30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៧,៣៦៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៨៤,៥៥០
សរុប ៣៨៩,៨៦៧,០៣៤
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦០៨ ដង)

ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក



 
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក

ថ្ងៃ​ដែល​កូន​កើត​ចេញពីផ្ទៃ​របស់​ម៉ែ គឺ​ជា​ថ្ងៃ​ដែល​ម៉ែ​ទទួល​រង​នូវ​ទារុណកម្ម ដ៏​យ៉ាង​ធ្ងន់​ក្រៃលែង ជា​ថ្ងៃ​នៃ​សេចក្ដី​ទុក្ខ​ដ៏​ធំធេង​របស់​ម៉ែ និង​ជា​ថ្ងៃ​ដែលជីវិត​របស់​ម៉ែ​ស្ថិត​នៅ​ក្បែរ​មាត់​នៃ​មច្ចុរាជ ម៉ែ​ខំ​បម្រននាល​នៅ​លើ​គ្រែ ខ្លួន​ប្រាណ​របស់​ម៉ែ​ញ័រ​ចំប្រប់ ដោយ​ការ​ឈឺ​ចុកចាប់​ផ្ទៃ​មុខ​ម៉ែ​ស្លេក​ស្លាំង​អស់ ស្ទើរ​តែ​គ្មាន​ឈាម​មួយ​តំណក់ ទឹក​ភ្នែក​ម៉ែ​ស្រក់​ហូរ​មក​មិន​ដាច់ ម៉ែ​យំ​ស្រែក​គួរ​ឲ្យ​រន្ធត់​ស្លុត​យ៉ាង​ក្រៃ​លែង ព្រោះ​ម៉ែ​ឈឺ​ណាស់ ឈឺ​ខ្លាំង​ឥបមា ឈឺ​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ។ ពេល​ដែល​ម៉ែ​កំពុង​ឈឺ​ខ្លាំង ម៉ែ​គ្មាន​សង្ឃឹម​ឡើយ​ថា​ជីវិត​របស់​ម៉ែ បាន​រស់​ឃើញ​មុខ​កូន ព្រោះ​ម៉ែ​គ្មាន​កម្លាំង តតាំង​ជា​មួយ​នឹងការ​ឈឺ​ចុក​ចាប់​នេះ​ទេ។ តែ​ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ ក៏​ម៉ែ​នៅ​តែ​ខំ​ព្យាយាម ប្រឹង​ប្រែង​ទប់ទល់​ជា​មួយនឹង​មច្ចុរាជ​ដើម្បី​ជួយ​ចម្លង​កូន​ឲ្យ​ផុត​ពី​សមុទ្រ​គ្រោះ​ថ្នាក់​នេះដែរ។

ម៉ែ​បែក​ឃើញ​ពេញ​ខ្លួន ដោយ​សារ​ម៉ែ​ខំ​ប្រឹង​អត់ធ្មត់​នឹង​ការ​ឈឺចាប់ ព្រោះ​ម៉ែ​ចង់​ឃើញ​មុខ​កូន ចង់​ចិញ្ចឹម​បីបាច់​ថែរក្សា​ ថ្នាក់​ថ្នម​ការពារ​កូន​ដោយ​ផ្ទាល់​ដៃ​របស់​ម៉ែ។

ទោះ​បី​ជា​ម៉ែ​រង​នូវ​ការ​ឈឺ​ចុក​ចាប់ ក្នុង​ថ្ងៃ​ដែល​កូន​ប្រសូត​ចេញ​ចាក​ផ្ទៃ​ក៏​ដោយ ក៏​ម៉ែ​មិន​ដែល​ស្អប់​កូន​ដែល​ធ្វើ​ឲ្យ​ម៉ែ​ឈឺ​ឡើយ ក្នុង​ចិត្ត​របស់​ម៉ែមាន​មេត្តា​ចំពោះ​កូន​ជានិច្ច។ តើ​មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ជាង​ម៉ែ? មាន​អ្នក​ណា​ទៅ​ដែល​ស្រលាញ់​កូន​ស្មើ​នឹងម៉ែ? គឺ​គ្មាន​សោះ​ឡើយ​មាន​តែម៉ែ​ម្នាក់​ប៉ុណ្ណោះ ដែល​ព្រម​ធ្វើ​អ្វីៗ ដើម្បី​កូន ព្រម​លះ​បង់​សព្វ​គ្រប់​បែប​យ៉ាង ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត​ក៏​ម៉ែ​ហ៊ាន​លះ​បង់​ដើម្បី​កូន​ដែរ។ ជីវិត​របស់​ម៉ែ​ស្លាប់​ក៏​ស្លាប់​ទៅ​ចុះ ឲ្យ​តែ​ជីវិត​របស់​កូន បាន​រស់រាន​មាន​នៅ​ក្នុង​លោក ប៉ុណ្ណឹង​ម៉ែ​សប្បាយ​ចិត្តណាស់ ព្រោះ​កូន​គឺ​ជាវត្ថុ​ដ៏​មាន​តម្លៃ ដែល​ម៉ែ​ស្រឡាញ់ ជាង​ដួង​ជីវិត​របស់​ម៉ែ​ទៅ​ទៀត។

ម៉ែឈឺ...! សែនឈឺ...! ឈឺខ្លោចផ្សា​យ៉ាង​ណា​ក៏​ដោយ​តែ​ពេល​ដែលម៉ែ​បាន​ឃើញ​មុខ​កូន ដែល​ទើប​តែ​កើត​ចេញ​ចាក​ផ្ទៃ​របស់​ម៉ែ ការ​ឈឺ​ចុកចាប់​ដែល​មាន កន្លង​មក​ត្រូវរលាយ​សូន្យ ដោយសារ​ម៉ែ​បាន​ឃើញ​កូន​នៅ​មាន​ជីវិត ម៉ែ​ខំ​ប្រឹង​ញញឹម​ទៅ​រក​កូន​ទាំង​ភ័ក្ត្រ​ស្លេកស្លាំង ម៉ែ​ស្រវា​ឱប​កូន​ឲ្យ​បៅដោះ ដោយ​ក្ដី​ស្រឡាញ់​ពេញចិត្ត យ៉ាង​ក្រៃលែង សេចក្ដី​ទុក្ខ​ចំបែង​របស់​ម៉ែ ត្រូវ​បាត់​បង់​អស់​បន្សល់​ទុក​តែ​ភាព​ញញឹម​ស្រស់​ស្រាយ សប្បាយ​រីករាយ​ពេញ​ក្នុង​ដួងហឫទ័យ ព្រោះ​កូន​ម៉ែ​បាន​ឆ្លង​ផុត​គ្រោះថ្នាក់​ដោយ​សុវត្ថិភាព....។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៣,៦២០ ដង)
ជីវិតមានតម្លៃជាងអ្វីៗ ដែលយើងស្ដាយ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៣,៥៦២ ដង)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៦៣ ដង)
ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៧,៤៧៣ ដង)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.72
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿