ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,៤៣១
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៤,៥៧៨
សរុប ១១៥,០៣៩,៦៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨១៨៤ ដង)

សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ



 
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ

_ សម្មតិសច្ចៈ

ពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ នឹង​ថា​មនុស្ស​ជា​សត្វៗ ជា​មនុស្ស ដូច្នេះ​វិញ​ពុំ​ដែល​មាន ព្រោះ​មនុស្ស​មាន​លក្ខណៈ​សណ្ឋាន​ទ្រង់​ទ្រាយ​ផ្សេង​ពី​សត្វ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា សម្មតិសច្ចៈ។

_ ភាវសច្ចៈ

ពិត​ខាង​សភាវៈ បាន​ដល់​សត្វ​និង​សង្ខារដែល​តែង​តែវិនាស ប្រែប្រួល​ទៅ​តាម​ធម្មតា​របស់​ខ្លួន និង​បំបែរ​ថា​សត្វ​នឹង​សង្ខារ​ទៀតទាត់​ស្ថិត​ស្ថេរ មិន​វិនាស មិន​ប្រែប្រួល​ដូច្នេះ​វិញ​ពុំ​បាន ព្រោះ​សត្វ​និង​សង្ខារ​នេះ​ជា​ពួក​ក្រុម​របស់អវិជ្ជា ទៀត​តែ​វិនាស​ប្រែប្រួល​ដោយ​ពិត​ប្រាកដ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា ភាវសច្ចៈ ពិត​ខាង​សភាវៈ។

_ បរមត្ថសច្ចៈ

ពិត​ខាង​ផ្លូវ​បរមត្ថ បាន​ដល់​ចិត្ត ចេតសិក រូប និព្វាន។ បរមត្ថធម៌​ទាំង​នេះ​ពិត​ប្រាកដ ទៀត​ទាត់​មិន​ចេះ​ច្រឡូក​ច្រឡំ​ផ្លាស់ប្ដូរ​គ្នា ចិត្ត​ជា​ចេតសិកៗ ជារូបៗ ជានិព្វាន​ឡើយ គឺ នៅ​ទៀត​ពិត​ប្រាកដ​ដដែល​ដូច​សភាវៈ​ដើម​បើ​ចិត្ត​នៅ​ជា​ចិត្ត ចេតសិក​នៅ​ជា​ចេតសិក រូប​នៅ​ជារូប និព្វាន​នៅ​ជា​និព្វាន សូម្បី​ព្រះពុទ្ធអង្គ​ណា​សម្ដែង​ឡើង​ក៏​នៅ​តែ​ចិត្ត ចេតសិក រូប និព្វាន ដូច​ដែល​ឥត​មាន​ល្អៀង។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា បរមត្ថសច្ចៈ ពិត​ខាង​ផ្លូវ​បរមត្ថ។

_ អរិយសច្ចៈ

ពិត​របស់​ព្រះអរិយបុគ្គល បាន​ដល់​អរិយសច្ចធម៌ដែល​ព្រះអរិយបុគ្គល​ទាំង​ឡាយមាន​ព្រះពុទ្ធជាដើម យល់​ឃើញ​ច្បាស់​លាស់​ដោយ​ញាណ​ដ៏​ប្រសើរ។ អរិយសច្ចធម៌នោះ​មាន​ ៤ យ៉ាង​គឺ

១- ទុក្ខ សេចក្ដី​ព្រួយ​លំបាក។
២- សមុទយ កំណើត​ទុក្ខ ឬហេតុ​ដែលនាំ​ឲ្យ​កើត​ទុក្ខ
៣- និរោធ សេចក្ដី​រលត់​ទុក្ខ ឬ​ធម៌សម្រាប់​រំលត់​ទុក្ខ
៤- មគ្គ ផ្លូវ ឬឧបាយ​នៃ​សេចក្ដី​រលត់ទុក្ខ។

ធម៌​ទាំង​ ៤ នេះ​ហៅ អរិយសច្ច ពិត​វិសេស​ឥត​មាន​ល្អៀង​នឹង​បំបែរ​ថា​ជា​មិន​ពិត​វិញ​ពុំ​បាន​ឡើយ។

ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៣៥៣ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១០៨៧៤ ដង)
ទោស​នៃ​ការ​ស្រវឹង​ក្នុង​រូបកាយ គិតតែតែងខ្លួន​មិន​ធ្វើ​បុណ្យ​ទាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤៥៥ ដង)
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤៩៨ ដង)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩៥៨៨ ដង)
ការ​ច្រណែន​អ្នក​ដទៃ គឺ​ជា​ការ​សម្លាប់​ខ្លួន​ឯង
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕