទ្រង់​ប្រទាន​ឱវាទ​ដល់​ភិក្ខុ​សង្ឃ​ទាំង​ឡាយ)។

៤- មជ្ឈិមយាមកិច្ច កិច្ច​ដែល​ព្រះពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​កណ្ដាលនៃ​រាត្រី គឺ​ពេល​កណ្ដាល​អាធ្រាត្រ​ទ្រង់​ឆ្លើយ​បញ្ហា​ទេវតា​មក​សាកសួរ។

៥- បច្ឆិមយាមកិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ចុង​នៃ​រាត្រី គឺ​តាំង​ពី​បន្ទាប់​អំពី​កណ្ដាល​អធ្រាត្រ​ទៅដល់​នឹង​ពេល​អរុណរះ(ទ្រង់​ត្រូវ​មើល​សត្វ​លោក​ដែល នឹង​អាច​សម្រេច​ធម៌ ដែល​គួរ​ព្រះអង្គ​ទៅ​ប្រោស ឬ​មិន​ទៅ​ប្រោស)។ ក្នុង​អដ្ឋកថាធម្មបទ​សម្ដែង​ថា ព្រះអង្គ​ប្រមើល មើល​ឧបនិស្ស័យ​សត្វ​ក្នុង​មួយ​យប់​ពីរ​ដង គឺ​ក្នុង​ពេល​ជិត​ភ្លឺ​ម្ដង ពេល​ល្ងាច​ម្ដង។ ពេល​ជិត​ភ្លឺ​ទ្រង់​ប្រមើល ពី​កណ្ដាល​មាត់​ចក្រវាល​រហូត​មក​ដល់​ព្រះ​គន្ធកុដិ ពេល​ល្ងាច​ទ្រង់​ប្រមើល មើល​ពីព្រះគន្ធកុដិ រហូត​ដល់​ទៅ​កណ្ដាល​មាត់​ចក្រវាល។

ពុទ្ធភាសិត បុព្វណ្ហេ បិណ្ឌបាតញ្ច សាយណ្ហេ ធម្មេទេសនំ ប ទោសេ ភិក្ខុឱវាទំ អឌ្ឍរត្តេ ទេវបញ្ហានំ បច្ចូសេវ គតេ កាលេ ភ ព្វាភព្វេ វិលោកនំ ឯតេ បច្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្កវោតិ។ ព្រះសម្មាសម្ពុទ្ធ​ជា​ចម្បងជាង​អស់​អ្នក​ប្រាជ្ញ ទ្រង់​ជម្រះ​នូវ​ពុទ្ធកិច្ច​ទាំង​ឡាយ ៥ ប្រការ​នេះ គឺ​ក្នុង​ពេល​ព្រឹក​ទ្រង់​ស្ដេច​យាង​ទៅ​បិណ្ឌបាត ១ ក្នុង​ពេល​ល្ងាច​ទ្រង់​សម្ដែង​ធម៌ទេសនា ១ ក្នុង​ពេល​ព្រលប់​ទ្រង់​ប្រទាន​ឱវាទដល់ពួក​ភិក្ខុ១ ក្នុង​ពេល​អាធ្រាត្រ​ទ្រង់​ដោះ​ប្រស្នា​ទេវតា ១ ក្នុង​ពេល​ជិតភ្លឺ​ទ្រង់​ប្រមើលមើល​នូវ​សត្វ​លោក​ដែល​គួរ​ត្រាស់​ដឹង និងមិន​គួរ​ត្រាស់​ដឹង​១។

ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,២៨៣ ដង)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៥,៨៧៣ ដង)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៣៦២ ដង)
នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ (ជំនួយសតិ)
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២១,១២៦ ដង)
កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១២,៨១៩ ដង)
បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿